Home Blog Page 1449

ឥណ្ឌូណេស៊ីទាក់ទាញក្រុមហ៊ុនថៃមកវិនិយោគនៅទីក្រុងថ្មី

0

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញគោលនយោបាយលើកទឹកចិត្តឱ្យក្រុមហ៊ុនថៃចូលមកវិនិយោគនៅទីក្រុងថ្មីរបស់ឥណ្ឌូណេស៊ី ឈ្មោះ Nusantara ។ ទីក្រុង Nusantara ស្ថិតនៅខេត្តកាលីម៉ាន់តាន់ នឹងក្លាយជាទីក្រុងមានទំហំធំជាងទីក្រុងហ្សាកាតា រហូតដល់៤ដង ។ ហេតុនេះ រដ្ឋាភិបាលរំពឹងថា ទីក្រុងថ្មីនឹងសម្ពោធជាផ្លូវការនៅឆ្នាំ២០២៤ ។Nusantara – New Capital City of Indonesia

លោក Agung Wicaksono អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងការវិនិយោគរបស់ Nusantara National Capital Authority លើកឡើងថា ទីក្រុង Nusantara នឹងដើរតួនាទីលើសពីទីក្រុងថ្មី ដោយវានឹងក្លាយជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចទាំងក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងសាងសង់ការិយាល័យរដ្ឋាភិបាលនាពេលឆាប់ៗនេះ ព្រមទាំងអភិវឌ្ឍន៍ឱ្យក្លាយជាទីក្រុងអច្ឆរិយៈ និងមាននិរន្តរភាព ។ លើសពីនេះ រដ្ឋាភិបាលនឹងអញ្ជើញវិនិយោគិនថៃចូលមកអភិវឌ្ឍន៍ទីក្រុង រួមទាំងក្រុមហ៊ុនជាច្រើនទៀតមកពីប្រទេសជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ។Nusantara: Indonesia's New Capital City - Impakter

ចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ វិនិយោគិនថៃបានវិនិយោគចំនួន១.៥០០គម្រោងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី ។ ទោះយ៉ាងណា មានក្រុមហ៊ុនមកពីប្រទេសផ្សេងៗចំនួន២៨៤ បានចាប់អារម្មណ៍ចង់មកវិនិយោគនៅទីក្រុង Nusantara រួមទាំងក្រុមហ៊ុនរបស់សិង្ហបុរី ចំនួន២៧, ជប៉ុន ចំនួន២៥ និងម៉ាឡេស៊ី ចំនួន១៩ ។

លោក Agung Wicaksono បន្តថា រដ្ឋាភិបាលនឹងលើកទឹកចិត្ត និងទាក់ទាញក្រុមហ៊ុនបរទេសឱ្យចូលមកវិនិយោគក្នុងផ្នែកឧស្សាហកម្មមួយចំនួន រួមមាន ៖ ថាមពលកកើតឡើងវិញ, ទូរគមនាគមន៍, ផ្នែកអចលនទ្រព្យ, ការគ្រប់គ្រងទឹក, ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា, ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម, ការសម្របសម្រួលផ្នែកវេជ្ជសាស្ត្រ, ការសម្របសម្រួលសង្គម និងមធ្យោបាយសាធារណៈ, ការអប់រំ និងតំបន់ឧស្សាហកម្មបៃតង ។Nusantara (planned city) - Wikipedia

ការលើកទឹកចិត្តនេះ នឹងគ្របដណ្តប់លើការបន្ធូរបន្ថយពន្ធសម្រាប់ការវិនិយោគផ្នែកឧស្សាហកម្មគោលដៅផងដែរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈសម្រាប់រយៈពេល៣០ឆ្នាំ រួមទាំងការកាត់បន្ថយពន្ធ៣៥០% សម្រាប់ការវិនិយោគផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ។

ចំណែកក្រុមប្រឹក្សាវិនិយោគប្រទេសថៃ (The Board of Investment of Thailand) លើកឡើងថា ប្រទេសថៃមានឱកាសវិនិយោគជាច្រើននៅទីក្រុង Nusantara ជាពិសេស ផ្នែកសេដ្ឋកិច្ចឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធ, ប្រព័ន្ធសេវាសុខភាព ព្រមទាំងផ្នែកសណ្ឋាគារ និងសេវាកម្ម ៕Indonesia's Future Capital Aspires to Be Carbon Neutral by 2045 | SEADS ប្រភព ៖ AEC connect

សម្រស់ស្អាតដូចឋានសួគ៌ តែភ្ញៀវទេសចរណ៍បែរជារំលងកោះនេះទៅវិញ

0

កោះឆ្លាម ឬកោះគូសារី ជាតំបន់ទេសចរណ៌ដែលស្ថិតនៅលើដែនសមុទ្យខ្មែរ នៃខេត្តកោះកុង  ដែលបានសម្ងំលាក់សម្រស់។ កោះនេះ មានចម្ងាយប្រមាណជា ៣៥គីឡូមែត្រពីកោះស្តេច។ កោះឆ្លាម មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ

លក្ខណៈពិសេសនៃកោះឆ្លាម ឬកោះគូសារី នេះគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លានិងមានជីវចំរុះរស់នៅដែរជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត។ មិនតែប៉ុណ្ណោះភ្ញៀវទេសចរណ៍ក៏អាចសម្រាកបោះតង់ថែមទៀតផង។លោក ទៀ សុខា និងលោក ស្រ៊ុន សារឿន អញ្ជើញសំណេះសំណាលជាមួយកងទ័ពជើងទឹកនៅកោះគូស្រូវី - កំណត់ត្រា

សម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៌ចង់ប្តូរបរិយាកាសមុជទឹក ដើម្បីទស្សនាជីវចម្រុះនៅបាតសមុទ្យដ៏ថ្លាឈ្វេង កោះឆ្លាមគឺជាជម្រើសដ៏ល្អបំផុតរបស់អ្នក៕

គាំទ្រទេ? ទេព បូព្រឹក្ស ថាបើផ្តល់ឱកាសឱ្យខ្លួនបានថតMVបទ «ទេវរាជ» និង «មហានគរ» នៅប្រាសាទអង្គវត្តធានាមិនឱ្យខកចិត្ត

0

តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានបង្ហោះសារថ្មីមួយនៅលើបណ្តាញសង្គមស្របពេលមហាជនកំពុងជ្រួលច្របល់និងបង្ហាញក្តីបារម្ភរឿងថៃសាងសង់ប្រាសាទថ្មដូចប្រាសាទអង្គរវត្ត។ ក្នុងនោះនាងបានបញ្ជាក់ប្រសិនជាផ្តល់ឱកាសឱ្យខ្លួនផលិត MV បទ «ទេវរាជ» និង «មហានគរ» នៅប្រាសាទអង្គវត្តបាននឹងមិនធ្វើឱ្យប្រជាជនខកបំណងឡើយ។

តាមការរៀបរាប់នៅលើហ្វេកប៊ុកនារសៀលថ្ងៃទី២៦ ខែកញ្ញា ទេព បូព្រឹក្ស បានបង្ហោះថា«បើសិនជាផ្តល់ឱកាសឱ្យខ្ញុំបានថតMVបទ ទេវរាជ និង មហានគរ នៅប្រាសាទអង្គវត្តបាន ពួកខ្ញុំនឹងមិនធ្វើឱ្យអ្នកទាំងអស់គ្នា ខកបំណងឡើយ »។

បទ «ទេវរាជ» គឺជាបទរបស់ ទេព បូព្រឹក្ស បានទម្លាក់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ខណៈមានអត្ថន័យស៊ីជម្រៅខ្លាំង ដោយបានលើកពី៣សម័យកាលធំៗគឺការបង្កើតនិងអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ព្រមទាំងបញ្ជាក់ថាខ្មាំងសត្រូវក៏បានខ្ចីតួអក្សររបស់ខ្មែរទៅប្រើដែរ។ អត្ថន័យចាក់ចំៗពេកមួយបទនេះត្រូវប្រជាជនថៃមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះបទចម្រៀងរបស់ ទេព បូព្រឹក្ស ឡើយខណៈមួយបទនេះមិនទាន់ផលិតជា MV នៅឡើយទេ។

ចំណែកឯបទ «មហានគរ» គឺជាការបកស្រាយដោយតារាចម្រៀង ជី ដេវីត ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដូចគ្នា។ បទនេះបានទម្លាក់នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ «មហានគរ» ជាវណ្ណកម្មថ្មីមួយទៀតរបស់តារាចម្រៀង ជី ដេវីត ដែលទទួលបានការស្ងប់ស្ងែងពីព្រោះទំនុកច្រៀងបានឆ្លុះបញ្ចាំងពីមហានគរ វប្បធម៌ រឿងព្រេងនិទានខ្មែរទាក់ទងនឹងប្រាសាទ និងអត្ថន័យល្អៗជាច្រើនទៀតដែលលើកតម្កើនខ្មែរ។

ការបង្ហាញគំនិតរបស់ខ្លួនចង់ថត MV នៅប្រាសាទអង្គរវត្តនេះ ទេព បូព្រឹក្ស និង ជី ដេវីត ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនឹងសង្ឃឹមថាអជ្ញាធរអប្សរានឹងសិក្សាពីករណីនេះអនុញ្ញាតឱ្យពួកគេទទួលបានឱកាសកសាងស្នាដៃរបស់ខ្លួនបង្ហាញទៅកាន់ពិភពលោកក្នុងទម្រង់សិល្បៈ៕

 

កន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតចំនួន ៤ នៅក្នុងប្រទេសជប៉ុន

0

ឆ្នាំនេះ ភ្ញៀវទេសចរអាចរីករាយនឹងរដូវស្លឹកឈើជ្រុះរបស់ជប៉ុន ដោយអាចមើលទេសភាពដ៏ស្រស់ស្អាតនៃស្លឹកឈើពណ៌លឿង និងក្រហម ចាប់ពីពាក់កណ្តាលខែតុលាដល់ពាក់កណ្តាលខែធ្នូ។
យោងតាមទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ជប៉ុន (JNTO) បានឱ្យដឹងថា រដូវស្លឹកឈើជ្រុះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ដោយសារអាកាសធាតុ “មិនក្តៅពេក ឬមិនត្រជាក់ពេក” ងាយស្រួលសម្រាប់សកម្មភាពទេសចរណ៍ទាំងអស់តាមប្រតិទិន។ JNTO បានធ្វើការណែនាំកន្លែងដ៏ពេញនិយមចំនួន ៤ ក្នុងទីក្រុងរបស់ប្រទេសជប៉ុន ដែលអ្នកទេសចរអាចធ្វើដំណើរបាននាពេលខាងមុខ។

១.សាប៉ូរ៉ូ (Sapporo)៖ Sapporo ស្ថិតនៅក្នុងខេត្ត Hokkaido ប្រទេសជប៉ុន ដែលជាទីក្រុងមានស្លឹកឈើពណ៌លឿង និងក្រហមដំបូងបំផុតក្នុងរដូវស្លឹកឈើជ្រុះ។ ភ្ញៀវទេសចរនៅទីនេះអាចរីករាយនឹងទេសភាពធម្មជាតិផ្លាស់ប្តូរពណ៌ បរិយាកាសរដូវស្លឹកឈើជ្រុះដោយការដើរលេង បោះជំរុំ ឬទស្សនាឧទ្យានជាតិ ជម្រាលភ្នំ និងប្រភពទឹកក្ដៅ។Nakajima Park, Sapporo - Hokkaido A4JP Travel GuideNakajima Park (Sapporo): All You Need to Know BEFORE You Go

២.ហ៊ីរ៉ូស៊ីម៉ា (Hiroshima)៖ ឧទ្យានអនុស្សាវរីយ៍សន្តិភាពហ៊ីរ៉ូស៊ីម៉ា ប្រាសាទហ៊ីរ៉ូស៊ីម៉ា ឬឧទ្យាន Momijidani គឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ដើរកំសាន្ត ឬមើលស្លឹកជ្រុះ ជាមួយខ្យល់អាកាសធម្មជាតិ។ បរិវេណនៅទីនេះ គឺត្រូវបានដាំដោយដើមឈើជាច្រើន ដូច្នេះនៅពេលដែលស្លឹកឈើផ្លាស់ប្តូរពណ៌ ទិដ្ឋភាពក៏ពោរពេញទៅដោយពណ៌លឿង និងក្រហមផងដែរ។Autumn in Miyajima: Momijidani Park and Misen | Nippon.comMomiji-dani Park | YAMAGUCHI JAPAN TRAVEL GUIDE

៣.តូក្យូ (Tokyo)៖ នៅទីក្រុងតូក្យូ ស្លឹកឈើចាប់ផ្តើមផ្លាស់ប្តូរពណ៌ចាប់ពីចុងខែវិច្ឆិកា។ ដូច្នេះ ការមកដល់រដ្ឋធានីរបស់ប្រទេសជប៉ុននៅពេលនេះ អ្នកទេសចរអាចគយគន់ ស្លឹកឈើជ្រុះបង្កើតជាកម្រាលព្រំពណ៌មាសធម្មជាតិ នៅកន្លែងសាធារណៈជាច្រើន។Jingu Gaien Ginkgo Festival 2023 - Events in Tokyo - Japan TravelAutumn In Tokyo, Japan - Blain Harasymiw Photography

៤.អូសាកា (Osaka)៖ នៅទីក្រុង Osaka ចាប់ផ្តើមមានស្លឹកឈើក្រហមចាប់ពីដើមខែធ្នូ។ សីតុណ្ហភាពនៅតំបន់នេះ ប្រែប្រួលចន្លោះពី ៨-១២ អង្សាសេ ដូច្នេះអ្នកទេសចរគួរតែយកចិត្តទុកដាក់ជ្រើសរើសសំលៀកបំពាក់ឱ្យបានសមរម្យ។ អ្នកទស្សនាអាចគយគន់ទេសភាពរដូវស្លឹកឈើជ្រុះ និងថតរូបនៅទីតាំងលេចធ្លោមួយចំនួនដូចជា ឧទ្យាន Minoo ឧទ្យាន Hoshida ប្រាសាទ Osaka ឬដើមឈើ Midosuji ginkgo ជាដើម៕8 Best Places for Kansai in Autumn & Best Times to Visit in 2023 | LIVE  JAPAN travel guideOsaka Autumn Leaves: Top Nine Koyo Viewing Spots | Japan Cheapo
ប្រភព៖vnexpress

អង់គ្លេសបារម្ភពីសុខភាពពលរដ្ឋ ត្រៀមពិចារណាហាមលក់បារីឱ្យយុវជនជំនាន់ថ្មី

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មានអង់គ្លេសចុះផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Richie Sunak កំពុងពិចារណាចេញវិធានការហាមលក់បារីឱ្យយុវជនជំនាន់ថ្មី ។ ប្រសិនបើការហាមឃាត់នេះទទួលបានជោគជ័យ អង់គ្លេសនឹងក្លាយជាប្រទេសទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេសនូវែលសេឡង់ ដែលហាមពលរដ្ឋជក់បារី ។Rishi Sunak on course to become Britain's new prime minister | Financial  Times

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលមានគោលបំណងឱ្យពលរដ្ឋអង់គ្លេសទាំងអស់កាត់បន្ថយ ឬបញ្ឈប់ការជក់បារីកាន់តែច្រើន ហើយរដ្ឋាភិបាលសង្ឃឹមថា នឹងអាចសម្រេចគោលដៅនៅឆ្នាំ២០៣០ ។ ក្រៅពីការហាមលក់បារីឱ្យយុវជនជំនាន់ថ្មីហើយ វិធានការនេះបានរួមបញ្ចូលទាំងការចែកឧបករណ៍ឈប់ជក់បារីដោយឥតគិតថ្លៃផងដែរ ។ លើសពីនេះ នឹងមានការផ្តល់រង្វាន់លើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះឱ្យឈប់ជក់បារីទៀតផង ។

សារព័ត៌មាន The Guardian ចុះផ្សាយថា វិធានការរបស់អង់គ្លេសស្រដៀងគ្នានឹងច្បាប់របស់នូវែលសេឡង់ ដែលបានប្រកាសកាលពីឆ្នាំ២០២២ គឺហាមលក់បារីគ្រប់ប្រភេទឱ្យពលរដ្ឋ ដែលកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ ។ ក្រៅពីនេះ នូវែលសេឡង់បានកាត់បន្ថយហាងលក់បារីពីចំនួន៦.០០០កន្លែង មកស្មើត្រឹម៦០០កន្លែងប៉ុណ្ណោះ រួមទាំងកាត់បន្ថយបរិមាណសារធាតុនីកូទីនក្នុងការផលិតបារីផងដែរ ។Smoking to be ended in the UK by 2030, leaked proposal reveals | Politics  News | Sky News

ការចេញវិធានការហាមលក់បារីឱ្យយុវជនជំនាន់ថ្មី គឺក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកជំងឺផ្សេងៗដែលបណ្តាលមកពីការជក់បារី ដូចជា ជំងឺមហារីក និងជំងឺគាំងបេះដូងជាដើម ។ ហេតុនេះ ប្រទេសអង់គ្លេសត្រូវចំណាយថវិកាផ្នែកសុខភាពសាធារណៈរាប់លានដុល្លារអាមេរិកក្នុង១ឆ្នាំ សម្រាប់ការព្យាបាលជំងឺ ៕ ប្រភព ៖ TNN Health

Nvidia បានក្លាយជាក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ យោងតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce កាលពីថ្ងៃទី២៥ ខែកញ្ញា បានឱ្យដឹងថា ក្រុមហ៊ុន Nvidia ទទួលបានប្រាក់ចំណូល ១១,៣៣២ ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ ដែលវាកើនឡើង ៦៨.៣% បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ ២០២៣។ ក្នុងអំឡុងពេលដូចគ្នា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Qualcomm បានថយចុះ ៩.៧% មកនៅត្រឹម ៧,១៧៤ ពាន់លានដុល្លារ។ ដូច្នេះ បច្ចុប្បន្ននេះក្រុមហ៊ុន Nvidia ក៏បានវ៉ាដាច់ដៃគូប្រកួតប្រជែងរបស់ខ្លួនជាច្រើនដូចជា Broadcom, AMD និង MediaTek ដើម្បីក្លាយជាក្រុមហ៊ុនរចនាបន្ទះឈីបដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោក។Nvidia to build Israeli supercomputer as AI demand soars | Reuters

មូលហេតុដែល Nvidia បានក្លាយជាក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក គឺដោយសារការនាំចេញដ៏ធំនៃប្រព័ន្ធ HGX ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ផ្នែកគាំទ្រហ្គេម និងរូបភាពរបស់ក្រុមហ៊ុនក៏បានអភិវឌ្ឍយ៉ាងខ្លាំងផងដែរ បន្ទាប់ពីបានចេញលក់ផលិតផលថ្មីៗជាបន្តបន្ទាប់ បច្ចុប្បន្នក្រុមហ៊ុននេះមានចំណែកទីផ្សាររហូតដល់ ២៩.៧%។Nvidia reports record Q2 results driven by surging data center demand |  VentureBeat ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Qualcomm ដែលជាគូប្រជែងដ៏ធំរបស់ Nvidia បានកាត់បន្ថយប្រាក់ចំណូល ដោយសារតែតម្រូវការសម្រាប់ស្មាតហ្វូន Android មានការថយចុះ។ បើទោះបីជាមាន Apple ចុះហត្ថលេខាលើកិច្ចសន្យាទិញបន្ទះឈីបបណ្តាញវិជ្ជមានក៏ដោយ ក៏វាមិនអាចជួយកែលម្អស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន Qualcomm នោះទេ។Nvidia Stock Hits All-Time High After 315% Surge—Easily Outpacing Its Peers

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះក្រុមហ៊ុន Nvidia គ្រោងនឹងដឹកជញ្ជូនបន្ទះឈីប H១០០ ចំនួន ១.៥ ទៅ ២ លានបន្ទះនៅឆ្នាំ ២០២៤ ដែលខ្ពស់ជាងគោលដៅក្នុងឆ្នាំនេះ ៥០០,០០០ ដង។ ក្រុមហ៊ុនក៏បានព្យាករណ៍ផងដែរថាតម្រូវការសម្រាប់បន្ទះឈីបម៉ាស៊ីនមេ AI នឹងកើនឡើងជិត ៥០% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនផ្តល់សេវាកុំព្យូទ័រលើពពកដូចជា Microsoft, Amazon និង Google ក៏កំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍លើការអភិវឌ្ឍន៍របស់ពួកគេទៅការកសាង ហេដ្ឋារចនាសម្ព័ន្ធ AI ផងដែរ៕Nvidia earnings scare away AMD, Intel investors as AI battle shapes up
ប្រភព៖vnexpress

គំនូររូបនារីម្នាក់ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៤៥ លានដុល្លារ

0

ស្នាដៃ “Paulette Jourdain” ដែលគូរដោយវិចិត្រករ Amedeo Modigliani ជនជាតិអ៊ីតាលីពណ៌នានារីម្នាក់ដែលមានឈ្មោះដូចគ្នានឹងខ្លួនត្រូវបានគេរំពឹងថានឹងឈានដល់ ៤៥ លានដែលជាតម្លៃខ្ពស់បំផុតក្នុងការដេញថ្លៃ។ The Value បាននិយាយថា រូបបញ្ឈរនេះគឺស្ថិតនៅក្នុងការដេញថ្លៃរបស់គូស្នេហ៍មហាសេដ្ឋីចិន Liu Yiqian និង Wang Wei ដែលធ្វើឡើងនៅដើមខែតុលានៅ កន្លែងលក់ និងដេញថ្លៃស្នាដៃសិល្បៈ Sotheby’s ទីក្រុងហុងកុង ។Sotheby's Auctions a $377 Million Portion of Taubman Estate - WSJ

គំនូរនេះត្រូវបានគូរក្នុងឆ្នាំ ១៩១៩ ជាមួយនឹងថ្នាំផ្ទាំងក្រណាត់ទំហំ 100.3×65.4 សង់ទីម៉ែត្រ។ រូបគំនូរនេះធ្លាប់ជាផ្នែកមួយនៃបណ្តុំផ្ទាល់ខ្លួនរបស់ A. Alfred Taubman ត្រូវបានលក់ទៅឱ្យគូស្នេហ៍មហាសេដ្ឋីចិនខាងលើនៅ Sotheby’s ទីក្រុងញ៉ូញ៉ក ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ ៤២.៨លានដុល្លារ។

Paulette Jourdain គឺជាគំនូរចុងក្រោយរបស់វិចិត្រករ Modigliani ។ គំរូប្រភេទ Paulette កើតនៅទីក្រុងឆ្នេរសមុទ្រតូចមួយនៃភាគពាយព្យប្រទេសបារាំង ហើយបានមកទីក្រុងប៉ារីសនៅដើមឆ្នាំ ១៩១៩ ។ នារីក្នុងគំនូរនេះបានរស់នៅក្នុងផ្ទះល្វែងរបស់បុរសម្នាក់ឈ្មោះ Zborowski ហើយបានជួប Modigliani នៅទីនេះ។Modigliani's Portrait de Paulette Jourdain Auction | Architectural Digest

Amedeo Modigliani (១៨៨៤ -១៩២០) គឺជាវិចិត្រករ និងជាងចម្លាក់ជនជាតិអ៊ីតាលី ដែលធ្វើការភាគច្រើននៅប្រទេសបារាំង។ គាត់ធ្លាប់មានការតាំងពិព័រណ៍អន្តរជាតិជាច្រើននៅទីក្រុងប៉ារីស ទីក្រុងឡុងដ៍ ហ្សូរីច និងញូវយ៉ក។ កេរ្តិ៍ឈ្មោះរបស់ Modigliani ត្រូវបានបង្កើតឡើងនៅពេលបង្កើតគំនូរ Paulette Jourdain ។Inside Sotheby's $500 Million Bet on Restoring Image of Ex-Chairman - The  New York Times

វិចិត្រកររូបនេះបានស្លាប់នៅអាយុ ៣៥ឆ្នាំនៅទីក្រុងប៉ារីសដោយសារជំងឺរលាកស្រោមខួររបេងដោយបន្សល់ទុកស្នាដៃប្រហែល ៣៥០ ដែលភាគច្រើនត្រូវបានបង្ហាញនៅសារមន្ទីរសិល្បៈ Dallas និង London។ គំនូររបស់វិចិត្រកររូបនេះពេលនៅរស់រានមានជីវិតគ្រាន់តែគូរដើម្បីដូរបាយប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមរណភាពរបស់លោកស្នាដៃរបស់គាត់ច្រើនតែស្ថិតក្នុងចំណោមគំនូរដែលមានតម្លៃថ្លៃបំផុត និងមានតម្លៃបំផុតគ្រប់ពេលវេលា។ ជាក់ស្តែង នៅឯ Sotheby’s ទីក្រុងញ៉ូយ៉ក ក្នុងឆ្នាំ២០១៨ រូបគំនូរស្ត្រីអាក្រាតកាយលើគ្រែដែលគូរដោយវិចិត្រករអ៊ីតាលីរូបនេះបានក្លាយជាផ្ទាំងគំនូរដែលមានតម្លៃថ្លៃបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ដោយលក់នៅក្នុងការដេញថ្លៃបានចំនួន ១៥៧,២លានដុល្លារ៕Modigliani's Portrait of Paulette Jourdain leads the Taubman Sale at  Sotheby's - High End Weekly™

តើការត្រាំជើងក្នុងទឹកត្រជាក់ ឬទឹកក្តៅ មួយណាល្អជាង?

0

នៅពេលដែលយើងមានសកម្មភាពច្រើនដូចជា ដើរ ឬឈរក្នុងរយៈពេលយូរពេញមួយថ្ងៃ អាចធ្វើឱ្យសាច់ដុំជើងរបស់អ្នកមានការឈឺចុកចាប់ ឬស្ពឹកជាដើម។ ដូច្នេះដើម្បីបំបាត់ការចុករោយបែបនេះ វិធីល្អគឺការត្រាំជើងក្នុងទឹក ប៉ុន្តែតើយើងគួរត្រាំជើងក្នុងទឹកត្រជាក់ ឬទឹកក្តៅ មួយណាល្អជាង?

១.ការត្រាំជើងក្នុងទឹកត្រជាក់៖ ជាការពិតណាស់ ប្រសិនបើអ្នកដើរច្រើន ឬឈរក្នុងរយៈពេលយូរ អ្នកគួរតែត្រាំជើងក្នុងទឹកត្រជាក់ ដោយសារតែទឹកត្រជាក់ជួយឱ្យសរសៃឈាមរួមតូច និងជួយកាត់បន្ថយសារធាតុដែលបណ្តាលឱ្យរលាក ដូច្នេះការឈឺចាប់និងហើមពីការរលាកសាច់ដុំអាចត្រូវបានកាត់បន្ថយយ៉ាងរហ័ស។Warm Feet, Cold Feet: Health Benefits of CHFB

២.ការត្រាំជើងក្នុងទឹកក្តៅ៖ ការត្រាំជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ហៗ មានប្រយោជន៍ក្នុងន័យបន្ធូរអារម្មណ៍ និងគេងលក់ស្រួល ព្រោះទឹកក្តៅជួយធ្វើឱ្យឈាមរត់បានប្រសើរឡើង។ ដូច្នេះប្រសិនបើអ្នកចង់សម្រាក និងគេងលក់ស្រួលនៅពេលយប់ ចូលព្យាយាមត្រាំជើងរបស់អ្នកក្នុងទឹកក្តៅប្រហែល ៣៦-៣៨ អង្សាសេរយៈពេល ១០-១៥ នាទី វានឹងជួយឱ្យយើងមានអារម្មណ៍ធូរស្រាលជាងមុន។Bosisto's Tea Tree Essential Oil Foot Soak

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើជើងរបស់អ្នកមានរបួស អ្នកមិនគួរត្រាំជើងក្នុងទឹកឡើយ ព្រោះវានឹងធ្វើឱ្យដំបៅរលួយ និងឆ្លងមេរោគ ហើយក៏មិនគួរត្រាំជើងក្នុងទឹកជាមួយអ្នកដទៃឡើយ ព្រោះអាចប្រឈមនឹងការឆ្លងជំងឺ។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម មិនគួរត្រាំជើងក្នុងទឹកទេ ព្រោះអាចមានរបួសដល់ស្បែកដែលអ្នកជំងឺមិនបានដឹង៕
ប្រភព៖sanook

មិនខុសពីមហាជនលោកជំទាវឧកញ៉ា នឹម វណ្ណៈ រង់ចាំមើលដំណោះស្រាយក្នុងនាមជាម្ចាស់ឆ្នោតទៅលើរឿង៣ធំៗ

0

លោកជំទាវឧកញ៉ា នឹម វណ្ណៈ មានចិត្តមិនខុសពីមហាជនឡើយរង់ចាំមើលដំណោះស្រាយ និងការពន្យល់ជាបន្ទាន់របស់ក្រសួងជាប់ពាក់ព័ន្ធទៅលើរឿង៣ធំៗដែលកំពុងផ្ទុះកក្រើកប្រចាំខែកញ្ញា ទាក់ទងនឹងរឿងការប្រមូលពន្ធ ខ្សែភាពយន្តចិនឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មចាប់ជំរិតតាមអនឡាញនៅកម្ពុជាដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងការសាងសង់ប្រាសាទថ្មរបស់ថៃស្រដៀងនឹងប្រាសាទអង្គរវត្ត។No photo description available.

នៅថ្ងៃទី២៦ កញ្ញា នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអឺគ្រុប និងជាស្រ្តីក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃបានសរសេរបង្ហោះថា «រឿងកំពុងផ្ទុះការចាប់អារម្មណ៍ប្រចាំខែកញ្ញា ហើយស្នើចាំបាច់ត្រូវតែដោះស្រាយនិងមានការពន្យល់ជាបន្ទាន់
១ / ពន្ធដា
២ / សៀមសាងសង់ប្រាសាទស្រដៀងប្រាសាទអង្គរវត្ត
៣ / ចិនថតខ្សែភាពយន្តឆ្លុះបង្ហាញពីឧក្រិដ្ឋកម្មចាប់ជំរិតតាមអនឡាញនៅកម្ពុជា
៤/ ទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង ប្រជាជនស្នើរសុំឱ្យក្រសួងពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយហៅភ្ញៀវនៅលើពិភពលោកមកកម្ពុជា។

វណ្ណៈក៏កំពុងតាមដានរឿងទាំង៣នេះផងដែរ ហើយសង្សឹមជឿជាក់ថានឹងមានដំណោះស្រាយដ៏ល្អបំផុតជូនដល់ម្ចាស់ឆ្នោត កំពុងចុះប្រមូលដីលក់មុន ពន្ធ២០% ដើមខែ១ឆ្នាំ២០២៤មកដល់»។

បញ្ហាខាងលើនេះកំពុងបានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ខណៈក៏ចង់ឃើញចំណាត់ការរបស់ក្រសួង ថ្នាក់ដឹកនាំ នឹងធ្វើយ៉ាងដូចម្តេចអំពីរឿងនេះ ព្រោះចាប់តាំងពីមានមតិប្រតិកម្មពីពលរដ្ឋក្រសួងនៅមិនទាន់ចេញសេចក្តីថ្លែងការណាមួយឡើយ៕May be an image of 1 person and text that says 'បុរាណាចារ្យ Follow 14m・ Duma គ្រាន់តែចាប់ផ្តើមថៃឈ្នះ ១-០ បាត់ Welcome to the Pink Stone Temple. Wat Phu Man Fa will be a lan... See more Wat phumanfah Thailand Rnvoς Angkor wat Cambodia NO PHOTOGRAPHY'May be an image of slow loris and text

 

 

 

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការទទួលទានសត្វល្អិតបំពង

0

សត្វល្អិតបំពងដូចជា ចង្រិតលីង ដុកឌឿបំពង អង្គ្រងលីង ឬកណ្តូបបំពងជាដើម…មិនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍សុខភាពជាច្រើនទៀតផង។ បច្ចុប្បន្ន យើងអាចរកទិញវានៅតាមទីផ្សារ ឬតាមផ្លូវសាធារណៈនានា ហើយវាក៏មានតម្លៃសមរម្យផងដែរ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់សត្វល្អិតបំពង៖

១.សត្វល្អិតបំពង មានប្រូតេអ៊ីនខ្ពស់ ស្រដៀងគ្នាទៅនឹងប្រូតេអ៊ីនដែលទទួលបានពីស៊ុតមាន់ ១ គ្រាប់ ឬសាច់ជ្រូក និងសាច់មាន់ ១០០ ក្រាម ដូច្នេះដង្កូវនាង ឬហៅម្យ៉ាងទៀតថាដុកឌឿគឺជាសត្វល្អិតដែលមានគុណភាពប្រូតេអ៊ីនល្អបំផុត។Eating Insects in Bangkok and Where to Find Them - Bangkok Unusual Delicacies – Go Guides

២.ជួយកាត់បន្ថយកូលេស្តេរ៉ុល ក៏ដូចជាជួយប្រឆាំងមេរោគផ្សិតក្នុងបំពង់រំលាយអាហារ ព្រោះដោយសារសត្វល្អិតមានផ្ទុកសារជាតិ chitin ដែលអាចភ្ជាប់ជាមួយខ្លាញ់ល្អ ហើយវាក៏ធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលរបស់យើងធ្លាក់ចុះមិនគួរឱ្យជឿ។

៣.សត្វល្អិតជាប្រភពអាហារដ៏ល្អ តម្លៃថោកសមរម្យសម្រាប់អ្នករស់នៅតំបន់ដាច់ស្រយាល។ យោងតាមរបាយការណ៍ពីអង្គការស្បៀងអាហារពិភពលោក បានឱ្យដឹងថា សត្វល្អិតដែលអាចបរិភោគបាន វាគឺជាក្តីសង្ឃឹមនាពេលអនាគតសម្រាប់សន្តិសុខស្បៀង និងចំណីអាហារ។Eating Cicadas: the Health Risks and Benefits of Cicada Cookies, Pizza

៤.បន្ថែមពីលើប្រូតេអ៊ីនខ្ពស់ សត្វល្អិតក៏សំបូរទៅដោយសារធាតុរ៉ែជាច្រើនទៀត រួមទាំងអំបិលរ៉ែដូចជា ផូស្វ័រ ប៉ូតាស្យូម និងវីតាមីន B ហើយវាក៏ងាយស្រួលក្នុងការរស់នៅផងដែរ៕BuckeyeBites: Cooking with cicadas | Ohio State Medical News
ប្រភព៖sanook