បរទេស៖ មន្ត្រីការពារជាតិអង់គ្លេសបាននិយាយថា ទាហានរុស្ស៊ីជាង ៣០០,០០០ នាក់បានស្លាប់ និងរងរបួសនៅក្នុងជម្លោះជាមួយអ៊ុយក្រែន ដោយទាហានរាប់ម៉ឺននាក់ទៀតបានបោះបង់ចោល។

យោងតាមគេហទំព័រ UK Defence Journal ដែលបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆកាថា នៅក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យយោធារុស្ស៊ីប្រហែល ៣០២.០០០ នាក់ស្លាប់ ឬរងរបួស និងទាហានរុស្ស៊ីរាប់ម៉ឺននាក់ទៀតបានបោះបង់ចោលចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ រីឯរថពាសដែករុស្ស៊ីជាង ៧.១១៧ គ្រឿងត្រូវបានបំផ្លាញ ចំណែករថក្រោះប្រយុទ្ធសំខាន់ជិត ២,៤៧៥ បានបាត់បង់ រួមទាំងយន្តហោះ ៩៣ គ្រឿងបានធ្លាក់ ក៏ដូចជាឧទ្ធម្ភាគចក្រ ១៣២ គ្រឿងត្រូវបានបំផ្លាញ យានជំនិះគ្មានមនុស្សបើកចំនួន ៣២០ គ្រឿងបានបាត់បង់ នាវាកងទ័ពជើងទឹកចំនួន ១៦ គ្រឿងបានលិច ឬខូចខាត និងប្រព័ន្ធកាំភ្លើងធំរុស្ស៊ីជាង ១,៣០០ នៃគ្រប់ប្រភេទត្រូវបានបំផ្លាញទាំងអស់។An year of Russia–Ukraine war — what's the way out

លោក James Heappey រដ្ឋលេខាធិការទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធនៃក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ទាហានរុស្ស៊ីប្រហែល ៣០២,០០០ នាក់ត្រូវបានសម្លាប់ ឬរងរបួស ហើយរាប់ម៉ឺននាក់បានបោះបង់ចោលចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។ លោក James Heappey បានបន្តទៀតថា រុស្ស៊ីបានប្រើប្រាស់ក្រុមហ៊ុនយោធាឯកជនមួយចំនួន និងអង្គភាពស្ម័គ្រចិត្តដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួនដែលចូលរួមក្នុងសង្រ្គាមជាមួយ អ៊ុយក្រែន ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកនៃអង្គការទាំងនេះបានស្លាប់ក្នុងការប្រយុទ្ធគ្នា នឹងមិនត្រូវបានចុះបញ្ជីក្នុងបញ្ជីឈ្មោះទុក្ករបុគ្គលនៃកងទ័ពរុស្ស៊ីនោះទេ។ ដូច្នេះហើយ វាមិនអាចទៅរួចទេក្នុងការកំណត់ចំនួនពិតប្រាកដ ដោយសារតែមានការលំបាកជាច្រើនក្នុងការប្រមូលទិន្នន័យ។Media report Western officials' estimates of Russian losses

គួរបញ្ជាក់ដែរថា រុស្ស៊ី កម្រផ្សព្វផ្សាយពីការបាត់បង់ជីវិតយោធារបស់ខ្លួនណាស់។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីដើមឆ្នាំមុនថាទាហានរុស្ស៊ីជាង ៦,០០០ នាក់បានស្លាប់នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។ រីឯក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីខែកុម្ភៈថាទាហានរុស្ស៊ីប្រហែល ៤០,០០០-៦០,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះជាមួយអ៊ុយក្រែន។ នេះបើតាមឯកសារលេចធ្លាយពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិក (DIA) ក៏បានបង្ហាញដែរថា ចំនួនទាហានរុស្ស៊ីដែលត្រូវបានសម្លាប់ក្នុងឆ្នាំដំបូងនៃអរិភាពគឺ ៣៥,០០០-៤៣,០០០នាក់៕Ukraine war: Russia hits most settlements in one day, says Kyiv - BBC News