តារាចម្រៀង ពេជ្រ សោភា បានចេញមុខប្រកាសដល់អ្នកគាំទ្ររៃអង្គាសប្រាក់ជួយម្នាក់១ដុល្លារដើម្បី Vote ដល់ ចន សុទីម៉ា ក្នុងការប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador ។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថាទោះឈ្នះដោយសារលុយក៏យកដែរសំខាន់ប្រទេសតូចតែមានបេះដូងធំ។ ឆ្លើយតបទឹកចិត្តដ៏ប្រពៃនេះ ចន សុទីម៉ា បានអរគុណទៅដល់ ពេជ្រ សោភា ចំពោះការជួយខ្លួនផងដែរ។May be an image of 1 person

នៅល្ងាចថ្ងៃទី១៦ វិច្ឆិកា លើបណ្តាញសង្គមរបស់ ពេជ្រ សោភា បានសរសេរថា «ចូលរួមម្នាក់ 1$ ដើម្បីវូតអោយ Miss Universe Cambodia John Sotima» ។ ជាមួយគ្នានេះដែរ ចន សុទីម៉ា បានសរសេរអរគុណដល់ តារាចម្រៀងរូបនេះវិញថា «អគុណបងសម្រាប់ការជួយដល់ប្អូន»។May be an image of 1 person

មិនត្រឹមតែបង្ហោះអំពាវនាវដល់ប្រជាជនជួយម្នាក់១ដុល្លារ ដល់ការVote ដល់ ចន សុទីម៉ា ប៉ុណ្ណោះទេ តែអ្នកនាង ពេជ្រ សោភា បានLiveនៅលើហ្វេកប៊ុកបន្ថែមទៀតដើម្បីឱ្យអ្នកស្នេហាវិស័យបវរកញ្ញាជួយ Vote ដល់ ចន សុទីម៉ា ដើម្បីឈ្នះលើការVote ផងដែរ។ ក្នុងការ Live នោះតារាចម្រៀង ពេជ្រ សោភា បាននិយាយប្រសិនជាយើងជួយគ្នា សុទីម៉ា ដឹងតែចូល TOP មួយទំហឹង ហើយកុំប្រើភាសាថាប្រកួតឈ្នះដោយសារលុយ។
ពេជ្រ សោភា បានលើកឡើងថា ឈ្នះដោយសារលុយក៏យកឱ្យតែឈ្នះ គឺឡូយបែបហ្នឹងឱ្យតែមានលុយVote ស្រុកយើងគឺបែបនេះប្រទេសតូចតែបេះដូងធំ។May be an image of 1 person and text

នេះមិនមែនជាលើកទី១ទេ ដែល ពេជ្រ សោភា ជួយជ្រោមជ្រែងលើវិស័យបវរកញ្ញា ជាក់ស្តែងកាលពីកន្លងទៅ ក៏បានជួយដល់ ប៉ូគឹមថេង សុធីតា កាលប្រកួត Miss grand International 2021 ផងដែរហើយពេលនោះ សុធីតា គឺបានឈ្នះលើការ Vote ក្រោមការសាមគ្គីពីអ្នកគាំទ្រជួយគ្នារហូតទទួលជ័យជម្នះ។May be an image of 1 person

សូមបញ្ជាក់ថា បេក្ខភាព ចន សុទីម៉ា អ្នកគាំទ្រកម្ពុជារំពឹងខ្ពស់ថានាងនឹងបើកទ្វារប្រទេសកម្ពុជាចូលTopក្នុងការប្រកួត Miss Universe ក្នុងថ្ងៃផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ពេលវេលានៅកម្ពុជា៕