នៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក stephen fung ដែលត្រូវជាស្វាមីរបស់ Shu Qi បាននិយាយថាពួកគេទាំងពីរនាក់គ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនហើយមិនជ្រៀតជ្រែកលុយកាក់គ្នាទៅវិញទៅមកឡើយ។Shu Qi and Stephen Fung make first stage appearance together

តារាសម្តែងនិងចម្រៀង stephen fung បានប្រាប់ទៀតថា ខ្លួនលោកផ្ទាល់មិនពូកែខាងវិនិយោគ ឬធ្វើអាជីវកម្មទេ ដូច្នេះហើយមិនសូវមានការយល់ដឹងក្នុងការលេងភាគហ៊ុន និងវិនិយោគលើអចលនទ្រព្យ។ តារាប្រុសរូបនេះបានទម្លាយប្រាប់អ្នកសារព័ត៌មានទៀតថាលោក ចំណាយប្រាក់ច្រើនលើការធ្វើដំណើរ ជាពិសេសសណ្ឋាគារ ព្រោះចង់ស្នាក់នៅកន្លែងដែលមានផាសុកភាព ងាយស្រួលសម្រាប់ការដើរ និងរត់លេង។ លោក stephen fung ថា ផ្ទុយពីខ្លួនលោកភរិយាលោកពូកែគ្រប់គ្រងលុយណាស់ហើយ Shu Qi ក៏វិនិយោគលើវិស័យផ្សេងៗផងដែរ។Stephen Fung - IMDb

គួរបញ្ជាក់ថាតារាស្រី Shu Qi និងតារាប្រុស stephen fung ជាមិត្តនឹងគ្នាអស់រយៈពេល ២០ ឆ្នាំមុនពេលអ្នកទាំងពីររៀបការដោយសម្ងាត់ក្នុងឆ្នាំ២០១៦។ ទោះបីជាពួកគេរៀបការជាច្រើនឆ្នាំហើយនៅមិនទាន់មានតំណក់ឈាមរួមគ្នាក្តី ប៉ុន្តែរឿងនេះមិនប៉ះពាល់អារម្មណ៍ពួកគេទេ។ តារាស្រីរូបនេះបាននិយាយថា ខ្លួនមានអារម្មណ៍សំណាងដោយសារស្វាមីរបស់នាងលើកទឹកចិត្តក្នុងការងាររបស់នាង ហើយព្រមទទួលយកគ្រប់យ៉ាងទោះបីជានាងធ្លាប់សម្តែងក្នុងភាពយន្តអាសអាភាសក៏ដោយ។Shu Qi: Home is where my husband is!

Shu Qi មានអាយុ ៤៩ ឆ្នាំ ជាសិល្បការិនីហុងកុងពហុជំនាញ។ តារាស្រីរូបនេះមានភាពល្បីល្បាញតាមរយៈភាពយន្តអាម៉េរិករឿង The Love of a Teenager និង Forty Woman ជាដើមលើសពីនេះទៀតស្វាមីនាងក៏ជាអ្នកដឹកនាំរឿងផងដែរ។ ដ្បិតតែឆ្នាំនេះនាងមានវ័យជ្រេបន្តិចក្តីប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាតព្រមទាំងបានក្លាយជាទូតសុឆន្ទៈនៃម៉ាកអន្តរជាតិជាច្រើន៕Shu Qi reveals little about marriage - People - The Jakarta Post