PituRooms គឺជាសណ្ឋាគារស្ដើងបំផុតនៅលើពិភពលោក ដែលបានបើកដំណើរការដំបូងនៅខែធ្នូ ឆ្នាំ២០២២ នឹងមានទីតាំងនៅទីក្រុង Salgatiga កណ្តាលកោះជ្វានៃប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្នសណ្ឋាគារថ្មីមួយនេះ កំពុងព្យាយាមបង្កើតកំណត់ត្រាពិភពលោក ជាសណ្ឋាគារតូចនឹងស្ដើងជាងគេបំផុត ជាមួយទទឹង ២.៨ ម៉ែត្រ។
យោងតាមគេហទំព័រ CNN បានឱ្យដឹងដែរថា គម្រោងនេះមិនត្រឹមតែមានគោលបំណងបង្កើតកំណត់ត្រាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិមកកាន់ទីក្រុងតូចមួយនេះផងដែរ។The 'world's skinniest hotel' measures nine feet across

បច្ចុប្បន្ន សណ្ឋាគារ Pitu Rooms មានបន្ទប់ចំនួន ៧ និងកម្ពស់ ៥ ជាន់ ដែលបន្ទប់នីមួយៗមានទំហំធំល្មមសម្រាប់ដាក់គ្រែពីរ រួមទាំងមានបន្ទប់ទឹកតូចមួយដែលមានផ្កាឈូក និងបង្គន់ ហើយត្រូវបានតុបតែងខុសៗគ្នា។ ដូច្នេះ ភ្ញៀវនៅ PituRooms អាចមើលឃើញទេសភាពភ្នំដ៏អស្ចារ្យពីបន្ទប់សណ្ឋាគាររបស់ពួកគេ។ ចំណែកឯនៅលើដំបូលសណ្ឋាគារវិញមានភោជនីយដ្ឋានដែលមានឯកទេសខាងម្ហូបក្នុងស្រុក ដោយ Pitu Rooms ក៏មានគម្រោងរៀបចំព្រឹត្តិការណ៍ និងការតាំងពិពណ៌សិល្បៈផ្សេងៗផងដែរ។red agra sandstone coats slender PituRooms hotel in indonesia

ម្ចាស់សណ្ឋាគារបាននិយាយថា៖ គាត់ចង់ឱ្យភ្ញៀវទេសចរទាំងអស់ទទួលបានបទពិសោធន៍ដ៏រីករាយនិងអារម្មណ៍ប្លែកៗជាមួយនឹងទីក្រុង Salatiga ដែលមានទីតាំងនៅជើងភ្នំ Merbabu។

ទោះបីជាយ៉ាងណាក៏ដោយ សណ្ឋាគារនេះបានស្វាគមន៍ភ្ញៀវអន្តរជាតិត្រឹមតែ ៥% ប៉ុណ្ណោះ ដោយសារតែភ្ញៀវទេសចរអន្តរជាតិមិនសូវស្គាល់។ សម្រាប់ប្រជាជនឥណ្ឌូនេស៊ីវិញត្រូវបានគេស្គាល់ថា PituRooms គឺជាសណ្ឋាគារដែលមានអាហារល្អ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពជីវិតល្អ។ មនុស្សភាគច្រើនបានវាយតម្លៃទីក្រុងនេះថាជា “កន្លែងដ៏ល្អសម្រាប់អ្នកចូលនិវត្តន៍”៕PituRooms Updated Price 2023 - Book now on tiket.compiturooms