Home Blog Page 1442

ទីក្រុងញូវយ៉កប្រកាសអាសន្នក្រោយពីភ្លៀងធ្លាក់ខ្លាំង

0

សហរដ្ឋអាមេរិក ៖ ទីក្រុងញូវយ៉កបានប្រកាសអាសន្នពីគ្រោះទឹកជំនន់ភ្លាមៗក្រោយពីរងគ្រោះដោយសារខ្យល់ព្យុះត្រូពិច «Ophelia» ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកហូរស្រដៀងនឹងទឹកជ្រោះនៅស្ថានីយរថភ្លើងក្រោមដី ។ គេចាត់ទុកថា នៅខែកញ្ញា ឆ្នាំ២០២៣ នេះ គឺជាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល១៤១ឆ្នាំ ។28 rescued in 'historic' New York storm, state of emergency to remain: Gov.  Hochul - ABC News

សារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយវីដេអូភ្លៀងកំពុងធ្លាក់ចុះពីលើដំបូល និងជញ្ជាំង រួចហើយវាក៏ហូរធ្លាក់តាមកាំជណ្តើរ ដែលមានសភាពមិនខុសគ្នាពីទឹកជ្រោះហូរចូលមកកាន់ស្ថានីយរថភ្លើងក្រោមដីឈ្មោះ «ក្រែន អាមី ផ្លាហ្សា» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ទឹកភ្លៀងបានបណ្តាលឱ្យកើតទឹកជំនន់នៅផ្លូវរថភ្លើងឆានសាឡា និងស្ថានីយ ខណៈស្ថានីយរថភ្លើងក្រោមដីនៅទីក្រុងញូវយ៉កជាច្រើនកន្លែងទៀត ក៏បានប្រឈមនឹងទឹកជំនន់ដូចគ្នាដែរ ។New York City faces major flooding as heavy rain inundates region - ABC News

ចំណែកនៅតំបន់ព្រូឃ្លីនមានទឹកជំនន់ខ្លាំងបំផុតក្នុងចំណោមតំបន់ផ្សេងទៀតនៅទីក្រុងញូវយ៉ក ។ គេឃើញរថយន្តជាច្រើនគ្រឿងបានលិចក្នុងទឹក ក្រោយពីភ្លៀងធ្លាក់ពាសពេញតំបន់នេះ រហូតដល់តំបន់ថាមឃ្វែរ ។ ទឹកបានលិចខ្លាំងក្នុងកម្ពស់ក្បាលជង្គង់ ហើយផ្លូវជាច្រើនបានលិចក្នុងទឹក ដែលបណ្តាលឱ្យការធ្វើចរាចរត្រូវកកស្ទះនៅតាមផ្លូវនានា ។ លើសពីនេះ ក៏មានសំរាមអណ្តែតតាមទឹកនៅពាសពេញតំបន់ព្រូឃ្លីន និងតំបន់ផ្សេងទៀតនៅក្រុងញូវយ៉ក ។

ក្រោយពីក្រុងញូវយ៉កប្រឈមនឹងភ្លៀងខ្លាំង និងទឹកជំនន់ អាជ្ញាធរបានប្រកាសអាសន្នពីឥទ្ធិពលខ្យល់ព្យុះត្រូពិចឈ្មោះ «Ophelia» ។ គេចាត់ទុកថា នៅខែកញ្ញា ឆ្នាំ២០២៣ គឺជាខែមានភ្លៀងធ្លាក់ខ្លាំងបំផុតនៅទីក្រុងញូវយ៉ក ក្នុងរយៈពេល១៤១ឆ្នាំ ។New York City Is Drowning | WIRED

លោកស្រី ខេធី ហូសុល អភិបាលក្រុងញូវយ៉កបានប្រកាសអាសន្នពីទឹកជំនន់ភ្លាមៗនៅទូទាំងក្រុងញូវយ៉ក រួមទាំងតំបន់ឡងអាយឡិន និងតំបន់ហាត់ស័ន វែលលី ដែលធ្វើឱ្យពលរដ្ឋញូវយ៉ក ចំនួន១៨លាននាក់រស់នៅក្រោមការដាស់តឿនពីទឹកជំនន់ និងខ្យល់ព្យុះដែលអន្តរាយដល់ជីវិត ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋចៀសវាងធ្វើដំណើរតាមផ្លូវមានទឹកជំនន់ ហើយអាជ្ញាធរក៏បានដាស់តឿនពីភ្លៀងធ្លាក់បន្ថែមទៀត ក្រោយពីមានបរិមាណទឹកភ្លៀង១២៧មីលីម៉ែត្រធ្លាក់មកជាបន្តបន្ទាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ។Why New York City Keeps Flooding - The New York Times

មជ្ឈមណ្ឌលគ្រប់គ្រងអាកាសធាតុប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងរយៈពេល១៤១ឆ្នាំ ដែលមានបរិមាណទឹកភ្លៀងរហូតដល់៣៤៩មីលីម៉ែត្រ នៅខែកញ្ញា ឆ្នាំ២០២៣ ។ ដូច្នេះ វាជាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងបំផុតដែលបានកើតឡើងនៅខែកញ្ញា គិតចាប់ពីឆ្នាំ១៨៨២ ដែលមានបរិមាណភ្លៀងធ្លាក់នៅខែកញ្ញា រហូតដល់៤២៨មីលីម៉ែត្រ ៕ ប្រភព ៖ TNN World

ដំណឹងល្អ! រដូវកាលកាន់បិណ្ឌសាំងចុះថ្លៃ២០០រៀលក្នុង១លីត្រ ខណៈម៉ាស៊ូតរក្សា ៤ ៨៥០រៀលដដែល

0

តម្លៃប្រេងនៅកម្ពុជាមានការប្រែប្រួលបន្តិចបើធៀបនឹងតម្លៃចាស់ក្នុងរដូលកាលកាន់បិណ្ឌនេះក្នុងនោះតម្លៃសាំងបានចុះថ្លៃ២០០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានរក្សាតម្លៃចាស់ដដែល។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ៥៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៨៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១-១០ ខែតុលា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕

មូលហេតុដែលនាំឱ្យពលរដ្ឋខ្មែរ​មានជំនឿលើការបោះបាយបិណ្ឌ

0

ការបោះបាយបិណ្ឌ គឺជាជំនឿមួយដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ តែងតែគោរព្ធប្រតិបត្តិ នៅអំឡុងពេលកាន់បិណ្ឌពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។បោះបាយបិណ្ឌក្នុងពិធីបុណ្យភ្ជុំបិណ្ឌ - សាលារៀន អន្ដរទ្វីប អាមេរិកាំង

បាយបិណ្ឌ ត្រូវបានរៀបចំឡើងដោយមានបាយដំណើបឆ្អិន ពួតជាដុំមូលៗ លាយដូង ចេក សណ្ដែក និងល្ង ដែលពុទ្ធបរិស័ទយកទៅវត្តអារាមនាវេលាម៉ោង ៤-៥ ទៀបភ្លឺ ដើម្បីបោះបញ្ជូនឧទិសកុសលទៅដល់ញាតិសន្ដានដែលបានចែកឋានទៅ។

នៅក្នុងសង្គមខ្មែរ មានជំនឿថា វិញាណដែលគ្មានសាច់ញត្តិ ត្រូវបានគេដោះលែងពីឋាននរក ឱ្យមកកាន់វត្តអារាម ដើម្បីមកទទួលយកអាហារពីសាច់ញាត្តិរបស់ពួកគេនៅពេលយប់ ហើយនឹងត្រូវត្រឡប់ទៅវិញ នៅមុនព្រះអាទិត្យរះ។អ្នកជំនាញ​ផ្នែក​វប្បធម៌កត់​សម្គាល់​ពី​ការថយចុះ​នៃ​ការបោះ​បាយ​បិណ្ឌ  នា​រដូវ​កាន់បិណ្ឌ​ | ភ្នំពេញ ប៉ុស្ដិ៍

ពពួកប្រេតទាំងនេះ នឹងទៅគ្រប់ ៧វត្ត ដើម្បីរកមើលសាច់ញត្តិពួកគេ ប្រសិនបើវិញាណទាំងនោះ មិនឃើញកូនចៅខ្លួនមកវត្តទេ ពួកគេនឹងដាក់បណ្ដាសា។

ហេតុដូច្នេះ បានជាពុទ្ធបរិស័ទ តែងតែយកចង្ហាន់ប្រគេនព្រះសង្ឃ និងទៅបោះបាយបិណ្ឌ បើទោះបីជាច្រើនឫក៏តិចក៏ដោយ ក្នុងអំឡុងពេលភ្ជុំបិណ្ឌ៕ការ​បោះ​បាយបិណ្ឌ : អ្វី​ដែល​យុវវ័យ​ត្រូវ​ដឹង – Koh Santepheap Daily

 

កម្ពុជាអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម និងកម្រិតពីតិចទៅបង្គួរ

0

ក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី២ តុលា បានជូនដំណឹងថាប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទ)។

សានភាពបែបនេះនឹងធ្វើឱ្យ៖
នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និង ភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។

រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់ត្រប ដណ្តប់លើផ្ទៃដី ៦០-៨០%៕May be an image of text

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ស៊ើបអង្កេតលើអ្នកប្រឆាំង តាមមធ្យោបាយជំរឿន

0

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំធ្វើរដ្ឋប្រហារយោធា ផ្ដួលរំរំលំរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្ដិភាព លោកស្រី អួង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមក ហើយឥឡូវនេះ របបសឹកមួយនេះ កំពុងតែដើរជំរឿន ទើបធ្វើឲ្យគេសង្ស័យ អំពីសកម្មភាពរបស់រដ្ឋាភិបាលយោធា។Myanmar Junta extends state of emergency - World News

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២ ខែតុលា ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាស កាលពីថ្ងៃអាទិត្យ (ទី១ខែតុលា) ថា រដ្ឋាភិបាលក្រុងណៃពិដោរ បានចាប់ផ្តើមជំរឿន នៅក្នុងទីក្រុងចំនួន២០ នៅទូទាំងប្រទេស។ រីឯវិធានការនេះ ត្រូវបានក្រុមអ្នករិះគន់ អះអាង ថា អាជ្ញាធររបបយោធា នឹងប្រើប្រាស់ជំរឿននេះ ជាមធ្យោបាយ បង្កើនការឃ្លាំមើល ដល់ក្រុមអ្នកប្រឆាំងនឹងរបបសឹករបស់ពួកគេ។

ពួកយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលគណបក្សរបស់ពួកគេ បានចាញ់យ៉ាងអាម៉ាស នៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២០ នៅក្នុងប្រទេសអាស៊ានមួយនេះ។ ពួកយោធា បានចោទប្រកាន់ ដោយមិនមានភាពច្បាស់លាស់ អំពីការលួចបន្លំសន្លឹកឆ្នោតយ៉ាងទូលំទូលាយ ទើបនាំឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អួង សានស៊ូជី (Aung San Suu Kyi) បានឈ្នះភ្លូកទឹកភ្លូកដី។US keen to sync with Asean on worsening crisis in Myanmar; top official  warns of danger of failed state | The Straits Times

ការធ្វើរដ្ឋប្រហារយោធានេះ បាននាំឲ្យមានការបង្ក្រាប និង សម្លាប់យ៉ាងព្រៃផ្សៃ ប្រឆាំងនឹងក្រុមបាតុករអហិង្សា។ សកម្មភាពរបស់អាជ្ញាធររបបសឹក បានរុញច្រានឲ្យប្រទេសមីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយមានការវាយប្រយុទ្ធគ្នាស្ទើរគ្រប់រដ្ឋ ជារៀងរាល់ថ្ងៃ រវាងកងទ័ពរបស់រដ្ឋាភិបាលសឹក និង កម្លាំងប្រដាប់អាវុធចម្រុះ នៃចលនាតស៊ូ។

ក្រុមមន្រ្ដី នៃរដ្ឋាភិបាលយោធា បានបញ្ជាក់ ថា ជំរឿនជាតិ នឹងត្រូវតែបញ្ចប់ នៅមុនការបោះឆ្នោតថ្មី តាមអ្វីដែលរដ្ឋាភិបាលសឹក បានណែនាំ ថា វាអាចនឹងកើតឡើង នៅឆ្នាំ២០២៥។ ជំរឿននេះ នឹងចាប់ផ្ដើមធ្វើ ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅនៅក្នុងសង្កាត់ ចំនួន២០ ដែលបានជ្រើសរើស នៅក្នុងរដ្ឋធានីណៃពិដោរ (Naypyidaw) ហើយរដ្ឋ និង តំបន់ផ្សេងៗទៀត។Myanmar Coup: What to Know About the Protests and Unrest - The New York  Times

ក្រុមអ្នករិះគន់ បានអះអាង ថា របបយោធា នឹងប្រើប្រាស់ជំរឿននេះ សម្រាប់បង្កើនការឃ្លាំមើលទៅលើក្រុមអ្នកប្រឆាំងនឹងអំពើរដ្ឋប្រហាររបស់ពួកគេ រួមទាំង មន្ត្រីរាជការ វេជ្ជបណ្ឌិត និង គ្រូបង្រៀន រាប់ពាន់នាក់ ដែលមិនព្រមចូលធ្វើការវិញ ដើម្បីបង្ហាញពីការតវ៉ា ប្រឆាំងនឹងរបបសឹក នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបែកបាក់គ្នាយ៉ាងខ្លាំង ក្រោយអំពើរដ្ឋប្រហារយោធា ហើយការប្រយុទ្ធគ្នា តែងតែកើតឡើង ជារៀងរាល់ថ្ងៃ។ របបយោធា បានទទួលស្គាល់ ថា ខ្លួនមិនអាចគ្រប់គ្រងតំបន់មួយចំនួន ទាំងស្រុងឡើយ។Myanmar coup: 'Terrified' UN envoy issues warning as protesters face down  military - CNN

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹង ថា បច្ចុប្បន្ន ប្រជាជនមីយ៉ាន់ម៉ា ប្រហែល ជាង ១,៦លាននាក់ ក៏បានផ្លាស់ទីលំនៅ ដោយសារតែអំពើហិង្សា និង ការវាយប្រយុទ្ធគ្នា រវាងកងទ័ពរដ្ឋាភិបាល និង ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ ចាប់តាំងពីរដ្ឋប្រហារបានផ្ទុះឡើង នៅក្នុងប្រទេសនេះ។

សហរដ្ឋអាមេរិក បានអះអាង ថា ការបោះឆ្នោតណាមួយ ក្រោមរបបយោធា នឹងក្លាយជាការបោកប្រាស់ ខណៈក្រុមអ្នកវិភាគ បាននិយាយថា ការបោះឆ្នោត នឹងត្រូវបានកំណត់គោលដៅ ដោយគូប្រជែងរបស់យោធា និង បង្កឱ្យមានការបង្ហូរឈាមបន្ថែមទៀត។Myanmar Moves Toward Civil War, Failed State | Council on Foreign Relations

ដោយឡែក ប្រទេសរុស្ស៊ី បានអះអាង ថា រដ្ឋាភិបាលក្រុងមូស្គូ គាំទ្រដល់ផែនការលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង មេដឹកនាំរដ្ឋាភិបាលយោធា សម្រាប់ការបោះឆ្នោតនេះ។ ទន្ទឹមគ្នានេះដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី ក៏បានចុះហត្ថលេខា លើអនុស្សរណៈ ស្តីពី«កិច្ចសហប្រតិបត្តិការ នៅក្នុងសកម្មភាពបោះឆ្នោត» ជាមួយមីយ៉ាន់ម៉ា កាលពីខែកញ្ញា ឆ្នាំ២០២៣។

សមាគមជំនួយការអ្នកទោសនយោបាយភូមា (AAPP) បានបញ្ចេញនូវរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ថា ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា រហូតមកដល់ពេលនេះ មានជនស៊ីវិល ចំនួន ២៤ ៨៥៨នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះ មានចំនួន ១៩ ២៨៦នាក់ នៅបន្ដជាប់ឃុំឃាំង និង ចំនួន៥ ៥៧២នាក់ ត្រូវបានដោះលែង។ ដោយឡែក ជនរងគ្រោះ ចំនួន ៤ ១៣១នាក់ផ្សេងទៀត ត្រូវបានពួកយោធាសម្លាប់៕

មហាសេដ្ឋីជាថៅកែ LVMH ស្ថិតនៅក្រោមការស៊ើបអង្កេតជាប់ពាក់ព័ន្ធក្នុងការ«លាងលុយកខ្វក់»

0

អាជ្ញាធរបារាំងកំពុងស៊ើបអង្កេតថៅកែ LVMH (ក្រុមហ៊ុនកំពូលគ្រប់គ្រង់ប្រ៊េនល្បីៗជាច្រើននៅលើពិភពលោក)គឺ មហាសេដ្ឋី Bernard Arnault និងមហាសេដ្ឋីរុស្ស៊ី Nikolai Sarkisov ជាប់ពាក់ព័ន្ធក្នុងការលាងលុយកង្វក់។ ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបាននិយាយនៅប្រាប់ CNN ថា មហាសេដ្ឋីទាំងពីររូបនេះ”ស្ថិតនៅក្រោមការស៊ើបអង្កេតបឋម” សម្រាប់ការចោទប្រកាន់ថាបានចូលរួមក្នុង “ប្រតិបត្តិការដែលអាចបង្កើតការលាងលុយកខ្វក់” ។The $100 Billion Man: How Bernard Arnault Stitched Together The World's  Third Biggest Fortune With Louis

ការស៊ើបអង្កេតបឋមមានន័យថាមហាសេដ្ឋី Bernard Arnault មិនទាន់ត្រូវបានចាត់ទុកថាជាជនសង្ស័យ និងមិនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តខុសនៅឡើយទេ។ ការិយាល័យរដ្ឋអាជ្ញាបាននិយាយថា ខ្លួនបានទទួលកិច្ចព្រៀងព្រាងពីទីភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចបារាំង (Tracfin) ទាក់ទងនឹងប្រតិបត្តិការអចលនទ្រព្យដែលពាក់ព័ន្ធនឹង មហាជនទាំងពីរនេះ។ រឿងនេះត្រូវបានបន្ថែមទៅការស៊ើបអង្កេតបឋមដែលធ្វើឡើងតាំងពីឆ្នាំ២០២២ទាក់ទងនឹងសកម្មភាពរបស់ពួក oligarchs (មានឬសគល់ពីជនអន្តោប្រវេសន៍ក្លាយទៅជាបុគ្គលកំពូល) រុស្ស៊ីនៅក្នុងប្រទេសបារាំង។Nikolaï Sarkisov, un oligarque russe proche de Sarkozy dans le viseur de la  justice

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់មហាសេដ្ឋីរុស្ស៊ី Nikolai Sarkisov បានទិញអចលនទ្រព្យចំនួន ១៤ នៅរមណីយដ្ឋាន Courchevel (ប្រទេសបារាំង) ក្នុងឆ្នាំ២០១៨ ក្នុងតម្លៃ ១៦លានអឺរ៉ូ (១៧ លានដុល្លារ) ។ ពួកគេធ្វើប្រតិបត្តិការនេះតាមរយៈប្រព័ន្ធសាជីវកម្មដ៏ស្មុគស្មាញនៅប្រទេសបារាំង លុចសំបួរ និងស៊ីប។

ក្នុងពេលជាមួយគ្នានេះ Le Monde បាននិយាយថា SNC La Fleche បានទិញអចលនទ្រព្យចំនួនបីផ្សេងទៀតនៅក្នុងតំបន់ដូចគ្នាពីក្រុមហ៊ុនមួយដែលមានឈ្មោះថា SNC Croix Realty ក្នុងតម្លៃ ២.២លានអឺរ៉ូ ហើយលោក Nikolai Sarkisov ត្រូវបានគេរាយការណ៍ថាជាម្ចាស់ SNC Croix Realty ។Cheval Blanc Courchevel – Courchevel 1850, France – Robb Reportទីភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចបារាំងបាននិយាយថា តាមរយៈក្រុមហ៊ុនផ្ទាល់ខ្លួនរបស់មហាសេដ្ឋីបារាំងលោក Bernard Arnault បានខ្ចីមហាសេដ្ឋីរុស្ស៊ី Nikolai ចំនួន១៨.៣ លានអឺរ៉ូ (១៩.៤លានដុល្លារ) ដើម្បីអនុវត្តកិច្ចព្រមព្រៀងខាង។

អ្នកស៊ើបអង្កេតបាននិយាយថា “ការផ្លាស់ប្តូរម្ចាស់ទ្រព្យសកម្មទាំងនេះហាក់ដូចជាលាក់ប្រភពដើមនៃប្រាក់ ធ្វើឱ្យប្រតិបត្តិការស្មុគស្មាញ និងធ្វើឱ្យពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទិញពិតប្រាកដ” ។ ពួកគេសង្ស័យថានេះជាករណី«លាងលុយកខ្វក់»៕Hotel Airelles Courchevel, Les Airelles, France - Booking.com

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផ្ទុះកំហឹងជាមួយខ្សែភាពយន្តចិន

0

ប្រទេសមីយ៉ាន់ម៉ា ៖ សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានរិះគន់ប្រទេសចិន ដែលបានផលិតខ្សែភាពយន្តមួយដ៏ល្បីល្បាញឈ្មោះ «No More Bets» ខណៈខ្សែភាពយន្តនេះបានបញ្ចាំងពីការជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាលើកឡើងថា ភាពយន្តនេះបានធ្វើឱ្យខូចដល់កេរ្តិ៍ឈ្មោះប្រទេសមីយ៉ាន់ម៉ាយ៉ាងខ្លាំង ។

ខ្សែភាពយន្តបែបភ័យរន្ធត់ និងលស់ព្រលឹង «No More Bets» បានរៀបរាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធី ដែលត្រូវបានគេជួញដូរទៅកាន់ប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមិនបានបញ្ជាក់ឈ្មោះប្រទេសនោះទេ ។ បន្ទាប់មក គេបានបង្ខំឱ្យអ្នកសរសេរកម្មវិធីនេះធ្វើការជាអ្នកបោកប្រាស់តាមអនឡាញ និងបោកជនរងគ្រោះបញ្ជូនទៅខាងក្រុមឧក្រិ.ដ្ឋ.កម្ម ។Myanmar's army rulers threaten those who call them junta | Reuters

បើទោះជាភាពយន្តនេះមិនបានបញ្ជាក់ឈ្មោះប្រទេសមីយ៉ាន់ម៉ាក្តី ប៉ុន្តែទីកន្លែងក្នុងភាពយន្ត គឺស្រដៀងគ្នានឹងតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ។ ទីក្រុងប៉េកាំងនិយាយថា ពលរដ្ឋរបស់ខ្លួនតែងត្រូវគេបោកប្រាស់ ឬជួញដូរ ហើយបង្ខំឱ្យទៅធ្វើការបោកប្រាស់ជនជាតិចិនដូចគ្នាតាមអនឡាញ ។ ការបោកប្រាស់នេះធ្វើឱ្យទីក្រុងប៉េកាំងមិនពេញចិត្តទេ ខណៈក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តសំខាន់ និងជាអ្នកស្វែងរកអាវុធឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលឯកោពីសហគមន៍អន្តរជាតិ ។

សារព័ត៌មាន Global New Light of Myanmar ចុះផ្សាយថា អគ្គកុងស៊ុលរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅទីក្រុងណាននីង ដែលស្ថិតនៅភាគនិរតីប្រទេសចិន លើកឡើងថា កេរ្តិ៍ឈ្មោះប្រទេសមីយ៉ាន់ម៉ាបានខូចខាតដោយសារភាពយន្តដែលដឹកនាំថតដោយប្រទេសចិន ហើយបានចាក់បញ្ចាំងនៅចិន និងទូទាំងពិភពលោក ។Cambodia Bans Chinese Film 'No More Bets' Over Concerns Of Harming Tourism  With Negative Portrayal |

អគ្គកុងស៊ុលរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាននិយាយទៅកាន់មន្ត្រីរដ្ឋាភិបាលចិននៅតំបន់ស្វយ័តក្វាងស៊ី កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ថា ៖ «សាច់រឿងនេះទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា ហើយមានការរាយការណ៍ថា ជនជាតិចិនមានអារម្មណ៍ភ័យខ្លាចក្នុងការធ្វើដំណើរមកកាន់មីយ៉ាន់ម៉ា» ។No More Bets': China's New Runaway Hit Film Takes On Online Fraud

បើទោះជាខ្សែភាពយន្តនេះទើបចាប់ផ្តើមបញ្ចាំងនៅខែសីហា ឆ្នាំ២០២៣ ប៉ុន្តែភាពយន្តរឿង «No More Bets» បានក្លាយជាភាពយន្តទទួលបានការពេញនិយមយ៉ាងខ្លាំងនៅឆ្នាំ២០២៣ នៅប្រទេសចិន គឺស្ថិតក្នុងលំដាប់ទី៣ ។ ប្រទេសចិនទទួលបានប្រាក់ចំណូលពីភាពយន្តនេះ រហូតដល់៣.៨០០លានយាន់ឯណោះ (ឬស្មើប្រមាណ៥២១លានដុល្លារអាមេរិក) ហើយភាពយន្តនេះបានក្លាយជាប្រធានបទក្តៅ ដែលគេជជែកក្នុងអនឡាញពាក់ព័ន្ធនឹងគ្រោះថ្នាក់ក្នុងការធ្វើដំណើរមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ។

គួរបញ្ជាក់ថា រយៈពេល១ខែមុនការចាក់បញ្ចាំងខ្សែភាពយន្តនេះ ចិនបានប្រាប់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឱ្យលុបបំបាត់កន្លែងបោកប្រាស់ខុសច្បាប់តាមអនឡាញនៅតាមបរិវេណព្រំដែន ដែលផ្តោតលើពលរដ្ឋចិន ហើយភាពយន្តនេះមិនបានដាក់បញ្ចាំងក្នុងរោងភាពយន្តរបស់មីយ៉ាន់ម៉ាទេ ៕ No More Bets (2023) - IMDbប្រភព ៖ mgronline

ទើបតែចេញមិនបានប៉ុន្មានផង iPhone 15 Pro និង Pro Max មានបញ្ហាមិនប្រក្រតី ដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់

0

បរទេស៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ ២០២៣ ទូរស័ព្ទ iPhone 15 បានវាយលុកទីផ្សារពិភពលោកយ៉ាងឆាប់រហ័សបំផុត។ ទោះជាយ៉ាងណាក៏ដោយ ផលិតផលនេះបានជួបប្រទះនូវមតិអវិជ្ជមានមួយចំនួនពីអតិថិជន។

ថ្មីៗនេះ យោងតាមម្ចាស់ iPhone 15 Pro និង Pro Max មួយចំនួនបានត្អូញត្អែរថា ទូរស័ព្ទរបស់ពួកគេក្តៅខ្លាំងខុសពីធម្មតានៅពេលប្រើប្រាស់ ឬសាកថ្ម ដែលបណ្តាលឱ្យមានការរលាក។Apple iPhone 15 Ultra will reportedly be $200 more expensive than the  iPhone 14 Pro Max - Crast.net

អាស្រ័យហេតុនេះ មនុស្សជាច្រើនកំពុងមានការព្រួយបារម្ភ ពីព្រោះនៅពេលដែលសាកថ្ម iPhone 15 Pro និង Pro Max ទូរស័ព្ទក្លាយជាគ្រោះថ្នាក់ខ្លាំងបែបនេះ ដោយសារតែសីតុណ្ហភាពរបស់ទូរស័ព្ទកើនឡើងខុសពីធម្មតា។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលប្រើទូរស័ព្ទមានស្រោមក៏ដោយ ក៏វានៅតែមានកំដៅខ្លាំងដែលបញ្ចេញចេញពីទូរស័ព្ទផងដែរ ទោះបីជាមិនបានដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយក៏ដោយ។

ដូច្នេះហើយ យោងតាមអ្នកជំនួយបច្ចេកទេសរបស់ Apple ដែលធ្លាប់បាននិយាយមុនពេល iPhone 15 ចេញលក់ជាផ្លូវការថា សីតុណ្ហភាពអាចនឹងកើនឡើងបន្តិចនៅពេលដែលឧបករណ៍ត្រូវបានដំឡើង។ ក្រុមហ៊ុន Apple ក៏ធានាដល់អ្នកប្រើប្រាស់ផងដែរថា ឧបករណ៍ “នឹងត្រឡប់ទៅសីតុណ្ហភាពធម្មតាវិញ នៅពេលដំណើរការដំឡើងត្រូវបានបញ្ចប់ ឬនៅពេលដែលអ្នកប្រើបានបញ្ចប់កិច្ចការរបស់ខ្លួន”។Buy iPhone 15 Pro Max 256GB Blue Titanium - Apple (SG)

ទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុពិតប្រាកដនៃការកើនឡើងសីតុណ្ហភាពរបស់ iPhone 15 ដូចដែលមនុស្សជាច្រើនបានត្អូញត្អែរនោះទេ។ ដោយអ្នកជំនាញជាច្រើនក៏បានទាក់ទងទៅ Apple ដើម្បីស្វែងរកចម្លើយចំពោះបញ្ហាខាងលើ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយណាមួយពិតប្រាកដឡើយ៕
ប្រភព៖cafef.com

មិនធម្មតាមែន បទ «3D» របស់ Jungkook ជាប់ចំណាត់ថ្នាក់លេខ១ លើតារាង iTunes យ៉ាងហោចណាស់១០០ប្រទេស

0

ថ្ងៃទី២៩ ខែកញ្ញា Jungkook សមាជិកBTS បានទម្លាក់បទថ្មីមួយទៀតមានចំណងជើងថា «3D» Featជាមួយតារាចម្រៀង Jack Harlow បន្ទាប់ពីជោគជ័យបទ«Seven»។ ការត្រលប់មកវិញលើកនេះអ្នកគាំទ្រមានការរំពឹងទុកខ្ពស់ខណៈគ្រាន់តែទម្លាក់បទមិនបានប៉ុន្មានបទចម្រៀងនេះបានឡើងដល់កំពូលតារាង iTunes ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។BTS Jungkook Announces New Single '3D' In Collaboration With Jack Harlow;  Releases Stellar Concept Photoshoots

គិតត្រឹមម៉ោង៨ព្រឹកនៅប្រទេសកូរ៉េនាថ្ងៃទី៣០ ខែកញ្ញា បទ”3D” បានជាប់ចំណាត់ថ្នាក់លេខ ១ រួចហើយនៅលើតារាង iTunes Top Songs យ៉ាងហោចណាស់ ១០០ ប្រទេសជុំវិញពិភពលោក រួមទាំងសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ជប៉ុន កាណាដា អ៊ីតាលី និងប្រទេសជាច្រើនទៀត។ លើសពីនេះ បទចម្រៀង “3D” នេះបានឈានដល់លេខ ២ និងលេខ ៣ នៅលើតារាង iTunes Top Songs នៅក្នុងប្រទេសផ្សេងទៀត។BTS' Jungkook is back with new song 3D featuring Jack Harlow. Watch -  Hindustan Times

ទន្ទឹមនឹងនោះ វីដេអូចម្រៀង “3D” ក៏កំពុងបង្កើនការមើលក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ គិតត្រឹមម៉ោង ៩ ព្រឹក ម៉ោងនៅប្រទេសកូរ៉េថ្ងៃទី ៣០ ខែកញ្ញា វីដេអូចម្រៀងនេះមានអ្នកចូលមើលលើសពី ១១,៧ លានដងនៅលើឆាណែលយូធូបទៅហើយ៕Watch: BTS' Jungkook shows off his addictive charm in '3D' ft. Jack Harlow  - India Today

រយៈពេល៨ខែ ចរន្តទេសចរអន្តរជាតិមានការកើនឡើងបើធៀបឆ្នាំ២០២២ តែធ្លាក់ចុះបើធៀបឆ្នាំ២០១៩

0

ក្រសួងទេសចរណ៍បានបញ្ចេញស្ថិតិទេសចរណ៍នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះដោយបានធ្វើការប្រមូល និងចងក្រងទិន្នន័យទេសចរអន្តរជាតិពីគ្រប់ ច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេសសរុប ២៦ ច្រកទ្វារ ដែលមានកិច្ចសហការផ្ដល់ទិន្នន័យប្រចាំខែដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ចំណូល​ពី​ទេសចរ​អន្តរជាតិ​នៅក្នុង​ឆ្នាំ​ ២០២១ មាន​ត្រឹម ១៨៤ លាន​ដុល្លារ |  ភ្នំពេញ ប៉ុស្ដិ៍

របាយការណ៍ខាងលើបានបង្ហាញថា អត្រាកំណើនឆ្នាំ២០២៣ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានការកើនឡើងខ្ពស់ ២៥០.៨% ដោយសារចំនួនទេសចរឆ្នាំ២០២២ មានចំនួនតិច ប៉ុន្តែទើបបានត្រឹមកម្រិត ៨០.៣% នៃឆ្នាំ២០១៩ ប៉ុណ្ណោះ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនជំងឺកូវីដ-១៩ មានអត្រាកំណើនថយចុះ ១៩.៧% ។ ក្នុងនោះ ៖
• ផ្លូវអាកាស ៖ ៣៤.៧% នៃចំនួនសរុប កើនឡើង ២០៦.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.៩%
•ផ្លូវគោក ៖ ៦៤.៣% នៃចំនួនសរុប កើនឡើង ២៧៨.៤% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៩៣.៩%
・ ផ្លូវទឹក ១.១% នៃចំនួនសរុប កើនឡើង ៤៤១.៣%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៦០.១%

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថាប្រភពទីផ្សារទេសចរណ៍មកកម្ពុជាមានដូចជា៖
• តំបន់អាស៊ីប៉ាស៊ីហ្វិក ៖ ៨៤.៧% នៃចំនួនសរុប កើនឡើង ២៤៩.៤%ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ១៧.២%
• តំបន់អឺរ៉ុប ៖ ១០.៤% នៃចំនួនសរុប កើនឡើង ២៨៨.១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ តែបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៣១.០%
• តំបន់អាមរិក ៖ ៤.៦% នៃចំនួនសរុប កើនឡើង ២១០.៥% ធៀបរយៈពេល ដូចគ្នាឆ្នាំ២០២២ តែ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ថយចុះ ៣២.១%៕