នៅរដូវភ្លៀង និងរដូវស្លឹកឈើជ្រុះតែងតែមានសត្វល្អិតជាច្រើនមកអុកឡុកគេហដ្ឋានរបស់អ្នក ក៏ដូចជារំខានដល់ការរស់នៅរបស់អ្នកខ្លាំងផងដែរ។ ដូច្នេះដើម្បីជំនួសឱ្យការប្រើថ្នាំសម្លាប់សត្វល្អិតបែបគីមី អ្នកអាចប្រើគ្រឿងផ្សំធម្មជាតិដូចជា ក្រូចឆ្មាស្រស់ ដើម្បីបណ្តេញសត្វល្អិតចេញពីផ្ទះរបស់អ្នកឱ្យអស់ក្នុងរយៈពេលខ្លី។ ខាងក្រោមនេះគឺជាវិធីសាស្ត្រ ៤ យ៉ាងដើម្បីកំចាត់សត្វល្អិតតាមបែបធម្មជាតិ៖

១.ប្រើក្រូចឆ្មាដើម្បីកំចាត់មូស៖ ដើម្បីកំចាត់មូស អ្នកត្រូវការក្រូចឆ្មាស្រស់ និងគ្រាប់ផ្កាក្លាំពូស្ងួតពីរបីគ្រាប់ ដោយអ្នកអាចទិញគ្រឿងផ្សំទាំងនេះនៅហាងលក់ឱសថបុរាណ ឬហាងលក់គ្រឿងទេសស្ងួត។
វិធីធ្វើៈ កាត់ក្រូចឆ្មាស្រស់ជាពាក់កណ្តាល ឬកាត់ជាចំណិតក្រាស់ៗ បន្ទាប់មកបន្ថែមគ្រាប់ផ្កាក្លាំពូស្ងួតពីរបីគ្រាប់ ដើម្បីគ្របដណ្តប់ផ្ទៃកាត់នៃក្រូចឆ្មារ រួចដាក់ក្រូចឆ្មាលើចានតូចៗ ហើយដាក់វានៅជ្រុងផ្ទះ ដូចជាបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ក្រោមតុ ផ្ទះបាយ និងបន្ទប់ទឹក…ជាដើម។ទឹកក្រូច-ឌិញ-ហួង-អ៊ីន-ចាន់-០២

២.កំចាត់មូសដោយប្រើទៀន និងក្រូចឆ្មារ៖ ដើម្បីកំចាត់មូស អ្នកត្រូវរៀបចំក្រមួនទៀន សំបកក្រូចឆ្មារ និងខ្សែទៀន បន្ទាប់មកកាត់ក្រូចឆ្មារជាពី រួចប្រើកាំបិត ឬស្លាបព្រាដើម្បីយកចម្រៀកទាំងអស់ដែលនៅខាងក្នុងក្រូចឆ្មារចេញ។ បន្ទាប់មកចាក់ក្រមួនទៀនដែលរលាយចូលទៅក្នុងសំបកក្រូចឆ្មារ រួចដាក់ខ្សែទៀននៅចំកណ្តាលសំបកក្រូចឆ្មារស្ងួត ហើយអុជភ្លើងបំភ្លឺវា នឹងជួយឱ្យផ្ទះមានខ្យល់អាកាសល្អ និងកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាពបំផុត។duoi-muoi-bang-lemon-០១

៣.ប្រើក្រូចឆ្មារដើម្បីបណ្តេញសត្វកន្លាត៖ អ្នកអាចប្រើក្រូចឆ្មារដើម្បីបណ្តេញសត្វកន្លាតបាន ដោយអ្នកអាចលាយទឹកក្រូចឆ្មារ និងទឹកស្អាត ដើម្បីលាងសម្អាតកម្រាលឥដ្ឋ។ នោះក្លិនក្រូចឆ្មារនឹងជួយបណ្តេញសត្វកន្លាតយ៉ាងមានប្រសិទ្ធភាព រួមទាំងជួយសម្អាតស្នាមប្រឡាក់នៅលើឥដ្ឋទៀតផង។មិន​មាន​ការពណ៌នា​រូបថត​ទេ។

៤.ប្រើក្រូចឆ្មាដើម្បីកម្ចាត់ស្រមោច៖ ទឹកក្រូចឆ្មាមានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តេញសត្វស្រមោច។ ដូច្នេះអ្នកអាចយកក្រូចឆ្មារ ៤ ផ្លែមកច្របាច់យកទឹក លាយជាមួយទឹកស្អាត ២ លីត្រ រួចបាញ់លើកន្លែងដែលមានស្រមោចច្រើន នោះអាស៊ីតក្នុងក្រូចឆ្មារនឹងសម្លាប់សត្វទាំងនោះចេញឱ្យអស់ពីផ្ទះអ្នកតែម្តង៕Squelch The Squirt: Why Spraying Water Doesn't Work To Train Your Cat | Fear Free Happy Homes
ប្រភព៖kapook.com