Home Blog Page 1449

នាយករដ្ឋមន្ត្រីថៃថ្មី បានគ្រោងខ្ចីប្រាក់ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ច

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃបានលើកឡើងអំពីការត្រៀមផែនការទុក ប្រសិនបើគម្រោងខ្ចីប្រាក់ចំនួន៥សែនលានបាតរបស់គណបក្សភឿថៃ មិនទទួលបានការយល់ព្រមពីការិយាល័យក្រុមប្រឹក្សារដ្ឋ (Office of The Council of State) ទេនោះ ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា មិនមែនមានតែគណបក្សភឿថៃនោះទេដែលបារម្ភ ប៉ុន្តែគ្រប់គ្នាបារម្ភថា តើគោលនយោបាយនេះនឹងទៅជាយ៉ាងណា? ជាពិសេស ពលរដ្ឋរស់នៅតាមខេត្ត និងបញ្ហាផលិតផលក្នុងស្រុកសរុប (GDP) មិនបានកើនឡើងយូរមកហើយ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា លោកធ្លាប់បាននិយាយរួចហើយថា ប្រទេសថៃកំពុងមានវិបត្តិសេដ្ឋកិច្ច ហើយប្រទេសថៃចាំបាច់ត្រូវជំរុញសេដ្ឋកិច្ច ដោយគោលនយោបាយការផ្តល់ប្រាក់ចំនួន១ម៉ឺនបាតឱ្យពលរដ្ឋ តាមរយៈគម្រោង «Digital Wallet» ។ លោកមានទំនុកចិត្តថា វាជាគោលនយោបាយដ៏សំខាន់មួយសម្រាប់ជួយជំរុញសេដ្ឋកិច្ចថៃ ។Thai senators split over Srettha's PM bid - Khmer Times

ចំណែកករណីលោក Chaithawat Tulathon មេដឹកនាំគណបក្សកាវក្លៃ មិនបានប្រឆាំងនឹងគោលនយោបាយផ្តល់ប្រាក់ឱ្យពលរដ្ឋម្នាក់១ម៉ឺនបាត ប៉ុន្តែមេដឹកនាំគណបក្សកាវក្លៃលើកឡើងថា ប្រសិនបើរដ្ឋាភិបាលដំណើរការគម្រោងនេះបន្តទៀត គួរតែរៀបចំផែនការទុក លោក សេដ្ឋា ថាវីស៊ីន បញ្ជាក់ថា លោកមិនចង់ប្រាប់ថា មានផែនការបម្រុងទុកអ្វីខ្លះទេ ប៉ុន្តែយើងបំពេញការងារដោយអនុវត្តតាមវិធានការជាច្រើន ដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។Top 10 Things to Do in Bangkok, Thailand

លោកនាយករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ន យើងផ្តោតលើការចែកប្រាក់ឱ្យពលរដ្ឋ តាមរយៈគម្រោង «Digital Wallet» ។ កន្លងមក រដ្ឋាភិបាលបានបង្ហាញពីគោលជំហរច្បាស់លាស់ដើម្បីជំរុញសេដ្ឋកិច្ច និងមានដំណាក់កាលច្បាស់លាស់ ព្រមទាំងរង់ចាំស្តាប់មតិយោបល់របស់ការិយាល័យក្រុមប្រឹក្សារដ្ឋ បន្ទាប់មក យើងនឹងស្នើសុំការអនុម័តពីរដ្ឋសភា ។Thailand's Reopening Plan | ThaiEmbassy.com

រីឯករណីដែលគណបក្សកាវក្លៃសង្ឃឹមថា ចង់ឱ្យរដ្ឋាភិបាលត្រួតពិនិត្យដោយមិនលម្អៀងនោះ លោកនាយករដ្ឋមន្ត្រីថៃលើកឡើងថា គ្មានការលម្អៀងទេ ហើយលោកសូមបញ្ជាក់ថា នឹងទទួលយកការផ្តល់មតិយោបល់ទាំងអស់ ហើយបើមានអ្វីកើតឡើង យើងនឹងអាចដោះស្រាយបាន ។ លោកជឿជាក់ថា គម្រោង «Digital Wallet» មានភាពច្បាស់លាស់ និងស្តាប់យោបល់ពីគ្រប់ភាគី ហើយក៏សូមអរគុណនូវបំណងល្អរបស់គណបក្សកាវក្លៃផងដែរ ៕ ប្រភព ៖ beartai BRIEF

បណ្តាញសង្គមរបស់ Donald Trump បានខាតបង់ ៧៣ លានដុល្លារ

0

បរទេស៖ Truth Social ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ទំនើបមួយដែលបង្កើតឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានខាតបង់ប្រាក់ចំនួន ៧៣ លានដុល្លារ ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២២ មកម្លេះ។

យោងតាមគេហទំព័រ CNBC News ដែលបានចុះផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា Truth Social ដែលបង្កើតឡើងដោយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យារបស់អាមេរិក Trump Media & Technology Group បានខាតបង់ប្រាក់ចំនួន ៧៣ លានដុល្លារ គិតចាប់ពីឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។The Real Donald Trump Live on Truth Social - WSJ

នៅខែកុម្ភៈ ឆ្នាំ២០២២ បណ្តាញសង្គម Truth Social បានខាតបង់ ៧៣ លានដុល្លារឯណោះ ដោយសារមិនសូវមានអ្នកប្រើប្រាស់បណ្តាញសង្គមនេះ។ នៅថ្ងៃទី១៣ ខែវិច្ឆិកា ត្រឹមដំណាច់ឆ្នាំ ២០២២ ក្រុមហ៊ុន TMTG របស់ Donald Trump ក៏បានខាតបង់លើសពី ៥០ លានដុល្លារផងដែរ ហើយនៅពាក់កណ្តាលដំបូងនៃឆ្នាំ ២០២៣ ក្រុមហ៊ុនមួយនេះ ក៏បានបាត់បង់ ២៣ លានដុល្លារបន្ថែមទៀត ដោយ TMTG បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនអាចនឹងប្រឈមជាមួយការបិទ។Trump's Truth Social has lost $73 million since its launch, faces potential  shutdown

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក មានបំណងចង់បញ្ចូលក្រុមហ៊ុនរបស់លោកត្រាំជាមួយក្រុមហ៊ុនខ្លួន ដើម្បីអាចរ៉ាប់រងចំពោះបំណុល និងបន្តប្រតិបត្តិការ។ ទន្ទឹមនេះ ក្រុមហ៊ុន Digital World Acquisition Corporation ក៏បានដាក់សំណើទៅគណៈកម្មការមូលបត្រអាមេរិក (SEC) ដើម្បីច្របាច់បញ្ចូលក្រុមហ៊ុនរបស់លោកត្រាំ ជាមួយខ្លួនផងដែរ។Harsh truth: Trump's social media app follows long line of failed ventures  | Donald Trump | The Guardian

គួរបញ្ជាក់ដែលថា បច្ចុប្បន្នអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយចំនួនដូចជា គម្រោងកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០, ការបង់ប្រាក់ឱ្យតារាអាសអាភាស និងការប្រើប្រាស់ឯកសារសម្ងាត់របស់រដ្ឋាភិបាលមិនត្រឹមត្រូវជាដើម ខណៈពេលដែលលោកកំពុងដឹកនាំការបោះឆ្នោតក្នុងចំណោមបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ ២០២៤៕

មកដឹងពីអត្ថប្រយោជន៍ ៧ យ៉ាងរបស់គ្រាប់ឈូក

0

គ្រាប់ឈូក ត្រូវបានចាត់ទុកថាជាប្រភពដ៏សម្បូរបែបនៃសារធាតុចិញ្ចឹម និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើង។ គ្រាប់ឈូកទាំងនេះ ក៏ជាអាហារផ្តល់គុណប្រយោជន៍ធំធេងដល់សុខភាពជាពិសេសចំពោះស្រ្តីមានផ្ទៃពោះ និងទារក។ យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា ក្រៅពីមានជាតិខ្លាញ់ សូដ្យូម និងកូឡេស្តេរ៉ូលទាប គ្រាប់ឈូកក៏ផ្ទុកទៅដោយជាតិទឹក កាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន B កំផ្លេច សារធាតុរ៉ែ អាស៊ីដអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនទៀត។ ដូច្នេះហើយ តើគ្រាប់ឈូកមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពរាងកាយរបស់យើង?អត្ថប្រយោជន៍​របស់​គ្រាប់​ឈូក​ចំពោះ​សុខភាព​ - CEN

១.ជួយឱ្យគេងលក់ស្រួល៖ តាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតុអាល់កាឡូអ៊ីតដែលមាននៅក្នុងគ្រាប់ផ្កាឈូក អាចជួយឱ្យដំណេកបានប្រសើរឡើង ក៏ដូចជាជួយឱ្យខួរក្បាលស្ងប់ សម្រួលដល់ការគេង កាត់បន្ថយភាពតានតឹង និងបំបាត់អាការឈឺក្បាល ឬឈឺក្បាលប្រកាំង។

២.ល្អសម្រាប់សរសៃឈាមបេះដូង៖ សូដ្យូមទាប និងម៉ាញេស្យូមខ្ពស់នៅក្នុងគ្រាប់ផ្កាឈូក ជួយឱ្យបេះដូងមានសុខភាពល្អ ការពារជំងឺទឹកនោមផ្អែម ការពារការធាត់ និងរក្សាតុល្យភាពសម្ពាធឈាម។

៣.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ជួយដល់ការលូតលាស់គភ៌៖ គ្រាប់ផ្កាឈូក គឺជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម និងហ្វូឡាត សម្រាប់ម្តាយមានផ្ទៃពោះ និងទារក។ លើសពីនេះ គ្រាប់ឈូកក៏ជួយសម្រាលទារកក្នុងផ្ទៃ ការពារការរំលូតកូន ការពារមេរាគ និងពង្រឹងភាពស៊ាំរបស់ម្តាយ។Sacred Lotus – Experimental Farm Network Seed Store

៤.ពង្រឹងសុខភាផ្លូវភេទ៖ គ្រាប់ឈូកមានផ្ទុកនូវសារធាតុសកម្មជីវសាស្រ្តរបស់រុក្ខជាតិដែលបង្កើនចំណង់ផ្លូវភេទយ៉ាងខ្លាំងទាំងបុរស និងស្ត្រី។ ពួកវាជំរុញលំហូរឈាមទៅកាន់សរីរាង្គបន្តពូជ ផ្គត់ផ្គង់ជាលិកាទាំងនេះជាមួយនឹងសារធាតុចិញ្ចឹម និងថាមពលសំខាន់ៗ និងលើកកម្ពស់សុខភាពផ្លូវភេទ ក៏ដូចជាការមានកូន។

៥.ស្រកទម្ងន់៖ គ្រាប់ឈូកមានកាឡូរីទាប ប៉ុន្តែសម្បូរទៅប្រូតេអ៊ីន និងជាតិសរសៃ។ ដូច្នេះការបន្ថែមគ្រាប់ឈូកទៅក្នុងរបបអាហាររបស់អ្នក គឺជាវិធីមួយដើម្បីគាំទ្រដល់ការសម្រកទម្ងន់ សម្រកជាតិខ្លាញ់ និងប្រឆាំងនឹងការធាត់។Dried Lotus Seeds (Ma-Led Bua เมล็ดบัว) - SheSimmers

៦.ប្រឆាំងនឹងភាពចាស់៖ តាមការស្រាវជ្រាវបានបង្ហាញថា គ្រាប់ផ្កាឈូកក៏មានតួនាទីការពារ និងថែរក្សាស្បែកផងដែរ ហើយត្រូវបានគេប្រើយ៉ាងទូលំទូលាយជាភ្នាក់ងារប្រឆាំងនឹងភាពជ្រីវជ្រួញ ក៏ដូចជាធ្វើឱ្យស្បែកសទៀតផង។

៧.ប្រឆាំងនឹងការរលាក៖ យោងតាមការសិក្សាបានបង្ហាញថា គ្រាប់ផ្កាឈូកមានផ្ទុក kaempferol ដែលជាសារជាតិ flavonoid ធម្មជាតិអាចការពារការរលាក និងជួយជួសជុលជាលិកាចាស់ ការពារជំងឺរលាកស្បែក ក៏ដូចជាការពារជំងឺរលាកសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់ក្បាលជង្គង់ ជំងឺស្បែករបកក្រហម និងរលាកពោះវៀនជាដើម៕

នារីបម្រើលើយន្តហោះផ្តាំផ្ញើបែបនេះពេលចូលសម្រាកក្នុងសណ្ឋាគារ

0

សារព័ត៌មានបរទេសរាយការណ៍ថា មាននារីបម្រើការនៅលើយន្តហោះម្នាក់បានចែករំលែកបទពិសោធន៍របស់នាងនៅក្នុងបណ្តាញសង្គម ព្រមទាំងផ្តាំផ្ញើថា ពេលចូលសម្រាកក្នុងសណ្ឋាគារ យើងមិនគួរមើលរំលងក្រោមគ្រែទេ ។ គួរតែពិនិត្យមើលនៅក្រោមគ្រែសម្រាកដើម្បីសុវត្ថិភាព និងចៀសវាងហេតុការណ៍មិនល្អនឹកស្មានពុំដល់ ។

នារីរូបនេះបានបង្ហោះសារក្នុងបណ្តាញសង្គមថា នាងជាបុគ្គលិកបម្រើការនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ European Airlines ហើយនាងមានបទពិសោធន៍ចូលសម្រាកក្នុងសណ្ឋាគារជាច្រើនកន្លែងនៅទូទាំងពិភពលោក ។ នាងបានសង្កត់ធ្ងន់លើសុវត្ថិភាពផ្ទាល់ខ្លួនថា នៅពេលអ្នករាល់គ្នាចូលសម្រាកក្នុងសណ្ឋាគារ រឿងដំបូងដែលត្រូវធ្វើមុនគេនោះ គឺការបោះដបទឹកចូលទៅក្រោមគ្រែ ដើម្បីឱ្យប្រាកដចិត្តថា តើបន្ទប់នេះមានសុវត្ថិភាពសម្រាប់ស្នាក់នៅដែរឬទេ?Best Hotel Beds, Ever - ABC News

នាងពន្យល់ថា ការបោះដបទឹកចូលទៅក្រោមគ្រែ គឺជាវិធីមួយដើម្បីឱ្យយើងអាចដឹងយ៉ាងងាយថា តើមានអ្នកណាម្នាក់សម្ងំលាក់ខ្លួននៅក្រោមគ្រែដែរឬអត់? ព្រោះនៅពេលបោះដបទឹកចូលក្រោមគ្រែ បើគ្មានអ្វីនៅក្រោមនោះទេ ដបទឹករបស់យើងនឹងរមៀលទៅជ្រុងម្ខាងទៀត ។ ប៉ុន្តែបើវាមិនរមៀលមកជ្រុងម្ខាងទៀតទេ មានន័យថា មានអ្នកណាម្នាក់សម្ងំនៅក្រោមគ្រែ ហើយចាប់ដបទឹករបស់យើងទុក ពេលនោះ គឺយើងកំពុងស្ថិតក្នុងស្ថានការណ៍អាក្រក់បំផុត ។ ដូច្នេះ នាងសូមណែនាំឱ្យអ្នករាល់គ្នាប្រញាប់ចេញពីបន្ទប់ និងទូរស័ព្ទទាក់ទងទៅខាងសន្តិសុខសណ្ឋាគារភ្លាមៗ ។

ក្រៅពីនេះ ពេលយើងបោះដបទឹកចូលក្រោមគ្រែនឹងធ្វើឱ្យយើងដឹងថា តើបន្ទប់ក្នុងសណ្ឋាគារស្អាតមានអនាម័យដែរឬអត់ ព្រោះបើគេមិនបានសម្អាតបន្ទប់គ្រប់កន្លែងទេ នៅក្រោមគ្រែនឹងសម្បូរធូលី និងភាពកខ្វក់ ។ លើសពីនេះ នៅក្រោមគ្រែអាចជាកន្លែងរស់នៅរបស់សត្វផ្សេងៗ ដូចជា ស្រមោច, កន្លាត និងសង្កើចផងដែរ ដែលធ្វើឱ្យអ្នកចូលសម្រាកឆ្លងមេរោគបាន ។At hotels, the word 'free' can be misleading - The Washington Post

ចុងក្រោយ នារីបម្រើការលើយន្តហោះនិយាយថា នៅក្រោមគ្រែក្នុងបន្ទប់សណ្ឋាគារ ក៏អាចជាកន្លែងដែលអ្នកណាម្នាក់លាក់ទុករបស់របរខុសច្បាប់ ។ ដូច្នេះ ការពិនិត្យមើលនៅក្រោមគ្រែពេលយើងចូលសម្រាកក្នុងបន្ទប់សណ្ឋាគារ គឺជាវិធីដំបូងជួយឱ្យយើងអាចការពារខ្លួនបានយ៉ាងមានប្រសិទ្ធភាព ៕ ប្រភព ៖ khaosod

សញ្ញាគ្រោះថ្នាក់ចំនួន ៦ ដែលបណ្តាលឱ្យនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត

0

មនុស្សភាគច្រើនសុទ្ធតែប្រឈមនឹងបញ្ហាផ្លូវចិត្ត ឬផ្លូវកាយ ប៉ុន្តែនៅតែបង្ខំញញឹម និងសើច ហើយតែងតែនិយាយថាមិនអីទេទាំងដែលខ្លួនកំពុងបាក់ទឹកចិត្ត។ ដូច្នេះ នៅពេលដែលយើងមានអារម្មណ៍មិនល្អរាងកាយរបស់យើងនឹងប្រព្រឹត្តតាមរបៀបចម្លែក ដែលអ្នកមិនសូវជាចាប់អារម្មណ៍នោះទេ។ ហេតុនេះហើយ ខាងក្រោមនេះគឺជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យយើងកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត៖

១.ខឹងញឹកញាប់៖ ប្រសិនបើអ្នកត្រូវរស់នៅជាមួយភាពសោកសៅយូរ ស្ថានភាពផ្លូវចិត្តរបស់អ្នកនឹងមិនរឹងមាំគ្រប់គ្រាន់ដើម្បីដោះស្រាយភាពស្មុគស្មាញនៃជីវិតនោះទេ។ ដូច្នេះការអត់ធ្មត់របស់អ្នកនឹងមានកម្រិតទាប ហើយអ្នកអាចមានអារម្មណ៍ខឹងខ្លាំង នៅពេលដែលជួបរឿងបន្តិចបន្តួច។Retaliatory anger - Brain Training Australia

២.ឆាប់មានអារម្មណ៍ធុញទ្រាន់៖ នៅពេលដែលអ្នកនៅក្បែរនរណាម្នាក់ ឬកំពុងធ្វើអ្វីមួយគឺអ្នកឆាប់មានអារម្មណ៍ធុញទ្រាន់ហើយចង់នៅម្នាក់ឯង នឹងមិនចង់ធ្វើអ្វីទាំងអស់ ដែលនោះគឺជាសញ្ញាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ ធ្វើឱ្យអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងងាយស្រួល។I Feel Exhausted All The Time, Am I Sick? - Elite Hospital Kingwood

៣.និយាយយឺតជាងមុន៖ នៅពេលអ្នកសោកសៅ អ្នកនឹងមិនមានអារម្មណ៍ចង់និយាយជាមួយនរណាម្នាក់ទេ ដែលនេះនឹងធ្វើឱ្យអ្នកធុញទ្រាន់ក្នុងការផ្លាស់ប្តូរយោបល់ជាមួយមនុស្សផ្សេងទៀត។ ដូច្នេះនៅពេលចាប់ផ្តើមការសន្ទនាជាមួយនរណាម្នាក់ អ្នកនឹងឆ្លើយតបយឺតជាងធម្មតា ហើយអ្នកនឹងមានអារម្មណ៍ថាអ្នកមិនរីករាយនឹងការសន្ទនាឡើយ។How do you learn to speak slowly - Education site

៤.មានអារម្មណ៍ឈឺខ្នង៖ នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញ អារម្មណ៍នៃសម្ពាធត្រូវបានបញ្ជូនទៅឆ្អឹងខ្នង ហើយនោះជាមូលហេតុដែលអ្នកមានអារម្មណ៍ឈឺចាប់នៅខាងក្រោយខ្នង ឬឈឺខ្នងរ៉ាំរ៉ៃ បន្ទាប់មកកើនឡើងជាលំដាប់ ទៅស្មានិងក។Back Pain: Symptoms, Causes & Treatments - Mater Private Network

៥.មានបញ្ហាក្នុងការគេង៖ ការគេងឱ្យបានគ្រប់គ្រាន់គឺល្អបំផុតចំពោះសុខភាពរាងកាយរបស់យើង ប្រសិនបើអ្នកមានបញ្ហាក្នុងការគេងរយៈពេលយូរអាចធ្វើឱ្យអ្នកកាន់តែហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្ត។Why Can't I Sleep?: Causes, How to Get to Sleep

៦.មានអារម្មណ៍ឈឺក្បាលគ្រប់ពេល៖ សម្រាប់មនុស្សដែលជួបរឿងមិនល្អជាច្រើន ពេលចិត្តយើងក្រៀមក្រំ វានឹងប៉ះពាល់ដល់អារម្មណ៍ និងគំនិតរបស់អ្នក ធ្វើឱ្យអ្នកមិនមានអារម្មណ៍រីករាយ។ ដូច្នេះអ្នកក៏ចាប់ផ្តើមដោយការឈឺក្បាល ហើយរាលដាលតាមពេលវេលា បន្ថែមពីលើការឈឺក្បាល អ្នកក៏នឹងជួបបញ្ហាជ្រុះសក់ផងដែរ៕

អាកាសយានដ្ឋានអន្តរជាតិថ្មីរបស់ឡាវត្រៀមដំណើរការឆាប់ៗ

0

ប្រទេសឡាវ ៖ អាកាសយានដ្ឋានអន្តរជាតិថ្មីដែលស្ថិតនៅខេត្តបរកែវ (Bokeo) ភាគខាងជើងប្រទេសឡាវ នឹងត្រៀមបើកដំណើរការនៅចុងឆ្នាំ២០២៣ នេះ ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិបរកែវ បានវិនិយោគក្នុងទឹកប្រាក់សរុបចំនួន១៧៥លានដុល្លារអាមេរិក ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន Greater Bay Area Investment and Development ។New International Airport in Bokeo Province to Open in March - Laotian Times

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងខែកញ្ញា ឆ្នាំ២០២០ ហើយចាប់ពីពេលនោះមក គម្រោងសាងសង់បានវិវឌ្ឍន៍ទៅមុខជាលំដាប់ ក្នុងនោះបានបញ្ចប់ការសាងសង់ផ្លូវ Runway និងព្រលានសម្រាប់ឱ្យយន្តហោះចុះចត ។ បច្ចុប្បន្ន នៅក្នុងអាកាសយានដ្ឋានថ្មី នៅសល់តែការតុបតែងលម្អផ្សេងៗ ដូចជា ការរៀបចំផ្នែកខាងក្នុង និងការដាក់សម្ភារៈចាំបាច់សម្រាប់ផ្តល់ភាពងាយស្រួលមួយចំនួន ។Bokeo International Airport's Construction to Wrap up by 2023 - Laotian  Times

អាកាសយានដ្ឋាន «បរកែវ» របស់ឡាវមានទីតាំងស្ថិតនៅចំណុចយុទ្ធសាស្ត្រជិតតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ហើយអាកាសយានដ្ឋានថ្មីនឹងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងចំនួនច្រើន ជាពិសេស ភ្ញៀវទេសចរចិន ។ អាកាសយានដ្ឋាននេះសាងសង់ឡើងដើម្បីឱ្យយន្តហោះធំៗអាចចុះចតបាន ដូចជា Boeing 747 និង Airbus 320 ដោយរដ្ឋាភិបាលឡាវបានផ្តល់សិទ្ធិឱ្យវិស័យឯកជនសាងសង់ រចនាម៉ូដ និងគ្រប់គ្រងសេវាកម្ម (BOT) ជាមួយសម្បទានរយៈពេល៥០ឆ្នាំ ។Bokeo Airport Completes 90% Construction, Operations to Start This Year -  Mekong Tourism

ទោះយ៉ាងណា នៅពេលសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងចាប់ផ្តើមដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅប្រទេសឡាវ នាចុងឆ្នាំ២០២៣ ។ នេះចាត់ទុកថា គឺជាការបោះជំហានទៅមុខដ៏សំខាន់សម្រាប់ខេត្តបរកែវ ប្រទេសឡាវ ព្រមទាំងជាការតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសនានាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ៕Bokeo Intl. Airport for Microsoft Flight Simulator | MSFS ប្រភព ៖ AEC connect

សោកស្តាយ! Ahyeon ចាកចេញពីក្រុម Baby Monster ក្រោមហេតុផលផ្ទាល់ខ្លួនខណៈ YG ឆ្លើយតបយ៉ាងខ្លី

0

Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបាន News1 រាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។

នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ Ahyeon ដែលជាសមាជិកក្រុម Baby Monster ថ្មីរបស់ YG Entertainmentត្រូវបាន News1 រាយការណ៍ថាបានចាកចេញពីក្រុមមុនការបង្ហាញខ្លួនជាផ្លូវការដោយសារហេតុផលផ្ទាល់ខ្លួន។ Baby Monster គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងជាក្រុមដែលមានសមាជិក ៧នាក់ ខណៈការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេជាក្រុមនៅសល់ សមាជិក៦ នាក់ដោយមិនរាប់បញ្ចូល Ahyeon ។Ahyeon De BABYMONSTER Critiquée Pour Avoir Utilisé Le 'mot N', Les Fans  Demandent Des Excuses

Ahyeon ធ្លាប់ល្បីក្នុងចំណោមអ្នកគាំទ្រថានាងមើលទៅដូចជា Jennie សមាជិកក្រុម BLACKPINK ។ កាលពីខែកុម្ភៈកន្លងទៅ ផលិតកម្ម YG Entertainment បានណែនាំ Ahyeon ជាសិក្ខាកាមដែលមានទេពកោសល្យជាច្រើន។ ចំពោះដំណឹងដែល Ahyeon ចាកចេញពីក្រុម Baby Monster នេះផលិតកម្ម YG បានឆ្លើយតបយ៉ាងខ្លីថា «ពួកយើងនឹងប្រាប់នៅពេលក្រោយពីចាកចេញរបស់នាង»។ Baby Monster គឺជាក្រុមចម្រៀងស្រីដំបូងរបស់ YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពី BLACKPINK ហើយគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា នេះ។Ahyeon - predebut in 2023 | Materi pacar, Cara menggambar, Gambar

គួរបញ្ជាក់ថា កន្លងមកពាក្យចចាមអារ៉ាម Ahyeon មិនបង្ហាញក្នុងក្រុមនេះបានកើតឡើងកាន់តែខ្លាំងបន្ទាប់ពីសមាជិក Baby Monster ទៅមើលការប្រគំតន្រ្តីរបស់ BLACKPINK នៅវគ្គបញ្ចប់នៅទីក្រុងសេអ៊ូលដោយអវត្តមាននាង ខណៈកន្លងមក Ahyeon រងមតិរិះគន់បន្ទាប់ពីធ្លាយវីដេអូនាងច្រៀងរ៉េបនៅសាលាទាក់ទងការប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ ៕YG Entertainment unveils the final member lineup of BabyMonster

NASA បានបាត់បង់ទំនាក់ទំនងជាមួយមនុស្សយន្តនៅលើភពអង្គារ

0

បរទេស៖ ភពអង្គារបានផ្លាស់ទីនៅពីក្រោយព្រះអាទិត្យ ដែលធ្វើឱ្យ NASA ពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សយន្តរុករកអស់រយៈពេលជាច្រើនសប្តាហ៍។

យោងតាមគេហទំព័រ IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា យានអវកាស Rovers និងកប៉ាល់ជុំវិញភពអង្គារបានបាត់សញ្ញាអស់រយៈពេលជាច្រើនសប្តាហ៍ ដោយសារតែផែនដីមិនអាចទាក់ទងជាមួយភពក្រហមបាន មានន័យថាភពអង្គារបានផ្លាស់ទីនៅពីក្រោយព្រះអាទិត្យ ដែលនាំឱ្យមានការរំខានដល់ការបញ្ជូនសញ្ញារវាងយានជំនិះ និង NASA នៅលើផែនដី។ ដូច្នេះ NASA បានបញ្ឈប់ការទាក់ទងជាមួយយានអវកាសរបស់ខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកា រហូតដល់ថ្ងៃ២៥ ខែវិច្ឆិកា ទើប NASA បន្តអាប់ដេតស្ថានភាពខ្លីៗពីយាន Rover ឡើងវិញក្នុងអំឡុងពេលស្ថិតនៅលើភពអង្គារ។NASA Loses Contact With Rovers As Sun Blocks Transmission To Mars |  IFLScience

នៅពេលដែលភពអង្គារនៅជិតព្រះអាទិត្យពេក សញ្ញាវិទ្យុដែលបញ្ជូនរវាងភពទាំងពីរអាចធ្វើដំណើរឆ្លងកាត់ Corona ដែលជាស្រទាប់ឧស្ម័នអ៊ីយ៉ូដក្តៅខ្លាំងនៅផ្នែកខាងក្រៅនៃព្រះអាទិត្យ។ នេះអាចរំខានដល់សញ្ញាដែលធ្វើដំណើរពីផែនដី និងពីភពអង្គារ ដែលនាំឱ្យបាត់បង់ទិន្នន័យ និងអាកប្បកិរិយាចម្លែកដែលអាចគំរាមកំហែងដល់យានរ៉ូវ័រ។

ទោះជាយ៉ាងណាក៏ដោយ មនុស្សយន្តរុករក និងយានអវកាសដែលធ្វើដំណើរជុំវិញគន្លងនឹងមិនបញ្ឈប់ប្រតិបត្តិការទេ ដោយពួកវានៅតែបន្តប្រមូលទិន្នន័យសម្រាប់ការបញ្ជូននៅពេលក្រោយ។ ដូច្នោះហើយ ក្រុមត្រួតពិនិត្យបេសកកម្មរបស់ NASA បានចំណាយពេលជាច្រើនខែក្នុងការរៀបចំបញ្ជីការងារដែលត្រូវធ្វើសម្រាប់យានជំនិះទាំងអស់។Nasa to lose communication with Mars rovers, orbiters for 15 days | World  News - Hindustan Times

គួរបញ្ចាក់ដែរថា មនុស្សយន្ត Perseverance and Curiosity របស់ NASA នឹងនៅលើភពអង្គារដដែល ដោយបន្តតាមដានការផ្លាស់ប្តូរស្ថានភាពផ្ទៃភពអង្គារ អាកាសធាតុ និងវិទ្យុសកម្ម ខណៈដែលឧទ្ធម្ភាគចក្រ Ingenuity នឹងប្រើប្រាស់កាមេរ៉ាពណ៌ដើម្បីសិក្សាចលនាខ្សាច់។ នៅក្នុងគន្លងតារាវិថី យានអវកាស Mars Reconnaissance និង Odyssey នឹងថតរូបផ្ទៃភពអង្គារ ខណៈដែលយានអវកាស MAVEN នឹងប្រមូលទិន្នន័យស្តីពីអន្តរកម្មរវាងបរិយាកាសនៃភពក្រហម និងព្រះអាទិត្យ៕

បុរសម្នាក់មុខមាត់ស្អាតបាទ បែរជាលួចថតរូបនារីម្នាក់ក្នុងបន្ទប់ទឹកលើភ្នំគិរីរម្យ (មានវីដេអូ)

0

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ មានករណីបុរសរោគចិត្ត បានទៅសំងំចូលបន្ទប់ទឹករួមមួយកន្លែងនៅក្នុងរីសតមួយ នៅលើភ្នំគិរីរម្យ ដោយបានប្រើប្រាស់ទូរសព្ទថតរូបនារីម្នាក់ ដែលកំពុងចូលបន្ទប់ទឹកជាប់នោះ។

បើយោងតាមការបង្ហោះរបស់គណនីហ្វេកប៊ុកឈ្មោះ Kakada Mkt ដែលត្រូវជាសាច់ញ្ញាតបានលើកឡើងថា៖”សូមប្រយ័ត្នប្អូនៗនារីដែលទៅបោះតង់ប្រើបន្ទប់ទឹករួម នេះជារឿងដែលឈឺចាប់បំផុតកើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ត្រូវជាកូនបងស្រីម្នាក់លក់ម្ជូរក្នុងរីសតមួយកន្លែងលឺភ្នំគីរីរម្យ ដែល បានចូលទៅសង្ងំក្នុងបន្ទប់ទឹកស្រីរួចធ្វើការលួចថតប្អូនស្រីខ្ញុំ ដោយពេលនោះម៉ោង 11 យប់ ប្អូនស្រីខ្ញុំបានចូលទៅបន្ទប់ទឹកតែម្នាក់ឯង កំឡុងពេលកំពុងនៅក្នុងបន្ទប់ទឹកម្នាក់ឯង ប្អូនស្រីខ្ញុំខ្លាចខ្មោច បានមើលលើ មើលក្រោម ក៏ប្រទះឃើញគេលូកកាមេរ៉ាមកថតគាត់ តាមចន្លោះជញ្ជាំងខាងក្រោមនៃបន្ទប់ទឹក ពេលនោះ ប្អូនស្រីខ្ញុំគាត់ភ័យណាស់ ក៏រត់ទៅប្រាប់ ខ្ញុំទាំងភ័យតក់ស្លុត ពេលមកដល់ក៏គោះទ្វារ មួយសន្ទុះ ទម្រាំ បុរសម្នាក់នោះបើកទ្វារ (ពេលកំពុងគោះទ្វារប្រហែលបុរសរោគចិត្តនោះកំពុងលុបវីដេអូហើយ) ពេលបើកទ្វារមកបុរសនោះថាស្រវឹង ច្រឡំចូលខុសបន្ទប់ទឹក ហើយអោយឆែកទូរស័ព្ទគាត់ រួចបដិសេធថាមិនបានថត ទាំងប្អូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែក ពេលនោះ ខាងម្ចាស់រីសតក៏បានហៅទៅដោះស្រាយស្ងាត់ៗ ដោយមេកាអ្នកគ្រប់ខាងរីសតសុំខាងខ្ញុំដោះស្រាយនៅថ្ងៃស្អែក ដោយយកលេសថា ជនរោគចិត្តស្រវឹងស្រា មិនអាចនិយាយគ្នាបាន នឹងសន្យាទៅលើការបែកធ្លាយវីដេអូដែលបានថត ករណិបែបធ្លាយនឹងទទួលខុសត្រូវ ដោយខាងរីសតផ្ទាល់ ។ លុះស្អែកឡើងរង់ចាំការដោះស្រាយ ជនរោគចិត្តនោះនៅតែមិនដឹងកំហុស ប្រកែកថា មិនបានថត នឹង មិនបានសូម្បីនិយាយពាក្យសុំទោសទៅកាន់ប្អូនស្រី អីមួយមាត់ ! សគមបងប្អូនជួយពិចារណាផង គ្រួសារខាងខ្ញុំស្លូតពេកហើយ មិនសូម្បីប្តឹងពូលីសដោយសារអាណិតម្តាយ នឹង មិនចង់វែង បានត្រឹមទទួលរឿងឈឺចាប់ ត្រលប់មកផ្ទះវិញ ! ខាងក្រុមគ្រួសារខ្ញុំគ្មានចង់បានអីទេគ្រាន់ចង់អោយបុគ្កលម្នាក់នោះចេះដឹងកំហុស នឹង ធ្វើការសុំទោអោយប្អូនស្រីខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ ! នេះជាមេរៀនមួយមិនគួរទៅបន្ទាប់ទឹកពេលយប់ស្ងាត់តែឯងទេគួរតែមានមិត្តភក្តិឬបងប្អូនទៅជាមួយ ជៀសវាងជនរោគចិត្តអាចធ្វើរឿងមិនគម្បី!សូមបញ្ចាក់ហេតុការនេះកើតឡើងនៅថ្ងៃទី 11 ខែ វិច្ឆិកា នេះថ្មីៗ នៅរីសតមួយកន្លែង”។

ជុំវិញករណីនេះ ម្ចាស់រីសត មិនទាន់មានចំណាត់ការអ្វីនៅឡើយមួយនោះទេ ដោយរងចាំការដោះសា្រយគ្នាជាបន្តទៀត ដែលអាចនឹងឈានដល់ការអនុវត្តច្បាប់ ប្រសិនបើមិនមានដំណោះស្រាយល្អណាមួយទៅគ្រួសសារជនរងគ្រោះ៕

MGI 2021 បដិសេធបទល្មើសពាក់ព័ន្ធអំពើពេស្យាចារ ខណៈឈ្នះបណ្តឹងលើសំណុំរឿងជម្លោះលើកិច្ចសន្យាខ្ចីប្រាក់

0

កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ដែលជាអតីតម្ចាស់ជ័យលាភី Miss Grand International 2021 បានចេញមុខបកស្រាយជាផ្លូវការ ជុំវិញពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងអំពើពេស្យាចារ។ ជាមួយគ្នានេះអតីតបវរកញ្ញារូបនេះទើបតែឈ្នះបណ្តឹងលើសំណុំរឿងជម្លោះលើកិច្ចសន្យាខ្ចីប្រាក់ ដែលភាគីដើមបណ្តឹងទាមទារចំនួន១.៥ពាន់លានដុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr0YVHHrDiSZEWG-k9HJAYIvYtCNqUEAI-dvSsnftkEb0oj3p9AvlKC7RZkSTKo208lw2tzQ2sbjf-Nx5oAoMtSKZqn7eYv7IbmwEJ3h2b-McVKi8diAFdlizQuEfruJI7IR_2uOnf2XXIuM5rSZZK7Y1CxI5EbdhqlHBhJshOq0kRrblx94noqo13afs/s960/image_2023-11-15_12-00-53%20(3).png

នៅលើបណ្តាញផ្ទាល់ខ្លួនរបស់កញ្ញា Thuy Tien នារសៀលថ្ងៃទី១៤ វិចិ្ឆកា បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមនាពេលថ្មីៗនេះពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។
នៅក្នុងការបង្ហោះរបស់ Thuy Tien បានបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះមិនពិត និងជាសកម្មភាពបំភាន់មតិសាធារណៈដោយចេតនា។ Miss Grand International 2021 បាននិយាយថា យោងតាមការសន្និដ្ឋានរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈនាងមិនពាក់ព័ន្ធអំពើពេស្យាចារនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxFJjiEEXj-NuVoOPQY3xIt15ZlkHkX2SwdX8bujCxmOrKPNDxmFqD4878sxC9OgLjwnQTgEY_KixiyoXSNS6g0Ku15ySBuyMXWP3XCjHRQA_3sYEE2tUzpN_2-9Z-NzoZCX9VVTfxFub6SKMczTs_ajzexNN4tIJPw2lzTUc365buRHXkDzdZRslRuOg/s620/image_2023-11-15_12-00-53%20(2).png

ពាក្យចចាមអារ៉ាមអំពី Thuy Tien បានកើតឡើងចាប់តាំងពីពេលដែលអាជ្ញាធរបានបំផ្លាញបទល្មើសពេស្យាចារដែលមានការចូលរួមពីតារាចម្រៀង និងតារាបង្ហាញម៉ូតល្បីៗជាច្រើននាក់នៅក្នុងកម្មវិធី showbiz របស់វៀតណាមកាលពីដើមខែវិច្ឆិកា។ មេខ្លោងនៃអំពើពេស្យាចារនេះគឺ Huynh Thanh Thuan ដែលធ្វើការជាអ្នកផាត់មុខ និងអ្នកប្រឹក្សាស្ទីលផ្ទាល់ខ្លួន (stylist) ព្រមទាំងមានទំនាក់ទំនង និងធ្លាប់រួមការងារជាមួយសិល្បករល្បីៗជាច្រើនក្នុងកម្មវិធី showbiz។ នៅពេលដែលមេខ្លោងត្រូវបានចាប់ខ្លួន រូបភាពរបស់កញ្ញា Thuy Tien ជាមួយបុគ្គលនេះ បានលេចឡើងនៅលើបណ្តាញសង្គម អមដោយពាក្យចចាមអារ៉ាមអវិជ្ជមានជាច្រើន។
Thuy Tien បាននិយាយថា រូបថតដែលថតជាមួយគ្នាមានតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់រូបថតកាលពី ៤ ឆ្នាំមុន thuy Tien ថាជាផែនការរៀបចំមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមុនពេលសវនាការឧទ្ធរណ៍ក្នុងគោលបំណងអាក្រក់។ ដូច្នេះហើយទើបនាង និងក្រុមហ៊ុនគ្រប់គ្រងមិននិយាយអ្វីឡើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីកុំឱ្យហេតុការណ៍កាន់តែធ្ងន់ធ្ងរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkxzGzJiPKlDUM1fzb2Kk3ufxs4ZwEl2hhkmO22axXTQHilfZrvn0J5M2Ovpqfj8nXF7GqrWhRCgB07uMuPL4pdCfLGEGBEApKL5SDHenBEWKM4X89VgKDmW9sxQFSCWkuodcPFjscqnChPqwGfFfRhAhyphenhyphensZ3EQVCIqGLWTj-RJmPTUZnMtsd022QXzTI/s684/image_2023-11-15_12-00-53.png

ជុំវិញបញ្ហាតាមអ៊ីនធឺណិត និងការបញ្ចេញមតិផ្សេងៗអតីតបវរកញ្ញាវៀតណាមរូបនេះបាននិយាយថា នាង និងក្រុមហ៊ុនគ្រប់គ្រងបានធ្វើការជាមួយនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងទីក្រុងហូជីមិញ ដើម្បីដោះស្រាយបញ្ហាជាមួយភាគីពាក់ព័ន្ធ រួមទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម៖ Facebook, Tiktok និង Youtubeជាដើម៕