Home Blog Page 1457

ជប៉ុនប្រទះឃើញកោះថ្មីក្រោយការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ

0

ប្រទេសជប៉ុន ៖ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមជប៉ុនរាយការណ៍ថា មានកោះថ្មីមួយទៀតបានផុសឡើងចេញពីសមុទ្រនៅបរិវេណឆ្នេរសមុទ្រនៃកោះ Iwo Jima របស់ប្រទេសជប៉ុន ។ កោះថ្មីដែលមិនទាន់មានឈ្មោះនេះ បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ ។

កោះផុសចេញពីទឹកសមុទ្រនេះ ត្រូវបានថតដោយកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ជប៉ុន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្នុងរូបភាពនេះបានបង្ហាញពីការផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ និងបន្សល់ទុកនូវផេះពណ៌ខ្មៅនៅលើកោះ ។Stunning pictures show new island emerge from the sea after eruptions from  underwater volcano off the coast of Japan | The Sun

បច្ចុប្បន្ន កោះថ្មីត្រូវបានរាប់ជាកោះមួយក្នុងចំណោមប្រជុំកោះ Ogasawara ។ ការិយាល័យឧតុនិយមជប៉ុនបានកត់ត្រាការផ្ទុះភ្នំភ្លើងនៅក្នុងតំបន់នេះតាំងពីឆ្នាំ២០២២ មកម៉្លេះ ប៉ុន្តែវិទ្យាស្ថានស្រាវជ្រាវគ្រោះរញ្ជួយដីប្រចាំសាកលវិទ្យាល័យតូក្យូបញ្ជាក់ថា ការផ្ទុះភ្នំភ្លើងរហូតកើតជាកោះ ទើបតែកើតឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ។

ចំណែកអ្នកជំនាញនិយាយថា កោះនេះប្រហែលជានៅមិនយូរទេ ។ លោក Usui Yuji អ្នកវិភាគផ្នែកភ្នំភ្លើងរបស់ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា ការផ្ទុះភ្នំភ្លើងនៅបរិវេណនេះបានធ្លាក់ចុះ ហើយកោះទើបតែកើតនេះ ក៏បានស្រុតចុះបន្តិចផងដែរ ដោយសារផ្ទាំងថ្មបានបាក់ជាកំណាត់ៗ ហើយវាអាចអណ្តែតដោយងាយ ។New isle emerges after underwater volcano erupts south of Tokyo - The Japan  Times

លោក Usui Yuji អ្នកវិភាគផ្នែកភ្នំភ្លើងបន្តថា កោះថ្មីនេះនឹងអាចនៅបានយូរ ប្រសិនបើវាកើតពីកំអែលភ្នំភ្លើង ឬអ្វីមួយដែលរឹងមាំជាងថ្មភ្នំភ្លើង ។ យើងគ្រាន់តែចង់អភិវឌ្ឍន៍វា ប៉ុន្តែកោះនេះអាចនៅមិនបានយូរទេ វានឹងបាត់ទៅវិញហើយ ។

នៅប្រទេសជប៉ុនធ្លាប់មានហេតុការណ៍ផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ និងគ្រោះរញ្ជួយដី ហើយបង្កើតបានជាកោះថ្មីៗ ។ ជាក់ស្តែង កាលពីឆ្នាំ២០១៣ ការផ្ទុះភ្នំភ្លើងនៅ Nishinoshima ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងទីក្រុងតូក្យូ បានបង្កើតជាកោះថ្មី ហើយកោះថ្មីនេះបានពង្រីកខ្លួនជាបន្តបន្ទាប់ ។ ចំណែកនៅប្រទេសប៉ាគីស្ថាន ក៏មានកោះតូចៗផុសឡើងពីបាតសមុទ្រផងដែរ ក្រោយពីកើតគ្រោះរញ្ជួយដីកម្រិត៧.៧វ៉ិចទ័រនៅឆ្នាំដដែល ៕Underwater Volcano Forms New Island in Japan - The New York TimesNew Japan islet created in volcano eruption - World News ប្រភព ៖ pptvhd

Samsung នឹងបញ្ចេញ AI ស្រដៀងទៅនឹង ChatGPT នៅចុងឆ្នាំនេះ

0

បរទេស៖ ក្រុមហ៊ុន Samsung អាចនឹងបង្ហាញ Samsung Gauss ដែលជាម៉ូដែលបង្កើតដោយ AI ជាមួយនឹងមុខងារឆ្លាតវៃជាច្រើន ដែលរំពឹងថានឹងត្រូវបានដាក់បញ្ចូលទៅក្នុងឧបករណ៍របស់ក្រុមហ៊ុននាពេលខាងមុខនេះ។
យោងតាមគេហទំព័រ CNBC ដែលបានចុះផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកាថា ម៉ូដែល AI Samsung Gauss គឺជាបណ្តុំនៃ AI ជំនាន់ថ្មី ដែលបម្រើសម្រាប់គោលបំណងផ្សេងៗ។ ជាពិសេស Gauss Language គឺជាគំរូភាសាសំយោគដែលអាចសរសេរអ៊ីមែល និងបកប្រែខ្លឹមសារណាមួយ ក៏ដូចជាអនុញ្ញាតឱ្យការគ្រប់គ្រងឧបករណ៍ឆ្លាតវៃដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់។ Gauss ក៏អាចបង្កើត កែសម្រួល និងអាប់ដេតរូបភាពបានយ៉ាងរហ័សដោយគ្រាន់តែបញ្ចូលអត្ថបទដូចជា Dall-E របស់ OpenAI ជាដើម។Samsung Unveils Samsung Gauss: Revolutionizing Productivity and Creativity  with AI

បច្ចុប្បន្ន Samsung Gauss ត្រូវបានប្រើប្រាស់នៅខាងក្នុង ដើម្បីបង្កើនផលិតភាពបុគ្គលិក។ AI នេះក៏ត្រូវបានពង្រីកទៅកាន់ផលិតផល Samsung ជាច្រើនផ្សេងទៀតផងដែរ ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីៗសម្រាប់អ្នកប្រើប្រាស់នាពេលអនាគត។ ជាមួយនឹងការចាប់ផ្តើមនៃគំរូឆ្លាតវៃសិប្បនិម្មិតថ្មី Samsung អាចជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេនៅលើពិភពលោកដែលរួមបញ្ចូល AI ជំនាន់ថ្មីទៅក្នុងឧបករណ៍។Samsung Enters the AI Race with Samsung Gauss

កាលពីខែតុលា លោក Daniel Araujo អនុប្រធានអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Samsung បាននិយាយថា AI ដែលបង្កើតឡើងនៅក្នុងឧបករណ៍ចល័តអាចទៅដល់អ្នកប្រើប្រាស់នៅឆ្នាំក្រោយ។ យោងតាម ក្រុមហ៊ុន Engadget ការដំណើរការ AI ជំនាន់ថ្មីនៅលើឧបករណ៍ជំនួសឱ្យតាមរយៈពពកដូចជា ChatGPT អាចក្លាយជាអត្ថប្រយោជន៍បន្ថែមសម្រាប់ឧបករណ៍ Samsung ។Samsung Unveils Samsung Gauss: Revolutionizing Productivity and Creativity  with AI

ទន្ទឹមនឹងនោះ Apple ដែលជាគូប្រជែងដ៏ធំរបស់ Samsung មិនបានប្រកាសអំពីម៉ូដែល AI ណាមួយឡើយ។ កាលពីខែមុន នាយកប្រតិបត្តិ Tim Cook បាននិយាយថា គាត់កំពុង “ដំណើរការការងារ” នៅក្នុងវិស័យ AI ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុនផលិតបន្ទះឈីបស្មាតហ្វូន និងទូរសព្ទចល័តមួយចំនួនក៏កំពុងចូលរួមក្នុងរលកនៃការនាំយក AI សិប្បនិម្មិតទៅកាន់ទូរស័ព្ទផងដែរ៕

អុញនោះ! កម្មវិធីកំពុងប្រកួតមេ Miss Universe ជាស្រ្តីកែភេទជនជាតិថៃដាក់ពាក្យក្ស័យធន

0

Anne Jakapong ម្ចាស់កម្មវិធី Miss Universe ដែលជាស្រ្តីកែភេទជនជាតិថៃបានដាក់ពាក្យក្ស័យធនបន្ទាប់ពីទិញកម្មវិធីនេះប្រមាណ១ឆ្នាំក្នុងតម្លៃ ២០លានដុល្លារ។ ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញាស្របពេលកម្មវិធីនេះកំពុងប្រកួតនៅ El Salvador។Miss Universe Owner Files For Bankruptcy In Thailand

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ វិចិ្ឆកា នេះបានឱ្យដឹងថា ក្រុមហ៊ុន JKN Global Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយកម្មសិទ្ធិរបស់សេដ្ឋិនីជនជាតិថៃ Anne Jakapong និងជាម្ចាស់កម្មវិធីប្រកួតបវរកញ្ញាចក្រវាល (Miss Universe)បាននិយាយថាខ្លួននឹងព្យាយាមដោះស្រាយ “បញ្ហាសាច់ប្រាក់និងកំពុងស្វែងរកការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

ក្នុងសេចក្តីថ្លែងការណ៍របស់ JKN បាននិយាយថា “ក្រុមហ៊ុនអាចបន្តប្រតិបត្តិការរបស់ខ្លួនខណៈពេលដែលស្ថិតនៅក្រោមផែនការស្តារនីតិសម្បទា” ។ ការផ្តល់មូលនិធិសម្រាប់កិច្ចព្រមព្រៀងនេះត្រូវបានលើកឡើងតាមរយៈមូលបត្របំណុល ប៉ុន្តែក្រុមហ៊ុនបានខកខានថ្ងៃផុតកំណត់នៃការសងវិញប្រហែល ១២ លានដុល្លារដែលនឹងត្រូវដល់តាំងពីថ្ងៃទី១ ខែកញ្ញា ខណៈកាលពីឆ្នាំ២០២២ តម្លៃភាគហ៊ុនរបស់ JKN បានធ្លាក់ចុះជាង ៨០% ។Miss Universe 2023 will be held in El Salvador: Nayib Bukele – CONAN Daily

ប្រភពដដែលបានបញ្ជាក់ថា តុលាការក្ស័យធនថៃបានកំណត់ថ្ងៃបើកសវនាការលើញត្តិសម្រាប់ការស្តារអាជីវកម្មឡើងវិញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

ក្រោមកម្មសិទ្ធិរបស់ JKN ការប្រកួត Miss Universe បានអនុញ្ញាតឱ្យស្រ្តីជាម្តាយ និងស្ត្រីដែលរៀបការ និងស្រ្តីកែភេទ អាចចូលរួមក្នុងការប្រលងចាប់ពីឆ្នាំ២០២៣នេះ។ ទម្រង់ដែលបានកែសម្រួលនេះក៏នឹងបង្ហាញស្ត្រីកែភេទយ៉ាងតិចពីរនាក់ជាលើកដំបូងផងដែរ ក្នុងការប្រកួត Miss Universe បន្ទាប់ពី បវរកញ្ញាព័រទុយហ្គាល់ និងហូឡង់បានឈ្នះមកុដ។Anne Jakkaphong Jakrajutatip at Miss Universe | | nola.com

គួរបញ្ជាក់ថាកម្មវិធី Miss Universe ដែលមានប្រវត្តិរយៈពេល៧ទសវត្សរ៍នេះត្រូវបានចាក់ផ្សាយក្នុងប្រទេសជាង ១៦៥ ហើយអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ក៏ធ្លាប់
គ្រប់គ្រងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៥ ផងដែរ៕

វិនិយោគិនបរទេសកំពុងសម្លឹងមើលឱកាស ក្នុងការបើកទីផ្សារហិរញ្ញវត្ថុនៅប្រទេសចិន

0

Beijing ៖ កាលពីថ្ងៃពី១០ខែវិច្ឆិកានេះ សារព័ត៌មានស៊ីនហ័របានចុះផ្សាយថា ស្ថាប័នហិរញ្ញវត្ថុនិងវិនិយោគិនបរទេស កំពុងសម្លឹងមើលឱកាសក្នុងបើកអាជីវកម្មនិងការវិយោគផ្សេងៗនៅលើទីផ្សារប្រទេសចិន ដោយសាតែវាជាដំណើរការក្នុងការបើកវិស័យហិរញ្ញវត្ថុដ៏ជោគជ័យមួយនិងមិនអាចមើលរំលងបានឡើយ។

ក្នុងអំឡុងពេលសន្និសីទប្រចាំឆ្នាំ 2023 Financial Street Forum មានភ្ញៀវជាច្រើនដែលបានអញ្ជើញចូលរួមទំាងក្នុងប្រទេសនិងក្រៅប្រទេស ព្រមបានចែករំលែកផ្តល់នូវមតិ និងការរំពឹងទុករបស់ពួកគេទៅលើការបើកដំណើរការទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន។ លើសពីនេះ អ្នកវិនិយោគធំៗមួយចំនួនលើពិភពលោក បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងទីផ្សារចិន រហូតដល់ការបណ្តាក់ទុនជាង ១ ០០០ លានដុល្លារសម្រាប់ធ្វើជាដើមទុននៅក្នុងប្រទេសចិន រួមទាំងមូលនិធិបច្ចេកវិទ្យា IPO របស់ប្រទេសចិនផងដែរ។25+ Tempat Wisata Terbaru 2023 di Beijing versi Traveloka

លោក Hazem Ben-Gacem សហនាយកប្រតិបត្តិនៃក្រុមហ៊ុន Investcorp បានមានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចដ៏ធំទី២របស់ពិភពលោក កំពុងកាន់កាប់ភាគហ៊ុននៅក្នុងប្រទេសដ៏រឹងមាំ និងមានទីផ្សារច្បាស់លាស់ជាងគេបំផុត។ លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងតំបន់មជ្ឈិមបូព៌ា ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដែរសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាសកល។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងសិក្សាអំពីទំនាក់ទំនាក់រវាងខ្លួននិងតំបន់មជ្ឈិមបូព៌ាយ៉ាងស៊ីជម្រៅបន្ថែមទៀត ព្រោះវាជួយដល់ការពង្រឹងផ្នែកឧស្សាហកម្ម ក៏ដូចជាបង្កើននូវសក្តានុពលក្រុមហ៊ុនសកលភាវូបនីយកម្មនៅក្នុងតំបន់យើងទាំងពីរ”។Bahrain's Investcorp to invest $1bn in GCC real estate - Arabian Business

លើសពីនេះ នាពេលបច្ចុប្បន្នក៏មានធនាគារធំៗចំនួន៣០លើពិភពលោក កំពុងមានសាខានៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនធានារ៉ាប់រងធំៗចំនួន៤០ទៀត (គឺស្មើនឹងជិតពាក់កណ្តាលលើពិភពលោក) បានកំពុងមានវត្តមាននៅលើទីផ្សានៃប្រទេសចិនផងដែរ។ ស្របពេលដែលមានកិច្ចខិតខំប្រឹងប្រែងបើកទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសចិននេះ ក្រុមហ៊ុនសាជីវកម្មវិនិយោគចិន ក៏បានបង្កើតមូលនិធិទ្វេភាគីជាច្រើន ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសធំៗលើពិភពលោកជាមួយនឹងទីផ្សារចិន។Risks remain months after China's tallest skyscraper passed fire safety  inspection - Asia Times

លោក Ju Weimin អនុប្រធាន និងជាប្រធានផ្នែកវិនិយោគនៃសាជីវកម្មវិនិយោគចិន បាននិយាយថា ក្រុមហ៊ុនជាច្រើនដែលបានបណ្តាក់ទុនតាមរយៈមូលនិធិទាំងនេះបានឲ្យដឹងថា គម្រោងអាជីវកម្មរបស់ពួកគេបានមានភាពប្រសើរឡើងពិតមែន ហើយទីផ្សារ និងប្រាក់ចំណូលរបស់ពួកគេនៅក្នុងប្រទេសចិនក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ម៉្យាងវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដៃគូ និងសហគ្រាសវិនិយោគធំៗកំពុងតែកើនឡើងច្រើនទៅៗនៅក្នុងប្រទេសចិន ព្រោះតែពួកគេរីករាយនឹងភាគលាភតាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនលើកនេះ ខណៈក្រុមហ៊ុនមួយចំនួនក៏បាននាំយកផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតចូលទៅកាន់ប្រទេសចិនផងដែរ៕

កម្ពុជាកំពុងសំឡឹងឃើញពីការប្រើប្រាស់ប្រាក់រៀលជំនួសឲ្យប្រាក់ដុល្លារ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ

0

ភ្នំពេញ ៖ កាលពីថ្ងៃសុក្រទី១០ខែវិច្ឆិកានេះ លោកស្រីជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (National Bank Cambodia) បាននិយាយថា ប្រទេសកម្ពុជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្នុងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក អំឡុងពេលពីរទសវត្សរ៍កន្លងមកនេះ។

លោកស្រីបានបន្តថា គោលការណ៍នៃដកប្រាក់ដុល្លារពីសេដ្ឋកិច្ចជាតិ ក្នុងន័យបង្កើននូវការប្រើប្រាស់ប្រាក់រៀលដែលជារូបីយប័ណ្ឌក្នុងស្រុក គឺត្រូវពឹងផ្អែកទៅលើយន្តការទីផ្សារ និងតាមវិធីសាស្រ្តបន្តិចម្តងៗ ដោយធនាគារជាតិកម្ពុជាបានអនុវត្តវិធានការតាមគោលនយោបាយផ្សេងៗ ដើម្បីលើកកម្ពស់ប្រាក់រៀលចាប់តាំងពីដើមឆ្នាំ 2000 មកម្លេះ ហើយជាលទ្ធផលតម្រូវការប្រាក់រៀលបានកើនឡើងជាបន្តបន្ទាប់។លោកជំទាវ ជា សិរី  ពិភាក្សាអំពីវិធីប្រើប្រាស់ប្រព័ន្ធឌីជីថលនៅក្នុងវិស័យសេដ្ឋកិច្ច  ខណៈកូវីដមិនទាន់ចប់ - ជីវិតនិងសង្គម

លោកស្រីបានបន្ថែមថា កាលពី២០ឆ្នាំមុន បរិមាណប្រាក់រៀលដែលបានចរាចរលើទីផ្សារមានចំនួនត្រឹមតែ០.៨៥ពាន់ពាន់លានរៀល (ប្រហែល ២១១ លានដុល្លារអាមេរិក) និងកើនឡើងដល់ ១៤.៥ ពាន់ពាន់លានរៀល (ប្រហែល ៣.៥១ ពាន់លានដុល្លារ) នៅថ្ងៃនេះ”។ ជាមួយគ្នានេះ ការប្រើប្រាស់ប្រាក់រៀលបានកើនឡើងជាបណ្តើរៗទាក់ទងនឹងប្រាក់បញ្ញើ ឥណទាន និងប្រតិបត្តិការទូទាត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកស្រីបានបន្ថែមថា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច គួបផ្សំនឹងសន្តិភាពនិងស្ថេរភាពនយោបាយ បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ ដើម្បីទទួលបានទំនុកចិត្តជាសាធារណៈឡើងវិញនៃការប្រើប្រាស់រូបិយប័ណ្ណរៀលក្នុងសេដ្ឋកិច្ចជាតិ។ ជាពិសេស គឺការកើនឡើងនៃតួនាទីប្រាក់រៀលសម្រាប់ការទូទាត់ទំនិញផ្សេងៗ និងការសន្សំជាដើម។Stronger confidence on Khmer riel.” | Phnom Penh Post
គួរបញ្ជាក់ផងដែរថា ប្រាក់ដុល្លារបានបញ្ជ្រៀតចូលទៅក្នុងសេដ្ឋកិច្ចកម្ពុជា តាមរយៈការអន្តរាគមន៍ពីភ្នាក់ងារអន្តរជាតិ គឺក្នុងសម័យអ៊ុនតាក់ ដែលពេលនោះអ៊ុនតាក់បានចំណាយប្រាក់ទៅលើប្រតិបត្តិការស្វែងរកសន្តិភាព(ក្នុងអំឡុងពេលនៃការបោះឆ្នោតលើកដំបូងនៃកម្ពុជា ឆ្នាំ១៩៩៣) ក្នុងចំនួនទឹកប្រាក់ ១,៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៧៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជាផងដែរ។

ការប្រកួតរវាងស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច និងកីឡាករកម្ពុជា ព្រំ សំណាង ល្បីមិនធម្មតា បណ្តាញសង្គមថៃផ្សាយលើកសរសើរពីការតស៊ូ និងប្រាប់ពីល័ក្ខខ័ណ្ឌនៃការប្រកួតមិនធ្លាប់មាន

0

ការប្រកួតនៅកម្ពុជាមិនធ្លាប់មានឡើយកន្លងមក ហើយវិធីសាស្ត្រនៃការប្រកួតកាន់តែសាហាវ ប្លែកៗ ដែលធ្វើឱ្យមហាជនមិនដឹងរឿងមានការយល់ច្រឡំ គិតខុសដោយមិនដឹងពីលក្ខណៈបច្ចេកទេសការប្រកួត ការដាក់ពិន្ទុ និងវាយតម្លៃតាមតែការយល់ឃើញរបស់ខ្លួនប៉ុណ្ណោះ ។ ខាងក្រោមនេះ គឺជាការចុះផ្សាយពីបណ្តាញសង្គមថៃដែលបានផ្សាយ និងលើកមកបង្ហាញមហាជនឱ្យបានដឹងរឿងពិតនៅពីក្រោយខ្នងនៃការប្រកួត ។ បើបានដឹងការពិត យើងគ្រប់គ្នានឹងអាណិតកីឡាករ ព្រំ សំណាង និងសរសើរគាត់ពីការហ៊ានតស៊ូមិនចុះចាញ់ ។ នេះជាមូលហេតុដែលពេលប្រកាសលទ្ធផល គឺស្មើគ្នាជាមួយកំពូលស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច និង ព្រំ សំណាង ។ ស្របពេលជាមួយគ្នាផងដែរ ក៏មានការជជែកវែកញែក ផ្គូផ្គងរវាងកីឡាករកម្ពុជា ជាមួយកំពូលស្តេចប្រដាល់មីយ៉ាន់ម៉ា ឈ្មោះ ដាវ លីឌុច ដោយលើកឡើងនូវការបញ្ចេញយោបល់មានដូចខាងក្រោមនេះ ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

ទំព័រហ្វេសប៊ុកថៃបានចុះផ្សាយ ដោយដាក់ចំណងជើងថា ៖ ស្តេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច វាយកីឡាករខ្មែរដល់បែកមុខហើយ តែពលរដ្ឋខ្មែរភាគច្រើនបានលើកសរសើរពីកីឡាករមីយ៉ាន់ម៉ាទៅវិញ ។

បណ្តាញសង្គមរបស់ថៃឈ្មោះ «កោះក្រាស៊ែ» បានដកស្រង់សម្តីដោយបានចុះផ្សាយថា វាបានក្លាយជាប្រធានបទមួយដែលបណ្តាញសង្គមខ្មែររិះគន់យ៉ាងខ្លាំងពាក់ព័ន្ធនឹងករណីកំពូលកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានជួបប្រកួតជាមួយនិងស្តេចប្រដាល់របស់មីយ៉ាន់ម៉ា ឈ្មោះ ដាវ លីឌុច ។ ក្នុងអំឡុងពេលប្រកួតគ្នានេះ កីឡាករ ព្រំ សំណាង គឺជាអ្នកទទួលរងកណ្តាប់ដៃ ហើយកីឡាករ ដាវ លីឌុច បានប្រើកណ្តាប់ដៃមួយទំហឹង និងធ្វើឱ្យកីឡាករ ព្រំ សំណាង ដួលដេកនៅលើសង្វៀនជាច្រើនលើកច្រើនសារ ។Kun Khmer Exponent Prum Samnang Hopeful for Thai Fight | Cambodianess

ទំព័រហ្វេសប៊ុកកោះក្រាស៊ែបានបន្តថា គេអាចមើលឃើញយ៉ាងច្បាស់ថា កំពូលកីឡាករគុនខ្មែររូបនេះបានរងនូវកណ្តាប់ដៃរបស់កីឡាករមីយ៉ាន់ម៉ាជាច្រើនលើក ប៉ុន្តែរូបគាត់បានព្យាយាមតស៊ូរហូតដល់ចប់ការប្រកួត ដែលនៅលើផ្ទៃមុខពោរពេញទៅដោយស្នាមជាំ ។ ក្រោយការប្រកួតចប់ គណៈកម្មការបានដាក់ពិន្ទុឱ្យកីឡាករទាំងពីររូបមានពិន្ទុស្មើគ្នា ហើយធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់រិះគន់ពីការសម្រេចចិត្តនេះ ។

ទំព័រហ្វេសប៊ុកខាងលើនេះក៏បានបន្ថែមទៀតថា បន្ទាប់មក កីឡាករ ព្រំ សំណាង ក៏បានសរសេរនៅក្នុងហ្វេសប៊ុកថា ៖ «សូមទោស អ្នកទាំងអស់គ្នា ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រខ្ញុំ និងការបញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នា» ។ព្រំ សំណាង បើឈ្នះ ដាវ លីឌុច ជើងខ្លាំង ភូមារ  អាចនឹងក្លាយជាស្ដេចប្រដាល់គុនខ្មែរ ប្រចាំប្រទេសកម្ពុជា – TNM News

ក្រោយចប់ការប្រកួតរវាងកីឡាករទាំង២រូប ធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅកម្ពុជាជាច្រើននាក់បានបញ្ចេញមតិរិះគន់ថា កីឡាករ ព្រំ សំណាង ឡើងប្រដាល់ហាក់មិនបានហ្វឹកហាត់ជាមុន ហើយគណៈកម្មការគួរតែឱ្យកីឡាករ ធឿន ធារ៉ា ឡើងប្រកួតជាមួយកីឡាករ ដាវ លីឌុច ព្រោះកីឡាករ ធឿន ធារ៉ា អាចនឹងយកឈ្នះកីឡាករមីយ៉ាន់ម៉ាបាន ។

ទំព័រហ្វេសប៊ុកដដែលខាងលើ ក៏បានដកស្រង់យកការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមមួយចំនួនមកចុះផ្សាយ ក្នុងនោះពលរដ្ឋខ្មែរម្នាក់និយាយថា ៖ «បងកុំអស់សង្ឃឹមអី កូនខ្មែរនៅតែគាំទ្របងជានិច្ច» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «មិនអីទេបង កីឡាមានឈ្នះ មានចាញ់ ក៏ប្អូនគាំទ្រដែរ ថ្ងៃក្រោយ នឹងឈ្នះបង» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ខ្ញុំគិតថា អ្នកធ្វើវាបានល្អហើយ តែពលរដ្ឋខ្មែរភាគច្រើនមិនពេញចិត្ត ព្រោះការប្រដាល់របស់អ្នកមិនល្អដូចមុន» ។ ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «ឈ្នះ១០០ដង ចាញ់១ដង ចាប់ផ្តើមជាន់ពន្លិច ។ ស្តេចប្រដាល់ថៃ ប៊ួ ខាវ មិនហ៊ានវាយផង ចុះគាត់ហ៊ានវាយ គាត់ខំអស់ពីសមត្ថភាពហើយ នៅតែមិនត្រូវចិត្តពួកលោកឯងទៀត» ។Tension high ahead of historic Kun Khmer match | The Star

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «មិនបាច់បន្ទោសខ្លួនឯងទេបង សុំសរសើរបង ព្រំ សំណាង ដែលហ៊ានទទួលពាក្យវ៉ៃអំបោះឆៅពី ដាវ លីឌុច លក្ខណៈ Mac Fight ហើយបង ព្រំ សំណាង ដឹងច្បាស់ហើយថា មិនមែនជំនាញវ៉ៃអំបោះឆៅទេ ។ ពិភពលោក អ្នកណាមិនស្គាល់ ដាវ លីឌុច ជំនាញវ៉ៃអំបោះឆៅសាហាវណាស់ កណ្តាប់ដៃធ្ងន់ៗ មួយដៃៗ មិនមានអ្នកណាអាចឈរបានទេ ដឹងតែសន្លប់ហើយ ។ ខ្ញុំមើលវីដេអូពេលកំពុងប្រកួត ខ្ញុំក៏ឱ្យបងឈ្នះដែរ ប៉ុន្តែគេជំនាញជាងយើងណាស់ ខុសគ្នាដាច់ស្រឡះ ។ បងតស៊ូបាន៩នាទីហើយមិនសន្លប់ បើអ្នកផ្សេងប្រហែលជាសន្លប់បាត់ទៅហើយ ។ នេះបញ្ជាក់ថា តស៊ូដល់ទីបញ្ចប់ ហើយចប់ការប្រកួត មិនមានអ្នកសន្លប់ ។ លទ្ធផល គឺស្មើគ្នា» ។អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ

ពលរដ្ឋខ្មែរម្នាក់ទៀតថា ៖ «អរគុណបង ដែលបានព្យាយាមតស៊ូប្រកួតចប់៩នាទី ។ ដៃគូបងខ្លាំង គេជា King of Lethwei យើងត្រូវទទួលស្គាល់… លទ្ធផលស្មើគ្នានេះ គឺពេញចិត្តខ្លាំងណាស់ហើយ គាំទ្របងជានិច្ច» ។ រីឯជនជាតិមីយ៉ាន់ម៉ាបញ្ចេញមតិថា ៖ «ខ្ញុំសង្កេតឃើញថា មើលទៅអ្នកហត់នឿយខ្លាំងណាស់ តែសុំសរសើរដែលអាចតស៊ូដល់តឹកចុងក្រោយ» ។

ទំព័រហ្វេសប៊ុកកោះក្រាស៊ែបញ្ជាក់ថា នេះគ្រាន់តែជាការបញ្ចេញមតិមួយចំនួនរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ សម្រាប់កីឡាករមីយ៉ាន់ម៉ា ឬកីឡា Lethwei ។ វាជាសិល្បៈការតស៊ូបុរាណរបស់ប្រទេសមីយ៉ាន់ម៉ា ដែលអាចត្រឡប់ទៅមើលអតីតកាលរាប់ពាន់ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ា ។ កីឡា Lethwei ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមមនុស្សទូទៅ ប៉ុន្តែនៅលើសង្វៀនប្រកួតអន្តរជាតិ គេពុំទាន់ស្គាល់កីឡានេះច្រើនទេ ។

ការប្រដាល់របស់មីយ៉ាន់ម៉ានៅសម័យបុរាណ នឹងគ្មានការសម្រេចចិត្ត, គ្មានការដាក់ពិន្ទុ ហើយអ្នកប្រកួតត្រូវតែយកឈ្នះ ដោយការធ្វើឱ្យដៃគូម្ខាងទៀតសន្លប់ ឬរ.ងរបួ.ស រហូតដល់មិនអាចតស៊ូបន្តទៀតបាន ។ បើគ្មានអ្នកណាម្នាក់ដួលទេ គឺចាត់ទុកថា ពួកគេមានពិន្ទុស្មើគ្នា ហើយពេលខ្លះ ដៃគូអាចសម្រាក និងងើបឡើងមកវាយបន្តបាន ។ ចំណែកការប្រកួតវិញ អាចចំណាយពេលវេលាជាច្រើនថ្ងៃ ។

ការបិទប្រទេស និងគ្មានទំនាក់ទំនងជាមួយប្រទេសផ្សេងៗ បានធ្វើឱ្យកីឡារបស់មីយ៉ាន់ម៉ាក្លាយជាសិល្បៈការតស៊ូតែនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ បច្ចុប្បន្ន ត្រូវបានគេផ្លាស់ប្តូរឱ្យទាន់សម័យកាលតាមពេលវេលា ហើយកីឡានេះក៏ចាប់ផ្តើមមានគេស្គាល់នៅលើសង្វៀនពិភពលោក ៕ ប្រភព ៖ កោះក្រាស៊ែ

ការហាលស្រូវតាមផ្លូវថ្នល់ប្រឈមនឹងការពិន័យជាប្រាក់ ឬជាប់ពន្ធនាគារ

0

ប្រទេសថៃ ៖ នៅខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសថៃបានចូលដល់រដូវប្រមូលផលស្រូវ ហើយបញ្ហាតែងជួបប្រទះជានិច្ចនោះ គឺការយកស្រូវមកហាលនៅលើផ្លូវជាតិ ឬផ្លូវថ្នល់សាធារណៈ ។ ការហាលស្រូវនៅតាមផ្លូវបែបនេះ ដោយសារកសិករគ្មានកន្លែងហាលស្រូវ និងត្រូវការកំដៅថ្ងៃខ្លាំង ទើបពួកគេយកស្រូវជាច្រើនមកហាលតម្រៀបគ្នាជាជួរនៅតាមផ្លូវ ហើយបានរំខានដល់ការបើកបរនៅតាមផ្លូវផងដែរ ។

ការហាលស្រូវនៅតាមផ្លូវសាធារណៈត្រូវបានចាត់ទុកថា ខុសនឹងច្បាប់ព្រះរាជបញ្ញត្តិផ្លូវជាតិរបស់ប្រទេសថៃ នៅឆ្នាំ១៩៩២ និងបានធ្វើវិសោធនកម្មក្នុងមាត្រា៣៩ និងមាត្រា៧២ ដែលចែងថា «ហាមជនណាម្នាក់បិទផ្លូវជាតិ ឬដាក់វត្ថុមុតស្រួចនៅតាមផ្លូវ» ។Senators tell DPWH to resolve palay-drying issue | GMA News Online

ការយកវត្ថុអ្វីមួយមកដាក់នៅលើផ្លូវសាធារណៈ ឬផ្លូវជាតិ ឬប្រព្រឹត្តនូវទង្វើផ្សេងៗនៅលើផ្លូវជាតិក្នុងលក្ខណៈបង្កគ្រោះថ្នាក់ ឬបង្កការខូចខាតដល់យានជំនិះ ឬជនណាម្នាក់ អ្នកនោះនឹងត្រូវមានទោសជាប់ពន្ធនាគារមិនលើសពី៣ឆ្នាំ ឬត្រូវពិន័យជាប្រាក់មិនលើស៦ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។Roads encroached for drying rice | DTiNews - Dan Tri International, the  news gateway of Vietnam

លើសពីនេះ ការហាលស្រូវនៅតាមផ្លូវសាធារណៈ ក៏ជាការល្មើសនឹងព្រះរាជបញ្ញតិ្តចរាចរណ៍ផ្លូវគោក ឆ្នាំ១៩៧៩ និងត្រូវបានធ្វើវិសោធនកម្មក្នុងមាត្រា១១៤ ដោយច្បាប់នេះចែងថា ៖ «ហាមជនណាម្នាក់ដាក់អ្វីមួយ ឬប្រព្រឹត្តទង្វើណាមួយក្នុងលក្ខណៈរារាំងដល់ការធ្វើចរាចរនៅតាមផ្លូវ លើកលែងតែអ្នកនោះបានទទួលការអនុញ្ញាតជាលិខិតពីមន្ត្រីចរាចរ ។ ប៉ុន្តែមន្ត្រីចរាចរអាចអនុញ្ញាតបាន លុះត្រាតែមានហេតុផលចាំបាច់ និងបណ្តោះអាសន្នប៉ុណ្ណោះ បើបំពាន អ្នកនោះនឹងត្រូវពិន័យជាប្រាក់មិនលើសពី៥០០បាត» ។DPWH: Palay drying on highways illegal, punishable by law - Motorcycle News

ហេតុនេះ មន្ត្រីចរាចរមានអំណាចបញ្ជាឱ្យអ្នករំលោ.ភបំពា.ននោះរើរបស់របរចេញពីផ្លូវសាធារណៈ ឬផ្លាស់ទីវត្ថុរារាំងផ្លូវទាំងនេះ ។ ប្រសិនបើមិនព្រមរើ ឬមិនព្រមផ្លាស់ទីចេញទេ មន្ត្រីចរាចរមានអំណាចផ្លាស់ទីវត្ថុទាំងនេះបាន ៕ ប្រភព ៖ chiangmai news

អនាគតស្វាមីលោកស្រី ទ្រី ដាណា ទម្លាយហេតុផលជំរុញចិត្តលោកជ្រើសរើសអ្នកជំនួញរូបនេះជាគូ

0

មហាជនជ្រាបមកហើយថាការភ្ជាប់ពាក្យរបស់លោកស្រី ទ្រីដាណា និងលោក រស់ រាជ្ជសាល ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គម។ អ្វីដែលគ្រប់គ្នាកាន់តែចង់ដឹងនោះគឺចិត្តរបស់កូនកំលោះតើមានមូលហេតុអ្វីដែលលោកសម្រេចចិត្តសាងគូជីវិតជាមួយអ្នកជំនួញរូបនេះ។May be an image of 6 people, wedding and text

កាលពីព្រឹកថ្ងៃទី៩ វិច្ឆិកា លោកស្រី ទ្រី ដាណា បានធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីដឹងថាអ្នកជំនួញរូបនេះស្ងាត់ៗភ្ជាប់ពាក្យតែម្តងជាមួយបុរសសង្ហា រស់ រាជ្ជសាល ដែលមិនមែនជាលោក សេង មង្គល ដែលមហាជនភាគច្រើនគិតថាជាកូនកំលោះ។ ទោះយ៉ាងណាក៏ដោយ ដ្បិតកូនកំលោះរបស់លោកស្រី ទ្រី ដាណា មិនមែនជាលោក សេង មង្គល ក្តីឃើញថាប្រិយមិត្តជាអ្នកគាំទ្រក៏បង្ហាញការអបអរសាទរចំពោះអនាគតគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះដែរ។May be an image of 4 people, flower, wedding, dais and text

ជាមួយនឹងការភ្ញាក់ផ្អើលនៃពិធីភ្ជាប់ពាក្យរបស់អ្នកទាំងពីរ អ្នកមួយចំនួនក៏ចង់ដឹងពីចិត្តកូនកំលោះដូចគ្នាថាលោកស្រី ទ្រី ដាណា មានចំណុចពិសេសអ្វីបណ្តាលឱ្យបុរសសង្ហា រស់ រាជ្ជសាល បាក់ចិត្តស្រលាញ់រហូតសម្រេចចិត្តភ្ជាប់ពាក្យបង្ហាញពីភាពច្បាស់លាស់ បើទោះបីជាលោកស្រី ទ្រី ដាណា ជាស្រ្តីមេម៉ាយក៏ដោយ។

តាមរយៈវីដេអូមួយដែលបង្ហោះដោយអ្នកលេងទិកតុកល្បីឈ្មោះ Kim YaYa បានជីកសួរចិត្តកូនកំលោះ រស់ រាជ្ជសាល បានបង្ហាញឱ្យគ្រប់គ្នាដឹងថាលោក សម្រេចចិត្តជ្រើសរើសលោកស្រី ទ្រី ដាណា ជាគូអនាគតដោយសារតែការអាណិតហើយធំជាងការស្រលាញ់ ដោយសារតែប្រវត្តិរបស់ លោកស្រី ទ្រី ដាណា កំសត់ពេកមិនចេះនិយាយអ្វីច្រើនដោយលោកបានបញ្ចប់ត្រឹមពាក្យថា គូដណ្តឹងរបស់ខ្លួនគួរឱ្យស្រលាញ់។No photo description available.

យ៉ាងណាមិញ បន្ទាប់ពីលោក រស់ រាជ្ជសាល ទម្លាយពាក្យក្នុងចិត្តមូលហេតុដែលស្រលាញ់លោកស្រី ទ្រី ដាណា ដោយសារតែការអាណិតនិងមានប្រវត្តិកំសត់នោះអ្នកលេងបណ្តាញសង្គមជាច្រើនក៏បានបញ្ចេញមតិវែកញែករឿងនេះដូចគ្នា៕

វិធី៤យ៉ាងការទទួលទានស៊ុត សម្រាប់អ្នកចង់សម្រកទម្ងន់

0

យោងតាមលោកវេជ្ជបណ្ឌិត Nguyen Anh Duy Tung បាននិយាយថា ស៊ុតជាប្រភពប្រូតេអ៊ីនដ៏សំបូរបែប ដែលអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាឆ្អែតបានយូរ បើទោះបីជាញ៉ាំអាហារតិចតួចក៏ដោយ ព្រោះប្រូតេអ៊ីននៅក្នុងស៊ុតនឹងជួយទំនុកបម្រុករាងកាយ ក៏ដូចជាពង្រឹងដំណើរការដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយផងដែរ ក៏ដូចជាជួយឲ្យសុខភាពរឹងមាំ ព្រោះក្នុងស៊ុតមួយគ្រាប់ៗមានផ្ទុកនូវបរិមាណកាឡូរីទាប គ្មានជាតិស្ករ បរិមាណខ្ពស់នៃវីតាមីន B ផូស្វ័រ សេលេញ៉ូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ។ ដូច្នេះហើយ ការទទួលទានស៊ុតឱ្យបានត្រឹមត្រូវក៏ជួយឱ្យមនុស្សមានតុល្យភាពនៅក្នុងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម កាត់បន្ថយការឃ្លាន និងសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពបំផុតដូចខាងក្រោម ៖

១ បរិភោគទាំងផ្នែកលឿងនិងផ្នែកសនៃស៊ុត ៖ សារធាតុបំប៉នភាគច្រើននិងប្រូតេអ៊ីនជាងពាក់កណ្តាលគឺនៅក្នុងផ្នែកលឿងនៃស៊ុត។ ដូច្នេះហើយ ការដកស៊ុតផ្នែកលឿងចេញគឺមានន័យថា បានដកសារធាតុចិញ្ចឹមជាច្រើនដែលមាននៅក្នុងស៊ុត ដូចជា choline, folate, iron, selenium, phosphorus, zine, thiamine និងវីតាមីនមួយចំនួនទៀត។How to Boil Eggs Perfectly (Every Time) - Downshiftology២ ប្រើខ្លាញ់ល្អសម្រាប់ការចម្អិនស៊ុត៖ ការចៀនស៊ុតចៀនជាមួយខ្លាញ់សត្វ អាចបណ្តាលឱ្យឡើងទម្ងន់ ព្រោះមួយស្លាបព្រានៃខ្លាញ់សត្វមានផ្ទុកជាតិខ្លាញ់(ឆ្អែត) 7 ក្រាម ដែលអាចនាំឱ្យប្រឈមនឹងជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម។ ដូច្នេះហើយ ការប្រើខ្លាញ់(មិនឆ្អែត)ដូចជា ប្រេងអូលីវដើម្បីចម្អិនស៊ុតគឺជាជម្រើសដ៏ល្អបំផុតសម្រាប់សុខភាព។Fried egg - Wikipedia

៣ បរិភោគស៊ុតជាមួយនឹងរបបអាហារដែលត្រឹមត្រូវ ៖ វាមិនត្រូវបានណែនាំឱ្យញ៉ាំស៊ុតជាមួយនឹងម្ហូបមួយចានដែលងាយធ្វើឱ្យមនុស្សឡើងទម្ងន់ដូចជាសាច់គោចៀនឆ្អឹនពាក់កណ្តាល ឬ អាហារមានជាតិខ្លាញ់ច្រើននោះទេ។ អ្នកគួរតែបរិភោកស៊ុតជាមួយសាឡាដ គ្រាប់ធញ្ញជាតិទាំងមូល ឬទឹកដោះគោជូរ ដើម្បីបង្កើនការសម្រកទម្ងន់។How long to boil an egg | BBC Good Food

៤ គ្រប់គ្រងការទទួលទានស៊ុត៖ ជាទូទៅមនុស្សពេញវ័យម្នាក់អាចបរិភោគស៊ុតរហូតដល់៧គ្រាប់ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ស៊ុតលឿងមានបរិមាណកូឡេស្តេរ៉ុលខ្ពស់។ បើយោងទៅតាមអ្នកជំនាញផ្នែកបេះដូងនៃសហរដ្ឋអាមេរិកបានបញ្ជាក់ថា អ្នកដែលមានបញ្ហាសរសៃឈាមបេះដូង មិនគួរទទួលទានស៊ុតលើសពី៣គ្រាប់ក្នុងមួយសប្តាហ៍នោះទេ៕

តើពិតទេដែលថា សក់ខ្លីងាយនឹងកើតអង្គែជាងសក់វែង?

0

អង្គែ គឺជាបញ្ហាមួយដែលបង្កឡើងដោយការបង្កើតកោសិកាស្បែកងាប់នៅលើស្បែកក្បាល។ នេះអាចបណ្តាលមកពីហេតុផលជាច្រើនដូចជាសក់វែងពេក ឬអាចបណ្តាលឱ្យស្បែកក្បាលផលិតប្រេងមិនគ្រប់គ្រាន់ ធ្វើឱ្យស្បែកក្បាលស្ងួត និងងាយកើតអង្គែជាដើម។ លើសពីនេះទៀតសក់វែងអាចបណ្តាលឱ្យបែកញើសច្រើន ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃអង្គែផងដែរ។

ដូច្នេះអ្នកដែលមានសក់ខ្លី ងាយនឹងមានអង្គែតិចជាងអ្នកដែលមានសក់វែង នេះគឺដោយសារតែសក់ខ្លីមិនត្រូវការប្រេងច្រើនដូចសក់វែង ហើយមិនបណ្តាលឱ្យញើសកកកុញលើស្បែកក្បាលដូចសក់វែងឡើយ។ ខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដើម្បីកម្ចាត់អង្គែចេញពីស្បែកក្បាលរបស់អ្នក៖Does short hair reduce dandruff? - Quora

១.លាងសក់របស់អ្នកឱ្យបានទៀងទាត់យ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់កោសិកាស្បែកដែលងាប់ និងប្រេងលើសចេញពីស្បែកក្បាល។
២.ជ្រើសរើសសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ ដែលសាកសមនឹងស្ថានភាពសក់ និងស្បែកក្បាលរបស់អ្នក។
៣.ជៀសវាងការប្រើកំដៅខ្លាំងពេកលើសក់របស់អ្នក ដែលនេះក៏ព្រោះតែកម្ដៅអាចធ្វើឱ្យស្បែកក្បាលស្ងួត និងបណ្ដាលឱ្យមានអង្គែ។
៤.បរិភោគអាហារដែលមានសុខភាពល្អ ដូចជាអាហារដែលមានវីតាមីន C និងជាតិស័ង្កសី ដែលនេះនឹងជួយរក្សាស្បែកក្បាលឱ្យមានសុខភាពល្អ ក៏ដូចជាកាត់បន្ថយហានិភ័យនៃអង្គែស្បែកក្បាលផងដែរ៕How to Remove Dandruff with Natural Home Remedies| Be Beautiful India | Be Beautiful India