នៅថ្ងៃទី៧ ខែវិច្ឆិកា ប៉ូលិសក្រុង Sao Paulo បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីបែកធ្លាយដែលបានកើតឡើងនៅឯផ្ទះល្វែងមួយបន្ទាប់ពីមានជនប្រដាប់អាវុធ៣នាក់ បានចូលទៅក្នុងផ្ទះល្វែងនោះ ចងដៃជនរងគ្រោះ២នាក់ អាយុ៥០ឆ្នាំម្នាក់ និង៥២ឆ្នាំ ហើយលួចយកកាបូប នាឡិកា និងត្បូងមានតម្លៃ។
ប្រភពដដែលបានបញ្ជាក់ថាជនសង្ស័យម្នាក់អាយុ២០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានហេតុការណ៍នេះជនដៃដល់ម្នាក់ទៀតត្រូវបានគេកំណត់អត្តសញ្ញាណហើយម្នាក់ទៀតដែលនៅសល់កំពុងត្រូវបានគេស្វែងរក។ យោងតាមកាសែតក្នុងស្រុកជនរងគ្រោះពីរនាក់ខាងលើមិនមានរបួសនោះទេ ខណៈគេដឹងថាជនរងគ្រោះនោះជាឪពុកម្តាយរបស់ Bruna Biancardi ដែលត្រូវជាមិត្តស្រីរបស់កីឡាករឆ្នើម Neymar។Neymar Jr Welcomes Baby Girl With Girlfriend Bruna Biancardi - The Daily  Guardian

ប៉ុន្មានម៉ោងមុនហេតុការណ៍នេះ តារាម៉ូដែលវ័យ ២៩ ឆ្នាំរូបនេះបានបង្ហោះរូបភាព និងវីដេអូនៃកម្មវិធីជប់លៀងចេញខែកូនស្រីនាងមានឈ្មោះ Mavie ដោយមិនបានបង្ហាញពីពេលវេលា និងទីកន្លែងនោះទេ។ មិត្តស្រីនិងកូនរបស់ Neymar ស្ថិតក្នុងគោលដៅនៃការចាប់ជំរិត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប៉ុន្តែជាសំណាងល្អពួកគេទាំងពីរនាក់មិននៅក្នុងផ្ទះនោះឡើយ។

ហេតុការណ៍នេះដែរ អ្នកតំណាងរបស់ Neymar បាននិយាយថា ពួកគេមិនបានដឹងអ្វីអំពីឧបទ្ទវហេតុនេះទេ ស្របពេលដែលអ្នកតំណាងរបស់មិត្តស្រីកីឡាកររូបនេះមិនឆ្លើយតបដូចគ្នា។Neymar's girlfriend Bruna Biancardi & baby targeted by kidnappers - Futbol  on FanNation

មិត្តស្រីរបស់កីឡាកររូបនេះជាតារាម៉ូដែលដែលមានអ្នកតាមដានជាងប្រាំលាននាក់នៅលើ Instagram ។ Neymar និងនាងបានប្រកាសពីទំនាក់ទំនងរបស់ពួកគេកាលពីឆ្នាំមុន ប៉ុន្តែបានបែកបាក់គ្នាយ៉ាងខ្លីនៅរដូវក្តៅឆ្នាំ២០២២។ នៅខែមេសា ឆ្នាំ២០២៣ ពួកគេបានប្រកាសថាមិត្តស្រី Neymar មានផ្ទៃពោះ ហើយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នាងសម្រាលបានកូនស្រីដោយពួកគេបានដាក់ឈ្មោះថា Mavie ។Neymar: It's official! Bruna Biancardi is PSG star's new baby mama | Marcaមុនពេល កីឡាកររូបនេះមានទំនាក់ទំនងជាមួយមិត្តស្រីបច្ចុប្បន្ន Neymar បានមានទំនាក់ទំនងជាមួយតារាម៉ូដែលម្នាក់ទៀតឈ្មោះ Carolina Dantas ហើយពួកគេមានកូនប្រុសម្នាក់ឈ្មោះ Davi Lucca កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១១។

គូសបញ្ជាក់ថា Neymar បានរងរបួសជង្គង់ខាងឆ្វេងធ្ងន់ធ្ងរអំឡុងពេលរបស់ពេលប្រេស៊ីលចាញ់ ០-២ ក្រោមស្នាដៃម្ចាស់ផ្ទះអ៊ុយរូហ្គាយក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ នៅថ្ងៃទី ១៧ ខែតុលា ហើយកីឡាកររូបនេះទទួលការវះកាត់និងកំពុងសម្រាកព្យាបាលនៅប្រទេសប្រេស៊ីល ប៉ុន្តែត្រូវបានគេរំពឹងថានឹងអវត្តមានជាច្រើនខែលើទីលានប្រកួត៕