ឥណ្ឌា គឺជាប្រទេសដែលសម្បូរទៅដោយអាហារបួស ដែលមានលក្ខណៈជានំ ឬបន្លែ ផ្លែឈើច្រើនជាងសាច់ ដូច្នេះប្រសិនបើអ្នកចង់ទៅកំសាន្តនៅក្នុងប្រទេសនេះ យើងសូមណែនាំអាហារឆ្ងាញ់ៗនិងពេញនិយមបំផុតទាំង ៨ ដូចខាងក្រោម៖

១.Masala dosas៖ ម៉ាសាឡា ដូសា គឺមុខម្ហូបដ៏ល្បីបំផុតរបស់ប្រទេសឥណ្ឌាខាងត្បូង ក៏ដូចជាមានភាពល្បីល្បាញទូទាំងពិភពលោកផងដែរ។ ម្ហូបមួយប្រភេទនេះ មានរូបរាងស្រដៀងនឹងនំខេករបស់បារាំង និងជាម្ហូបប្រពៃណីរបស់ឥណ្ឌា ដែលភ្ញៀវទេសចរជាច្រើនបាននិយាយថា អាហារនេះមានរសជាតិឆ្ងាញ់ណាស់។Masala Dosa Recipe - Great British Chefs

២.Chaat៖ ឆាត គឺជាអាហារតាមដងផ្លូវដ៏ពេញនិយមបំផុតនៅទីក្រុងដេលី ប្រទេសឥណ្ឌា។ មុខម្ហូបឆាត មានគ្រឿងផ្សំដ៏អស្ចារ្យនៃបំណែកដំឡូងបារាំង នំបុ័ងចៀន និងសណ្តែកសៀង តុបតែងជាមួយស្លឹកខ្ទឹមស្រស់ ទឹកដោះគោជូរ និងខ្ញីស្ងួត រួមទាំងទឹកអំពិលទុំ។Delhi Style Matar Chaat Recipe - Dry Green Peas Chaat by Archana's Kitchen

៣.Dal makhani៖ ដាល់ម៉ាកានី គឺជាស៊ុបធ្វើឡើងដោយការចំហុយសណ្តែកខ្មៅតូចៗជាច្រើនម៉ោង រួមជាមួយបន្លែជាច្រើនមុខ ដោយមុខម្ហូបនេះ ត្រូវបានគេចាត់ទុកថាល្អបំផុត សម្រាប់កម្មវិធីធំៗដូចជាពិធីជប់លៀង និងពិធីមង្គលការជាដើម។Dal Makhani Recipe - Fun Food Frolic

៤.Vada pav៖ វ៉ាដា ប៉ាវ គឺជាម្ហូបបួសដ៏ពេញនិយមបំផុតរបស់ប្រទេសឥណ្ឌា ដែលមនុស្សជាច្រើនហៅម្ហូបនេះថាប៊ឺហ្គឺឥណ្ឌា ដោយនំទាំងនេះត្រូវបានរកឃើញនៅក្នុងតូបលក់អាហារតាមដងផ្លូវទូទាំងទីក្រុងបុមបៃ។Vada pav - Wikipedia

៥.Stuffed paratha៖ ប៉ារ៉ាថា គឺជានំបន្ទះ និងជាអាហារពេលព្រឹកដ៏ល្បីរបស់ឥណ្ឌាភាគខាងជើង ដោយវិធីសាមញ្ញបំផុតក្នុងការញ៉ាំប៉ារ៉ាថាគឺដាក់វាជាមួយនឹងគ្រឿងផ្សំផ្សេងៗទៀតតាមជម្រើសរបស់អ្នក។Stuffed paratha recipe - BBC Food

៦.Dhokla៖ Dhokla ត្រូវបានគេទទួលស្គាល់ថាជាម្ហូបប្រចាំតំបន់នៃភាគពាយ័ព្យប្រទេសឥណ្ឌា វាគឺជាអាហារសម្រន់បួសដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើពីអង្ករ និងសណ្តែកសៀង ជាមួយនឹងម្ទេសចៀន ខ្ទឹមក្រហម ខ្ញី និង baking soda។Electric Cooker Dhokla Recipe | Gujarati Dish - Geek Robocook

៧.Barfi៖ Barfi គឺជាបង្អែមប្រពៃណីដ៏ពេញនិយមបំផុតរបស់ប្រជាជនឥណ្ឌា ដោយបង្អែមនេះត្រូវបានផលិតចេញពីម្សៅទឹកដោះគោ និងទឹកដោះគោខាប់ ក៏ដូចជាត្រូវបានគេចាត់ទុកថាល្អបំផុត សម្រាប់កម្មវិធីធំៗដូចជាពិធីជប់លៀង និងពិធីមង្គលការជាដើម។Instant Pot Milk Burfi (Milk Fudge) | My Heart Beets

៨. Pani puri៖ Pani Puri ឬ gol guppa ត្រូវបានគេចាត់ទុកថាជាអាហារដ៏ឆ្ងាញ់ប្រចាំរដ្ឋ Bihar ភាគខាងជើងប្រទេសឥណ្ឌា។ អាហារសម្រន់តាមដងផ្លូវដ៏ល្អឥតខ្ចោះនេះ ធ្វើពីស្រូវសាលីដំឡូងហឹរ សណ្តែកសៀង និងទឹកអម្ពិលដែលមានរសជាតិហឹរ រួមជាមួយនឹងគ្រឿងទេសដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខទៀត៕Pani puri recipe - BBC Food