Home Blog Page 1456

ក្តៅគគុក! មហាជនកំពុងរិះគន់យ៉ាងខ្លាំងលើនារីម្នាក់សង្ស័យជាជនជាតិវៀតណាមធ្វើទង្វើនេះនៅប្រាសាទអង្គរវត្ត (មានវីដេអូ)

0

អ្នកលេងបណ្តាញសង្គមកំពុងមិនពេញនិងរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលគេសង្ស័យថាជាជនជាតិវៀតណាមហើយបានស្លៀកសំលៀកបំពាក់ថៃ កាត់តមានរូបទង់ជាតិនិងស្តេចថៃបង្ហោះនៅបណ្តាញសង្គមទិកតុកដោយដាក់ភ្លេងថៃទៀត ប៉ុន្តែការថតនោះគឺនៅលើទឹកដីប្រាសាទអង្គរវត្ត។ គេមិនដឹងថានារីនោះមានគោលបំណងនិងចេតនាអ្វីនោះទេដែលធ្វើបែបនេះ ខណៈអ្នកលេងបណ្តាញសង្គមស្នើទៅក្រសួងពិនិត្យលើករណីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8BALsF4AKGpcUNcidbEzRDLTYQpvm2Kys-Gz1xCUZyQs-fhvqrjGTIX3B2JEJZZtIsXXVgOldUWTvHviRQBSvKeYVAmM4LaK-rLGvMHkwqk8_1-KIMb7X2IQLc3tz2AemNPQFTu28AW_DF_0vkFxqhszAu9bZLJPObuVKnqvBHjHyBDKH8PcWVRaJ6o/s451/Screenshot%202023-11-11%20145811.png

ដូចមហាជនជ្រាបមកហើយថា អាជ្ញាធរជាតិអប្សរាបានចេញលិខិតណែនាំក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាចំពោះគោលបំណងមួយចំនួនដូចជា ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។ ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ជាដើមត្រូវដាក់លិខិតអនុញ្ញាតជាមុនសិន។ ដោយឡែកសម្រាប់ការថតរូបភាពឬវីដេអូក្នុងគោលបំណងសម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ពុំចាំបាច់សុំលិខិតអនុញ្ញាតជាមុននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6GqjykaOAi269T-EVQw8ntwsGKFXaE-z7YzGrce14CnB5SX7YO_Rsd0Ia9noGPPd59E5YvmQoIYI1IVQYGTLktFRsJ1IK67B6_G0Ri1rO9lfcCQZEWD8tQ2hRildKIJ5r-E2nnbp1ZScO5CCRog13sWh5_e4MUnqL5VH0l9PhgLGkclzrzAd48U8og_s/s539/Screenshot%202023-11-11%20145847.png

ទោះយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុកបង្ហាញជាចង្ងល់ និងរិះគន់យ៉ាងខ្លាំងទៅលើនារីម្នាក់ដែលថតនៅប្រាសាទខ្មែរប៉ុន្តែធ្វើទង្វើមិនសមទំនងយ៉ាងនេះទៅវិញ។ នារីរូបនោះត្រូវបានគេសង្ស័យថាជាជនជាតិវៀតណាម បានស្លៀកសំលៀកបំពាក់ប្រពៃណីថៃ ថតនៅប្រាសាទអង្គរវត្ត ដោយកាត់តដាក់រូបទង់ជាតិថៃ ស្តេចថៃ និងដាក់បទចម្រៀងថៃទៅវិញដោយគេមិនដឹងថានារីរូបនោះមានគោលបំណង និងចេតនាអ្វីនោះទេបានជាធ្វើបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZ7E-MSmX10hZhR1qe4MGGK54POTSSDjnnnMdyOrDst-arAad8Ve9-7lI7s368qtKbMDGZavWI8TPUG8EVQaxKzJUlEEJeuOk0AmPGaqr9hQGraYA2ToL5gnIFTbHdIF6CUo1I-fbix1aUSfPI5OkUE6fSFH1RX3IoMqlGck7wNgFa9lh17lMIBlcwdg/s541/Screenshot%202023-11-11%20145831.png

អ្នកលេងបណ្តាញសង្គមជាច្រើនបានប្រមូលគ្នា Report គណនីទិកតុកនោះនិងបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងនូវទង្វើរបស់នាងធ្វើដាក់កម្ពុជាបែបនេះទាំងដឹងថាប្រាសាទអង្គរវត្តជារបស់ខ្មែរ តែធ្វើយ៉ាងនេះទៅវិញ។ ជាមួយគ្នានេះដែរ ពលរដ្ឋកំពុងបង្ហាញចង្ងល់ ដូចគ្នាតើការស្លៀកឈុតបុរាណថៃថតនៅប្រាសាទខ្មែរមានទទួលបានការអនុញ្ញាតិពីអាជ្ញាធរជាតិអប្សរាហើយឬនៅ? តើការថតនេះស្ថិតក្នុងលក្ខខណ្ឌបែបណាដែរ ដោយពលរដ្ឋបានស្នើទៅក្រសួងពាក់ព័ន្ធជួយពិនិត្យមើលលើករណីនេះ៕

 

ពាណិជ្ជកម្មកម្ពុជា-ចិននៅតែរឹងមាំ ស្របពេលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

0

ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី១០ខែវិច្ឆិកានេះ តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញនៃកម្ពុជាបាននិយាយថា ពាណិជ្ជកម្មកម្ពុជា-ចិន នៅតែមានសភាពរឹងមាំ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារកាលពីពេលកន្លងទៅនេះ កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀង២ជាមួយគ្នា គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ Regional Comprehensive Economic Partnership និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន Cambodia-China Free Trade Agreement។Japan loans Cambodia over $300 million to expand Sihanoukville deep-sea port  | Phnom Penh Post

បើតាមតួលេខចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពាណិជ្ជកម្មទំនិញរវាងកម្ពុជានិងចិនបានកើនឡើងដល់១០ពាន់លានដុល្លារក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ កើនឡើង៤,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជាវិញ មានតម្លៃ 38.66 ពាន់លានដុល្លារក្នុងរយៈពេល 10 ខែដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះ 3.1ភាគរយពី 39.9 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តាមរបាយការណ៍ក៏បានបញ្ជាក់ទៀតថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក វៀតណាម ថៃ និងជប៉ុន។មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមើលឃើញថា​  កម្ពុជានឹងទទួលផលចំណេញច្រើនពី​កិច្ចព្រមព្រៀងជាមួយចិន - ក្រសួងព័ត៌មាន

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងនៃប្រទេសយើងទាំង២ បានផ្តល់ការជំរុញដល់កំណើនពាណិជ្ជកម្មយ៉ាងពិតប្រាកដ។ លោកបានបន្តថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ធ្វើឲ្យការនាំចេញផលិតផលដែលផលិតនៅកម្ពុជាទៅកាន់ប្រទេសចិន ដែលទទួលបាននូវពន្ធអនុគ្រោះជាច្រើន។ លោកក៏បានបន្តថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ការនាំចេញផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា ដូចជា អង្ករ ចេកលឿង ស្វាយ វែង និងម្រេច ជាដើម។លោកបណ្ឌិត គិន ភា ៖ រុស្ស៊ីវាយចូលអ៊ុយក្រែននៅពេលនេះ  គឺមានទម្ងន់គ្រប់គ្រាន់សម្រាប់ការចរចា - Rasmei Kampuchea Daily

រីឯលោក គិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ស្របដែរថា តាមរយៈកិច្ចព្រមព្រៀងទាំង២ខាងលើ បានធ្វើឲ្យមានសន្ទុះយ៉ាងខ្លាំងរវាងពាណិជ្ជកម្មកម្ពុជា-ចិន បើទោះបីជាមានភាពមិនប្រាកដប្រជានិងមានការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយ ។ ទាំងនេះវាបានសបញ្ចាក់ឲ្យឃើញពីភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិន ខណៈកំពុងមានការបើកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ លោកបានបន្ថែមថា តាមរយៈគម្រោង «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» (BRI) របស់ចិន ដែលបានសម្រេចជោគជ័យនៅកម្ពុជារួចរាល់ហើយដែរ គឺតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជំរុញកំណើនពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសចិន និងពិភពលោកទាំងមូលផងដែរ។

លោកសំ សឿន អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ចិននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកម្ពុជា។ ម៉្យាងវិញទៀត តាមកិច្ចព្រមព្រៀងជាដៃគូរសេដ្ឋកិច្ចនៅក្នុងតំបន់ បានធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពភ័ស្តុភារ ដែលនាំកម្ពុជាបានក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ និងធុរកិច្ច ដែលកំពុងស្វែងរកពង្រីកវត្តមានរបស់ពួកគេនៅក្នុងតំបន់។ ការកើនឡើងទំហំពាណិជ្ជកម្មទ្វេភាគីបានធ្វើឱ្យសេដ្ឋកិច្ចចម្រុះមានកាន់តែច្រើននៅកម្ពុជា និងបានជួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យថាមពល ទូរគមនាគមន៍ ហិរញ្ញវត្ថុ ភស្តុភារ ទេសចរណ៍ និងកសិកម្មផងដែរ៕ Cambodia revival hinges on Chinese tourists - Asia TimesXinhua

ស្ងាត់មួយរយៈ តន់ ចន្ទសីម៉ា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាថ្មីក្រោយ Cover បទអង់គ្លេសម្តងទៀត

0

កាលពីកន្លងទៅនេះតារាចម្រៀង តន់ ចន្ទសីម៉ា រងនូវមតិរិះគន់ពេលបកស្រាយបទ Cover អង់គ្លេសច្រៀងមិនត្រូវតុងដោយសារខ្លាចជាប់ copyright ខណៈនាងធ្លាប់ពន្យល់ថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះមិនផ្លូវការនោះទេ។ ទោះយ៉ាងណាពាក្យសម្តីអ្នកលេងបណ្តាញសង្គមចាប់ផ្តើមផ្ទុះម្តងទៀតបន្ទាប់ពី សីម៉ា បានបង្ហោះវីដេអូច្រៀងជាភាសាអង់គ្លេសខ្លីៗជាបន្តបន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។No photo description available.

នៅលើបណ្តាញសង្គមទិកតុករបស់ តន់ ចន្ទសីម៉ា បង្ហោះវីដេអូខ្លីមួយប្រមាណ២៧វិនាទី ដោយការបកស្រាយជាភាសាអង់គ្លេសទៅលើបទចម្រៀងមួយបទមានចំណងជើងថា «flashlight » រួមទាំងបទចម្រៀងមួយចំនួនទៀត។ ការវិលត្រលប់មកបកស្រាយCoverជាភាសាអង់គ្លេសខ្លីៗនេះដែរអ្នកលេងបណ្តាញសង្គមក៏បានបញ្ចេញមតិវែកញែកនូវភាសាដែលតារាចម្រៀងប្រចាំផលិតហ្គាឡាក់ស៊ីរូបនេះបង្ហើរសំឡេងផងដែរ។No photo description available.

អ្នកប្រើប្រាស់អ៊ីនធឺណែត បានបញ្ចេញមតិថា «បាត់យូរលូវទៀត, តុងពេកហើយយម៉ា,មិនគួរណាឃើញ video នេះសោះ, Idol យើងមកទៀតហើយ , ច្រៀងតែបទខ្មែរឱ្យតែស្តាប់បានសិនទៅ ..សុំអង្វរច្រៀងបទខ្មែរទៅពីរោះជាង សីម៉ា»។ ទោះយ៉ាងណាក៏ដោយទន្ទឹមនឹងការបញ្ចេញមតិបញ្ឆិតបញ្ឆៀតបែបនេះក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បង្ហាញនូវសេចក្តីស្រលាញ់ដល់តារាចម្រៀងរូបនេះផងដែរ។No photo description available.

គេចាំបានដែរថា កាលពីកន្លងទៅ តន់ ចន្ទសីម៉ា ធ្លាប់បានប្រាប់ទស្សនិកជនថា ការច្រៀងCoverបទជាភាសាអង់គ្លេសនាដែលមហាជនរិះគន់ពីការប្រើប្រាស់ពាក្យពេចន៍ភាសាមិនច្បាស់នេះថាជាការហាត់រៀនច្រៀងជាភាសាបរទេសប៉ុណ្ណោះ មិនមែនច្រៀងជាផ្លូវការនោះទេដោយថ្នាក់ដឹកនាំឱ្យនាងរៀនច្រៀងដើម្បីទទួលបានបទពិសោធន៍ ខណៈនាងហាត់ច្រៀងភាសាបរទេសជាង១ពាន់បទ ជិត ១០ ភាសា។

ទោះយ៉ាងណាក៏ដោយចាប់តាំងពីមានរឿងអាស្រូវមកប្រជាប្រិយភាពរបស់ តន់ ចន្ទសីម៉ា ហាក់មិនសុវត្ថិភាពនោះទេជាក់ស្តែងកាលពីកន្លងទៅនេះ តន់ ចន្ទសីម៉ា និងតារាជាច្រើនរូបទៀតក្នុងទ្រនំហ្គាឡាក់ស៊ីដែលចេញទៅសម្តែងនៅប្រទេសកូរ៉េខាងត្បូងធ្លាយដំណឹងថាមិនសូវទទួលបានការគាំទ្រនោះទេ៕

ចិននឹងសាងសង់មន្ទីពិសោធន៍សម្រាប់វាស់ជម្រៅទឹករបស់សមុទ្រដំបូងគេ

0

បរទេស៖ ប្រទេសចិននឹងចាប់ផ្តើមសាងសង់បន្ទប់ពិសោធន៍សម្រាប់ធ្វើការស្រាវជ្រាវទឹកសមុទ្រជ្រៅរលកខ្យល់ខ្នាតធំដំបូងគេរបស់ពិភពលោកដែលមានទទឹង ១៦,០០០ ម៉ែត្រការ៉េ ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២៦។
យោងតាមប្រភពព័ត៌មាន China Daily ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកាថា មន្ទីរពិសោធន៍ទឹកជ្រៅរលកខ្យល់ទ្រង់ទ្រាយធំបានចាប់ផ្តើមសាងសង់នៅទីក្រុងឆ្នេរសមុទ្រ Dalian ខេត្ត Liaoning ភាគឦសានប្រទេសចិន។ គម្រោងនេះមានផ្ទៃដីសរុប ១៦,០០០ ម៉ែត្រការ៉េ និងជាន់ផ្ទាល់ដី ៨,១០០ ម៉ែត្រការ៉េ ដោយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២៦។Construction begins on large-scale wind-wave deepwater laboratory in northeast China

លោក Lyu Lin អនុប្រធានសាលាវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Dalian បាននិយាយថា គ្រឿងបរិក្ខារ និងជាកត្តាសំខាន់ដែលត្រូវតែយកមកពិចារណាក្នុងការរចនា និងប្រតិបត្តិការនៃវិស្វកម្មនៅឈូងសមុទ្រ។

មន្ទីរពិសោធន៍នេះក៏នឹងផ្តល់នូវលក្ខខណ្ឌស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍លំដាប់ទីមួយ រួមជាមួយសេវាកម្មបច្ចេកទេសគុណភាពខ្ពស់សម្រាប់តម្រូវការជាតិសំខាន់ៗ ដូចជាការអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រជ្រៅ ការប្រើប្រាស់ថាមពលកកើតឡើងវិញនៅឈូងសមុទ្រ និងការសាងសង់ស្ពានឆ្លងកាត់សមុទ្រធំៗ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាដើម។Large-scale wind-wave deepwater laboratory starts construction in northeast China-Xinhua

ទោះជាយ៉ាងណា ការអភិវឌ្ឍន៍ធនធានប្រេង និងឧស្ម័ននៅសមុទ្រជ្រៅក៏ជាតម្រូវការដ៏សំខាន់មួយរបស់ប្រទេសផងដែរ។ កាលពីខែឧសភា សាជីវកម្មប្រេងឈូងសមុទ្រជាតិចិន (CNOOC) បានប្រកាសថា ខ្លួនបានបញ្ចប់ការដំឡើងផ្នែកអណ្តែតទឹកនៃកន្លែងខួងអណ្តូងប្រេង ១៥,០០០ តោន ដែលនេះជាកន្លែងខួងយកប្រេងធំបំផុតរបស់ចិន ដោយមានប្រវែង ៩៥ ម៉ែត្រ និងទទឹង ៤០ ម៉ែត្រ ផ្ទៃរបស់ Rig គឺស្មើនឹងទីលានបាល់បោះចំនួន ៩៕China Focus (@China__Focus) / X

 

លោកស្រី ទ្រី ដាណា នឹងលេងវិធានការក្តៅទៅលើនារីម្នាក់បើនៅបង្ហោះពីគូដណ្តឹងខ្លួន

0

ក្រោយពីមាននារីម្នាក់ចេញមកជីកកាយរឿងអតីតកាលគូដណ្តឹងរបស់ខ្លួនថែមទាំងបន្ថែមពាក្យថា «ទឹកចិត្តមិនឈ្នះទឹកលុយ» លោកស្រី ទ្រី ដាណា ថាបើនៅបន្តបង្ហោះដូចនេះទៀតនឹងលេងវិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់នោះដែលព្យាយាមធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ខ្លួន។ អ្នកជំនួញរូបនេះថែមទាំងបោះពាក្យថា«របស់គេ»គឺខ្លួនមិនខ្ចីប៉ះឡើយសមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនយកលុយទៅទិញប្តីនោះទេ។May be an image of 6 people, wedding and text

ទន្ទឹមនឹងដំណឹងនៃការភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា អ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ជាមួយលោក រស់ រាជ្ជសាល ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាការភ្ជាប់ពាក្យរបស់អ្នកទាំងពីរបានធ្វើឱ្យនារីម្នាក់ចេញមកបង្ហោះរូបភាពជាមួយគូដណ្តឹងលោកស្រី ទ្រី ដាណា ដោយភ្ជាប់ជាមួយសំណេរថា «គ្មានអ្វីដែលល្អជាងភាពស្ងប់ស្ងាត់ ព្រោះមិនចាំបាច់ហត់រត់តាមគ្រប់រឿងដែលបានកើតឡើង។ ជូនពរបងឱ្យមានសុភមង្គលនិងក្តីសុខពិតប្រាកដដែលបងចង់បាន រស់ រាជ្ជសាល ទឹកចិត្តមិនឈ្នះទឹកលុយ»។
សំណេរ ទឹកចិត្តមិនឈ្នះទឹកលុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងទៅនារីនោះដែលគេគិតថាគឺជាអតីតគូស្នេហ៍របស់លោក រាជ្ជសាល ដែលបង្ហាញអារម្មណ៍ឈឺចាប់ព្រោះបាត់បង់គូស្នេហ៍។May be an image of 6 people and text

ក្រោយពីនារីរូបនោះចេញមកបោះសម្តីដូចនេះហើយលោកស្រី ទ្រី ដាណា បានLive នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១០ វិចិ្ឆកា ថាបើនៅមានចេតនាបង្ហោះទៀតនឹងនិយាយជាមួយមេធាវីហើយ ពីមុនរឿងគូដំណឹងរបស់ខ្លួនមិនដែលខ្វាយខ្វល់ទេ ប៉ុន្តែពេលនេះជិតក្លាយជាប្តីរបស់ខ្លួនហើយ ដូច្នេះរឿងគូដណ្តឹងរបស់ខ្លួនក៏ដូចជារឿងខ្លួនដែរបើអ្នកប៉ះពាល់ដល់គ្រួសារ ឬប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនគឺមានសិទ្ធិរើបម្រាស់ហើយកុំថារូបនាងអាក្រក់ព្រោះខ្លួនក៏មានកិត្តិយសដែរ។No photo description available.អ្នកលក់ពេជ្ររូបនេះបន្តទៀតថា សមត្ថភាពរបស់ខ្លួនប៉ុណ្ណឹងដែរមិនដែលយកលុយទៅទិញប្តីនោះទេ ហើយកុំសរសេរយកទឹកលុយទិញទឹកចិត្តនិយាយបែបនេះគឺខុសហើយ មនុស្សប្រុសបើគេស្រលាញ់យើងដណ្តឹងយើងការហើយ។ លោកស្រី ទ្រី ដាណា ថា របស់គេគឺមិនប៉ះតែម្តង។

គួរបញ្ជាក់ថា នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ទ្រី ដាណា បានភ្ជាប់ពាក្យជាមួយលោក រស់ រាជ្ជសាល ដែលជាអតីតតារាម៉ូដែលមួយរូប។ លោក រស់ រាជ្ជសាល ក៏បាននិយាយថាការសម្រេចជ្រើសយកលោកស្រីជាគូអនាគតនេះគឺដោយសារទំហំអាណិតធំជាងក្តីស្រលាញ់ព្រោះតែប្រវត្តិរបស់លោកស្រី ទ្រី ដាណា កំសត់ពេក៕

ចិនលក់ទំនិញថោកៗ បង្កក្តីបារម្ភដល់លោកខាងលិច

0

បរទេស៖ ការប្រើប្រាស់ក្នុងស្រុកមានកម្រិតអន់ ដូច្នេះទើបក្រុមហ៊ុននាំចេញរថយន្តអគ្គិសនី និងបន្ទះសូឡារបស់ចិនព្យាយាមកាត់បន្ថយតម្លៃ ខណៈដែលលោកខាងលិចកំពុងព្រួយបារម្ភថាអាជីវកម្មក្នុងស្រុករបស់ពួកគេនឹងពិបាកក្នុងការប្រកួតប្រជែង។China's EV sales expected to exceed 35% in 2025, Xpeng CEO says | Reuters

ថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធលើបន្ទះសំណប៉ាហាំងដែលនាំចូលពីប្រទេសចិន និងប្រទេសផ្សេងៗទៀត បន្ទាប់ពីបានកំណត់ថាក្រុមហ៊ុនផលិតដែកទាំងនោះបានលក់ឱ្យពួកគេក្នុងតម្លៃទាប។ ទន្ទឹមនឹងនេះ កាលពីខែកញ្ញាសហភាពអឺរ៉ុបបានប្រកាសពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធន ដោយសារការព្រួយបារម្ភថាប្រទេសចិនកំពុងបញ្ចុះតម្លៃរថយន្តអគ្គិសនីដែលមានតំលៃថោក។

ជាការឆ្លើយតប មន្ត្រីចិនបាននិយាយថា ក្រុមហ៊ុនផលិតរបស់ប្រទេសកំពុងប្រកួតប្រជែងដោយស្មើភាព ហើយផលិតផលរបស់ពួកគេកំពុងទទួលបានចំណែកទីផ្សារនៅបរទេស ដោយសារតែពួកគេមានភាពទាក់ទាញសម្រាប់អ្នកទិញ។ ដូច្នេះ ទីក្រុងប៉េកាំងបានថ្កោលទោសការស៊ើបអង្កេតរថយន្តអគ្គិសនីរបស់សហភាពអឺរ៉ុបថាជា “ទង្វើការពារដោយឥតលាក់លៀម” ដែលនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តពិភពលោក។China and India Lead the Global Solar Energy Rush – BRINK – Conversations  and Insights on Global Businessទោះជាយ៉ាងណា បច្ចុប្បន្នដ្ឋាភិបាលក្នុងតំបន់នៃប្រទេសចិនបានឧបត្ថម្ភធនដល់អាជីវកម្មដើម្បីលើកកម្ពស់ពាណិជ្ជកម្មបរទេស រួមទាំងការរៀបចំជើងហោះហើរធម្មនុញ្ញផងដែរ។ ពួកគេក៏បានអំពាវនាវឱ្យធនាគារផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលចង់ពង្រីកប្រតិបត្តិការនៅក្នុងប្រទេសដែលចូលរួមក្នុងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ។

កន្លងទៅ កាលពីខែកញ្ញាក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យនៅអឺរ៉ុបបានផ្ញើលិខិតមួយច្បាប់ទៅកាន់អាជ្ញាធរសហភាពអឺរ៉ុប ដោយអំពាវនាវឱ្យជួយសម្អាតសារពើភ័ណ្ឌដើម្បីទប់ស្កាត់រលកនៃការក្ស័យធនដែលបណ្តាលមកពីការធ្លាក់ចុះនៃតម្រូវការ និងការប្រកួតប្រជែងរបស់ចិនកាន់តែខ្លាំងក្លា។ អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយថា ភ្នាក់ងារនិយតកម្មកំពុងតាមដានយ៉ាងដិតដល់ ប៉ុន្តែមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ។Tinplate - Roba Metals

ទោះជាយ៉ាងណាក៏ដោយ ទំនិញអតិរេករបស់ចិននៅតែមានចំណុចវិជ្ជមាន រួមទាំងសក្តានុពលក្នុងការជួយកាត់បន្ថយអតិផរណាផងដែរ។ បច្ចុប្បន្នទំនិញចិនអតិរេកជាច្រើនកំពុងត្រូវបានស្វែងរកយ៉ាងអន្ទះសារ ដោយរថយន្តអគ្គិសនី អាគុយ និងបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានតម្លៃថោកពីប្រទេសចិន អាចជួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតសម្រេចបាននូវគោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់៕

កសិករចិនផលិតតែប្រកបដោយគុណភាពតាមបច្ចេកទេសបុរាណ

0

ប្រទេសចិន ៖ កសិកររស់នៅតំបន់ Jiangxi ប្រទេសចិន បានអភិរក្សបច្ចេកទេសផលិតតែបែបប្រពៃណីឈ្មោះ «Gougunao» ដែលមានអាយុកាលរាប់សតវត្សមកហើយ និងបន្សល់ទុកអស់៨ជំនាន់ផងដែរ ។ ការផលិតតែតាមបច្ចេកទេសនេះឃើញថា វាមានគុណភាពល្អ និងអាចឆ្លើយតបចំពោះតម្រូវការអតិថិជន ។

លោក Liang Huaping អ្នកផលិតតែតាមបច្ចេកទេសបុរាណឱ្យដឹងថា លោកបានចាប់ផ្តើមរៀនសូត្រពីវិធីបេះស្លឹកតែ តាំងពីលោកមានអាយុ១២ឆ្នាំ និងរៀនឆុងទឹកតែពេលលោកអាយុ១៨ឆ្នាំ ។ ចំពោះការជ្រើសរើសស្លឹកតែ គឺត្រូវល្អិតល្អន់បន្តិច យើងត្រូវយកស្លឹកណាដែលគ្មានដង្កូវស៊ី ឬសត្វល្អិតបំផ្លាញ ។ ម្យ៉ាងទៀត យើងមិនត្រូវបេះស្លឹកតែនៅថ្ងៃណាមានភ្លៀងធ្លាក់ ឬថ្ងៃក្តៅខ្លាំងទេ ហើយត្រូវជ្រើសយកស្លឹកណាល្អជាងគេជាង៦ម៉ឺនសន្លឹក ដើម្បីទទួលបានតែស្ងួតចំនួន៥០០ក្រាម ។Tea industry helps reduce poverty in Jiangxi - Chinadaily.com.cn

តំបន់ Jiangxi គឺជាកន្លែងផលិតតែបៃតងដ៏សំខាន់របស់ប្រទេសចិន ហើយតំបន់នេះក៏ជាកន្លែងដាំដុះតែជាច្រើនប្រភេទដ៏ល្បីល្បាញផងដែរ ។ ចំណែកតែប្រភេទ Gougunao ត្រូវឆ្លងកាត់ដំណាក់កាលហាលឱ្យស្ងួត ចាប់ពី៣ឆ្នាំ រហូតដល់៥ឆ្នាំឯណោះ ។ ក្រោយហាលតែស្ងួតហើយ ត្រូវឆ្លងកាត់ដំណាក់កាលផលិតចំនួន៨ ទៀត ។

លោក Liang Huaping និយាយថា លោកត្រូវទុកដាក់ស្លឹកតែទាំងនេះនៅទីកន្លែងស្ងួត, មានខ្យល់ចេញ-ចូលល្អ និងមិនចង្អៀតខ្លាំងពេក ។ សីតុណ្ហភាពក្នុងឧបករណ៍សម្រាប់ដាក់ស្លឹកតែ គួរស្មើប្រមាណ៣៦០អង្សារសេ ព្រោះបើសីតុណ្ហភាពខ្ពស់ពេកអាចធ្វើឱ្យស្លឹកតែស្ងួត ហើយបើសីតុណ្ហភាពទាបខ្លាំងពេកអាចធ្វើឱ្យស្លឹកតែគ្មានរសជាតិតាមតម្រូវការអតិថិជន ។ ចំណុចសំខាន់បំផុត ត្រូវគ្រប់គ្រងសីតុណ្ហភាពស្លឹកតែ រហូតដល់ប្រាកដចិត្តថា ស្លឹកតែបានឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យគ្រប់លក្ខខណ្ឌ និងល្អិតល្អន់ ហើយប្រយ័ត្នមិនឱ្យវាមានសំណើម ។Tea plantation in Jiangxi goes eco-friendly - ecns.cn

ចំណែកការវាយតម្លៃគុណភាពរបស់តែ «Gougunao» នឹងធ្វើឡើងផ្អែកតាមកត្តាសំខាន់ៗចំនួន៤ ដូចជា ៖ ពណ៌, ក្លិន, រសជាតិ និងរូបរាង ។ ហេតុនេះ ស្លឹកតែ ត្រូវមានក្លិនក្រអូប និងរសជាតិផ្អែមបន្តិច ។ មរតកដ៏មានតម្លៃរបស់ស្លឹកតែ នៅតំបន់ Jiangxi បានកើតឡើងកាលពីជាង២.០០០ឆ្នាំមុន និងបន្តមកដល់សម័យរាជវង្សឈីន ៕Tea farmers pick tea leaves in Wuyuan, E China's Jiangxi_手机搜狐网 ប្រភព ៖ China face

ដឹងអាការៈសុខភាពព្រឹទ្ធាចារ្យ គង់ ណៃ មិនសូវល្អ វណ្ណដា ទៅសួរសុខទុក្ខដោយផ្ទាល់

0

បន្ទាប់ពីដឹងដំណឹងព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ មានអាការៈសុខភាពមិនសូវល្អដោយសារតែជំងឺសួត និងជំងឺទឹកនោមផ្អែមតារាចម្រៀងរ៉េប វណ្ណដា បានទៅសួរសុខទុក្ខដោយផ្ទាល់នៅផ្ទះលោកតាគង់ ណៃ ស្ថិតនៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

ដូចមហាជនជ្រាបមកហើយថាចុងក្រោយនេះសុខភាពរបស់លោកតា គង់ ណៃ ពុំសូវជាល្អនោះទេដោយសារតែជំងឺទឹកផ្អែមនោមផ្អែមរបស់លោកតារើឡើងដែលធ្វើឱ្យសុខភាពកាន់តែខ្សោយ ឯស្មារតីរបស់លោកវិញក៏វង្វេងផងដែរ។ ដោយដឹងដំណឹងអាការៈសុខភាពព្រឹទ្ធាចារ្យ គង់ ណៃ មិនសូវល្អតារាចម្រៀងរ៉េប វណ្ណដា បានទៅសួរទុក្ខលោកតា គង់ ណៃ ដោយផ្ទាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh81QbFZbOSqbtwurzI6GzJgFYrnu-f3_I3nrdr2zzTmQk96f5JGm9jdIzOUBzV3l0v5kJ0PA1S-cRvtb3E4AcpIfIbmC80BPW7EmuelWo8gwtt_sFhhwBM_eqIebLc-blvPNetwUqauGqlFEDJbfJUgWOzdtWiPhT04Sx3-BLk46d8czcZeSpxB9E4UpE/s1280/312831154_198444779248611_3043077343046770988_n.jpg

តាមការបង្ហោះរបស់លោក គង់ សម័យ ដែលត្រូវជាកូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសរសេរអមជាមួយរូបភាពមួយសន្លឹកថា«អរគុណប្អូនប្រុសអាយដល វណ្ណដា ដែលបានមកសួរសុខទុក្ខ លោកពុក គង់ ណៃ»។ បើតាមរូបភាពដែលបង្ហោះនោះឃើញថាសុខភាពរបស់លោកតា គង់ ណៃ ហាក់ល្អប្រសើរជាងមុនបន្តិចហើយបន្ទាប់ពីបណ្តោងសេរ៉ូមនៅស្រុកកំណើត។

បើតាមការបញ្ជាក់កូនប្រុសរបស់លោកតា គង់ ណៃ បានប្រាប់អ្នកសារព័ត៌មានថាជាប្រចាំរៀងរាល់២ខែម្តងគឺត្រូវឡើងមកមន្ទីរពេទ្យរុស្សីដើម្បីទទួលថ្នាំព្យាបាលដោយកាលពីមុន១ខែម្តងដោយសារតែធ្វើដំណើរឆ្ងាយគ្រូពេទ្យសម្រេចឱ្យមក២ខែម្តងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_vkg6BXIL5V9nHoGTSs3dO6Dyq0y053IKSCv9hA1AgVxaEpknnFASH8JGQzyYB7_KY-3GJysLOsR4SQ4gbfUMKFpDDKS1bUGseTXK591O6R5sTfmhAyaWFdaMUIkZZxYbAFV_vl179EWsAI-ngGf8xiC_DRz8ObwUwWF0NMeoX2S7FpCCPV8E3_DNCwA/s2048/400012013_1087550945986805_1185456315826793924_n.jpg

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ៧៨ឆ្នាំ។ លោកតាបានសាងភាពល្បីរន្ទឺយ៉ាងខ្លាំងជាមួយតារាចម្រៀង វណ្ណដា ក្នុងបទចម្រៀងមួយបទមានចំណងជើងថា «Time To Rise» ត្រឹមរយៈពេលជាង២ឆ្នាំមកនេះមានអ្នកទស្សនាជាង១១៧លានដងនៅលើឆាណែលយូធូបជាមួយ subtitle រហូតដល់ចំនួន១២ភាសា។

លោកតា គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីមានគោរមងារថ្នាក់ជាតិជាមរតកមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmmxfi5YJoDK-EGRplv42WF8YT5nRqBOxuGCOvo8cgUjG2puYIUi0unTWNAthvs2jkoZuK_7Dbz3HW3kLiXJS_EmWWF5VTNlVcmqzpFb1_kITBhqThizLx-iYQ0a3LEen_5dVxK_oH6UytJ8JWIUjYH-kZFJTvx6ly-8bmfZ9wWgebo34Rd4k7uOJBBbM/s2048/image_2023-11-07_13-31-20.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrODsh6I1RoGHK1-xjknLx22OC5R_HkpbIkWgUM2QpUkuRjplqYCgrfxg7JrQncKPf7SniEJdYHXsKUkNZqL2OQFyLdGZ2NvzMgtYrlVKiiJ9exel4FNe5i90ytKIEav8op3l-p9dBU0zVdNeBEupB1U_vU2CrBn9h0gCMzq6wO5T8W21cLRYjO5X1Jo/s1280/400243251_6638592559523185_7059652282520288822_n.jpg

ជប៉ុនប្រទះឃើញកោះថ្មីក្រោយការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ

0

ប្រទេសជប៉ុន ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមជប៉ុនរាយការណ៍ថា មានកោះថ្មីមួយទៀតបានផុសឡើងចេញពីសមុទ្រនៅបរិវេណឆ្នេរសមុទ្រនៃកោះ Iwo Jima របស់ប្រទេសជប៉ុន ។ កោះថ្មីដែលមិនទាន់មានឈ្មោះនេះ បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ ។

កោះផុសចេញពីទឹកសមុទ្រនេះ ត្រូវបានថតដោយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងរូបភាពនេះបានបង្ហាញពីការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ និងបន្សល់ទុកនូវផេះពណ៌ខ្មៅនៅលើកោះ ។Stunning pictures show new island emerge from the sea after eruptions from  underwater volcano off the coast of Japan | The Sun

បច្ចុប្បន្ន កោះថ្មីត្រូវបានរាប់ជាកោះមួយក្នុងចំណោមប្រជុំកោះ Ogasawara ។ ការិយាល័យឧតុនិយមជប៉ុនបានកត់ត្រាការផ្ទុះភ្នំភ្លើងនៅក្នុងតំបន់នេះតាំងពីឆ្នាំ២០២២ មកម៉្លេះ ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវគ្រោះរញ្ជួយដីប្រចាំសាកលវិទ្យាល័យតូក្យូបញ្ជាក់ថា ការផ្ទុះភ្នំភ្លើងរហូតកើតជាកោះ ទើបតែកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។

ចំណែកអ្នកជំនាញនិយាយថា កោះនេះប្រហែលជានៅមិនយូរទេ ។ លោក Usui Yuji អ្នកវិភាគផ្នែកភ្នំភ្លើងរបស់ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា ការផ្ទុះភ្នំភ្លើងនៅបរិវេណនេះបានធ្លាក់ចុះ ហើយកោះទើបតែកើតនេះ ក៏បានស្រុតចុះបន្តិចផងដែរ ដោយសារផ្ទាំងថ្មបានបាក់ជាកំណាត់ៗ ហើយវាអាចអណ្តែតដោយងាយ ។New isle emerges after underwater volcano erupts south of Tokyo - The Japan  Times

លោក Usui Yuji អ្នកវិភាគផ្នែកភ្នំភ្លើងបន្តថា កោះថ្មីនេះនឹងអាចនៅបានយូរ ប្រសិនបើវាកើតពីកំអែលភ្នំភ្លើង ឬអ្វីមួយដែលរឹងមាំជាងថ្មភ្នំភ្លើង ។ យើងគ្រាន់តែចង់អភិវឌ្ឍន៍វា ប៉ុន្តែកោះនេះអាចនៅមិនបានយូរទេ វានឹងបាត់ទៅវិញហើយ ។

នៅប្រទេសជប៉ុនធ្លាប់មានហេតុការណ៍ផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ និងគ្រោះរញ្ជួយដី ហើយបង្កើតបានជាកោះថ្មីៗ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៣ ការផ្ទុះភ្នំភ្លើងនៅ Nishinoshima ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងទីក្រុងតូក្យូ បានបង្កើតជាកោះថ្មី ហើយកោះថ្មីនេះបានពង្រីកខ្លួនជាបន្តបន្ទាប់ ។ ចំណែកនៅប្រទេសប៉ាគីស្ថាន ក៏មានកោះតូចៗផុសឡើងពីបាតសមុទ្រផងដែរ ក្រោយពីកើតគ្រោះរញ្ជួយដីកម្រិត៧.៧វ៉ិចទ័រនៅឆ្នាំដដែល ៕Underwater Volcano Forms New Island in Japan - The New York TimesNew Japan islet created in volcano eruption - World News ប្រភព ៖ pptvhd

Samsung នឹងបញ្ចេញ AI ស្រដៀងទៅនឹង ChatGPT នៅចុងឆ្នាំនេះ

0

បរទេស៖ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញ Samsung Gauss ដែលជាម៉ូដែលបង្កើតដោយ AI ជាមួយនឹងមុខងារឆ្លាតវៃជាច្រើន ដែលរំពឹងថានឹងត្រូវបានដាក់បញ្ចូលទៅក្នុងឧបករណ៍របស់ក្រុមហ៊ុននាពេលខាងមុខនេះ។
យោងតាមគេហទំព័រ CNBC ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកាថា ម៉ូដែល AI Samsung Gauss គឺជាបណ្តុំនៃ AI ជំនាន់ថ្មី ដែលបម្រើសម្រាប់គោលបំណងផ្សេងៗ។ ជាពិសេស Gauss Language គឺជាគំរូភាសាសំយោគដែលអាចសរសេរអ៊ីមែល និងបកប្រែខ្លឹមសារណាមួយ ក៏ដូចជាអនុញ្ញាតឱ្យការគ្រប់គ្រងឧបករណ៍ឆ្លាតវៃដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់។ Gauss ក៏អាចបង្កើត កែសម្រួល និងអាប់ដេតរូបភាពបានយ៉ាងរហ័សដោយគ្រាន់តែបញ្ចូលអត្ថបទដូចជា Dall-E របស់ OpenAI ជាដើម។Samsung Unveils Samsung Gauss: Revolutionizing Productivity and Creativity  with AI

បច្ចុប្បន្ន Samsung Gauss ត្រូវបានប្រើប្រាស់នៅខាងក្នុង ដើម្បីបង្កើនផលិតភាពបុគ្គលិក។ AI នេះក៏ត្រូវបានពង្រីកទៅកាន់ផលិតផល Samsung ជាច្រើនផ្សេងទៀតផងដែរ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីៗសម្រាប់អ្នកប្រើប្រាស់នាពេលអនាគត។ ជាមួយនឹងការចាប់ផ្តើមនៃគំរូឆ្លាតវៃសិប្បនិម្មិតថ្មី Samsung អាចជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលរួមបញ្ចូល AI ជំនាន់ថ្មីទៅក្នុងឧបករណ៍។Samsung Enters the AI Race with Samsung Gauss

កាលពីខែតុលា លោក Daniel Araujo អនុប្រធានអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Samsung បាននិយាយថា AI ដែលបង្កើតឡើងនៅក្នុងឧបករណ៍ចល័តអាចទៅដល់អ្នកប្រើប្រាស់នៅឆ្នាំក្រោយ។ យោងតាម ក្រុមហ៊ុន Engadget ការដំណើរការ AI ជំនាន់ថ្មីនៅលើឧបករណ៍ជំនួសឱ្យតាមរយៈពពកដូចជា ChatGPT អាចក្លាយជាអត្ថប្រយោជន៍បន្ថែមសម្រាប់ឧបករណ៍ Samsung ។Samsung Unveils Samsung Gauss: Revolutionizing Productivity and Creativity  with AI

ទន្ទឹមនឹងនោះ Apple ដែលជាគូប្រជែងដ៏ធំរបស់ Samsung មិនបានប្រកាសអំពីម៉ូដែល AI ណាមួយឡើយ។ កាលពីខែមុន នាយកប្រតិបត្តិ Tim Cook បាននិយាយថា គាត់កំពុង “ដំណើរការការងារ” នៅក្នុងវិស័យ AI ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូន និងទូរសព្ទចល័តមួយចំនួនក៏កំពុងចូលរួមក្នុងរលកនៃការនាំយក AI សិប្បនិម្មិតទៅកាន់ទូរស័ព្ទផងដែរ៕