បវរកញ្ញាចក្រវាលកម្ពុជា ចន សុទីម៉ា ធ្វើឱ្យអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ក្រោយពីបង្ហាញឈុតតំណាងជាតិ «ព្រះមេគង្គា» នៅលើឆាកអន្តរជាតិប្រកបដោយភាពស្រស់ស្អាត ថ្លៃថ្នូរ ប្រណីតភាព គួបផ្សំឆាកមានពណ៌ស៊ីនឹងឈុតទៀតកាន់តែលេចធ្លោ។ មិនត្រឹមតែស្រស់ស្អាតមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កប់អត្ថន័យមិនធម្មតា។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ម៉ោងនៅកម្ពុជា កម្មវិធីប្រកួត Miss Universe លើកទី៧២ លើទឹកដី El Salvador បានឈានចូលដលើវគ្គប្រកួតឈុតតំណាងជាតិ(National Costume) ហើយដោយបេក្ខភាពតំណាងជាតិសាសន៍នីមួយៗសុទ្ធតែត្រៀមសំលៀកបំពាក់ស្រស់ស្អាតរៀងៗខ្លួនដើម្បីប្រកួតប្រជែងឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ(Best National Costume)នៅក្នុងកម្មវិធីប្រកួត។May be an image of 1 person

ងាកមកបេក្ខភាព ចន សុទីម៉ា តំណាងឱ្យប្រទេសកម្ពុជាវិញបាននាំយកឈុតតំណាងជាតិ «ព្រះមេគង្គា»យកទៅប្រកួតប្រជែងបន្ទាប់ពីឈុតនេះប្រកួតឈ្នះក្នុងស្រុក។ ឈុតតំណាងជាតិ «ព្រះមេគង្គា»នេះដែរ ធ្វើឡើងដើម្បីឧទ្ទិសដល់ទន្លេមេគង្គដែលហូរមកពីទីបេកាត់ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយដកស្រង់គំនិតពីទេវកថា ចម្លាក់បុរាណ និងបរិស្ថាន រំលេចនូវគ្រឿងអលង្ការនានាដែលច្នៃចេញពីរចនាបទសិល្បៈសម័យអង្គរ។ លើសពីនេះទៅទៀតឈុត «ព្រះមេគង្គា» បង្ហាញនិងលើកតម្កើងធនធានដ៏សម្បូណ៌បែបនៃទឹកដីវប្បធម៌កម្ពុជា ដោយធ្វើការប្រើប្រាស់ត្បូងធម្មជាតិនិងសំពត់ចរបាប់សូត្រត្បាញដោយដៃខ្មែរ។ ឈុតតំណាងជាតិ «ព្រះមេគង្គា» ដ៏ស្រស់ថ្លានិងវិសេសនេះជានិម្មិតរូបនៃលំហូរនៃសុខសិរីសួស្តីជ័យ តំណាងលំហូរនៃសន្តិភាព មិត្តភាព និងការរីកចម្រើននៃយុគសម័យថ្មី។May be an image of 1 personបន្ទាប់ពី ចន សុទីម៉ា បង្ហាញខ្លួនជាមួយឈុតតំណាងជាតិនៅលើឆាក Miss Universe មហាជនពោលសរសើរមិនដាច់ពីមាត់ពីភាពស្រស់ស្អាតនៃឈុតនេះគួបផ្សំផ្ទៃ Background ឆាកមានពណ៌ទឹកសមុទ្រដូចជាទឹកហូរទៀតកាន់តែស៊ីចង្វាក់គ្នាបានល្អ មើលហើយអត់សរសើរមិនបាន។ ឈុតនេះដែរ កាលប្រកួតក្នុងស្រុកគ្រងដោយ វណ្ណៈបូរមី លំដាប់រងទី២ MUC 2023 និងបានឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ (Best National Costume) តំណាងឱ្យខេត្តស្វាយរៀង។May be an image of 1 person

សូមបញ្ជាក់ថា បេក្ខភាព ចន សុទីម៉ា អ្នកគាំទ្រកម្ពុជារំពឹងខ្ពស់ថានាងនឹងបើកទ្វារប្រទេសកម្ពុជាចូលTopក្នុងការប្រកួត Miss Universe ក្នុងថ្ងៃផ្តាច់ព្រ័ត្រដែលប្រព្រឹត្តទៅនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ត្រូវនឹងព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ពេលវេលានៅកម្ពុជា៕