ស្លឹកម្រុំ គឺជាប្រភេទរុក្ខជាតិដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា ដែលវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងមិនថាគ្រាប់, ដើម និងស្លឹករបស់វានោះទេ គឺវាបានផ្តល់នូវគុណប្រយោជន៍ទាំងអស់ ពីព្រោះវាមានបរិមាណសារធាតុចិញ្ចឹមខ្ពស់ដូចជាអាស៊ីតអាមីណូដែលយើងត្រូវការជាចាំបាច់សម្រាប់ការលូតលាស់នៃរាងកាយ។ ដូច្នេះហើយ តើស្លឹកម្រុំមានអត្ថប្រយោជន៍អ្វីខ្លះ?
ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១.ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។
២.ជួយការពារបញ្ហានៃការរំលាយអាហារ។
៣.គ្រប់គ្រងកម្រិតជាតិស្ករ។
៤.ធ្វើឱ្យឆ្អឹង និងធ្មេញមានសុខភាពល្អ។
៥.គ្រប់គ្រងសម្ពាធឈាម។
៦.ជំនួយសុខភាពស្បែក និងធ្វើឱ្យស្បែកមានភាពល្អប្រសើរ។
៧.ប្រឆាំងនឹងភ្នាក់ងារចម្លងរោគ ក៏ដូចជាកាត់បន្ថយការឈឺចាប់ និងការរលាក។
៨.ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងធ្វើឱ្យភ្នែកមានសុខភាពល្អ។
៩.ស្លឹកម្រុំសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត ដែលជួយនៅក្នុងការស្រកគីឡូ។
១០. យោងតាមការសិក្សាថ្មីៗនេះបានរកឃើញថាស្លឹកម្រុំមានផ្ទុកនូវសារធាតុម្យ៉ាងដែលអាចជួយកម្ចាត់មហារីកបានយ៉ាងល្អ ៕