កប៉ាល់ទេសចរណ៍ដ៏ធំដំបូងគេរបស់ចិនត្រៀមផ្តល់សេវាកម្ម
ប្រទេសចិន ៖ កប៉ាល់ «Adora Magic City» គឺជាកប៉ាល់ទេសចរណ៍ទំហំធំដំបូងគេរបស់ប្រទេសចិន ត្រូវបានក្រុមហ៊ុនប្រគល់ទៅឱ្យអតិថិជននៅទីក្រុងសៀងហៃ ។ ដូច្នេះ ធ្វើឱ្យចិនក្លាយជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលមានសមត្ថភាពផលិតកប៉ាល់ជាច្រើនប្រភេទ ដូចជា កប៉ាល់ផ្ទុកយន្តហោះ, កប៉ាល់ផ្ទុកឧស្ម័ន LNG ទំហំធំ និងកប៉ាល់ទេសចរណ៍ទំហំធំ ។
កប៉ាល់ទេសចរណ៍នេះផលិតឡើងដោយក្រុមហ៊ុន China State Shipbuilding Corporation (CSSC) និងក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding ។ វាមានប្រវែងជាង៣២៣ម៉ែត្រ និងមានទម្ងន់ប្រមាណ១៣៥.៥០០តោន ហើយវាអាចទទួលអ្នកដំណើររហូតដល់៥.២៤៦នាក់ ។ នៅក្នុងកប៉ាល់នេះ មានបន្ទប់សម្រាកសរុបចំនួន២.១២៥បន្ទប់ ហើយការផ្តល់សេវាកម្មនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។
ការផលិតកប៉ាល់ «Adora Magic City» គឺជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យផលិតកម្មទំនើបរបស់ប្រទេសចិន ហើយចិននៅតែគ្រប់គ្រងចំណែកទីផ្សារលំដាប់ទី១ នៅលើពិភពលោក ផ្នែកទីផ្សារផលិតកប៉ាល់អស់រយៈពេល១៣ឆ្នាំជាប់ៗគ្នា ។ ក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding បានបង្ហាញពីភាពជោគជ័យក្នុងការផលិតកប៉ាល់ ហើយក្រុមហ៊ុនបានប្រគល់កប៉ាល់ផ្សេងៗសរុបចំនួន៥៥៣គ្រឿង ។
Chen Gang ជាប្រធានអ្នករចនាគម្រោងកប៉ាល់ទេសចរណ៍ទំហំធំរបស់ក្រុមហ៊ុន Shanghai Waigaoqiao Shipbuilding លើកឡើងថា ក្រុមហ៊ុនបានចំណាយពេលអស់៥ឆ្នាំ សម្រាប់ការផលិតកប៉ាល់ទេសចរណ៍ ។ ក្រុមហ៊ុនត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ ដោយការអភិវឌ្ឍគុណភាពការផលិតជាបន្តបន្ទាប់ រហូតអាចផលិតកប៉ាល់ទេសចរណ៍នេះឱ្យទំនើបលំដាប់ពិភពលោក ។ បច្ចុប្បន្ន ក្រុមហ៊ុនបានចាប់ផ្តើមផលិតកប៉ាល់ទេសចរណ៍ទី២ ហើយនេះបង្ហាញថា ឧស្សាហកម្មផលិតកប៉ាល់ទេសចរណ៍របស់ចិនកំពុងរីកចម្រើន ។
Zheng Yiming ជាប្រធានផ្នែកស្ថិតិ និងព័ត៌មានប្រចាំសមាគមឧស្សាហកម្មផលិតប៉ាល់ចិនលើកឡើងថា ភាពជោគជ័យនៃការផលិតកប៉ាល់ទេសចរណ៍របស់ចិនបង្ហាញថា ចិនអាចផលិតកប៉ាល់ទំនើបគ្រប់ប្រភេទ ។ លើសពីនេះ វាធ្វើឱ្យឧស្សាហកម្មការផលិតកប៉ាល់កើនឡើងជាបន្តបន្ទាប់ ៕ ប្រភព ៖ China face










.jpg)







-ទំពាំងបាយជូ: ទំពាំងបាយជូមានជាតិពុលខ្លាំងចំពោះសត្វ ហើយអាចបណ្តាលឱ្យខូចតម្រងនោមធ្ងន់ធ្ងរ ដែលនាំឱ្យខ្សោយតម្រងនោមស្រួចស្រាវ នឹងអាចបណ្តាលឱ្យសត្វស្លាប់ទៀតផង។
-ផ្លែប៊ឺរីព្រៃ: ត្រូវប្រុងប្រយ័ត្នជានិច្ច នេះគឺដោយសារតែផ្លែប៊ឺរីព្រៃជាច្រើនមានជាតិពុលដល់សត្វ។
-ផ្សិតព្រៃ: ផ្សិតព្រៃគឺមានជាតិពុលខ្លាំង ប្រសិនបើសត្វរបស់អ្នកបរិភោគវា នឹងមានរោគសញ្ញាដូចជា ក្អួត រាគ រួមទាំងចង្វាក់បេះដូងមិនទៀងទាត់ ក៏ដូចជាបណ្តាលឱ្យខូចសរីរាង្គសត្វ ប្រកាច់ និងបាត់បង់ស្មារតីក្នុងករណីធ្ងន់ធ្ងរបំផុត។
– Celery: Celery គឺជាបន្លែបៃតងដែលធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ ក៏ដូចជាតម្រងនោមរបស់សត្វមានបញ្ហា រួមទាំងប្រឈមនឹងបញ្ហាសុខភាពផ្សេងៗទៀត៕




ប្រភព ៖ TNN World















