នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០ៈ១៥នាទីយប់ មានករណីនារីម្នាក់បានទៅប្តឹងសមត្ថកិច្ច ជុំវិញបញ្ហាម្ចាស់ឆ្នោតវៀតណាមមិនបើកលុយឱ្យ ក្រោយខ្លួនចាក់ត្រូវ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្សារ រន្ទះបាញ់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយនារីចាក់ឆ្នោតត្រូវ មានឈ្មោះថា វណ្ណលី ហេង បានចាក់ឆ្នោតត្រូវ៣លេខ ក្នុងតម្លៃ២០០០ពាន់រៀល ក៏ប៉ុន្តែម្ចាស់ឆ្នោតមិនព្រមបើកលុយឱ្យ ហើយក៏រត់ទៅប្តឹងសមត្ថកិច្ច។

ក្រោយមក កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំស្រ្តីចាក់ឆ្នោតនោះ មកសាកសួរ និងអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាម ខណៈមេឆ្នោត បានចាក់សោរផ្ទះរត់ចោលស្រុកបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំង៕