កូរ៉េខាងត្បូង៖ កាលពីថ្ងៃសៅរ៍ទី២៧ខែតុលានេះ សេចក្តីរាយការណ៍មួយចេញពីទីក្រុងសេអ៊ូលបានលើកថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការសមយុទ្ធរួមគ្នាមួយនាពេលអនាគតទៅលើការកែច្នៃយន្តហោះគ្មានមនុស្សបើក និងបំពាក់ឧបករណ៍ចាប់សញ្ញ”ឡាស៊ែរ” ដែលជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការធ្វើទំនើបកម្មយោធារបស់ពួកគេ។South Korea, US troops hold drills with drones, laser sensors | The Straits  Times

យុទ្ធនាការនេះបានកើតឡើងនៅពេលដែលយោធារបស់កូរ៉េខាងត្បូងបានធ្វើសមយុទ្ធមួយឈ្មោះ Hogok កាលពីរដូវស្លឹកឈើជ្រុះមុននេះ ក្នុងគោលបំណងដើម្បីទប់ទល់ជាមួយអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។

គេសង្កេតឃើញថាមានកូនទាហានចំនួនជាង១២០នាក់របស់កូរ៉េខាងត្បូងនិងអាមេរិកដែលបានចូលរួមបណ្តុះបណ្តាលត្រៀមប្រយុទ្ធក្នុងការធ្វើសឹកសង្គ្រាមជាមួយនឹងសត្រូវ ដែលការវឹកហាត់នេះមានមជ្ឈមណ្ឌលវឹកហាត់កងទ័ពនៅលើភ្នំមួយ គឺមានលក្ខណៈស្រដៀងគ្នានឹងការវឹកហាត់នាទីក្រុងព្យុងយ៉ាងនៃប្រទេសកូរ៉េខាងជើងដែរ។SKorea, US Troops Hold Drills with Drones, Laser Sensors

ម៉្យាងវិញទៀត សមយុទ្ធនេះបានបំពាក់ជាមួយនឹងគ្រឿងសព្វាវុធបច្ចេកទេសខ្ពស់ទាំងអស់នៅក្នុងគោលបំណងពង្រឹងនូវសមត្ថិភាពសមយុទ្ធនាពេលអនាគតដោយបានបំពាក់ជាមួយនឹងប្រព័ន្ធភ្ជាប់ឡាស៊ែរចម្រុះដើម្បីធ្វើជាឧបករណ៍ចាប់សញ្ញាផ្សេងៗក្នុងពេលធ្វើសមយុទ្ធជាក់ស្តែង។

យន្តហោះគ្មានមនុស្សបើកនេះជាច្រើនប្រភេទផ្សេងទៀតធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើជាឈ្លបយកការ កំណត់អន្តសញ្ញាណសត្រូវ វាស់ស្ទង់ការស្លាប់របស់សត្រូវ ក៏ដូចជាបំពាក់កាំភ្លើងក្នុងការវាយប្រហារដោយស្វ័យប្រវត្តិជាដើម ខណៈកូរ៉េខាងជើងបានផលិតយន្តហោះគ្មានអ្នកបើកនេះឡើងដើម្បីដឹកមនុស្សដែលរងរបួសពីសង្គ្រាម។South Korea, US troops hold large live-fire drills near border with North  Korea | AP News

មេបញ្ជាការកងពលថ្មើរជើងជំនាន់ទី២៥របស់កូរ៉េខាងត្បូងបាននិយាយថា យើងនឹងអាចដឹងពីសកម្មភាពបម្លាស់ទីរបស់សត្រូវតាមរយៈការប្រើប្រាស់ត្រូននេះ ហើយវាយប្រហារទៅលើពួកគេតាមរយៈឧបករណ៍ដ៏ទំនើបនេះ ដែលធ្វើឲ្យពួកយើងមានប្រៀបជាងនៅក្នុងការយកជ័យជំនះទៅលើសត្រូវ និងកាត់បន្ថយការខាតបង់ក៏ដូចជាកាត់បន្ថយចំនួនអ្នករងរបួស អ្នកស្លាប់នៅក្នុងជួររកងទ័ពយើងផងដែរ។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងក៏បានបង្កើតនៅក្រុមកងពលតូចមួយផងដែរដែលគឺឲ្យឈ្មោះថា Tiger កាលពីឆ្នាំមុន គឺជាអង្គភាពសាកល្បងសម្រាប់ធ្វើប្រតិបត្តិការសមយុទ្ធយោធាដំបូងនាពេលអនាគតតាមរយៈការប្រើប្រាស់ត្រូនឬគេហៅថាយន្តហោះគ្មានមនុស្សបើក ដាក់នូវប្រព័ន្ធចាប់សញ្ញា និងបំពាក់នូវឧបករណ៍វាយប្រហារដោយស្វ័យប្រវត្តិ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទៅជាសមប្រយុទ្ធសម័យទំនើបផ្នែកលើគំរូនៃឆ្នាំ២០៤០។ បន្ថែមពីលើសមយុទ្ធរួមនេះ កូរ៉េខាងត្បូងក៏បានរៀបចំនូវព្រឹត្តិការប្រកួតធ្វើសង្គ្រាម«ប្រដាប់អាវុធអនាគតលក្ខណៈអន្តរជាតិ» ជាលើកដំបូងរបស់ខ្លួន ដែលមានរយៈពេល៥ថ្ងៃដោយបានបញ្ចប់នៅថ្ងៃទី២៨ខែតុលានេះផងដែរ ដែលមានការចូលរួមដោយកងទ័ពប្រមាណ៣០០នាក់ ក្នុងចំណោម៥ប្រទេសរួមមាន អាមេរិក កូរ៉េខាងត្បូង អង់គ្លេស អ៊ូសបេគីស្ថាន និងកម្ពុជា។ CAN News