ពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកស្រី ទ្រី ដាណា បង្ហើបដំណឹងចង់ភ្ជាប់ពាក្យតែកូនកំលោះមិនមែនជាលោក សេង មង្គល ពេលនេះគឺជាក់ច្បាស់ហើយដោយអ្នកជំនួញរូបនេះពិតជាបានភ្ជាប់ពាក្យពិតមែន ខណៈកូនកំលោះក៏ជាអ្នកសិល្បៈមួយរូបដែរគឺ លោក រស់ រាជ្ជសាល។ ស្របពេលជាមួយការភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា លោក សេង មង្គល សម្រេចចិត្តធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសបាត់។

នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២៣ នេះ មហាជនអ្នកលេងបណ្តាញសង្គមបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេដោយទទួលដំណឹងថាលោកស្រី ទ្រី ដាណា សម្រេចចិត្តដឹកដៃតារាប្រុស រស់ រាជ្ជសាល ភ្ជាប់ពាក្យតែម្តង ខណៈកន្លងមកអ្នកគាំទ្រគិតថាកូនកំលោះជាលោក សេង មង្គល។ ដំណឹងនៃការភ្ជាប់ពាក្យនេះបានសាយភាពទាំងព្រឹកបន្ទាប់ពីលោក ឆឹម សក្កដា ដឹកដៃគូដណឹងអ្នកនាង ពេជ្រ សោភា ទៅចូលរួមពិធីមង្គល ព្រមទាំងបង្ហោះអបអរសាទរទៅកាន់កូនកំលោះ កូនក្រមុំ។ ក្នុងពិធីភ្ជាប់ពាក្យនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានអញ្ជើញទៅចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfxsnmpuCzHMKoSROFw-y8zV4I6-WnsXtI9n3FcrHJliKxS-ndpNDUYrnG1E8oRE7JTAv6Wkjo_5p7JxYLLpH5GhU6T0LFmvmr0_g9m8NYqqPWVTQyu50vRoZB6qacMsSkv7MKlHMZqULaxV_1oGUJlyTinKmmYsWBjGfVm_lIKasoRIWfZH1ej9Xq44/s2048/400673142_917428366407632_6737089073989531812_n.jpg

ដោយឡែកសម្រាប់លោក សេង មង្គល វិញ ដែលកន្លងមកតែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយលោកស្រី ទ្រី ដាណា រហូតធ្វើឱ្យមហាជនភាន់ច្រឡំថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសពេលនេះក៏ច្បាស់ការពិតកន្លងមកគ្រាន់តែជាការងាររបស់ពួកគេតែប៉ុណ្ណោះ។ មុនពេលពិធីភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា ជាមួយកំលោះសាច់ដុំ រស់ រាជ្ជសាល គេសង្កេតឃើញថាលោក សេង មង្គល បានហោះទៅកម្សាន្តនៅក្រៅប្រទេសគឺប្រទេសថៃ និងឡាវ ទំនងជាលោកពុំបានមកចូលរួមនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmfXUSVfIf9YKu7oFzZaeWgDpq2hdZuenLeLGtHVsklV-JqfwKAzGn4sZfkLX1DoF_rPnShJCQ9GAsUYDgl0gTwxTszs7JhFcAIjPrt4o4spV170rFveE-fAN2_4GqTyqADJHsWd_g-h5KUk9H4S9g8q5t7bu9uHIbxPI-w0Zm7cQwHoe_v-1dz9tqLU0/s960/399598072_917425633074572_8146239883791466536_n.jpg

គេចាំបានដែរថា មុនការភ្ជាប់ពាក្យនេះលោកស្រី ទ្រី ដាណា បានLiveលើបណ្តាញសង្គមបន្ទាប់ពីរងនូវមតិរិះគន់ថា គោចាស់ចង់ស៊ីស្មៅខ្ចី ក្រោយពីបញ្ចេញសកម្មភាពស្និទ្ធស្នាលជាមួយលោក សេង មង្គល។ ក្នុងនោះដែរ អ្នកជំនួញរូបនេះបានបង្ហើបថា កូនកំលោះរបស់ខ្លួនមានរូបរាងសង្ហា មានសាច់ដុំជាងលោក សេង មង្គលទៅទៀត ហើយសឹងតែភ្ជាប់ពាក្យឱ្យអ្នករិះគន់នោះឃើញច្បាស់នឹងភ្នែកតែម្តងចាំមើលនឹងមានពាក្យអ្វីរិះគន់ទៀត។

អ្វីៗបានក្លាយជាការពិត ពេលនេះលោកស្រី ទ្រី ដាណា សម្រេចចិត្តភ្ជាប់ពាក្យហើយជាមួយលោក រស់ រាជ្ជសាល ជាតារារូបសង្ហាមានសាច់ដុំ បន្ទាប់ពីទុកបេះដូងឱ្យទំនេរប៉ុន្មានឆ្នាំមកនេះបន្ទាប់ពីលែងលះជាមួយស្វាមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipIMCrvkiYa6K2gTuNvrTKTVft72Vz92-tmQPeK94OnKB-JWm0MY99BSMUkD3dFG_GNX1XgPW6h1mZUVl5agS2gAb7hz-9Xjcdr3YXYHElfgvfSVkE_nuhwZk0coZJdQ8P-xDo6nuXeVQclKUQWOhzVyIRLNHtjk3KZ-1xanwfec8_FydR9OgW2TFGiN8/s2000/399958773_891835092298399_8076383046265725404_n.jpg