ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ Accenture គឺជាក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់សេវាព័ត៌មាន បានបង្ហាញលទ្ធផលស្ទង់មតិចុងក្រោយថា ពលរដ្ឋអង់គ្លេសវ័យកណ្តាលចំនួន២នាក់ក្នុងចំណោម៣នាក់ បានដាក់ផែនការកាត់បន្ថយការចំណាយក្នុងអំឡុងពេលបុណ្យគ្រិស្តម៉ាស ឆ្នាំ២០២៣ ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគេមានទស្សនៈអវិជ្ជមានចំពោះការចំណាយប្រចាំថ្ងៃ ច្រើនជាងការស្ទង់មតិជាច្រើនលើកនាពេលកន្លងមក ។UK Christmas Traditions That Are Different From US

លទ្ធផលស្ទង់មតិបង្ហាញថា បច្ចុប្បន្ន ពលរដ្ឋអង់គ្លេសកំពុងស្វែងរកវិធីកាត់បន្ថយការចំណាយប្រាក់ រួមទាំងកាត់បន្ថយការទិញវត្ថុអនុស្សាវីរយ៍, កាត់បន្ថយការបរិភោគអាហារនៅក្រៅផ្ទះ និងកាត់បន្ថយការទិញអាហារ និងភេសជ្ជៈមកបរិភោគនៅផ្ទះ ដោយសារពួកគេបារម្ភពីជីវភាពប្រចាំថ្ងៃ ។ លទ្ធផលស្ទង់មតិបង្ហាញទៀតថា ពលរដ្ឋអង់គ្លេសមានវ័យកណ្តាលស្មើជាងពាក់កណ្តាល គ្មានគម្រោងទទួលប្រយោជន៍ពីការបញ្ចុះតម្លៃក្នុងការទិញទំនិញផ្សេងៗនៅថ្ងៃ Black Friday, Cyber Monday ឬ Boxing Day នោះទេ ។UK retailers report strong pre-Xmas demand, biggest price rises since 1990  | Reuters

យោងតាមទិន្នន័យផ្លូវការដែលបានផ្សព្វផ្សាយនាពេលថ្មីៗនេះបញ្ជាក់ថា ចំនួនការលក់រាយនៅប្រទេសអង់គ្លេស បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅខែកញ្ញា ឆ្នាំ២០២៣ ទៅទៀត ។ ការធ្លាក់ចុះនេះបណ្តាលមកពីអាកាសធាតុក្តៅខុសធម្មតា ដែលបណ្តាលឱ្យការលក់សម្លៀកបំពាក់នៅរដូវស្លឹកឈើជ្រុះធ្លាក់ចុះ ។White christmas odds 2022: White Christmas 2022: Anticipations and when did  this last occur? - The Economic Times

បើទោះជាគ្រួសារនីមួយៗនៅអង់គ្លេសត្រូវប្រឈមនឹងបញ្ហាជីវភាពរស់នៅក្នុងរយៈពេល២ឆ្នាំក្តី ប៉ុន្តែជាទូទៅ តម្រូវការទិញទំនិញពីអតិថិជននៅតែកើនឡើងនៅឆ្នាំ២០២៣ ។ Next ជាក្រុមហ៊ុនលក់សម្លៀកបំពាក់រាយរបស់អង់គ្លេសលើកឡើងថា អាកាសធាតុនៅរដូវស្លឹកឈើជ្រុះមានសភាពធម្មតាវិញហើយ តាំងពីពាក់កណ្តាលខែតុលា ឆ្នាំ២០២៣ ។ ដូច្នេះ វាធ្វើឱ្យការលក់ទំនិញកើនឡើងវិញ ហើយក្រុមហ៊ុនគិតថា ការលក់នៅត្រីមាសទី៤ ឆ្នាំ២០២៣ ដែលជាអំឡុងពេលបុណ្យគ្រិស្តម៉ាសនឹងកើនឡើង២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។The UK's Best Christmas Markets In 2023 To Visit - Hand Luggage Only -  Travel, Food & Photography Blog

ចំណែក Tesco ជាក្រុមហ៊ុនលក់ទំនិញរាយដ៏ធំមួយនៅប្រទេសអង់គ្លេស និង Sainsbury ជាក្រុមហ៊ុនលក់ទំនិញរាយ និងជាគូប្រជែងគ្នានោះ ពួកគេមានទស្សនៈវិជ្ជមានពាក់ព័ន្ធនឹងការលក់ទំនិញក្នុងអំឡុងពេលបុណ្យគ្រិស្តម៉ាស ៕ ប្រភព ៖ Bangkok biznews