Home Blog Page 1458

ក្រសួងពាណិជ្ជកម្មថៃកំណត់ឱ្យហាងនានាបញ្ចុះតម្លៃផលិតផល

0

ប្រទេសថៃ ៖ លោក Chakra Yodmanee អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃលើកឡើងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោកបានចុះត្រួតពិនិត្យមើលហាងលក់ផលិតផល Safe Mart នៅខេត្តឧត្តរថានី ដើម្បីតាមដានស្ថានការណ៍លក់ផលិតផលតាមគោលនយោបាយ «បញ្ចុះតម្លៃផលិតផលតាមការបញ្ជារបស់ក្រសួងពាណិជ្ជកម្ម» ។ គោលនយោបាយនេះស្ថិតក្រោមការត្រួតពិនិត្យរបស់លោក Phumitham Wechachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីសម្រាលបន្ទុកការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ។

ហាងលក់ផលិតផល Safe Mart និងហាងលក់ផលិតផលនៅតាមតំបន់ផ្សេងៗដែលស្ថិតក្នុងបណ្តាញហាងលក់រាយ និងលក់ដុំ ចំនួនជាង៦០ហាង ស្មើជាង៥០០សាខានៅទូទាំងប្រទេសថៃ បានរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចុះតម្លៃផលិតផល គ្រឿងឧបភោគបរិភោគចាំបាច់ រួមទាំងចំណីអាហារ និងសម្ភារៈប្រើប្រាស់ ដូចជា សាប៊ូម្សៅ, សាប៊ូកក់សក់, សាប៊ូលាងចាន, អង្ករការ៉ុង, គ្រឿងទេស, មីកញ្ចប់, ប្រេងសណ្តែក និងស្ករសជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqo3MdsM5cvjZO8U-i2FvAeBdffbceGk6cS8hfzC_reKX7BvPBxnkLqgHEOTGAQKrdAmceVB17rame1Sy1SdTOUKy4fyk-1c0tiTFx6gO9z8YwU2w3JlTx0gjA1VHfHKQ48H8tfF-JbGWS0p0RLKio2FIGGZEZc-IxW9bhODuptbt9YADQDnNSdJFpt_8/s644/photo_2023-10-30_09-15-13.jpg

ចំណែកស្ករស ការិយាល័យគ្រប់គ្រងដំណាំអំពៅ និងស្ករស ទើបតែប្រកាសផ្លាស់ប្តូរតម្លៃនាពេលកន្លងមក ។ ដូច្នេះ ហាងលក់ផលិតផល Safe Mart នៅតែរក្សាតម្លៃលក់រាយធម្មតាតាមក្រសួងពាណិជ្ជកម្មស្នើឱ្យសហការរឿងតម្លៃ ដោយក្រសួងពាណិជ្ជកម្មបានស្នើឱ្យបញ្ចុះតម្លៃលក់ស្ករស ស្មើនឹង២៣បាតក្នុង១គីឡូក្រាម ។

ចំពោះស្ថានការណ៍ទូទៅ គឺពលរដ្ឋថៃបានទិញផលិតផលនានាជាធម្មតា ហើយផលិតផលលក់ដាច់ភាគច្រើនជាផលិតផលអាហារ និងគ្រឿងទេសផ្សេងៗ ។ ហេតុនេះ ហាងក៏បានត្រៀមផលិតផលសម្រាប់លក់ឱ្យបានគ្រប់គ្រាន់ ថែមទាំងបានផ្សព្វផ្សាយបញ្ចុះតម្លៃជាមួយក្រុមហ៊ុនផលិតផងដែរ ។ នេះចាត់ទុកថា វាជាការជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃដល់ពលរដ្ឋ ព្រមទាំងជំរុញឱ្យពលរដ្ឋទិញផលិតផល និងជំរុញសេដ្ឋកិច្ចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizUQNyNk4-8MBtHDOygIVGEfEaFqecoW2aYqPgWUWOBwh8ugcTYioWveSRdvx_TuFiUUUPmwRhlPEXq0THfiBfZpKjJ14wjsOitDnA4aYkbk6_ltvsIBXkTzXGt3QCyM6hIgaP1w05_2fEz4T_3zuuykFO9mOJigarQlSNHuxIJodUPro8xOXdQ-a7TJo/s1140/photo_2023-10-30_09-15-02.jpg

ក្រៅពីនេះ បណ្តាញហាងលក់ផលិតផលក្នុងស្រុកបានសហការជាមួយក្រសួងពាណិជ្ជកម្មរហូតមក ដើម្បីកំណត់ទីតាំងលក់ផលិតផលកសិកម្ម ជាពិសេស ផ្លែឈើតាមរដូវកាល ។ ការសហការនេះមានចំណែកជួយឱ្យបងប្អូនកសិករអាចលក់ទិន្នផលក្នុងតម្លៃល្អ ស្របតាមគោលនយោបាយ «កាត់បន្ថយការចំណាយ និងបង្កើនប្រាក់ចំណូល» ព្រមទាំងពង្រីកឱកាសសម្រាប់រដ្ឋាភិបាល ។

ចំណែកលោក Kanphong Surawanwijit នាយកហាងលក់រាយ និងលក់ដុំប្រចាំប្រទេសថៃ និងជាម្ចាស់ហាងលក់ផលិតផល Safe Mart លើកឡើងថា លោកត្រូវអរគុណដល់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនៃក្រសួងពាណិជ្ជកម្ម ដែលបានគាំទ្របណ្តាញហាងលក់ផលិតផល ។ នេះជាហាងក្នុងស្រុកដែលបានចូលរួមអនុវត្តគោលនយោបាយរបស់ក្រសួង ព្រោះលោកយល់ឃើញថា វានឹងប៉ះពាល់ដល់ជីវភាពពលរដ្ឋ ដោយសារតម្លៃផលិតផលកើនឡើង ។

លោកបន្តថា ហាងរបស់លោកបានរៀបចំការផ្សព្វផ្សាយបញ្ចុះតម្លៃផលិតផលសម្រាប់អតិថិជនជាបន្តបន្ទាប់ ។ នៅថ្ងៃអនាគត ហាងរបស់លោកនឹងរួមសហការជាមួយគម្រោងផ្សេងៗដើម្បីជួយសម្រាលបន្ទុកពលរដ្ឋបន្តទៀត ៕ ប្រភព ៖ Mono News

Peypey Dy និង តាន់ គឹមសួរ លើកឡើងផ្ទុយគ្នាទៅលើតារាកំប្លែងនាយក្រឹម ក្រោយនិយាយរើសអើងភេទទី៣

0

លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនិយាយក្នុងន័យរើសអើងភេទទី៣ ព្រោះខ្លាចបាត់បង់ធនធានមនុស្ស។ ក្នុងនោះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះ Peypey dy បានលើកឡើងយ៉ាងចាក់ដោតដោយបានលើកឡើងថាភេទទី៣មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួន។ ចំណែកឯលោក តាន់ គឹមសួរ មិនបានរិះគន់តារាកំប្លែង នាយ ក្រឹម ទេថែមទាំងពោលអរគុណទៅវិញដោយសារតែមានហេតុផលនេះ។May be an image of 1 person, bangs and blonde hair

ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ក្នុងនាមជាគណៈកម្មការ កម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent កាលពីយប់ថ្ងៃទី២៨ តុលា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមរិះគន់មិនសំចៃ ព្រោះក្នុងពេលផ្តល់មូលវិចារ្យទៅកាន់បេក្ខជន ណុប ដាណេ បាននិយាយរើសអើងភេទទី៣ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។No photo description available.

ការនិយាយបែបនេះធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងមហាជនទូទៅ អ្នកសិល្បៈច្រើនរូបមិនពេញចិត្តចំពោះពាក្យសម្តីរបស់តារាកំប្លែងល្បីឈ្មោះរូបនេះឡើយដោយបានចេញមុខការពារបេក្ខជន ណុប ដាណេ និងទាមទារសិទ្ធិរបស់ពួកគេនិងទាមទារមិនឱ្យមានការរើសអើងភេទទី៣ឡើយ។
លោក Peypey dy ដែលគេស្គាល់ថាជាបុគ្គលល្បីឈ្មោះលេចមុខច្រើនក្នុងពិភពសិល្បៈ បានលើកឡើងថា «Respect បងឃីមហើយសូមលោកពូ ក្រឹម ក្រឡេកមើលភេទទី៣មួយចំនួនធំ គេមាន business មានការងារល្អ មានចំណូល បង់ពន្ធជូនរដ្ឋដូចគ្នា។ តើធនធានមនុស្សសំដៅតែចំពោះភេទប្រុសនិងភេទស្រី ឬយ៉ាងម៉េច? ក្រែងលោកពូ ធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើ មិនចឹង?»។

ម្ចាស់ហាងហឹរខនណឺ រូបនេះបន្តថា «ភេទទី៣ មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរនិងទង្វើរបស់មនុស្ស ពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើនតែខ្ញុំ ខ្លាច មនុស្សនិយាយច្រើនបាត់ខួរ »។May be an image of 1 person and camping

ទន្ទឹមនឹងមានមតិរិះគន់ តារាកំប្លែង នាយក្រឹម ងាកទៅកាន់លោក តាន់ គឹមសួរ បានបញ្ចេញមតិផ្ទុយពីមហាជនមួយចំនួនធំដោយអរគុណតារាកំប្លែងនិងជាគណៈកម្មការរូបនេះសុខចិត្តប្រើវិធីឈឺសាច់ដើម្បីបំផុសឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន។

លោក តាន់ គឹមសួរ បានសរសេរថា «អរគុណពូក្រឹមដែលសុខចិត្តប្រើវិធីឈឺសាច់នេះដើម្បីបំផុសបំផុលឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន ជាពិសេសឱ្យកម្ពុជាកាន់តែមានការយល់ដឹង អាចទទួលយក និងផ្ដល់តម្លៃទៅលើភេទទី៣»។

លោកបន្តថា « ខ្ញុំអាចយល់បាន ដោយសារនេះគឺជាវិធីឈឺសាច់ដែលខ្ញុំធ្លាប់បានធ្វើកន្លងមកពាក់ព័ន្ធទៅនឹងអក្សរសាស្ត្រខ្មែរ បរិស្ថាន និងគ្រឿងញៀន នេះគឺជាវិធីធ្វើរឿងអវិជ្ជមាន ដើម្បីបង្កើតរឿងវិជ្ជមាន
នេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវយ៉ាងណាកុំប្រកាន់អីបងប្អូន Be positive thinking»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEingT_wJxyTJnIqaQWVNDdkKlwEBbLA8WNE6frdGtIbjWOL14fWJVvl-_8IgYSYk8-wej9lm-egxHv4LSuurMlOcMTKfMcmiae5CYdAG1woheAZMRt1xxpOdbdpeAqC6QOFYQmY6B3HjIyieh7Ts34JI7CUb-0zFqdGLfET7SWxuu2U-5LXa5vMmnEcT2I/s683/e.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLw9lUzgGDd-i9TQ68h_lqdUqzwpxBuBc_Sp1Q_o4gTbVYodLsH5Yf4AT9zi7NpdQ03s-Rv18k8sGkSWGnthk7RnlgOFCpGdSl9wpyQgMvHgdntSy4REeWZQUq0QFkNRe3rPlBFmDXeEYeB58kqsznugEMZdT-F52JImyIkXA0BSTel4Vtu929SXUr4yo/s718/ta.PNG

ស្តែងៗ! រថយន្តមួយគ្រឿង បុកប៉ូលិសចរាចរកំពុងឈរក្បែរផ្លូវ ហើរដូចសំលី (មានវីដេអូ)

0

នាវេលាម៉ោង៦ព្រឹក ត្រូវនឹងថ្ងៃទី៣០ ខែ១០ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយនគរបាលចរាចរណ៍ម្នាក់ឈរនៅត្រង់ចំណុចផ្លូវបំបែក ស្រាប់តែត្រូវរថយន្តព្រុសពណ៌ស មួយគ្រឿងបេីកយ៉ាងលឿនបុកពេញទំហឹង។

ហេតុការណ៍នេះ កើតឡើង នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលបណ្តាលឱ្យបូលិសចរាចរណ៍នោះ រងរបួសធ្ងន់ និងជនបង្កបានបើករត់ឡើងលឿនចេញពីកន្លែងកើតហេតុ។

ខណៈស្នងការខេត្តស្វាយរៀង បានចេញកម្លាំងតាមស្វែងរកជនបង្ក យកមកដាក់ទោសតាមផ្លូវច្បាប់៕

សំរាមពាសពេញទឹកដីអង្គរ ក្រោយមហាជននាំគ្នាសម្រុកចង់ឃើញវត្តមានផ្ទាល់ ព្រះធម្មវន វាសី ចន្ទមុនី​

0

នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ វត្តមានផ្ទាល់ ព្រះធម្មវន វាសី ចន្ទមុនី នៅក្នុងវត្តរាជបូណ៌ បានធ្វើឱ្យមហាជនរាប់មុឺននាក់នៅក្នុងខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង។អាចជារូបភាពនៃ 3 នាក់ និង ប្រាសាទ
ក្រោយពីនិមន្ត ដល់វត្តរាជបូណ៌ ដើម្បីជួបសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ហើយនោះ ព្រះធម្មវន វាសី ចន្ទមុនី ក៏បានធ្វើនិមន្តទៅប្រាសាទអង្គរវត្តថែមទៀត ដែលកាន់តែនាំមហាជន នាំគ្នាទៅភ្លូកទឹកភ្លូកដី និងបានបន្សល់សំរាមជាច្រើន ពាសពេញទឹកដីអង្គរ ធ្វើឱ្យខូចសោភ័ណ្ឌភាព នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តមួយនេះ។អាចជារូបភាពនៃ 2 នាក់ដោយនៅក្នុងថ្ងៃនេះ គេឃើញមានអជ្ញាធរជាតិអប្សារាជាច្រើននាក់ បានដើរនាំគ្នាប្រមូលសំរាមជុំវិញរមណីយដ្ឋានអង្គរ ដើម្បីកែតម្រូវមុខមាត់តំបន់អង្គរឱ្យស្រស់ស្អាតឡើងវិញ។

ជុំវិញការបោះចោលសំរាមនេះ នាក់លេងបណ្តាញសង្គមមួយចំនួនបានធ្វើការិះគន់ ដោយអ្នកខ្លះលើកឡើងថា៖”ចេះយកទៅ តែបែរជាមិនចេះយកវិញ” និងអ្នកខ្លះទៀត ថា៖”នាំគ្នាទៅភ្លូកទឹកភ្លូកដី ដូចនាំគ្នាទៅចោលសំរាម”៕May be an image of 2 people

ប៉ូលីសហ្វីលីពីនបានចេញយុទ្ធនាការប្រឆាំងការជួញដូរ.មនុ.ស្ស

0

ហ្វីលីពីន៖ ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនក្រុមពេស្យាចារ និងអ្នកក្លែងបន្លំតាមអ៊ីនធឺណែតក្នុងទីក្រុងម៉ានីលចំនួនជិត ៦០០ នាក់ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះពីការជួញដូរមនុស្ស។

យោងតាមគណៈកម្មាធិការប្រឆាំងឧក្រិដ្ឋកម្មដែលរៀបចំដោយប្រធានាធិបតីហ្វីលីពីន (PAOCC) បានប្រកាសកាលពីថ្ងៃទី ២៨ ខែតុលា អំពីការស្វែងរកកន្លែងមួយដែលត្រូវបានគេសង្ស័យថាជាកន្លែងជួញដូរមនុស្ស និងការក្លែងបន្លំតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងតំបន់ទីប្រជុំជននៃរដ្ឋធានីម៉ានីល ដោយកាលពីយប់មុន ពលរដ្ឋហ្វីលីពីន និងជនបរទេសចំនួន ៧៣១ នាក់ត្រូវបានរកឃើញនៅទីនេះផងដែរ ក្នុងនោះមានពលរដ្ឋវៀតណាម កូរ៉េ និងចិន។Philippines detains nearly 600 in anti-trafficking raid - VnExpress  International

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Crispin Remulla បាននិយាយថា បច្ចុប្បន្នទីភ្នាក់ងារស៊ើបអង្កេតបានឃុំខ្លួនមនុស្សចំនួន ៥៩៨ នាក់ ដើម្បីសាកសួរ និងកំណត់អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជាជនសង្ស័យបន្ថែមទៀត។ មន្ត្រីហ្វីលីពីនក៏បានស្នើឱ្យស្ថានទូតចិននៅទីក្រុងម៉ានីលជួយកំណត់អត្តសញ្ញាណបុគ្គលចំនួន ៩ នាក់ ដែលសង្ស័យថាជាក្រុមប្រតិបត្តិករខុសច្បាប់ដែលក្លែងបន្លំជាក្រុមហ៊ុនហ្គេមអនឡាញ។Philippines detains nearly 600 in anti-trafficking raid - CNA

យោងតាម PAOCC ក៏បាននិយាយដែរថា ពួកគេបានរកឃើញជនជាតិចិនយ៉ាងហោចណាស់ពីរនាក់ដែលមានដាននៃការធ្វើទារុណកម្មលើរាងកាយរបស់ពួកគេ។ មនុស្សទាំងនេះបាននិយាយថា ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការប្រហែល ១៥ ម៉ោងក្នុងមួយថ្ងៃ។ ជនរងគ្រោះទាំងនោះក៏បានបន្តទៀតថា ពួកគាត់ត្រូវបានគេចាប់ពង្រត់ទៅកាន់ក្រុមហ៊ុនល្បែងអនឡាញមួយក្នុងប្រទេសហ្វីលីពីន បន្ទាប់មកលក់ក្នុងតម្លៃ ៥០០,០០០ ប៉េសូ (ប្រមាណជាង ៨,៧០០ ដុល្លារអាមេរិក)។Philippines detains nearly 600 in anti-trafficking raid | The Star

គួរបញ្ជាក់ដែរថា កាលពីខែមិថុនាកន្លងទៅ ប៉ូលីសហ្វីលីពីនបានរកឃើញមនុស្សជាង ២,៧០០ នាក់ដែលកំពុងធ្វើការនៅក្នុងគ្រឹះស្ថានបោកប្រាស់ជាច្រើនក្នុងទីក្រុងម៉ានីល រួមទាំងជនរងគ្រោះនៃការជួញដូរមនុស្សជាច្រើននាក់ផងដែរ៕

ឈ្វេងយល់! ការបោះបង់អនីតិជន អាចឱ្យអាណាព្យាបាលជាប់ពន្ធនាគារដល់៥ឆ្នាំ

0

ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិត នៅក្រោមអាណាព្យាបាលរបស់ខ្លួននោះគឺជាទង្វើល្មើសច្បាប់ ដោយយោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖” មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ”។

ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលយោងតាមមាត្រា ៣២១នៃក្រមព្រហ្មទណ្ឌ បានកំណត់យ៉ាងច្បាស់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២.០០០.០០០រៀល ទៅ១០.០០០.០០០រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ” ។

លើសពីនេះទៅទៀត អំពើបោះបង់អនីតិជន គឺជាអំពើខុសច្បាប់ និងធ្វើឱ្យសង្គមយើងកើនឡើងនូវក្មេងអនាថា ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយអាចឱ្យពួកគេងាយរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវាយធ្វើបាប ជាដើម៕

ទិដ្ឋភាព​ក្មេង​សុំ​ទាន​តាម​ផ្លូវ — ខ្មែរ

បេក្ខជនហាមដាច់ខាត ធ្វើរឿងទាំងនេះ អំឡុងពេលប្រឡងបាក់ឌុប

0

នៅសល់ពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។

នៅក្នុងនោះ បេក្ខជន គួរណាស់សិក្សាស្វែងយល់ឱ្យបានច្បាស់អំពីទង្វើ ដែលមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ ឬត្រូវចូលបន្ទប់កែពិសេសជាដើម។

ខាងក្រោមនេះ គឺជាដែលបេក្ខជនមិនគួរធ្វើដាច់ខាត៖

  • ចម្លងសំណៅកិច្ចការពីអ្នកដទៃ
  • ប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ក្នុងបន្ទប់ប្រឡង
  • អង្គុយខុសពីលេខតុរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីអនុរក្ស
  • រំកិលតុ ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
  • ប្តូរសន្លឹកកិច្ចការគ្នា
  • យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ សំណៅឯកសារចូលក្នុងមណ្ឌលប្រឡង
  • ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង

សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕

 

តារាសម្តែង Lee Sun Kyun ចូលខ្លួនផ្តល់ចម្លើយឱ្យប៉ូលិសហើយក្រោយសង្ស័យថាប្រើប្រាស់គ្រឿងញៀ.ន

0

នៅថ្ងៃទី២៨ ខែតុលា លោក Lee Sun Kyun បានបង្ហាញខ្លួននៅស្ថានីយ៍ប៉ូលីស Incheon សម្រាប់ការសាកសួរជុំដំបូងរបស់លោកជាមួយអាជ្ញាធរទាក់ទងនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន។ ជាមួយគ្នានេះ តារាសម្តែងរូបនេះបាននិយាយជាមួយអ្នកសារព័ត៌មានពេលនៅខាងក្រៅប៉ុស្តិ៍ប៉ូលិសដោយឱនសុំទោសចំពោះទង្វើរបស់លោកនាំឱ្យមានស្ថានការបែបនេះ។Lee Sun Kyun apologises for drug case as he arrives at police station -  Hindustan Times

លោក Lee Sun Kyun បាននិយាយថា «ជាដំបូង ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការខកចិត្តដ៏ធំធេងដែលខ្ញុំជាហេតុនាំឱ្យមានមនុស្សជាច្រើនបានចូលរួមក្នុងឧបទ្ទវហេតុដ៏អាក្រក់បែបនេះ។ ខ្ញុំសូមទោសអ្នករាល់គ្នាដែលជឿជាក់មកលើខ្ញុំ និងគាំទ្រខ្ញុំគ្រប់ពេលវេលា។ ដូចដែលខ្ញុំបានបញ្ជាក់តាមរយៈភ្នាក់ងាររបស់ខ្ញុំ ជំហររបស់ខ្ញុំគឺខ្ញុំនឹងចូលរួមដោយស្មោះត្រង់ក្នុងការស៊ើបអង្កេតដោយអាកប្បកិរិយាស្មោះត្រង់។ ខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះគ្រួសាររបស់ខ្ញុំដែលកំពុងរងទុក្ខយ៉ាងខ្លាំងនៅពេលនេះ»។Parasite actor Lee Sun-kyun submits drug test samples to South Korean  police | The Straits Times

តារាសម្តែងដែលកំពុងមានរឿងអាស្រូវក្តៅគគុកនេះបាននិយាយទៀតថា «ខ្ញុំនឹងឆ្លើយដោយស្មោះអស់ពីចិត្ត និងពិតប្រាកដក្នុងអំឡុងពេលស៊ើបអង្កេតខណៈពេលដែលនៅប៉ុស្តិ៍ប៉ូលិស »។Lee Sun Kyun Makes First Public Appearance Since Drug Abuse Charges -  Koreaboo

គួរបញ្ជាក់ថា លោក Lee Sun Kyun នឹងឆ្លងកាត់ការធ្វើតេស្តដើម្បីកំណត់ថាបានប្រើប្រាស់ថ្នាំញៀនឬអត់។ លោក Lee Sun Kyun ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងគ្រឿងញៀន រួមទាំងកញ្ឆា ចាប់តាំងពីដើមឆ្នាំ២០២៣ នៅផ្ទះរបស់នារីម្នាក់អាយុ២៩ឆ្នាំ។ ពេលនេះទូរស័ព្ទរបស់ Lee Sun Kyun ក៏ត្រូវបានរឹបអូស ហើយប៉ូលិសនឹងធ្វើកោសល្យវិច្ច័យឌីជីថល ដើម្បីស្វែងរកភស្តុតាងដែលបង្ហាញពីឧក្រិដ្ឋកម្មរបស់គេផងដែរ៕

ភ្លើងឆេះផ្សារនៅព្រំដែនថៃ និងកម្ពុជា ខូចខាតតូបអាជីវករជាច្រើន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ភ្លើងបានឆាបឆេះផ្សារលក់ដូរនៅព្រំដែនឆងចម ស្រុកកាប់ឈឺង ខេត្តសុរិន្ទ ដែលស្ថិតនៅជាប់ខេត្តឧត្តរមានជ័យ ព្រំដែនអូរស្មាច់ ប្រទេសកម្ពុជា ។ ផ្សារនេះមានតូបលក់ដូរជាច្រើនប្រក់ដំបូលស័ង្កសី ដែលដាក់លក់ទំនិញជាច្រើនដូចជា សម្លៀកបំពាក់កីឡា កាបូប ស្បែកជើង និងទំនិញទូទៅ ។ ក្នុងអំឡុងពេលភ្លើងឆេះ មានខ្យល់បក់ផងនោះ ហើយស្របពេលនៅខេត្តសុរិន្ទចូលដល់រដូវរងា ទើបធ្វើឱ្យភ្លើងកាន់តែឆេះខ្លាំងឡើង ។ไฟไหม้ตลาดช่องจอม วอด 130 ร้าน เสียหาย 320 ล้าน พ่อค้าแม่ค้ายืนร่ำไห้หมดตัว

សារព័ត៌មានថៃចុះផ្សាយថា មានអាជីវករលក់ដូរជាជនជាតិខ្មែរ និងថៃបាននាំគ្នាជញ្ជូនទំនិញចេញពីតូបលក់ដូររបស់ពួកគេ ដែលភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ ។ ប៉ុន្តែអាជីវករខ្លះទៀតបានត្រឹមតែឈរមើលទំនិញដែលត្រូវភ្លើងឆេះ ហើយឱបគ្នាយំប៉ុណ្ណោះ ។

អាជ្ញាធរថៃបានបញ្ជូនរថយន្តពន្លត់ភ្លើងចំនួន៣០គ្រឿងមកកាន់ផ្សារនេះ ហើយពួកគេបានចំណាយពេល១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយការបាញ់ទឹកពន្លត់ ។ អាជ្ញាធរប្រាប់ថា ភ្លើងបានឆេះតូបលក់ដូរក្នុងផ្សារអស់ចំនួន១៣០តូប ហើយខាតបង់ទឹកប្រាក់អស់ជាង៣២០លានបាត ។ ផ្សារនេះធ្លាប់រងគ្រោះដោយសារភ្លើងឆេះម្តងហើយកាលពីឆ្នាំ២០១០ ហើយនៅពេលនោះ ភ្លើងបានឆាបឆេះទំនិញអស់ប្រមាណ៧០% និងខាតបង់ទឹកប្រាក់អស់ច្រើនជាងពេលនេះទៀត ។ ចំណែកមូលហេតុភ្លើងឆេះនៅពេលនោះ គឺបណ្តាលមកពីការផ្ទុះហ្គាសក្នុងតូបលក់ដូរ ហើយភ្លើងក៏បានរាលដាលខ្លាំង និងពន្លត់មិនទាន់ ។ไฟไหม้ตลาดช่องจอม วอด 130 ร้าน เสียหาย 320 ล้าน พ่อค้าแม่ค้ายืนร่ำไห้หมดตัว

រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះផ្សារលើកនេះ គឺត្រូវរង់ចាំការស៊ើបអង្កេតជំហានដំបូងរបស់អាជ្ញាធរ ។ បើតាមអាជីវករលក់ដូរក្នុងផ្សារនេះប្រាប់ថា មុនពេលកើតហេតុ ពួកគេបានឃើញអំពូលភ្លើងឆេះហើយរលត់វិញជាច្រើនលើក ។

ក្រោយកើតហេតុ លោក Suthiroj Charoenthanasak អភិបាលស្រុកកាប់ឈឺង ខេត្តសុរិន្ទ បានចុះមកត្រួតពិនិត្យនៅផ្សារឆងចម ហើយលោកក៏បានទំនាក់ទំនងជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ដើម្បីស្វែងរកកន្លែងទុកដាក់ទំនិញនៅសេសសល់ ៕ พ่อค้าแม่ค้าร่ำไห้โฮ หมดตัวชั่วพริบตา ตลาดช่องจอม โดนไฟไหม้วอดกว่า 130 ร้านប្រភព ៖ ch3plus

អជ្ញាធរជាតិអប្សារ សម្រេចផ្អាកការឆ្លងកាត់ស្ពានបណ្តែតទឹកចូលប្រាសាទអង្គរ

0

យោងតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានបណ្តែតទឹលចូលប្រាសាទអង្គរ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន។

ការផ្អាកនេះ គឺដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងព្រះរាជពិធីសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុដូច្នេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការផ្អាក ការចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្តែតទឹក)ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធី។

នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាច ចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកចូលខាងកើតបានជាធម្មតា៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIAIsoqcPQqNHlWWa9tl5TmfK8X6-2V5HJw6U7aC7iShJ8n5FogBXCmgcA7Ge7y6UA3pgsvcz0W4N0yqfPC0qZGFGyf4JV1YUylu_PL9PB8mUfM2qFbsAB6-ChoI_KDgshRW3S4J_sB1S0ShTJEMVwk2RAymJa551SzXrFHLI5XLclmSeq-ZWS2PCMUU0/s1280/photo_2023-10-28_16-27-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtqbgykR8WH5u3rSW9LdLsZSpSN5TcyFKqIyjWeJl9WbKJ0inIhmrVG6jwILMZU6ZUrdmh4MoNTh5Ib5wsAD1BVyZ-sQnUpLXgKLKXx3l6Yp7JRm2A5LopMRLoSRkL2gfWp7OjBM2GM0EG9o-Xo3wDtmEJvnC1mqQrijo7Wglg_MZ_z6KbeZ-htozevFQ/s1280/photo_2023-10-28_16-27-53.jpg