នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ មានករណីបុរសរោគចិត្ត បានទៅសំងំចូលបន្ទប់ទឹករួមមួយកន្លែងនៅក្នុងរីសតមួយ នៅលើភ្នំគិរីរម្យ ដោយបានប្រើប្រាស់ទូរសព្ទថតរូបនារីម្នាក់ ដែលកំពុងចូលបន្ទប់ទឹកជាប់នោះ។

បើយោងតាមការបង្ហោះរបស់គណនីហ្វេកប៊ុកឈ្មោះ Kakada Mkt ដែលត្រូវជាសាច់ញ្ញាតបានលើកឡើងថា៖”សូមប្រយ័ត្នប្អូនៗនារីដែលទៅបោះតង់ប្រើបន្ទប់ទឹករួម នេះជារឿងដែលឈឺចាប់បំផុតកើតឡើងលើគ្រួសារខ្ញុំផ្ទាល់ គឺមានបុរសរោគចិត្តម្នាក់ត្រូវជាកូនបងស្រីម្នាក់លក់ម្ជូរក្នុងរីសតមួយកន្លែងលឺភ្នំគីរីរម្យ ដែល បានចូលទៅសង្ងំក្នុងបន្ទប់ទឹកស្រីរួចធ្វើការលួចថតប្អូនស្រីខ្ញុំ ដោយពេលនោះម៉ោង 11 យប់ ប្អូនស្រីខ្ញុំបានចូលទៅបន្ទប់ទឹកតែម្នាក់ឯង កំឡុងពេលកំពុងនៅក្នុងបន្ទប់ទឹកម្នាក់ឯង ប្អូនស្រីខ្ញុំខ្លាចខ្មោច បានមើលលើ មើលក្រោម ក៏ប្រទះឃើញគេលូកកាមេរ៉ាមកថតគាត់ តាមចន្លោះជញ្ជាំងខាងក្រោមនៃបន្ទប់ទឹក ពេលនោះ ប្អូនស្រីខ្ញុំគាត់ភ័យណាស់ ក៏រត់ទៅប្រាប់ ខ្ញុំទាំងភ័យតក់ស្លុត ពេលមកដល់ក៏គោះទ្វារ មួយសន្ទុះ ទម្រាំ បុរសម្នាក់នោះបើកទ្វារ (ពេលកំពុងគោះទ្វារប្រហែលបុរសរោគចិត្តនោះកំពុងលុបវីដេអូហើយ) ពេលបើកទ្វារមកបុរសនោះថាស្រវឹង ច្រឡំចូលខុសបន្ទប់ទឹក ហើយអោយឆែកទូរស័ព្ទគាត់ រួចបដិសេធថាមិនបានថត ទាំងប្អូនស្រីខ្ញុំបានឃើញផ្ទាល់ភ្នែក ពេលនោះ ខាងម្ចាស់រីសតក៏បានហៅទៅដោះស្រាយស្ងាត់ៗ ដោយមេកាអ្នកគ្រប់ខាងរីសតសុំខាងខ្ញុំដោះស្រាយនៅថ្ងៃស្អែក ដោយយកលេសថា ជនរោគចិត្តស្រវឹងស្រា មិនអាចនិយាយគ្នាបាន នឹងសន្យាទៅលើការបែកធ្លាយវីដេអូដែលបានថត ករណិបែបធ្លាយនឹងទទួលខុសត្រូវ ដោយខាងរីសតផ្ទាល់ ។ លុះស្អែកឡើងរង់ចាំការដោះស្រាយ ជនរោគចិត្តនោះនៅតែមិនដឹងកំហុស ប្រកែកថា មិនបានថត នឹង មិនបានសូម្បីនិយាយពាក្យសុំទោសទៅកាន់ប្អូនស្រី អីមួយមាត់ ! សគមបងប្អូនជួយពិចារណាផង គ្រួសារខាងខ្ញុំស្លូតពេកហើយ មិនសូម្បីប្តឹងពូលីសដោយសារអាណិតម្តាយ នឹង មិនចង់វែង បានត្រឹមទទួលរឿងឈឺចាប់ ត្រលប់មកផ្ទះវិញ ! ខាងក្រុមគ្រួសារខ្ញុំគ្មានចង់បានអីទេគ្រាន់ចង់អោយបុគ្កលម្នាក់នោះចេះដឹងកំហុស នឹង ធ្វើការសុំទោអោយប្អូនស្រីខ្ញុំស្ងប់ចិត្តតែប៉ុណ្ណោះ ! នេះជាមេរៀនមួយមិនគួរទៅបន្ទាប់ទឹកពេលយប់ស្ងាត់តែឯងទេគួរតែមានមិត្តភក្តិឬបងប្អូនទៅជាមួយ ជៀសវាងជនរោគចិត្តអាចធ្វើរឿងមិនគម្បី!សូមបញ្ចាក់ហេតុការនេះកើតឡើងនៅថ្ងៃទី 11 ខែ វិច្ឆិកា នេះថ្មីៗ នៅរីសតមួយកន្លែង”។

ជុំវិញករណីនេះ ម្ចាស់រីសត មិនទាន់មានចំណាត់ការអ្វីនៅឡើយមួយនោះទេ ដោយរងចាំការដោះសា្រយគ្នាជាបន្តទៀត ដែលអាចនឹងឈានដល់ការអនុវត្តច្បាប់ ប្រសិនបើមិនមានដំណោះស្រាយល្អណាមួយទៅគ្រួសសារជនរងគ្រោះ៕