បរទេស៖ លោក Ashlee Vance ដែលជាអ្នកសរសេរជីវប្រវត្តិរបស់ Elon Musk បាននិយាយថា មានមនុស្សរាប់ពាន់នាក់បានចុះឈ្មោះសម្រាប់ការសាកល្បងដំបូងក្នុងការផ្សាំខួរក្បាលរបស់បន្ទះឈីប Neuralink ។
យោងតាមប្រភពព័ត៌មាន Business Today ដែលបានចុះផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកាថា ឧបករណ៍ផ្សាំដែលត្រូវបានរចនាឡើងដើម្បីជំនួសបំណែកលលាដ៍ក្បាល Neuralink កំពុងរៀបចំសាកល្បងទៅលើមនុស្សជាលើកដំបូង ក៏ដូចជាកំពុងស្វែងរកអ្នកស្ម័គ្រចិត្តម្នាក់ដែលមានបំណងធ្វើនីតិវិធីដែលពាក់ព័ន្ធនឹងការដកផ្នែកមួយនៃលលាដ៍ក្បាលរបស់ពួកគេដើម្បីបញ្ចូលអេឡិចត្រូត និងខ្សែ superthin ចូលទៅក្នុងខួរក្បាលរបស់ពួកគេ។Elon Musk's Neuralink Brain Implant Startup Is Ready to Start Surgery -  Bloomberg

លោក Ashlee Vance ដែលជាអ្នកសរសេរជីវប្រវត្តិរបស់ Elon Musk បាននិយាយថា ទោះបីជាការសាកល្បងដំបូងមានភាពស្មុគស្មាញបន្តិចក៏ដោយ ក៏មនុស្សជាច្រើននាក់បានស្ម័គ្រចិត្តធ្វើការវះកាត់យកផ្នែកមួយនៃលលាដ៍ក្បាលរបស់ពួកគេចេញ ដើម្បីបញ្ចូលអេឡិចត្រូត និងខ្សែស្តើងបំផុតចូលទៅក្នុងខួរក្បាលរបស់ពួកគេ បើទោះបីជាការវះកាត់ដំបូងបរាជ័យ ឬជោគជ័យក៏ពួកគេយល់ព្រមដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Vance ក៏បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុននៅមិនទាន់ជ្រើសរើសអ្នកស្ម័គ្រចិត្ត ឬនរណាម្នាក់ដែលសមស្របសម្រាប់ធ្វើការវះកាត់នៅឡើយទេ។Would YOU sign up? 'Thousands of people' want to have a portion of their  skull removed and one of Elon Musk's Neuralink brain chips implanted,  report claims | Daily Mail Online

លោក Vance បានបន្ថែមថា នៅពេលភ្ជាប់បន្ទះឈីបទៅនឹងខួរក្បាល វេជ្ជបណ្ឌិតត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីធ្វើការវះកាត់កាត់លលាដ៍ក្បាល បន្ទាប់មកត្រូវចំណាយពេល ២៥ នាទីសម្រាប់មនុស្សយន្តដើម្បីបញ្ចូលឧបករណ៍រួមជាមួយនឹងផ្នែកបន្ទះឈីបស្តើងបំផុតដែលមានប្រហែល ៦៤ ផ្សេងៗគ្នា។Watch The Science Behind Elon Musk's Neuralink Brain Chip | Currents | WIRED

គួរបញ្ជាក់ដែរថា បន្ទះឈីប Neuralink ត្រូវបានបង្កើតឡើងដោយ Elon Musk ក្នុងឆ្នាំ ២០១៦ ជាមួយនឹងសមាជិក ៧ នាក់ផ្សេងទៀត។ គោលដៅរបស់ក្រុមហ៊ុនគឺដើម្បីអភិវឌ្ឍចំណុចប្រទាក់ខួរក្បាលរវាងមនុស្ស និងកុំព្យូទ័រដោយជោគជ័យ ដើម្បីអនុញ្ញាតឱ្យមនុស្សបញ្ចូលគ្នាជាមួយ AI នាពេលអនាគត។ ដូច្នេះ យោងតាមក្រុមហ៊ុនមានគោលបំណងបញ្ចូលបន្ទះឈីបនៅក្នុងខួរមនុស្សចំនួន ១១ នាក់នៅឆ្នាំក្រោយ និងច្រើនជាង ២២,០០០ នាក់នៅឆ្នាំ ២០៣០៕Pigs help Elon Musk demonstrate Neuralink's brain implant