Home Blog Page 1459

អជ្ញាធរជាតិអប្សារ សម្រេចផ្អាកការឆ្លងកាត់ស្ពានបណ្តែតទឹកចូលប្រាសាទអង្គរ

0

យោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានបណ្តែតទឹលចូលប្រាសាទអង្គរ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន។

ការផ្អាកនេះ គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIAIsoqcPQqNHlWWa9tl5TmfK8X6-2V5HJw6U7aC7iShJ8n5FogBXCmgcA7Ge7y6UA3pgsvcz0W4N0yqfPC0qZGFGyf4JV1YUylu_PL9PB8mUfM2qFbsAB6-ChoI_KDgshRW3S4J_sB1S0ShTJEMVwk2RAymJa551SzXrFHLI5XLclmSeq-ZWS2PCMUU0/s1280/photo_2023-10-28_16-27-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtqbgykR8WH5u3rSW9LdLsZSpSN5TcyFKqIyjWeJl9WbKJ0inIhmrVG6jwILMZU6ZUrdmh4MoNTh5Ib5wsAD1BVyZ-sQnUpLXgKLKXx3l6Yp7JRm2A5LopMRLoSRkL2gfWp7OjBM2GM0EG9o-Xo3wDtmEJvnC1mqQrijo7Wglg_MZ_z6KbeZ-htozevFQ/s1280/photo_2023-10-28_16-27-53.jpg

 

មិនដែលដឹងសោះថា ស្លឹកម្រុំមានអត្ថប្រយោជន៍ដ៏អស្ចារ្យយ៉ាងនេះ

0

ស្លឹកម្រុំ គឺជាប្រភេទរុក្ខជាតិដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងមិនថាគ្រាប់, ដើម និងស្លឹករបស់វានោះទេ គឺវាបានផ្តល់នូវគុណប្រយោជន៍ទាំងអស់ ពីព្រោះវាមានបរិមាណសារធាតុចិញ្ចឹមខ្ពស់ដូចជាអាស៊ីតអាមីណូដែលយើងត្រូវការជាចាំបាច់សម្រាប់ការលូតលាស់នៃរាងកាយ។ ដូច្នេះហើយ តើស្លឹកម្រុំមានអត្ថប្រយោជន៍អ្វីខ្លះ?Five prime uses of Moringa leaf you didn't know — Features — The Guardian Nigeria News – Nigeria and World News

ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១.ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
២.ជួយការពារបញ្ហានៃការរំលាយអាហារ។
៣.គ្រប់គ្រងកម្រិតជាតិស្ករ។
៤.ធ្វើឱ្យឆ្អឹង និងធ្មេញមានសុខភាពល្អ។
៥.គ្រប់គ្រងសម្ពាធឈាម។
៦.ជំនួយសុខភាពស្បែក និងធ្វើឱ្យស្បែកមានភាពល្អប្រសើរ។
៧.ប្រឆាំងនឹងភ្នាក់ងារចម្លងរោគ ក៏ដូចជាកាត់បន្ថយការឈឺចាប់ និងការរលាក។
៨.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យភ្នែកមានសុខភាពល្អ។
៩.ស្លឹកម្រុំសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលជួយនៅក្នុងការស្រកគីឡូ។
១០. យោងតាមការសិក្សាថ្មីៗនេះបានរកឃើញថាស្លឹកម្រុំមានផ្ទុកនូវសារធាតុម្យ៉ាងដែលអាចជួយកម្ចាត់មហារីកបានយ៉ាងល្អ ៕រូបថត-1698224220467រូបថត 1698224222470

Miss Grand Philippines 2023 បង្ហាញការខកចិត្តឈឺចាប់ពេញបេះដូងក្រោយបរាជ័យកម្មវិធីប្រកួត MGI

0

បវរកញ្ញា Nikki de Moura ជា Miss Grand Philippines 2023 បានដាច់ចិត្តទម្លាយអារម្មណ៍របស់ខ្លួនបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់ក្រោយពីបរាជ័យក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម ដោយមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង២០ (Top20) នៃការប្រកួតឆ្នាំនេះ។ នាងបានបង្ហាញថា «បេះដូងខ្ញុំឈឺចាប់ដោយការខកចិត្ត»។PH's Nikki de Moura fails to make Top 20 of Miss Grand International 2023

Nikki de Moura បាននិយាយនៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី២៦ តុលា ថា៖ «ខ្ញុំបានយកបេះដូង និងព្រលឹងរបស់ខ្ញុំទៅតំណាងប្រទេសហ្វីលីពីន ហើយបេះដូងខ្ញុំឈឺដោយការខកចិត្ត»។ «ប៉ុន្តែទោះប្រឈមមុខនឹងការឈឺចាប់នេះ ខ្ញុំជ្រើសរើសការដឹងគុណ ជីវិតគឺជាដំណើរដែលពោរពេញទៅដោយការឡើងចុះ»។Nikki de Moura admits 'heart aches with disappointment' after 2023 Miss  Grand International | Inquirer Entertainment

Miss Grand Philippines 2023 វ័យ១៩ ឆ្នាំរូបនេះ បាននិយាយថា នាងមានឆន្ទៈក្នុងការធ្វើឱ្យបានច្រើនល្អបំផុតគ្រប់ពេលវេលាដោយបានទទួលស្គាល់ថាប្រហែលជាខ្លួននៅក្មេងខ្ចីនៅឡើយ។ ទោះជាយ៉ាងណា នាងនឹងបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតព្រោះខ្លួនជឿថាការខកចិត្តគ្រាន់តែជាជំហានឈានទៅរកភាពជោគជ័យនាពេលអនាគត។ បទពិសោធន៍ពេលដែលឈឺចាប់គឺគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលធំជាងនេះ។LOOK: Nikki de Moura stuns in Miss Grand International 2023 prelims

បន្ទាប់ពី Nikki de Moura បង្ហាញការឈឺចាប់ដោយការខកចិត្ត និងតាំងចិត្តបន្តឆ្ពោះទៅមុខទៀតអ្នកគាំទ្ររបស់នាងនិងបវរកញ្ញាផ្សេងទៀតជាច្រើនបានចូលរួមលើកទឹកចិត្តនាងក្នុងនោះក៏មានម្ចាស់មកុដ MGI 2023 , បវរកញ្ញាកូឡុំប៊ី លំដាប់រងទី២ MGI , Miss Grand Philippines 2021 រួមទាំងបវរកញ្ញាផ្សេងទៀត។Nikki De Moura eyes PH's first Miss Grand Int'l crown | ABS-CBN News

គួរបញ្ជាក់ថា Miss Grand Philippines 2023 រូបនេះបានកើតនៅប្រទេសប្រេស៊ីល ជាកូនកាត់ប្រេស៊ីល ហ្វីលីពីន ដោយមានឪពុកជាជនជាតិប្រេស៊ីល និងម្តាយជាជនជាតិហ្វីលីពីន។ Nikki បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៦ ដើម្បីបន្តអាជីពជាតារាបង្ហាញម៉ូត។ Nikki de Moura បានគ្រងតំណែងជា Miss Grand Philippines 2023 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣៕

អង្គការសហប្រជាជាតិអំពាវនាវឲ្យឈប់ផ្តល់ជំនួយមនុស្សធម៌ ដើម្បីបញ្ចប់សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់

0

United Nation ៖ កាលពីថ្ងៃសុក្រទី២៧ខែតុលានេះ មហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ទៅកាន់អ៊ីស្រាអែលនិងក្រុមប្រយុទ្ធប៉ាឡេស្ទីន ខណៈជំនួយដែលត្រូវផ្គត់ផ្គង់នោះនឹងផ្តល់អត្ថប្រយោជន៍ដល់តំបន់ហ្កាហ្សាស្ទ្រីប និងការពារជនស៊ីវិល។UN overwhelmingly calls for aid truce between Israel and Hamas - Hum NEWS

សេចក្តីសម្រេចដែលបានព្រាងដោយអង្គការសហប្រជាតិនៅអារ៉ាប់នេះពិតជាសំខាន់នៅក្នុងការជួយទ្រទ្រង់កុំឲ្យរីករាលដាលកាន់តែខ្លាំងនៃភ្លើងនយោបាយ ដែលធ្វើឲ្យក្តៅក្រហាយដល់ពិភពលោកទាំងមូលព្រោះតែប្រតិបត្តិការវាយប្រហារនៅតំបន់ហ្កាហ្សាដែលជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវឃោរឃៅបំផុតនៃក្រុមហាម៉ាស់មកលើជនស៊ីវិលរបស់អ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលានេះ។UN overwhelmingly calls for aid truce between Israel and Hamas | RNZ News

មហាសន្និបាទអង្គការសហប្រជាជាតិបានធ្វើការបោះឆ្នោតលើកចុងក្រោយទាក់ទងទៅនឹង «សេចក្តីសម្រេចឈប់ផ្តល់ជំនួយរវាងអ៊ីស្រាអែល-ហាម៉ាសនេះ» ដែលទទួលបាននូវសំឡេងគាំទ្រ១២០អសនៈ ខណៈ៤៥អសនៈជំទាស់ និង១៤អសនៈទៀតមិនបានធ្វើចូលរួមបោះឆ្នោត។ យោងទៅតាមច្បាប់រាប់សន្លឹកឆ្នោតតាមគោលការណ៍«សំឡេងឆ្នោតភាគច្រើន២ភាគ៣» ត្រូវបានកំណត់ថាសេចក្តីសម្រេចនេះជាប់ជាស្ថាពរ ខណៈសំឡេងអ្នកជំទាស់មិនត្រូវបានគេរាប់បញ្ចូលទេ។UN overwhelmingly calls for aid truce between Israel and Hamas - National |  Globalnews.ca

រីឯការធ្វើវិសោធនកម្មដំណោះស្រាយរបស់កាណាដាដើម្បីកុំឲ្យមានការថ្កោលទោសទៅលើ «ការវាយប្រហារភេវកម្មនិងការចាប់ចំណាប់ខ្មាំងរបស់ក្រុមហាម៉ាស់» គឺមិនទទួលបានជោគជ័យទៅលើការបោះឆ្នោតយកសំឡេងឆ្នោតភាគច្រើន២ភាគ៣ទេ គឺមាន៨៨អសនៈ ទទួលបាននូវការគាំទ្រ៥៥អសនៈ និងប្រឆាំង២៣អសនៈ។Israel-Hamas war live: Ground battles in Gaza as Israeli jets bomb tunnels  | Israel-Palestine conflict News | Al Jazeera

គួរបញ្ជាក់ផងដែរថា នៅមុនពេលបោះឆ្នោត រដ្ឋមន្រ្តីការបរទេសប្រទេសហ្សកដានីបាននិយាយថាការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាការមានន័យថាជសង្ក្រាមនេះគឺគ្មានអត្ថន័យអ្វីទេ និងការសម្លាប់គ្នាយ៉ាងរង្គើរនេះក៏គ្មានន័យដែរ។ លោកក៏បានបង្ហោះនៅក្នុងគណនីយ Twitter ដែរថាមានមនុស្សរាប់លាននាក់កំពុងរងចាំមើលលទ្ធផលនៃការបោះឆ្នោត ហើយប្រវត្តិសាស្រ្តនឹងធ្វើការវិនិច្ឆ័យ។CAN News

មួយបទនេះរបស់ BLACKPINK បានបំបែកឯតទគ្គកម្មជាបទចម្រៀងក្រុម K-pop មានអ្នកមើលច្រើនជាងគេនៅលើ TikTok

0

BLACKPINK ជាទូទៅបានបង្ហាញពីទេពកោសល្យឈានមុខរបស់ពួកគេជាប្រចាំមិនថាជាក្បាច់រាំ សំលេង ឬមន្តស្នេហ៍ទេ សមាជិកម្នាក់ៗបញ្ចេញពន្លឺ ដែលរួមគ្នាធ្វើឱ្យក្រុមក្លាយជាមហាអំណាចដែលមិនអាចប្រកែកបាននៅក្នុងឧស្សាហកម្មតន្ត្រី។ ភាពជាប់លាប់របស់ពួកគេធានាថា ទាំងក្រុម និងគម្រោងបុគ្គលរបស់ពួកគេ សម្រេចបានជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលពេញតារាងតន្ត្រី ដោយទទួលបានការសាទរទូទាំងពិភពលោក។Blackpink 'How You Like That': New YouTube Record for 24-Hour Views

គិតត្រឹមថ្ងៃទី២០ ខែតុលា ដោយផ្អែកលើទិន្នន័យ TikTok ក្រុម BLACKPINK បានជាប់ជាក្រុមចម្រៀងនារី K-pop ដែលមានអ្នកចូលមើលច្រើនជាងគេ ដោយមានអ្នកចូលមើលជាង ៥៩ពាន់លានដងនៅលើវីដេអូដែលបង្ហាញពីចម្រៀងរបស់ពួកគេ។ សមិទ្ធិផលនេះគឺកាន់តែគួរឱ្យកត់សម្គាល់របស់ពួកគេបើប្រៀបធៀបទៅនឹងក្រុមនារី K-pop ឈានមុខគេផ្សេងទៀត។

ការសម្រេចបាននូវលទ្ធភាពដែលធ្វើឱ្យវីដេអូផ្ទុះខ្លាំងនៅលើ TikTok គឺមិនងាយស្រួលនោះទេ ដោយនិន្នាការប្រចាំថ្ងៃមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កើតខ្លឹមសាររបស់វេទិកាមានចម្រុះ។ យ៉ាងណាក៏ដោយ BLACKPINK ជាមួយនឹងអ្នកគាំទ្រជាសកលរបស់ពួកគេ បានពួតដៃគ្នាបដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងចង្វាក់ភ្លេង និងមាតិកាដែលគួរឱ្យចាប់អារម្មណ៍របស់ពួកគេ មិនថាវាជាអ្នកគាំទ្រចូលចិត្តតន្ត្រីរបស់ពួកគេ ឬបង្កើតការកែសម្រួលបែបកំប្លែងទេ វត្តមានរបស់ BLACKPINK នៅលើ TikTok គឺមិនអាចប្រកែកបាន។BLACKPINK's Style Evolution, From 'Whistle' to 'Born Pink' – Billboard

ជាមួយគ្នានេះផងដែរបទ «How You Like That »របស់ BLACKPINK បានបំបែកឯតទគ្គកម្មដ៏គួរឱ្យចាប់អារម្មណ៍ជាបទចម្រៀងដែលមានអ្នកចូលមើលច្រើនជាងគេបំផុតដោយក្រុម K-pop នៅលើ TikTok ទទួលបានអ្នកមើលជាង ១៦ ពាន់លានដងនៅលើវីដេអូផ្សេងៗដែលមាន។

បន្ថែមពីលើនេះចម្រៀងមួយទៀតក្នុងចំណោមបទដែលជាប់ចំណាត់ថ្នាក់លេខមួយរបស់ BLACKPINK គឺបទ “Pink Venom” មានអ្នកចូលមើលជាង ៩.៩ពាន់លានដង ដោយបានបោះជំហានយ៉ាងសំខាន់លើសពីបទ “Butter” របស់ BTS ដែលមានចូលមើលជាង ៩.៣ពាន់លានដង ៕

ភោជនីយដ្ឋានឆ្ងាញ់ៗចំនួន ៤ ដែលអ្នកមិនគួររំលងពេលទៅដល់កោះតៃវ៉ាន់

0

តៃវ៉ាន់ គឺជាកោះមួយដែលល្បីខាងអាហារឆ្ងាញ់ ប្រកបដោយគុណភាព និងអនាម័យខ្ពស់ មិនថាអាហារតាមផ្លូវ ឬអាហារនៅក្នុងភោជនីយដ្ឋានទេ សុទ្ធតែជាអាហារពិសេសទាំងអស់។ ដូច្នេះ ប្រសិនបើអ្នកមានបំណងចង់ទៅកម្សាន្តនូវកោះតៃវ៉ាន់ ហើយចង់សាករសជាតិថ្មីៗ ជាមួយមុខម្ហូបប្លែកៗ ថ្ងៃនេះ KBN News នឹងណែនាំប្រិយមិត្តមកស្គាល់ភោជនីយដ្ឋានល្បីៗចំនួន ៤ នៅកោះតៃវ៉ាន់៖

១.ភោជនីយដ្ឋាន Shabu៖ shabu ត្រូវបានគេចាត់ទុកថាជាហាងដ៏ល្បីមួយដែលមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុង Kaohsiung នៃកោះតៃវ៉ាន់។ អាហារនៅក្នុងភោជនីយដ្ឋាននេះគឺមានរសជាតិឆ្ងាញ់ខ្លាំងណាស់ ជាមួយនឹងគ្រឿងផ្សំស្រស់ៗ និងល្អ រួមមានសាច់ជ្រូក សាច់មាន់ គ្រឿងសមុទ្រ និងស៊ុបក្រអូបជាដើម។ ដូច្នេះជាទូទៅហាងនេះចាប់ផ្តើមបើកពីម៉ោង ១១:០០ ថ្ងៃត្រង់ដល់ ១:០០ យប់ជារៀងរាល់ថ្ងៃ។MaoMao Eats!: Shantou Chuan Cheng Hotpot 汕頭泉成沙茶火鍋(Kaohsiung)ชี้เป้า 8 ร้าน ชาบู ซีเหมินติง อร่อยเด็ด ไปไต้หวันต้องโดน !

២.Chou’s Shrimp Rolls៖ ហាងដ៏ល្បីមួយទៀតនៅក្នុងទីក្រុង Kaohsiung គឺមានមុខម្ហូបឆ្ងាញ់ៗជាច្រើន ហើយអាហារដែលល្បីប្រចាំហាងនេះគឺសាច់បង្គា ជាមួយនឹងអាហារបែបចិនផ្សេងៗទៀត។ ភោជនីយដ្ឋាន Chou’s Shrimp Rolls ចាប់ផ្តើមបើកពីម៉ោង ១០:០០ ព្រឹក ដល់ ៩:៣០ យប់។Zhou's Shrimp Roll | Round Taiwan Round4 Best Restaurants in Tainan - Where and What to Eat in Tainan – Go Guides

៣. Ya Tien Zhan៖ ភោជនីយដ្ឋានទាអាំងដ៏ល្បីមួយកន្លែងនៅ Kaohsiung នឹងបង្ហាញពីរបៀបកាត់សាច់ទាឱ្យយើងឃើញភ្លាមៗនៅលើតុតែម្តង ជាមួយនឹងសាច់ទាទន់ ហើយមានរសជាតិឆ្ងាញ់ខ្លាំងណាស់។ ដូច្នេះ Ya Tien Zhan ចាប់ផ្តើមបើកជាពីរពេលគឺ ១១:៣០ ថ្ងៃត្រង់ -២:០០ រសៀល / ៥:៣០ ល្ងាច -៩:០០ យប់ជារៀងរាល់ថ្ងៃ។Chiou Hwa Restaurant - Taiwan Everything10 Best Taipei Foods Everyone Should Try - A Guide to Local Specialties You Should Try in Taipei – Go Guides

៤.ភោជនីយដ្ឋាន Shianye៖ Shianye ត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានមាន់បំពង ដែលអ្នកណាៗក៏ចូលចិត្តរសជាតិនៃម្ហូបក្នុងហាងមាន់បំពងនេះដែរ។ មិនត្រឹមតែមានមាន់បំពងដ៏ឈ្ងុយឆ្ងាញ់នោះទេ ហាងនេះក៏មានម្ហូបបែបប្រពៃណីរបស់តៃវ៉ាន់ជាច្រើនដែលពោរពេញទៅដោយរសជាតិផងដែរ។ សម្រាប់ភោជនីយដ្ឋាន Shianye ជាធម្មតាចាប់ផ្តើមបើកជាពីរពេលគឺ ១១:០០ ថ្ងៃត្រង់ – ២:០០ រសៀល / ៥:០០ ល្ងាច – ១២:០០ យប់៕Hot-Star Large Fried Chicken in the Ximending neighborhood of Taipei, TaiwanTaiwanese Fried Chicken Recipe & Video - Seonkyoung Longest

អាមេរិកនិងកូរ៉េខាងត្បូងបើកសមយុទ្ធ«យុន្តហោះចម្បាំងគ្មានអ្នកបើក»រួមគ្នា

0

កូរ៉េខាងត្បូង៖ កាលពីថ្ងៃសៅរ៍ទី២៧ខែតុលានេះ សេចក្តីរាយការណ៍មួយចេញពីទីក្រុងសេអ៊ូលបានលើកថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការសមយុទ្ធរួមគ្នាមួយនាពេលអនាគតទៅលើការកែច្នៃយន្តហោះគ្មានមនុស្សបើក និងបំពាក់ឧបករណ៍ចាប់សញ្ញ”ឡាស៊ែរ” ដែលជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការធ្វើទំនើបកម្មយោធារបស់ពួកគេ។South Korea, US troops hold drills with drones, laser sensors | The Straits  Times

យុទ្ធនាការនេះបានកើតឡើងនៅពេលដែលយោធារបស់កូរ៉េខាងត្បូងបានធ្វើសមយុទ្ធមួយឈ្មោះ Hogok កាលពីរដូវស្លឹកឈើជ្រុះមុននេះ ក្នុងគោលបំណងដើម្បីទប់ទល់ជាមួយអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

គេសង្កេតឃើញថាមានកូនទាហានចំនួនជាង១២០នាក់របស់កូរ៉េខាងត្បូងនិងអាមេរិកដែលបានចូលរួមបណ្តុះបណ្តាលត្រៀមប្រយុទ្ធក្នុងការធ្វើសឹកសង្គ្រាមជាមួយនឹងសត្រូវ ដែលការវឹកហាត់នេះមានមជ្ឈមណ្ឌលវឹកហាត់កងទ័ពនៅលើភ្នំមួយ គឺមានលក្ខណៈស្រដៀងគ្នានឹងការវឹកហាត់នាទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងដែរ។SKorea, US Troops Hold Drills with Drones, Laser Sensors

ម៉្យាងវិញទៀត សមយុទ្ធនេះបានបំពាក់ជាមួយនឹងគ្រឿងសព្វាវុធបច្ចេកទេសខ្ពស់ទាំងអស់នៅក្នុងគោលបំណងពង្រឹងនូវសមត្ថិភាពសមយុទ្ធនាពេលអនាគតដោយបានបំពាក់ជាមួយនឹងប្រព័ន្ធភ្ជាប់ឡាស៊ែរចម្រុះដើម្បីធ្វើជាឧបករណ៍ចាប់សញ្ញាផ្សេងៗក្នុងពេលធ្វើសមយុទ្ធជាក់ស្តែង។

យន្តហោះគ្មានមនុស្សបើកនេះជាច្រើនប្រភេទផ្សេងទៀតធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើជាឈ្លបយកការ កំណត់អន្តសញ្ញាណសត្រូវ វាស់ស្ទង់ការស្លាប់របស់សត្រូវ ក៏ដូចជាបំពាក់កាំភ្លើងក្នុងការវាយប្រហារដោយស្វ័យប្រវត្តិជាដើម ខណៈកូរ៉េខាងជើងបានផលិតយន្តហោះគ្មានអ្នកបើកនេះឡើងដើម្បីដឹកមនុស្សដែលរងរបួសពីសង្គ្រាម។South Korea, US troops hold large live-fire drills near border with North  Korea | AP News

មេបញ្ជាការកងពលថ្មើរជើងជំនាន់ទី២៥របស់កូរ៉េខាងត្បូងបាននិយាយថា យើងនឹងអាចដឹងពីសកម្មភាពបម្លាស់ទីរបស់សត្រូវតាមរយៈការប្រើប្រាស់ត្រូននេះ ហើយវាយប្រហារទៅលើពួកគេតាមរយៈឧបករណ៍ដ៏ទំនើបនេះ ដែលធ្វើឲ្យពួកយើងមានប្រៀបជាងនៅក្នុងការយកជ័យជំនះទៅលើសត្រូវ និងកាត់បន្ថយការខាតបង់ក៏ដូចជាកាត់បន្ថយចំនួនអ្នករងរបួស អ្នកស្លាប់នៅក្នុងជួររកងទ័ពយើងផងដែរ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងក៏បានបង្កើតនៅក្រុមកងពលតូចមួយផងដែរដែលគឺឲ្យឈ្មោះថា Tiger កាលពីឆ្នាំមុន គឺជាអង្គភាពសាកល្បងសម្រាប់ធ្វើប្រតិបត្តិការសមយុទ្ធយោធាដំបូងនាពេលអនាគតតាមរយៈការប្រើប្រាស់ត្រូនឬគេហៅថាយន្តហោះគ្មានមនុស្សបើក ដាក់នូវប្រព័ន្ធចាប់សញ្ញា និងបំពាក់នូវឧបករណ៍វាយប្រហារដោយស្វ័យប្រវត្តិ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទៅជាសមប្រយុទ្ធសម័យទំនើបផ្នែកលើគំរូនៃឆ្នាំ២០៤០។ បន្ថែមពីលើសមយុទ្ធរួមនេះ កូរ៉េខាងត្បូងក៏បានរៀបចំនូវព្រឹត្តិការប្រកួតធ្វើសង្គ្រាម«ប្រដាប់អាវុធអនាគតលក្ខណៈអន្តរជាតិ» ជាលើកដំបូងរបស់ខ្លួន ដែលមានរយៈពេល៥ថ្ងៃដោយបានបញ្ចប់នៅថ្ងៃទី២៨ខែតុលានេះផងដែរ ដែលមានការចូលរួមដោយកងទ័ពប្រមាណ៣០០នាក់ ក្នុងចំណោម៥ប្រទេសរួមមាន អាមេរិក កូរ៉េខាងត្បូង អង់គ្លេស អ៊ូសបេគីស្ថាន និងកម្ពុជា។ CAN News

អ្នកកាសែតជាច្រើនបានបាត់.បង់.ជីវិត. ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា

0

បរទេស៖ យោងតាមគណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានឱ្យដឹងថា បីសប្តាហ៍កន្លងមកនៃសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស គឺជាគ្រោះថ្នាក់បំផុតសម្រាប់អ្នកកាសែតដែលគ្របដណ្តប់ជម្លោះក្នុងរយៈពេលជាងបីទសវត្សរ៍។
CPJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃទី ២៧ ខែតុលាថា យ៉ាងហោចណាស់អ្នកកាសែតចំនួន ២៩ នាក់ត្រូវបានសម្លាប់ចាប់តាំងពីការវាយប្រហារលើកដំបូងដោយក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ អង្គការនេះបានបន្ត ទៀតថា ខ្លួនបានចាប់ផ្តើមតាមដានការស្លាប់របស់អ្នកកាសែតដែលរាយការណ៍ពីជម្លោះតាំងពីឆ្នាំ ១៩៩២ មកម្លេះ។4 Palestinians killed, including teen boy and disabled man, by Israeli  snipers in Gaza - ABC News

ក្នុងចំណោមអ្នកកាសែតដែលបានស្លាប់នោះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៤នាក់ អ៊ីស្រាអែល ៤នាក់ និងលីបង់ ១នាក់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមតស៊ូមតិសារព័ត៌មានបានបន្ថែមថា ពួកយើងពិតជាមានការព្រួយបារម្ភជាខ្លាំងដោយសារការដាច់ចរន្តទំនាក់ទំនងនៅហ្គាហ្សា។ សេចក្តីថ្លែងការណ៍របស់ CPJ បានសង្កត់ធ្ងន់ថា “នៅពេលដែលការិយាល័យព័ត៌មានបាត់បង់ទំនាក់ទំនងជាមួយក្រុម និងអ្នករាយការណ៍របស់ពួកគេនៅហ្គាហ្សា ដែលជាសាក្សីឯករាជ្យដែលផ្តល់ព័ត៌មានអំពីការវិវត្ត និងការស្លាប់នៅក្នុងសង្គ្រាមនេះ នោះពិភពលោកកំពុងបាត់បង់បង្អួចចូលទៅក្នុងការពិតនៃគ្រប់ភាគីពាក់ព័ន្ធក្នុងជម្លោះ”។At least 21 journalists killed since Hamas-Israel war began, says press  freedom group | Israel-Hamas war | The Guardian

យោងតាមក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ក្នុងស្រុក Jawwal បានឱ្យដឹងថា ទំនាក់ទំនងនៅហ្គាហ្សាត្រូវបានរំខានយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេមិនអាចធានាសុវត្ថិភាពរបស់អ្នកកាសែតដែលរាយការណ៍ពីតំបន់ហ្គាហ្សាបាននោះទេ។The deaths of journalists in Gaza is called 'unprecedented' : NPR

មិនត្រឹមតែអ្នកសារព័ត៌មាន បុគ្គលិកនៃអង្គការអន្តរជាតិ និងអង្គការមនុស្សធម៌ក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សាផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារការងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) នៅថ្ងៃទី ២៧ ខែតុលា ចំនួនបុគ្គលិកអង្គការសហប្រជាជាតិដែលត្រូវបានសម្លាប់នៅហ្គាហ្សាបានកើនឡើងដល់ ៥៣ នាក់ បន្ទាប់ពីមនុស្ស ១៤ នាក់បានស្លាប់នៅក្នុងការវាយប្រហាររយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕Palestinian syndicate condemns meeting with Israeli press
ប្រភព៖cfef.com

កម្មវិធីមួយទម្លាយថា Kris Wu កំពុងនិពន្ធបទចម្រៀង និងចូលរួមក្នុងកម្មវិធីបង្ហាញទេពកោសល្យនៅក្នុងពន្ធនាគារ

0

សមាជិកម្នាក់ក្នុងកម្មវិធីទូរទស្សន៍ចិនអះអាងថា Kris Wu អតីតសមាជិកក្រុម EXO កំពុងនិពន្ធបទភ្លេង និងចូលរួមក្នុងការប្រកួតប្រជែងទេពកោសល្យក្នុងពេលជាប់ឃុំនៅពន្ធនាគារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន allkpop ថ្ងៃទី២៨ តុលា។Kris Wu allegedly married in secret; has a 2-year-old daughter: Reports |  K-pop Movie News - Times of India

ប្រភពដដែលបានឱ្យដឹងថាកាលពីថ្ងៃទី២៧ ខែតុលា អ្នកប្រើប្រាស់បណ្តាញសង្គម X ម្នាក់បានបង្ហោះរូបភាពអេក្រង់ពីកម្មវិធីទូរទស្សន៍មួយដែលផ្តល់ព័ត៌មានថ្មីពីអតីតតារាចម្រៀងនិងសម្តែង Kris Wu ។ អ្នកលេងបណ្តាញសង្គមនោះបានសរសេរថា Kris Wu កំពុងនិពន្ធបទចម្រៀងជាមួយនឹងអារម្មណ៍វិជ្ជមាន និងចូលរួមក្នុងកម្មវិធីបង្ហាញទេពកោសល្យក្នុងពន្ធនាគារ។A Man Of Many Talents: 4 Times Kris Wu Proved His Acting Ability In Films | Soompi

គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការប្រជាជនក្រុងប៉េកាំង Chaoyang បានកាត់ទោស Kris Wu ឱ្យជាប់គុក១៣ ឆ្នាំ រួមជាមួយនឹងការនិរទេសនៅពេលបញ្ចប់ការកាត់ទោសរបស់គេ។ ការកាត់ទោសនេះគឺសម្រាប់ការជាប់ពាក់ព័ន្ធរបស់ Kris Wu ពីករណីរំលោភសេពសន្ថវៈ និងការប្រមូលផ្តុំក្រុមសម្រាប់សកម្មភាពមិនសមរម្យ។ ទោះបីជាយ៉ាងណា ការប្រកាសសាលក្រមនេះ Kris Wu មិនពេញចិត្តឡើយហើយគេកំពុងប្តឹងឧទ្ធរណ៍ទៅតុលាការកម្រិតមធ្យមផងដែរ។Kris Wu's 'Antares' Debuts at No. 100 on Charts Amid Sales Controversyគួរបញ្ជាក់ថា Kris Wu មានឈ្មោះពិតថា Wu Yi Fan ជាតារាសម្តែងនិងជាអតីតសមាជិកក្រុម EXO ។ លោកគឺជាតារាល្បីឈ្មោះម្នាក់ក្តោបការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងការសម្តែង ទាំងការច្រៀង រួមទាំងជាអ្នកតំណាងផលិតផល។
ទោះយ៉ាងណាភាពល្បីល្បាញដែលខិតខំសាងមកជាច្រើនឆ្នាំរបស់ Kris Wu ត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែកបន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទផ្ទុះឡើងកាលពីខែកក្កដា ឆ្នាំ២០២១៕

ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១ ក្នុងការបំពេញការងារអនឡាញ Digital Nomad

0

ប្រទេសថៃ ៖ គេហទំព័របរទេសឈ្មោះ Nomad List បានបង្ហាញទីកន្លែងចំនួន១០ នៅលើពិភពលោក ដែលបានជាប់ចំណាត់ថ្នាក់ជាទីកន្លែងគួរឱ្យចង់រស់នៅសម្រាប់អ្នកធ្វើការតាមប្រព័ន្ធអនឡាញ (Digital Nomad) ។ ការចាត់ចំណាត់ថ្នាក់នេះបានវាស់ស្ទង់ដោយផ្អែកលើលក្ខខណ្ឌចម្បងៗចំនួន៤ រួមមាន ៖ ការចំណាយក្នុងការរស់នៅ, ល្បឿនអ៊ីនធើណេតជាមធ្យម, ភាពសប្បាយរីករាយ និងផ្នែកសុវត្ថិភាព ។Working Remotely From Thailand – The Ultimate 2023 Guide

គេហទំព័រ Nomad List បានចាត់ចំណាត់ថ្នាក់ទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ប្រទេសថៃ ឱ្យជាប់ចំណាត់ថ្នាក់ទី១ និងទី២ ដោយសារទីក្រុងបាងកក និងខេត្តឈៀងម៉ៃ បានទទួលពិន្ទុខ្ពស់ផ្នែកល្បឿនអ៊ីនធើណេតជាមធ្យម ក្នុងនោះទីក្រុងបាងកក មានល្បឿនអ៊ីនធើណេតស្មើ 69 Mbps និងខេត្តឈៀងម៉ៃ មានល្បឿនអ៊ីនធើណេតស្មើ 51 Mbps ។ លើសពីនេះ ការចំណាយក្នុងការរស់នៅសម្រាប់ទីកន្លែងទាំងពីរមិនខ្ពស់ខ្លាំងទេ ។ ដូច្នេះ គេវាយតម្លៃថា អ្នកធ្វើការតាមប្រព័ន្ធអនឡាញ (Digital Nomad) នៅទីក្រុងបាងកក ប្រទេសថៃ នឹងចំណាយប្រាក់ក្នុងម្នាក់ប្រមាណ១.៣៣៨ដុល្លារអាមេរិកក្នុង១ខែ ឬស្មើប្រមាណ៤៨.៤៥៩បាត ។Southeast Asia Digital Nomad Visas for Remote Work: Thailand, Malaysia

ក្រៅពីនេះ គេបានវាយតម្លៃថា អ្នកធ្វើការតាមប្រព័ន្ធអនឡាញនៅខេត្តឈៀងម៉ៃ នឹងចំណាយប្រាក់ប្រមាណ ៩៩១ដុល្លារអាមេរិកក្នុង១ខែ ឬស្មើប្រមាណ ៣៥.៨៩២បាត ។ ដូច្នេះ ទីក្រុងបាងកកទទួលបានពិន្ទុច្រើនជាងខេត្តឈៀងម៉ៃ ក្នុងផ្នែកសប្បាយរីករាយ និងល្បឿនអ៊ីនធើណេតជាមធ្យម ។ រីឯផ្នែកសុវត្ថិភាពវិញ ទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ទទួលបានពិន្ទុប្រហាក់ប្រហែលគ្នា ។Online Assistant | BizWings (Thailand) Co., Ltd.

នេះជាចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ សម្រាប់អ្នកធ្វើការតាមប្រព័ន្ធអនឡាញ (Digital Nomad) រួមមាន ៖
១-ទីក្រុងបាងកក ប្រទេសថៃ
២-ខេត្តឈៀងម៉ៃ ប្រទេសថៃ
៣-ទីក្រុង Azores ប្រទេសព័រទុយហ្គាល់
៤-ភូមិ Changgu ខេត្ត Bali ប្រទេសឥណ្ឌូណេស៊ី
៥-ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន
៦-ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី
៧-កោះកាណារី ប្រទេសអេស្ប៉ាញ
៨-ទីក្រុង Zagreb ប្រទេសក្រូអាត
៩-ទីក្រុង Lagos ប្រទេសព័រទុយហ្គាល់ និង
១០-ទីក្រុង Penang ប្រទេសម៉ាឡេស៊ី ៕

ប្រភព ៖ chiangmai news