ប្រទេសថៃ ៖ គេហទំព័របរទេសឈ្មោះ Nomad List បានបង្ហាញទីកន្លែងចំនួន១០ នៅលើពិភពលោក ដែលបានជាប់ចំណាត់ថ្នាក់ជាទីកន្លែងគួរឱ្យចង់រស់នៅសម្រាប់អ្នកធ្វើការតាមប្រព័ន្ធអនឡាញ (Digital Nomad) ។ ការចាត់ចំណាត់ថ្នាក់នេះបានវាស់ស្ទង់ដោយផ្អែកលើលក្ខខណ្ឌចម្បងៗចំនួន៤ រួមមាន ៖ ការចំណាយក្នុងការរស់នៅ, ល្បឿនអ៊ីនធើណេតជាមធ្យម, ភាពសប្បាយរីករាយ និងផ្នែកសុវត្ថិភាព ។Working Remotely From Thailand – The Ultimate 2023 Guide

គេហទំព័រ Nomad List បានចាត់ចំណាត់ថ្នាក់ទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ប្រទេសថៃ ឱ្យជាប់ចំណាត់ថ្នាក់ទី១ និងទី២ ដោយសារទីក្រុងបាងកក និងខេត្តឈៀងម៉ៃ បានទទួលពិន្ទុខ្ពស់ផ្នែកល្បឿនអ៊ីនធើណេតជាមធ្យម ក្នុងនោះទីក្រុងបាងកក មានល្បឿនអ៊ីនធើណេតស្មើ 69 Mbps និងខេត្តឈៀងម៉ៃ មានល្បឿនអ៊ីនធើណេតស្មើ 51 Mbps ។ លើសពីនេះ ការចំណាយក្នុងការរស់នៅសម្រាប់ទីកន្លែងទាំងពីរមិនខ្ពស់ខ្លាំងទេ ។ ដូច្នេះ គេវាយតម្លៃថា អ្នកធ្វើការតាមប្រព័ន្ធអនឡាញ (Digital Nomad) នៅទីក្រុងបាងកក ប្រទេសថៃ នឹងចំណាយប្រាក់ក្នុងម្នាក់ប្រមាណ១.៣៣៨ដុល្លារអាមេរិកក្នុង១ខែ ឬស្មើប្រមាណ៤៨.៤៥៩បាត ។Southeast Asia Digital Nomad Visas for Remote Work: Thailand, Malaysia

ក្រៅពីនេះ គេបានវាយតម្លៃថា អ្នកធ្វើការតាមប្រព័ន្ធអនឡាញនៅខេត្តឈៀងម៉ៃ នឹងចំណាយប្រាក់ប្រមាណ ៩៩១ដុល្លារអាមេរិកក្នុង១ខែ ឬស្មើប្រមាណ ៣៥.៨៩២បាត ។ ដូច្នេះ ទីក្រុងបាងកកទទួលបានពិន្ទុច្រើនជាងខេត្តឈៀងម៉ៃ ក្នុងផ្នែកសប្បាយរីករាយ និងល្បឿនអ៊ីនធើណេតជាមធ្យម ។ រីឯផ្នែកសុវត្ថិភាពវិញ ទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ទទួលបានពិន្ទុប្រហាក់ប្រហែលគ្នា ។Online Assistant | BizWings (Thailand) Co., Ltd.

នេះជាចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ សម្រាប់អ្នកធ្វើការតាមប្រព័ន្ធអនឡាញ (Digital Nomad) រួមមាន ៖
១-ទីក្រុងបាងកក ប្រទេសថៃ
២-ខេត្តឈៀងម៉ៃ ប្រទេសថៃ
៣-ទីក្រុង Azores ប្រទេសព័រទុយហ្គាល់
៤-ភូមិ Changgu ខេត្ត Bali ប្រទេសឥណ្ឌូណេស៊ី
៥-ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន
៦-ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី
៧-កោះកាណារី ប្រទេសអេស្ប៉ាញ
៨-ទីក្រុង Zagreb ប្រទេសក្រូអាត
៩-ទីក្រុង Lagos ប្រទេសព័រទុយហ្គាល់ និង
១០-ទីក្រុង Penang ប្រទេសម៉ាឡេស៊ី ៕

ប្រភព ៖ chiangmai news