ជាការពិតណាស់មីកញ្ចប់គឺផ្ទុកនូវកាឡូរី ហើយការដែលហាមមិនឲ្យទទួលទានមីកញ្ចប់ធ្វើជាអាហារពេលព្រឹក មិនមែនជាដំបូន្មានរបស់អ្នកជំនាញណាម្នាក់ឡើយ ប៉ុន្តែជាក់ស្តែងប្រសិនបើអ្នកញុំាវាលើសកម្រិត នឹងអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នក។No photo description available.

អ្នកមិនគួរញុំាមីជារៀងរាល់ថ្ងៃទេ ហើយបរិមាណដែលល្អនោះគួរអាចញុំា២ទៅ៣ថ្ងៃក្នុង១សប្តាហ៍គឺគ្រប់គ្រាន់ហើយ។ ម៉្យាងវិញទៀតលោកអ្នកមិនគួរទទួលទានមីសុទ្ធតែ១មុខទេ ព្រោះវាខ្វះជាតិអាហាររូបត្ថម្ភដូចជា ប្រូតេអ៊ីននិងជាតិសរសៃជាដើម ដែលជាហេតុបណ្តាលឲ្យរាងកាយរបស់អ្នកកង្វះជាតិអាហារូបត្ថម្ភ ប្រសិនបើអ្នកទទួលទានវារយៈពេលយូរ។ ដូច្នេះហើយដើម្បីកាត់បន្ថយនូវបញ្ហាទាំងនេះ អ្នកគួរតែទទួលទានមីកញ្ចប់ជាមួយនឹងម្ហូបផ្សេងៗដូចជា សាច់ ស៊ុត បន្លែ អាហារសមុទ្រជាដើម ដើម្បីធ្វើឲ្យវាក្លាយជាអាហារមួយដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ព្រមទាំងផ្តល់ឲ្យរាងកាយរបស់អ្នកទទួលបាននូវប្រូតេអ៊ីន ក៏ដូចជាកាកសរសៃច្រើន។Shanghai Style Fried Noodles - Ahead of Thyme

គួរបញ្ជាក់ផងដែរថា អ្នកមិនគួរបន្ថែមនូវជាតិខ្លាញ់ទេព្រោះវាបានរួមបញ្ចូលនូវបរិមាណខ្លាញ់ច្រើនរួចទៅហើយនៅក្នុងកញ្ចប់មីនីមួយៗ។ ម៉្យាងវិញទៀត មីកញ្ចប់ក៏ដូចជាម្ហូបផ្សេងៗដែរ គឺវាមិនផ្តល់នូវផលប៉ះពាល់ដល់សុខភាពរបស់អ្នកទេ ប្រសិនបើអ្នកចេះទទួលទានវានៅក្នុងបរិមាណដ៏ត្រឹមត្រូវនិងសមរម្យ៕