កញ្ញា Nguyen Thuc Thuy Tien (ង្វៀន ធុកធុយធៀន) ដែលជាអតីតម្ចាស់ជ័យលាភី Miss Grand International 2021 បានចេញមុខបកស្រាយជាផ្លូវការ ជុំវិញពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងអំពើពេស្យាចារ។ ជាមួយគ្នានេះអតីតបវរកញ្ញារូបនេះទើបតែឈ្នះបណ្តឹងលើសំណុំរឿងជម្លោះលើកិច្ចសន្យាខ្ចីប្រាក់ ដែលភាគីដើមបណ្តឹងទាមទារចំនួន១.៥ពាន់លានដុង។.png)
នៅលើបណ្តាញផ្ទាល់ខ្លួនរបស់កញ្ញា Thuy Tien នារសៀលថ្ងៃទី១៤ វិចិ្ឆកា បានចេញមកបកស្រាយជាលើកដំបូងពីពាក្យចចាមអារ៉ាមអំពីនាងដែលលេចលើបណ្ដាញសង្គមនាពេលថ្មីៗនេះពាក់ព័ន្ធនឹងអំពើពេស្យាចារដោយនាងបានអះអាងថាគឺជារឿងមិនពិត និងមានចេតនាដឹកនាំមតិសាធារណៈបង្ខូចកេរ្តិ៍ឈ្មោះ។
នៅក្នុងការបង្ហោះរបស់ Thuy Tien បានបញ្ជាក់ថា ពាក្យចចាមអារ៉ាមទាំងនេះមិនពិត និងជាសកម្មភាពបំភាន់មតិសាធារណៈដោយចេតនា។ Miss Grand International 2021 បាននិយាយថា យោងតាមការសន្និដ្ឋានរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងសន្តិសុខសាធារណៈនាងមិនពាក់ព័ន្ធអំពើពេស្យាចារនេះទេ។.png)
ពាក្យចចាមអារ៉ាមអំពី Thuy Tien បានកើតឡើងចាប់តាំងពីពេលដែលអាជ្ញាធរបានបំផ្លាញបទល្មើសពេស្យាចារដែលមានការចូលរួមពីតារាចម្រៀង និងតារាបង្ហាញម៉ូតល្បីៗជាច្រើននាក់នៅក្នុងកម្មវិធី showbiz របស់វៀតណាមកាលពីដើមខែវិច្ឆិកា។ មេខ្លោងនៃអំពើពេស្យាចារនេះគឺ Huynh Thanh Thuan ដែលធ្វើការជាអ្នកផាត់មុខ និងអ្នកប្រឹក្សាស្ទីលផ្ទាល់ខ្លួន (stylist) ព្រមទាំងមានទំនាក់ទំនង និងធ្លាប់រួមការងារជាមួយសិល្បករល្បីៗជាច្រើនក្នុងកម្មវិធី showbiz។ នៅពេលដែលមេខ្លោងត្រូវបានចាប់ខ្លួន រូបភាពរបស់កញ្ញា Thuy Tien ជាមួយបុគ្គលនេះ បានលេចឡើងនៅលើបណ្តាញសង្គម អមដោយពាក្យចចាមអារ៉ាមអវិជ្ជមានជាច្រើន។
Thuy Tien បាននិយាយថា រូបថតដែលថតជាមួយគ្នាមានតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់រូបថតកាលពី ៤ ឆ្នាំមុន thuy Tien ថាជាផែនការរៀបចំមួយដើម្បីបង្ខូចកេរ្តិ៍ឈ្មោះមុនពេលសវនាការឧទ្ធរណ៍ក្នុងគោលបំណងអាក្រក់។ ដូច្នេះហើយទើបនាង និងក្រុមហ៊ុនគ្រប់គ្រងមិននិយាយអ្វីឡើយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីកុំឱ្យហេតុការណ៍កាន់តែធ្ងន់ធ្ងរឡើង។
ជុំវិញបញ្ហាតាមអ៊ីនធឺណិត និងការបញ្ចេញមតិផ្សេងៗអតីតបវរកញ្ញាវៀតណាមរូបនេះបាននិយាយថា នាង និងក្រុមហ៊ុនគ្រប់គ្រងបានធ្វើការជាមួយនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងទីក្រុងហូជីមិញ ដើម្បីដោះស្រាយបញ្ហាជាមួយភាគីពាក់ព័ន្ធ រួមទាំងនៅលើបណ្តាញទំនាក់ទំនងសង្គម៖ Facebook, Tiktok និង Youtubeជាដើម៕










