ពេជ្រ (Diamond) គឺជារូបធាតុមួយក្នុងចំណោមរូបធាតុកើតពីធម្មជាតិ ដែលវាមានសភាពរឹងបំផុតនៅលើផែនដី ហើយរតនវត្ថុមួយនេះក៏មានតម្លៃថ្លៃជាងគេផងដែរ។ ដូច្នេះហើយ តើពេជ្រកើតឡើងដោយរបៀបណា?

ពេជ្រកើតមកពីអង្គធាតុកាបូន (Carbone) សុទ្ធ ដូចគ្នាទៅនឹងក្រាហ្វីត (Graphite) ដែលគេយកមកធ្វើជាបណ្ដូលខ្មៅដៃដូច្នោះដែរ គ្រាន់តែរបៀបនៃការរៀបអាតូមកាបូនរបស់ពួកវា មានសភាពខុសគ្នាដាច់ស្រឡះប៉ុណ្ណោះ។ ពេជ្រមួយគ្រាប់ៗសុទ្ធតែកកើតឡើងដោយថាមពលកម្ដៅដ៏ក្តៅ និងកម្លាំងសម្ពាធដ៏ខ្លាំងមហិមាពីក្រោមសម្បកផែនដី ហើយត្រូវដោលឱ្យចេញផុតពីផ្ទៃផែនដី ដោយសារតែបន្ទុះភ្នំភ្លើង ដែលវានឹងកកើតឡើងក្នុងផ្ទៃផែនដីក្នុងជម្រៅចាប់ពី ១៦០-៤៨០ គីឡូម៉ែត្រ។Diamond History in India | Indian Jewelry History – Virani Jewelers

ភាគច្រើនពេជ្រត្រូវគេបានរកឃើញក្នុងថ្មភ្នំភ្លើងឈ្មោះ ឃីមបឺរឡៃត៍ (Kimberlite) នៃប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែតំបន់រ៉ែនេះមានទីតាំងនៅត្រង់បរិវេណផ្ទៃដីដែលភ្នំភ្លើងមិនទាន់រលត់។ រីឯពេជ្រមួយចំនួនទៀត ត្រូវបានគេរកឃើញក្នុងសភាពត្រូវទឹកច្រោះ ហើយហូរនាំទៅឆ្ងាយចេញពីភ្នំភ្លើងឃីមបឺរឡៃត៍ផងដែរ។Diamonds in Minecraft: How to Find and Mine Them - Only Natural Diamonds
គួរបញ្ជាក់ដែរថា ប្រទេសដែលផលិតពេជ្រច្រើនជាងគេមានដូចជាប្រទេសរុស្ស៉ី បូស្វាណា, អូស្ត្រាលី, កុងហ្គោ (DR Congo), កាណាដា, អង់ហ្គោឡា (Angola), អាហ្វ្រិកខាងត្បូង, ស៊ីមបាវ៉េ (Zimbabwe), ណាមីប៊ី (Namibia), និងសៀរ៉ាឡេអូន (Sierra Leone) ជាដើម៕Diamonds | shop.reparatucoche.com