អ្នកជំនួញអនឡាញនិងជាថៅកែពេជ្រ ទ្រី ដាណា បានឆ្លើយតបដោយមិនញញើតទៅអ្នកសួរផ្ចាញ់ផ្ចាលនៅក្នុងLiveរបស់ខ្លួនថាធ្វើយ៉ាងណាបានប្តីក្មេងប៉ុន្តែខ្លួនចាស់ ដោយអ្នកនាងបានបោះពាក្យថា ចង់បានប្តីក្មេងទាល់តែធ្វើខ្លួនឱ្យល្អថ្លៃថ្នូរ កុំជ្រួលជ្រើមរឿងប្រុសនិងមានជំនួញក្នុងដៃល្អ។
លោកស្រី ទ្រី ដាណា និងគូដណ្តឹង រស់ រជ្ជាសាល បន្ទាប់ពីភ្ជាប់ពាក្យរួចមកគេឃើញថាគូស្នេហ៍មួយនេះកាន់តែផ្អែមល្ហែមដូចស្រមោលសដាក់អ្នកគាំទ្រ ខណៈអ្នកទាំងពីរក៏បានដឹកដៃគ្នាថតរូបភាពPre Weeding ត្រៀមចូលរោងការនាដើមខែធ្នូ ខាងមុខនេះផងដែរ។ ទោះយ៉ាងណាក៏សម្រេចចិត្តភ្ជាប់ពាក្យរបស់អ្នកទាំងពីរនៅតែមានអ្នកមួយចំនួននិយាយលេងសើច បង្អាប់ពួកគេដោយសារតែជាគូស្នេហ៍ខុសវ័យគ្នា ខាងប្រុសជាបុរសមានរូបរាងសង្ហា ចំណែកឯខាងស្រីជាស្រ្តីមេម៉ាយកូន៣។
មិនត្រឹមតែនិយាយលេងសើចទៅតាមការបង្ហោះនោះទេ តែក៏មានអ្នកមួយចំនួនបានទៅខម្មិនសួរលោកស្រី ទ្រី ដាណា នៅក្នុង Live ផ្ទាល់របស់អ្នកជំនួញអនឡាញរូបនេះតែម្តងដោយបោះសំណួរថា ធ្វើយ៉ាងណាបានប្តីក្មេងហើយខ្លួនចាស់។ សំណួរនេះដែរ លោកស្រី ទ្រី ដាណា មិនញញើតក្នុងការឆ្លើយតបនោះទេ ទោះបីជាដឹងថាសំណួរនេះសួរក្នុងន័យផ្ទាញ់ផ្ចាលក៏ដោយ។
ថៅកែពេជ្រ រូបនេះបានឆ្លើយតបថា ដើម្បីបានប្រុសក្មេងតែខ្លួនចាស់ ទី១ ត្រូវមានជំនួញក្នុងដៃឱ្យបានល្អ ទី២ ត្រូវស្អាតដែរ ទី៣ កុំជ្រួលជ្រើមរឿងប្រុសធ្វើខ្លួនឱ្យល្អថ្លៃថ្នូរ ព្រោះប្រុសស្អាតក៏គេមានជម្រើសច្រើនដែរ។ យើងមានរបស់ល្អក្នុងដៃ គេក៏មានរបស់ល្អក្នុងដៃដូចគ្នាប្រុសស្អាតក៏មិនខ្វះស្រីទេ។
តាមការប្រកាសរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជដាល បានឱ្យដឹងថាអ្នកទាំងពីរនឹងចូលរោងការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ បន្ទាប់ពីភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៩ វិច្ឆិកា កន្លងមកនេះ៕