ប្រទេសម៉ាឡេស៊ី៖ លោក Syed Saddiq ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងពិន័យជាប្រាក់ ២.១លានដុល្លារអាមេរិក ដោយសារជាប់ពាក់ព័ន្ធអំពើពុករលួយ។ យោងតាមគេហទំព័រ CNA News ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកាថ្មីៗនេះថា សមាជិកសភាមួយរូបនៃប្រទេសម៉ាឡេស៊ី មកពីគណបក្សមួយដែលបានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញក្តីកង្វល់អំពីបញ្ហាអំពើពុករលួយ ត្រូវបានតុលាការជាន់ខ្ពស់នៃទីក្រុងគូឡាឡាំពួរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើពុករលួយ។
យោងតាមគេហទំព័រ CNA News ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកាថ្មីៗនេះថា សមាជិកសភាមួយរូបនៃប្រទេសម៉ាឡេស៊ី មកពីគណបក្សមួយដែលបានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះកំពុងកាន់អំណាច ជុំវិញក្តីកង្វល់អំពីបញ្ហាអំពើពុករលួយ ត្រូវបានតុលាការជាន់ខ្ពស់នៃទីក្រុងគូឡាឡាំពួរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើពុករលួយ។
លោក Syed Saddiq Syed Abdul Rahman ដែលជាសមាជិកសភាខាងលើ មកពីគណបក្ស MUDA ត្រូវបានតុលាការរកឃើញថាពិតជាមានទោសពីបទ ពាក់ព័ន្ធការរំលោភទំនុកចិត្ត ការគៃបន្លំទ្រព្យសម្បត្តិ និងការលាងលុយកខ្វក់ ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ រួមជាមួយការពិន័យជាប្រាក់ចំនួន ១០ លានរីងហ្គីត ឬស្មើនឹង ២.១ លានដុល្លារអាមេរិក។ កន្លងទៅ កាលពីខែមីនា ឆ្នាំ២០២០ អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើអតីតមន្ត្រីនៃគណបក្ស Bersatu ក្នុងការក្លែងបន្លំថវិកាចំនួន ១ លានរីងហ្គីត (ជាង២១ម៉ឺនដុល្លារ) ដែលជាមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស។
កន្លងទៅ កាលពីខែមីនា ឆ្នាំ២០២០ អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភលើអតីតមន្ត្រីនៃគណបក្ស Bersatu ក្នុងការក្លែងបន្លំថវិកាចំនួន ១ លានរីងហ្គីត (ជាង២១ម៉ឺនដុល្លារ) ដែលជាមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស។
គួរបញ្ជាក់ដែរថា លោក Syed Saddiq បច្ចុប្បន្នមានអាយុ ៣០ ឆ្នាំធ្លាប់ជាប្រធានក្រុមយុវជនរបស់ Bersatu ប៉ុន្តែបានចាកចេញពីក្រុមនេះ ដើម្បីទៅបង្កើតគណបក្សផ្ទាល់ខ្លួនរបស់គាត់គឺ MUDA នៅឆ្នាំ ២០២០។ ទោះជាយ៉ាងណាក៏ដោយ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកម៉ាឡេស៊ី តុលាការជាន់ខ្ពស់ទីក្រុងគូឡាឡាំពួ បានសម្រេចអនុញ្ញាតឱ្យលោក Syed Saddiq អាចពន្យារពេលអនុវត្តទោសជាបណ្តោះអាសន្ន ដើម្បីរង់ចាំការប្តឹងឧទ្ធរណ៍៕
 
		 
	









