វិចិត្រសាល Theam’s Gallery ប្រៀបបានជាសារមន្ទីមួយ ដែលបានដាក់តាំងបង្ហាញរបស់របរជាច្រើនរបស់ដែលប្រជាជនខ្មែរប្រើប្រាស់ប្រចាំថ្ងៃ រូបចម្លាក់ រូបគំនូរ ផ្ទះឈើរចនាបថខ្មែរ និងវត្ថុសិល្បៈផ្សេងៗទៀតជាច្រើន។No photo description available.កន្លែងនេះ បើកដំណើរការជិត ១០ឆ្នាំមកហើយ និងអោយភ្ញៀវទាំងអស់ចូលទស្សនា ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ចំពោះតម្លៃសំបុត្រចូលទស្សនាម្នាក់ត្រឹមតែ ១០.០០០ រៀលតែប៉ុណ្ណោះ។No photo description available.Theam’s Gallery មានទីតាំងស្ថិតនៅផ្លូវ៣០ ភូមិវាល ឃុំកងចាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលពីមុនកន្លែងនេះត្រឹមជារោងជាង និងកន្លែងរក្សាវត្ថុប្រើប្រាស់ប្រចាំថ្ងៃពីបុរាណ។No photo description available.វិចិត្រសាលនេះ មានដាក់តាំងវត្ថុពីបុរាណៗ ដែលភាគច្រើន ជារបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ខ្អម ឆ្នាំង ចានក្បាន ខួច និងមានចម្លាក់ព្រះដែលប្រជាជនខ្មែរគោរពបូជាជាដើម។ ក្រៅពីនេះ ជាវត្ថុសិល្បៈផ្សេងៗ ឧបករណ៍ភ្លេង គំនូរ ផលិតផលសិប្បកម្មជាដើម៕No photo description available.No photo description available.No photo description available.