សមាជិកម្នាក់ក្នុងកម្មវិធីទូរទស្សន៍ចិនអះអាងថា Kris Wu អតីតសមាជិកក្រុម EXO កំពុងនិពន្ធបទភ្លេង និងចូលរួមក្នុងការប្រកួតប្រជែងទេពកោសល្យក្នុងពេលជាប់ឃុំនៅពន្ធនាគារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន allkpop ថ្ងៃទី២៨ តុលា។Kris Wu allegedly married in secret; has a 2-year-old daughter: Reports |  K-pop Movie News - Times of India

ប្រភពដដែលបានឱ្យដឹងថាកាលពីថ្ងៃទី២៧ ខែតុលា អ្នកប្រើប្រាស់បណ្តាញសង្គម X ម្នាក់បានបង្ហោះរូបភាពអេក្រង់ពីកម្មវិធីទូរទស្សន៍មួយដែលផ្តល់ព័ត៌មានថ្មីពីអតីតតារាចម្រៀងនិងសម្តែង Kris Wu ។ អ្នកលេងបណ្តាញសង្គមនោះបានសរសេរថា Kris Wu កំពុងនិពន្ធបទចម្រៀងជាមួយនឹងអារម្មណ៍វិជ្ជមាន និងចូលរួមក្នុងកម្មវិធីបង្ហាញទេពកោសល្យក្នុងពន្ធនាគារ។A Man Of Many Talents: 4 Times Kris Wu Proved His Acting Ability In Films | Soompi

គួរបញ្ជាក់ថានៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ តុលាការប្រជាជនក្រុងប៉េកាំង Chaoyang បានកាត់ទោស Kris Wu ឱ្យជាប់គុក១៣ ឆ្នាំ រួមជាមួយនឹងការនិរទេសនៅពេលបញ្ចប់ការកាត់ទោសរបស់គេ។ ការកាត់ទោសនេះគឺសម្រាប់ការជាប់ពាក់ព័ន្ធរបស់ Kris Wu ពីករណីរំលោភសេពសន្ថវៈ និងការប្រមូលផ្តុំក្រុមសម្រាប់សកម្មភាពមិនសមរម្យ។ ទោះបីជាយ៉ាងណា ការប្រកាសសាលក្រមនេះ Kris Wu មិនពេញចិត្តឡើយហើយគេកំពុងប្តឹងឧទ្ធរណ៍ទៅតុលាការកម្រិតមធ្យមផងដែរ។Kris Wu's 'Antares' Debuts at No. 100 on Charts Amid Sales Controversyគួរបញ្ជាក់ថា Kris Wu មានឈ្មោះពិតថា Wu Yi Fan ជាតារាសម្តែងនិងជាអតីតសមាជិកក្រុម EXO ។ លោកគឺជាតារាល្បីឈ្មោះម្នាក់ក្តោបការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងការសម្តែង ទាំងការច្រៀង រួមទាំងជាអ្នកតំណាងផលិតផល។
ទោះយ៉ាងណាភាពល្បីល្បាញដែលខិតខំសាងមកជាច្រើនឆ្នាំរបស់ Kris Wu ត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែកបន្ទាប់ពីមានរឿងអាស្រូវផ្លូវភេទផ្ទុះឡើងកាលពីខែកក្កដា ឆ្នាំ២០២១៕