ពលរដ្ឋអង់គ្លេសកាត់បន្ថយការចំណាយប្រាក់ពេលបុណ្យគ្រិស្តម៉ាស
ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ Accenture គឺជាក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់សេវាព័ត៌មាន បានបង្ហាញលទ្ធផលស្ទង់មតិចុងក្រោយថា ពលរដ្ឋអង់គ្លេសវ័យកណ្តាលចំនួន២នាក់ក្នុងចំណោម៣នាក់ បានដាក់ផែនការកាត់បន្ថយការចំណាយក្នុងអំឡុងពេលបុណ្យគ្រិស្តម៉ាស ឆ្នាំ២០២៣ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគេមានទស្សនៈអវិជ្ជមានចំពោះការចំណាយប្រចាំថ្ងៃ ច្រើនជាងការស្ទង់មតិជាច្រើនលើកនាពេលកន្លងមក ។
លទ្ធផលស្ទង់មតិបង្ហាញថា បច្ចុប្បន្ន ពលរដ្ឋអង់គ្លេសកំពុងស្វែងរកវិធីកាត់បន្ថយការចំណាយប្រាក់ រួមទាំងកាត់បន្ថយការទិញវត្ថុអនុស្សាវីរយ៍, កាត់បន្ថយការបរិភោគអាហារនៅក្រៅផ្ទះ និងកាត់បន្ថយការទិញអាហារ និងភេសជ្ជៈមកបរិភោគនៅផ្ទះ ដោយសារពួកគេបារម្ភពីជីវភាពប្រចាំថ្ងៃ ។ លទ្ធផលស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអង់គ្លេសមានវ័យកណ្តាលស្មើជាងពាក់កណ្តាល គ្មានគម្រោងទទួលប្រយោជន៍ពីការបញ្ចុះតម្លៃក្នុងការទិញទំនិញផ្សេងៗនៅថ្ងៃ Black Friday, Cyber Monday ឬ Boxing Day នោះទេ ។
យោងតាមទិន្នន័យផ្លូវការដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះបញ្ជាក់ថា ចំនួនការលក់រាយនៅប្រទេសអង់គ្លេស បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅខែកញ្ញា ឆ្នាំ២០២៣ ទៅទៀត ។ ការធ្លាក់ចុះនេះបណ្តាលមកពីអាកាសធាតុក្តៅខុសធម្មតា ដែលបណ្តាលឱ្យការលក់សម្លៀកបំពាក់នៅរដូវស្លឹកឈើជ្រុះធ្លាក់ចុះ ។![]()
បើទោះជាគ្រួសារនីមួយៗនៅអង់គ្លេសត្រូវប្រឈមនឹងបញ្ហាជីវភាពរស់នៅក្នុងរយៈពេល២ឆ្នាំក្តី ប៉ុន្តែជាទូទៅ តម្រូវការទិញទំនិញពីអតិថិជននៅតែកើនឡើងនៅឆ្នាំ២០២៣ ។ Next ជាក្រុមហ៊ុនលក់សម្លៀកបំពាក់រាយរបស់អង់គ្លេសលើកឡើងថា អាកាសធាតុនៅរដូវស្លឹកឈើជ្រុះមានសភាពធម្មតាវិញហើយ តាំងពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ។ ដូច្នេះ វាធ្វើឱ្យការលក់ទំនិញកើនឡើងវិញ ហើយក្រុមហ៊ុនគិតថា ការលក់នៅត្រីមាសទី៤ ឆ្នាំ២០២៣ ដែលជាអំឡុងពេលបុណ្យគ្រិស្តម៉ាសនឹងកើនឡើង២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។
ចំណែក Tesco ជាក្រុមហ៊ុនលក់ទំនិញរាយដ៏ធំមួយនៅប្រទេសអង់គ្លេស និង Sainsbury ជាក្រុមហ៊ុនលក់ទំនិញរាយ និងជាគូប្រជែងគ្នានោះ ពួកគេមានទស្សនៈវិជ្ជមានពាក់ព័ន្ធនឹងការលក់ទំនិញក្នុងអំឡុងពេលបុណ្យគ្រិស្តម៉ាស ៕ ប្រភព ៖ Bangkok biznews




ក្នុងឱកាសដ៏អស្ចារ្យនេះកញ្ញា គុន អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានបង្ហោះរូបភាពជាច្រើនសន្លឹកលើបណ្តាញសង្គមបង្ហាញអារម្មណ៍ដោយមានមោទនភាពក្រៃលែងដែលខ្លួននាងបានសម្តែងជាតួអង្គនាដការីនៅក្នុងល្ខោនព្រះរាជទ្រព្យខ្មែរ បង្ហាញពីប្រវត្តិដ៏យូរលុងនៃការសម្តែងអំឡុង ១០០ ឆ្នាំមុនដ៏គួរឱ្យស្ញប់ស្ញែង។










/cloudfront-us-east-2.images.arcpublishing.com/reuters/CZXGEJMGFZJ5VNJLJXF3T64SUI.jpg)



កន្លែងនេះ បើកដំណើរការជិត ១០ឆ្នាំមកហើយ និងអោយភ្ញៀវទាំងអស់ចូលទស្សនា ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ចំពោះតម្លៃសំបុត្រចូលទស្សនាម្នាក់ត្រឹមតែ ១០.០០០ រៀលតែប៉ុណ្ណោះ។
Theam’s Gallery មានទីតាំងស្ថិតនៅផ្លូវ៣០ ភូមិវាល ឃុំកងចាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលពីមុនកន្លែងនេះត្រឹមជារោងជាង និងកន្លែងរក្សាវត្ថុប្រើប្រាស់ប្រចាំថ្ងៃពីបុរាណ។
វិចិត្រសាលនេះ មានដាក់តាំងវត្ថុពីបុរាណៗ ដែលភាគច្រើន ជារបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ខ្អម ឆ្នាំង ចានក្បាន ខួច និងមានចម្លាក់ព្រះដែលប្រជាជនខ្មែរគោរពបូជាជាដើម។ ក្រៅពីនេះ ជាវត្ថុសិល្បៈផ្សេងៗ ឧបករណ៍ភ្លេង គំនូរ ផលិតផលសិប្បកម្មជាដើម៕




របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖







២.បិទទ្វារនិងបង្អួច ដើម្បីការពារធូលីកុំឱ្យចូលក្នុងផ្ទះ ប្រសិនបើបង្អួចមិនអាចបិទបានទេ ប្រើក្រណាត់សើមដើម្បីគ្របបង្អួចជំនួសវិញ
៤.ជៀសវាងការហាត់ប្រាណ ឬធ្វើការនៅខាងក្រៅ
៧.កុំដុតសំរាម ជាពិសេសសំរាមដែលមានសារធាតុពុល ដូចជាផ្លាស្ទិក សំបកកង់រថយន្ត និងសំរាមទូទៅ

