Home Blog Page 1436

សូមចូលរួមសោកស្ដាយ! និស្សិតខ្មែរយើងម្នាក់ស្លាប់ នៅក្នុងចំណោមជនរងគ្រោះជាង១០០០នាក់ ក្រោយផ្ទុះសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់

0

រដ្ឋធានីជេរូហ្សាឡឹម៖ អ៊ីស្រាអែល បានប្រកាសសង្គ្រាម ជាមួយនឹងក្រុមប្រដាប់អាវុធហាម៉ាស់របស់ជនជាតិប៉ាឡេស្ទីន ក្រោយពេលពួកនេះ បានវាយប្រហារយ៉ាងសន្ធាប់ដ៏គួរឲ្យភ្ញាក់ផ្អើល មិនធ្លាប់មានពីមុនមក ចេញពីទឹកដីហ្កាហ្សា (Gaza) មកលើទឹកដីរបស់អ៊ីស្រាអែល ហើយការប៉ះទង្គិចគ្នានេះ បានបណ្ដាលឲ្យមនុស្ស ជាង១០០០នាក់ស្លាប់ ដោយក្នុងនោះមានទាំងនិស្សិតខ្មែរម្នាក់ផងដែរ។May be an image of 1 person and smiling

បើតាមសារព័ត៌មាន Fresh News បានឲ្យដឹង ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ បានផ្ញើសារលិខិត និងហៅទូរស័ព្ទទៅកាន់ក្រុមគ្រួសារសព ដើម្បីសម្តែងការសោកស្តាយ និង ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់និស្សិត ចាន់ ឧត្តម ដែលបានទទួលមរណភាព ក្នុងហេតុការណ៍វាយប្រហារ នៅក្នុងតំបន់ហ្កាហ្សា ប្រទេសអ៊ីស្រាអែល។

លោក ចាន់ ឧត្តម អាយុ២៤ឆ្នាំ ជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានទទួលស្លាប់ នៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស់ កាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ ខណៈកំពុងតែស្នាក់នៅ និង បន្តការសិក្សា នៅប្រក្នុងទេសអ៊ីស្រាអែល។May be an image of 6 people and text

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែតុលា ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានធ្វើឱ្យប្រទេសតក់ស្លុត និង សោកសៅ ចំពោះសង្គ្រាម ដ៏យូរ និង លំបាក គឹរយៈពេលមួយថ្ងៃ ក្រោយពេលក្រុមហាម៉ាស់ បានបាញ់ផ្លោងគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ ស្រោចទៅលើទឹកដីរបស់អ៊ីស្រាអែល ហើយបានបញ្ជូនក្រុមយុទ្ធជន ទៅបាញ់សម្លាប់ជនស៊ីវិល និង ចាប់ជាចំណាប់ខ្មាំង យ៉ាងហោចណាស់ ចំនួន១០០នាក់។

ជម្លោះបង្ហូរឈាមនេះ បាននិងកំពុងតែបង្កើននូវភាពតានតឹងយ៉ាងខ្លាំង នៅតំបន់មជ្ឈិមបូព៌ា ហើយបានសម្លាប់មនុស្ស ជាង៧០០នាក់ នៅអ៊ីស្រាអែល។ នេះជាការស្លាប់ដ៏ច្រើនបំផុតរបស់ប្រទេសមួយនេះ ចាប់តាំងពីសង្រ្គាមអារ៉ាប់-អ៊ីស្រាអែល នាឆ្នាំ១៩៧៣ រហូតមក ខណៈពេលនោះ ប្រទេសនេះ បានរងការវាយប្រហារ ដោយក្រុមកម្លាំងចម្រុះ ដឹកនាំដោយអេហ្ស៊ីប និង ស៊ីរី នៅក្នុងការប្រយុទ្ធគ្នា ដើម្បីកាន់កាប់ទឹកដីរបស់អ៊ីស្រាអែល។World reaction to surprise attack by Palestinian Hamas on Israel | Israel- Palestine conflict News | Al Jazeera

កម្លាំងការពារជាតិអ៊ីស្រាអែល បានធ្វើបច្ចុប្បន្នភាព នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គម X (ដែលពីមុនគេស្គាល់ ជាបណ្ដាញសង្គមធ្វីធើរ) ដោយដកស្រង់ប្រភពពីមន្រ្ដីយោធា ថា ជនជាតិអ៊ីស្រាអែល ជាង ២ ១៥០នាក់បានរងរបួស នៅក្នុងការវាយប្រហារ កាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា)។

លោក ចូណាថាន់ ផេនីកូវ (Jonathan Panikoff) នាយក គំនិតផ្ដួចផ្ដើមសន្ដិសុខមជ្ឈិមបូព៌ា Scowcroft បានបញ្ជាក់ ថា «អ៊ីស្រាអែល បានរងការវាយប្រហារយ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក។ ខ្ញុំបានឮការប្រៀបធៀបជាច្រើន ទៅនឹងព្រឹត្ដិការណ៍ នៅសហរដ្ឋអាមេរិក នាថ្ងៃទី១១ ខែកញ្ញា ហើយប្រជាជនអ៊ីស្រាអែល ជាច្រើន កំពុងតែតស៊ូ ដើម្បីយល់អំពីរបៀបដែលអាចនឹងកើតឡើង»។See How Much You Know About the Israeli-Palestinian Conflict | Council on  Foreign Relations

ក្រុមមន្រ្ដីហ្កាហ្សា បានរាយការណ៍ ថា មានអ្នកស្លាប់ យ៉ាងហោចណាស់ ចំនួន៤១៣នាក់ នៅក្នុងតំបន់ក្រីក្រ ហើយជាតំបន់បានបិទជាប់ ដោយមានមនុស្ស ២,៣លាននាក់ ដែលត្រូវបានវាយប្រហារតាមអាកាសពីអ៊ីស្រាអែល ទៅលើគោលដៅ ចំនួន៨០០កន្លែង នៅចំពោះមុខអ្វីដែលមនុស្សជាច្រើនភ័យខ្លាច ថា អាចនឹងជាការឈ្លានពាន ទៅលើទឹកដីរបស់ខ្លួន។

ដោយឡែក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញបញ្ជាផ្ដល់ជំនួយគាំទ្របន្ថែម សម្រាប់ប្រទេសអ៊ីស្រាអែល នៅក្នុងការប្រឈមមុខនឹងការវាយប្រហារភេរវករ បង្កឡើង ដោយក្រុមហាម៉ាស់ (Hamas)។Israel-Palestine War Day 2 LIVE Updates: A look at history of Arab-Israel  conflict

លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងបញ្ជូនយោធោបករណ៍ និង ធនធានបន្ថែម រួមទាំងគ្រាប់បែកយ៉ាងឆាប់រហ័យ ទៅជួយដល់កងកម្លាំងការពារអ៊ីស្រាអែល។ ទន្ទឹមគ្នានេះ គាត់បានបញ្ជូននាវាផ្ទុកយន្តហោះ USS Gerald R Ford និង ក្រុមនាវាចម្បាំង ទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ហើយថា ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កើនកងយន្តហោះចម្បាំង នៅក្នុងតំបន់។

ក្រុមហាម៉ាស់ បានចោទប្រកាន់ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ីស្រាអែល ជាការឈ្លានពាន ប្រឆាំងនឹងប៉ាឡេស្ទីន។World Leaders Condemn Israel-Palestine War – Channels Television

បណ្ដាប្រទេសជាច្រើន ត្រូវបានគេរាយការណ៍ ថា ប្រជាជាតិផ្សេងៗ ត្រូវបានសម្លាប់ ចាប់ពង្រត់ ឬ បាត់ខ្លួន នៅក្នុងការប្រយុទ្ធគ្នានេះ រួមមាន កម្ពុជា ប្រេស៊ីល អង់គ្លេស បារាំង អាល្លឺម៉ង់ អៀរឡង់ដ៍ ម៉ិកស៊ិក នេប៉ាល់ ថៃ អ៊ុយក្រែន និង អាមេរិក…ជាដើម។

កងកម្លាំងអ៊ីស្រាអែលរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស់ នៅភាគខាងត្បូង ជាកន្លែងដែលសាកសពជនស៊ីវិល ត្រូវបានគេរកឃើញពាសពេញផ្លូវថ្នល់ និង នៅកណ្តាលទីក្រុង៕May be an image of text

នាយករដ្ឋមន្ត្រីថៃនឹងរឹតបន្តឹងការប្រើប្រាស់ថ្នាំញៀ.ន

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យកន្លែងព្យាបាលអ្នកញៀនថ្នាំនៅស្ថានីយប៉ូលិសភូថន ហួថូន ស្រុកសុវណ្ណភូមិ ខេត្តរ៉យអេត ហើយលោកនាយករដ្ឋមន្ត្រីចង់ឱ្យស្ថានីយប៉ូលិសភូថន ហួថូន ក្លាយជាកន្លែងគំរូសម្រាប់ដោះស្រាយបញ្ហាអ្នកញៀនថ្នាំនៅប្រទេសថៃ ។เศรษฐา” ลั่นนายกฯ นั่งหัวโต๊ะแก้ปัญหาเองยาเสพติดต้องลดลง เน้นบำบัดดีกว่าจับ เข้าคุก

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ លើកឡើងថា មន្ត្រីប្រចាំការនៅស្ថានីយប៉ូលិសភូថន ហួថូន បានធ្វើការងារយ៉ាងល្អ និងក្លាយជាកន្លែងគំរូមួយ ។ លោកចង់ឱ្យកន្លែងព្យាបាលអ្នកញៀនថ្នាំផ្សេងទៀតគិតថា តើពួកគេគួរតែអនុវត្តបែបនេះដែរឬអត់ ។ កន្លែងព្យាបាលអ្នកញៀនថ្នាំនីមួយៗត្រូវពិនិត្យមើលការត្រៀមខ្លួន និងភាពរឹងមាំរបស់ទីប្រជុំជនថា តើអាចទៅរួចដែរឬទេ ។ វាជាគំរូពិសោធន៍ឱ្យឃើញថា ពួកគេទទួលបានជោគជ័យ ដោយចំនួនអ្នកញៀនថ្នាំនឹងធ្លាក់ចុះ ហើយមានមុខរបរត្រឹមត្រូវសម្រាប់ចិញ្ចឹមជីវិតនាថ្ងៃអនាគត ។Thai Police Seize 1.2 Tons of Crystal Meth Bound for Australia

លោកនាយករដ្ឋមន្ត្រីថៃបន្តថា ស្ថានីយប៉ូលិសភូថន ហួថូន គឺជាទីកន្លែងដ៏សំខាន់មួយសម្រាប់ជួយព្យាបាលអ្នកញៀនថ្នាំ ហើយអ្នកទោស៨៥% ដែលជាប់ពន្ធនាគារនៅប្រទេសថៃ គឺជាអ្នកប្រើប្រាស់ថ្នាំញៀន ។ ប្រសិនបើប្រទះឃើញអ្នកផ្ទុកសារធាតុញៀនតែបន្តិចបន្តួច ហើយប៉ូលិសចាប់ខ្លួនពួកគេបញ្ជូនមកកាន់ពន្ធនាគារនោះ ប្រទេសថៃនឹងសម្បូរទៅដោយអ្នកញៀនថ្នាំជាមិនខាន ។ ហេតុនេះ យើងគួរតែមានវិធីផ្សេងៗដើម្បីផ្លាស់ប្តូរអ្នកញៀនថ្នាំឱ្យក្លាយជាអ្នកជំងឺ ហើយត្រូវព្យាបាលពួកគេឱ្យបានល្អ មានមុខរបរច្បាស់លាស់ មានកិត្តិយស និងបញ្ជូនពួកគេទៅឱ្យឪពុក-ម្តាយ ឬក្រុមគ្រួសារ ។ ចំណែកការដុតបំផ្លាញថ្នាំញៀនផ្សេងៗ យើងត្រូវតែកាត់បន្ថយពេលវេលា ។White Christmas dashed for cocaine syndicate mastermind | Bendigo  Advertiser | Bendigo, VIC

លោកនាយករដ្ឋមន្ត្រីថៃបន្ថែមថា លោកបាននិយាយរួចហើយថា ការដោះស្រាយបញ្ហាថ្នាំញៀន លោកនឹងដោះស្រាយវាដោយខ្លួនឯង ព្រោះមានស្ថាប័នជាច្រើនដូចជា ការិយាល័យប្រឆាំងគ្រឿងញៀន, Royal Thai Police និងក្រសួងសុខាភិបាល ។ ស្ថាប័នទាំងអស់ត្រូវតែអនុវត្តការងារច្បាស់លាស់ ហើយមាននាយកចាត់ចែងដោះស្រាយបញ្ហានេះ គឺធានាថា បញ្ហាការប្រើប្រាស់ថ្នាំញៀននៅប្រទេសថៃត្រូវតែធ្លាក់ចុះ ៕ ប្រភព ៖ 3Plus News

បុរសម្នាក់អាយុ៥០ឆ្នាំនៅខេត្តស្វាយរៀងស្លា.ប់ដោយសារជំងឺផ្តាសាយបក្សីH5N1

0

បុរសម្នាក់អាយុ៥០ឆ្នាំមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១(H5N1) ដែលត្រូវបានបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នេះជាករណីទី២កើតឡើងក្នុងឆ្នាំ២០២៣ យោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាថ្ងៃទី៨ តុលា។

តាមការសាកសួរបង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មក ក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ ប្រមាណជាង ៥០ក្បាល ហើយមាន់ងាប់ នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេត ស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារ របស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់ នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយ នេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ដល់អាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

ដើម្បីបង្ការជំងឺនេះ យើងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕

៦ប្រទេសលើកលោក ដែលចង់កម្ទេចប្រទេសអុីស្រាអែល ចេញពីផែនទីពិភពលោក

0

ចាប់តាំងពីអុីស្រាអែល ប្រកាសឯករាជ្យនៅក្នុងឆ្នាំ១៩៤៨មក បណ្តាប្រទេសកាន់សាសនាអុីស្លាមចំនួន៦ មានបំណងចង់វាយប្រហារ និងលុបបំបាត់ប្រទេសនេះ ចេញពីផែនទីពិភពលោក។Israel-Palestine: How to Help the Victims of Warបណ្តាប្រទេសកាន់សាសនាអុីស្លាមទាំងនោះរួមមាន អេហ្សុីប ស៊ីរី ត្រង់ហ្ស័រដានី អុីរ៉ាក់ ប៉ាឡេស្ទីន និងលីបង់ សុទ្ធតែយល់ឃើញថាអុីស្រាអែល គឺជាតំបន់មួយនៃប្រទេសប៉ាឡេស្ទីន ដែលត្រូវបាន ក្រុមជនជាតិជ្វីបកាន់កាប់អស់រយៈពេលជាច្រើនឆ្នាំ ហើយបានប្រកាសឯករាជ្យដោយខ្លួនឯង។Israel 'persecutes' Palestinian people, new UN report says | Middle East Eye
គ្រានោះ អេហ្សុីប និងបណ្តាប្រទេសអារ៉ាប់ទាំងអស់ បានធ្វើការលុកលុយអុីស្រាអែលចំនួន៣លើកផ្ទួនៗគ្នា ក៏ប៉ុន្តែសុទ្ធសឹងតែមិនបានជោគជ័យនោះទេ។

លុះក្រោយមក សង្គ្រាមក៏បានកើតឡើងម្តងទៀត ក៏ប៉ុន្តែមានតែអុីស្រាអែល និងប៉ាឡេស្ទីន ប៉ុណ្ណោះជាអ្នកប្រយុទ្ធគ្នាអស់រយៈពេលជាង៨០ឆ្នាំ មកទល់បច្ចុប្បន្ននេះ។Israel-Gaza violence: The conflict explained - BBC News
សង្គ្រាមអុីស្រាអែល និងប៉ាឡេស្ទីន ជាសង្គ្រាមសាសនា ហេតុដូច្នេះមិនងាយនឹងបញ្ចប់ដូចសង្គ្រាមនយោបាយនោះទេ។ ពលរដ្ឋប៉ាឡេស្ទីន យល់ឃើញថាទឹកដីអុីស្រាអែល ជារបស់ខ្លួន និងគួរណាស់តែគោរពប្រតិបត្តិសាសនាអុីស្លាម ខណៈដែលពលរដ្ឋអុីស្រាអែល ជាគ្រីស្ទបរិស័ទ ពួកគេយល់ឃើញថា ព្រះយេស៊ូគ្រិស្ត បានចាប់កំណើតនៅលើទឹកដីខ្លួន។

Photos: Israel pummels Gaza after Hamas's unprecedented attack | Israel- Palestine conflict News | Al Jazeera

 

កូនក្រមុំ និងកូនកំលោះជនជាតិអ៊ីរ៉ាក់ រងគ្រោះភ្លើងឆេះរោងការចង់ចាកចេញពីប្រទេស

0

ជាងមួយសប្តាហ៍បន្ទាប់ពីភ្លើងឆេះរោងការក្នុងប្រទេសអ៊ីរ៉ាក់ កូនក្រមុំ និងកូនកំលោះបាននិយាយចេញមកជាលើកដំបូងដោយបង្ហាញពីបំណងចង់ចាកចេញទៅរស់នៅកន្លែងផ្សេង ព្រោះការឈឺចាប់ខ្លាំងពេក។

Revan ដែលជាកូនកំលោះអាយុ ២៧ឆ្នាំអង្គុយក្បែរ Haneen ដែលជាកូនក្រមុំអាយុ ១៨ឆ្នាំបាននិយាយថា “វាជាទីបញ្ចប់ យើងមិនអាចរស់នៅទីនេះទៀតទេ យើងមិនអាច។រាល់ពេលដែលយើងព្យាយាមស្វែងរកសុភមង្គល នោះមានរឿងអាក្រក់កើតឡើង ដូច្នេះហើយ យើងគួរតែចាកចេញពីតំបន់នោះប្រសើរជាង”។Iraq fire: Bride and groom tell Sky News they are 'numb and heartbroken'  after wedding deaths | World News | Sky News

គួរបញ្ជាក់ផងដែរថា សោកនាដកម្មនៅល្ងាចថ្ងៃទី ២៦ ខែកញ្ញានៅឯកន្លែងរៀបអាពាហ៍ពិពាហ៍នៅទីក្រុង Qaraqosh ស្រុក Hamdaniya បានឆក់យកជីវិតមនុស្ស ១០៧ នាក់។ កូនកំលោះបានបាត់បង់សមាជិកគ្រួសារ ១៥នាក់។ ចំណែកឯកូនក្រមុំនៅតែតក់ស្លុតខ្លាំងនិយាយមិនចេញនៅពេលដែលសាច់ញាតិ១០នាក់បានទទួលមរណភាព រួមទាំងម្ដាយ និងប្អូនប្រុសរបស់នាងខណៈឪពុករបស់នាងក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Tragedy: fire at Iraq wedding claims nearly 100 lives - Hum NEWS

គ្រួសាររបស់ Revan បច្ចុប្បន្នរស់នៅក្នុងជីវិតសម្ងាត់ និងស្ងប់ស្ងាត់។ មនុស្សមួយចំនួននៅក្នុងទីក្រុងបានស្តីបន្ទោសពួកគេចំពោះសោកនាដកម្មនេះ។ ឪពុកកូនកំលោះធ្លាប់បង្ហាញក្តីបារម្ភពីហានិភ័យនៃកាំជ្រួចធ្លាក់លើសម្លៀកបំពាក់កូនក្រមុំហើយឆេះ ប៉ុន្តែម្ចាស់កន្លែងរៀបអាពាហ៍ពិពាហ៍ក្នុងប្រទេសអ៊ីរ៉ាក់បញ្ជាក់ថានេះជាកាំជ្រួចអគ្គិសនីអាចប៉ះដោយដៃបានសូម្បីតែប្លាស្ទិកក៏មិនឆេះដែរ៕Iraq wedding fire caused by 'gross negligence', government investigation  says | Reuters

រដ្ឋាភិបាលថៃស្នើបញ្ឈប់ការផ្សាយបំផ្លើសពីហេតុការណ៍នៅ SIAM PARAGON

0

ប្រទេសថៃ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីប្រទេសថៃលើកឡើងថា ហេតុការណ៍បា.ញ់ប្រហា.រគួរឱ្យតក់ស្ល.ត់នៅ SIAM PARAGON រដ្ឋាភិបាលថៃសូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមគ្រួសារអ្នកស្លា.ប់បា.ត់ប.ង់ជីវិត និងអ្នករ.ងរបួ.សក្នុងហេតុការណ៍នេះ ។ រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់សំណងយ៉ាងឆាប់រហ័ស ព្រមទាំងជំរុញការចាត់វិធានការផ្សេងៗដើម្បីឱ្យប្រាកដចិត្តថា ប្រទេសថៃអាចការពារមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀត ។Gov't cuts electricity rate to 3.99 baht per unit - Pattaya Mail

លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្តថា រដ្ឋាភិបាលសូមឱ្យប្រជាពលរដ្ឋថៃគ្រប់រូបសហការសាមគ្គីគ្នា និងឆ្លងកាត់ពេលវេលាមួយនេះជាមួយគ្នា ។ សូមឱ្យបញ្ឈប់ការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន, បង្ហាញពីអារម្មណ៍ និងបង្ហាញពីផលប៉ះពាល់អវិជ្ជមានចំពោះប្រទេសថៃ ដែលអាចធ្វើឱ្យភ្ញៀវទេសចរបរទេសលុបចោលដំណើរកម្សាន្តមកកាន់ប្រទេសថៃ ។ ដូច្នេះ ពលរដ្ឋថៃគ្រប់រូបពុំគួរប៉ាន់ស្មានស្ថានការណ៍លើសពីការពិតថា ភ្ញៀវទេសចរចិននឹងលុបចោលដំណើរកម្សាន្តមកប្រទេសថៃ រហូតដល់៥០% នោះទេ ។Bangkok's Siam Paragon shooting: Two killed, 14-year-old suspect arrested |  The Straits Times

លោក Chai Watcharong អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃបន្ថែមថា សម្រាប់ហេតុការណ៍ដែលបានកើតឡើងនេះ គឺជាហេតុការណ៍នឹកស្មានពុំដល់ ហើយវាជាហេតុការណ៍ដែលអាចកើតឡើងនៅគ្រប់ទីកន្លែងលើពិភពលោកនេះ ។ ដូច្នេះ រដ្ឋាភិបាលចង់ស្នើសុំពលរដ្ឋថៃគ្រប់រូប សូមចូលរួមសហការគ្នា និងនិយាយថា ហេតុការណ៍បា.ញ់ប្រហា.រដែលបង្កឡើងដោយក្មេងជនជាតិថៃ គឺដោយសារក្មេងនេះមានបញ្ហាផ្លូវចិត្តតែម្នាក់ប៉ុណ្ណោះ ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់ប្រទេសជាតិ ខណៈពលរដ្ឋថៃជាង៦៧លាននាក់នៅទូទាំងប្រទេស មានអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតនេះ ។Two dead in Bangkok mall shooting, 14-year-old boy arrested

ពួកយើងជាជនជាតិថៃនៅទូទាំងប្រទេស នឹងរួមគ្នារក្សាសុវត្ថិភាពដល់ភ្ញៀវទេសចរបរទេសឱ្យបានល្អបំផុត នៅពេលពួកគេមកដល់ប្រទេសថៃ ដើម្បីបំពេញនូវអារម្មណ៍បាត់បង់ទំនុកចិត្តរបស់ភ្ញៀវទេសចរ និងដើម្បីបង្ហាញពីអារម្មណ៍ដល់ពួកគេថា ពួកយើងសោកស្តាយ និងសូមអភ័យទោសយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងដោយនឹកស្មានពុំដល់ ៕ ប្រភព ៖ kaohoon

ពូទីន អះអាងថា អ៊ុយក្រែន មានជីវិតត្រឹមតែ១សប្ដាហ៍ ប្រសិនបើលោកខាងលិចលែងជួយ

0

រដ្ឋធានីមូស្គូ៖ ក្រោយការចាប់ផ្ដើមបើកឆាកសង្គ្រាម នាថ្ងៃដំបូង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការផ្ដួលរំលំរបបក្រុងកៀវ យ៉ាងយូរចន្លោះត្រឹមតែ ពី២៤ម៉ោង ទៅ២៨ម៉ោងប៉ុណ្ណោះ ហើយឥឡូវនេះ គាត់បានព្យាករជាថ្មី ដល់ជោគវាសនារបស់អ៊ុយក្រែន ត្រឹមតែរយៈពេល១សប្ដាហ៍ ប្រសិនបើលោកខាងលិច បញ្ឈប់ផ្ដល់ជំនួយយោធា។Putin says Russia open to cooperate with countries 'defending their  national interests'

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៦ ខែតុលា ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្យាករ ស្របពេលមានការព្រួយបារម្ភ អំពីអនាគត នៃការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ចំពេលមានភាពចលាចលនយោបាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។Russian missile strike damages key power site near Kyiv, says Ukraine grid  operator | PBS NewsHour

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ ថា អ៊ុយក្រែន មិនអាចរស់បាន លើសពី «១សប្តាហ៍» បើគ្មានជំនួយផ្នែកយោធា និង ហិរញ្ញវត្ថុរបស់បស្ចិមប្រទេស។ ការអះអាងបែបនេះ បានធ្វើឡើង នៅថ្ងៃតែមួយ ស្របពេលមន្ត្រីសហភាពអឺរ៉ុប បានព្រមាន ថា ប្លុកនេះមិនអាចជំនួសគម្លាតថវិកាបាន ប្រសិនបើការគាំទ្រ ជួយដល់រដ្ឋាភិបាលក្រុងកៀវ ដោយគ្មានសហរដ្ឋអាមេរិក ចូលរួម។U.S. Releases Images That Purportedly Show Russia Fired Artillery Into  Ukraine - ABC News

មេដឹកនាំវិមានក្រឹមឡាំង រូបនេះ បានធ្វើអត្ថាធិប្បាយរបស់គាត់ លើការផ្តល់មូលនិធិរបស់លោកខាងលិច សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដោយសារតែការភ័យខ្លាច ថា នឹងកើនឡើង ដោយភាពចលាចលនយោបាយ នៅក្នុងទីក្រុងវ៉ាស៊ីនតោន។ បញ្ហានេះ អាចនឹងប៉ះពាល់ដល់ជំនួយផ្នែកយោធា និង មនុស្សធម៌ដ៏សំខាន់ ដែលក្រុងកៀវ ទាមទារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ជាមួយគ្នានេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានសារភាព នៅសប្តាហ៍នេះថា គាត់បារម្ភ អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន អាចនឹងថយចុះ៕Russian missile attacks on Ukrainian president's hometown kills at least 6  : NPR

ទម្លាប់ល្អ ៥ យ៉ាងដែលឪពុកម្តាយគួរតែបង្រៀនកុមារតូចៗ

0

ពិតណាស់ ការផ្លាស់ប្តូរទម្លាប់មិនល្អមួយចំនួនអាចនឹងពិបាកខ្លាំងនៅពេលដែលយើងក្លាយជាមនុស្សធំ ប៉ុន្តែយើងអាចកែប្រែ ឬជួយតម្រង់ទិសដល់កុមារតូចៗ ដើម្បីឱ្យកុមារមានច្បាប់ទម្លាប់ល្អត្រឹមត្រូវ និងអាចចូលរួមក្នុងសង្គមបានយ៉ាងល្អទៅថ្ងៃអនាគតរបស់ពួកគេ។ ដូច្នេះខាងក្រោមនេះ KBN News នឹងណែនាំគន្លឹះមួយចំនួនដែលឪពុកម្តាយអាចបង្រៀន និងណែនាំកុមារតូចៗបាន ដើម្បីឱ្យពួកគាត់ធំឡើងមានទម្លាប់ល្អ៖

១.បង្រៀនការងារផ្ទះ៖ អ្នកអាចឱ្យពួកគេជួយធ្វើកិច្ចការតូចតាច ដូចជារក្សាបន្ទប់ឱ្យស្អាត រៀបចំប្រដាប់ប្រដាក្មេងលេង និងបត់ខោអាវទុកដាក់ជាដើម -ល-។ ម៉្យាងទៀតការធើ្វបែបនេះ វាបង្រៀនពួកគេឱ្យមានភាពឯករាជ្យជាងមុន ដូច្នេះពួកគេក៏នឹងចេះគោរពឱ្យតម្លៃដល់អ្នកដែលជួយសំអាតផ្ទះ ទាំងនៅសាលារៀន ឬនៅភោជនីយដ្ឋានផងដែរ។Kids and Money: 8 Smart Ways Parents Can Teach Kids About Money | SELF

២.បង្រៀនចំណេះដឹងទូទៅ៖ សម្រាប់ក្មេងៗតូចៗការរៀនអានសៀវភៅចំណេះដឹងផ្សេងៗគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ លើសពីនេះ ការរៀនពីតួអក្សរ និងលេខ ឬការអានក៏ជួយបង្កើនជំនាញភាសារបស់ពួកគេទៀតផង។Teaching Kids About Money: 10 Activities for Parents and Children - Picklee

៣.រក្សាអនាម័យ៖ កុមារភាគច្រើនតែងចំណាយពេលលេងខាងក្រៅ ដែលធ្វើឱ្យសម្លៀកបំពាក់របស់ពួកគេមានស្នាមប្រឡាក់ នឹងប្រមូលផ្តុំដោយបាក់តេរីអាក្រក់ៗ រួមទាំងបន្សល់ទុកនូវសម្លៀកបំពាក់ដែលមានក្លិនស្អុយទៀតផង ដូច្នេះហើយ អ្នកគួរសម្អាតនិងរក្សាអនាម័យសម្រាប់កុមារឱ្យបានទៀងទាត់ ដើម្បីធ្វើជាគំរូល្អដល់កុមារ។The Only Way To Teach Your Kids To Clean - A Mess Free Life

៤.បង្រៀនកុមារឱ្យចេះផឹកទឹក៖ ការផឹកទឹកគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពកុមារ ចំពោះកុមារតូចៗភាគច្រើនគឺពួកគាត់មិនសូវចូលចិត្តផឹកទឹកនោះទេ មានន័យថាបើយើងមិនប្រាប់គឺគាត់មិនផឹកទឹកនោះទេ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់និងបង្រៀនកុមារឱ្យគាត់មានទម្លាប់ល្អក្នុងការផឹកទឹកឱ្យបានច្រើន។When Can Babies Drink Water?

៥.បង្រៀនកុមារឱ្យចូលគេងទៀងម៉ោង៖ ការចូលគេង និងក្រោកឱ្យបានទៀងម៉ោង គឺជាទម្លាប់ដ៏ល្អបំផុតដែលឪពុកម្តាយមិនគួរមើលរំលងចំពោះកុមារ ដូច្នេះតើកុមារត្រូវការគេងប៉ុន្មានម៉ោង?
ចំនួនម៉ោងនៃការគេង គឺខុសៗគ្នាទៅតាមអាយុរបស់ពួកគេដូចជា៖
កុមារពី ០-១១ខែ ត្រូវការគេង ១៤ ទៅ ១៨ ម៉ោងក្នុង១ថ្ងៃ។
កុមារពី ១-២ឆ្នាំ ត្រូវការគេង ១០ ទៅ ១៤ ម៉ោងក្នុង១ថ្ងៃ។
កុមារ ៣-៥ ឆ្នាំ ត្រូវការគេង ១០ ទៅ ១៣ ម៉ោងក្នុង១ថ្ងៃ។
កុមារ ៦-១៣ឆ្នាំ ត្រូវការគេង ៩ ទៅ ១០ ម៉ោងក្នុង១ថ្ងៃ។
កុមារ ១៤-១៨ឆ្នាំ ត្រូវការគេង ៨ ទៅ ៩ ម៉ោងក្នុង១ថ្ងៃ៕

សិល្បករវៀតណាមដែលផ្សាយពាណិជ្ជកម្មលើសពីការពិតនឹងត្រូវជាប់ក្នុងបញ្ជីខ្មៅ

0

ក្នុងកិច្ចប្រជុំនៅមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញកាលពីរសៀលថ្ងៃទី៥ ខែតុលា ប្រធាននាយកដ្ឋានព័ត៌មានវៀតណាមបាននិយាយថា អង្គភាពតែងតែពិនិត្យលើបណ្តាញសង្គមឃ្លាំមើលទៅលើគណនីដែលរាយការណ៍ព័ត៌មានមិនពិត រួមទាំងសិល្បករ សិល្បការិនី។ទីភ្នាក់ងារគ្រប់គ្រងបាននិយាយថា សិល្បករ និងតារាល្បីៗដែលផ្សាយពាណិជ្ជកម្មមិនពិតនឹងត្រូវបានដាក់ក្នុង “បញ្ជីខ្មៅ” ហើយនឹងត្រូវបានរឹតបន្តឹងពីការសហការជាមួយម៉ាកយីហោ។ 

លោក Nguyen Thanh Hoa ប្រធាននាយកដ្ឋានព័ត៌មាន បាននិយាយថា «ក្រសួងព័ត៌មាន និងទំនាក់ទំនងក៏បានសម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ដើម្បីបង្កើតបញ្ជីពីរ គឺស និងខ្មៅ ជាពិសេសបញ្ជីខ្មៅ។ លោកបានបន្ថែមទៀតថាការបង្កើតនេះជាមធ្យោបាយមួយក្នុងចំណោមវិធីផ្សេងទៀតដើម្បីឱ្យនៅលើប្រព័ន្ធអនឡាញមិនច្របូលច្របល់ទទួលព័ត៌មានលើសពីការពិត។ បទប្បញ្ញត្តិសម្រាប់គ្រប់គ្រងគណនីដែលបំពានព័ត៌មាននៅលើបណ្តាញសង្គមត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ។

ប្រធានការិយាល័យមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ បានឱ្យដឹងថា នាពេលថ្មីៗនេះ ទីភ្នាក់ងារគ្រប់គ្រងបានខិតខំប្រឹងប្រែងផ្សព្វផ្សាយក្រមសីលធម៌សម្រាប់អ្នកនិពន្ធ និងសិល្បករ។ យោងតាមមាត្រា ៩ នៃក្រមសីលធម៌សម្រាប់សិល្បករ នៅពេលចូលរួមក្នុងសកម្មភាពផ្សាយពាណិជ្ជកម្ម តារាល្បីៗ “ត្រូវធានាឱ្យមានការផ្សាយព័ត៌មានពិត ត្រឹមត្រូវ និងច្បាស់លាស់អំពីការប្រើប្រាស់ និងលក្ខណៈពិសេស” នៃផលិតផល និងទំនិញស្របតាមច្បាប់ ជាពិសេសផលិតផលនៅក្នុង វិស័យសុខាភិបាល អប់រំ និងបរិស្ថាន”។

គួរបញ្ជាក់ថា កាលពីខែកញ្ញា កន្លងមកនេះសិល្បការិនី Cat Tuong បាននិយាយថាផលិតផលទឹកដោះគោអាចជំនួសថ្នាំព្យាបាលជំងឺទឹកនោមផ្អែមបាន។ ក្រោយនិយាយបែបនេះធ្វើឱ្យប្រជាជនវៀតណាមរិះគន់យ៉ាងខ្លាំង ខណៈតារាសម្តែងវ័យ៤៥ឆ្នាំរូបនេះចេញមកទទួលស្គាល់កំហុសរបស់ខ្លួនផងដែរក្នុងការប្រើកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃផលិតផល៕

អូស្ត្រាលីនឹងសាងសង់អគារឈើខ្ពស់ជាងគេក្នុងពិភពលោក

0

អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី នឹងអនុម័តផែនការសាងសង់អគារកម្ពស់ ១៩១.២ ម៉ែត្រ ដោយប្រើបន្ទះក្តារ រួមជាមួយនឹងបេតុងពង្រឹង ដែលអគារខ្ពស់នេះមានឈ្មោះថា C៦។

យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា អគារនេះនឹងមានកម្ពស់ជិតពីរដងនៃកំណត់ត្រាពិភពលោកបច្ចុប្បន្ន ដូច្នេះនៅពេលសាងសង់រួចរាល់ អគារខ្ពស់កប់ពពក C៦ នឹងក្លាយជាអគារកូនកាត់បេតុងឈើខ្ពស់ជាងគេបំផុតលើពិភពលោក។Australia will be home to the world's tallest timber tower | CNN

គម្រោងអាគារថ្មី C៦ នឹងមានកម្ពស់ ៥០ ជាន់ រួមជាមួយអាផាតមិនជាង ២០០ ដែលធ្វើឱ្យវាក្លាយជាអគារផ្ទះល្វែងអព្យាក្រឹតកាបូនដំបូងគេនៅភាគខាងលិចប្រទេសអូស្ត្រាលី។ ដូច្នេះ ប្រហែល ៤២% នៃប៉មនេះនឹងត្រូវបានសាងសង់ពីឈើចំនួន ៧៤០០ ម៉ែត្រគូប ដែលប្រមូលបានពី ៦០០ ដើម ដោយមានសសរ និងស្នូលធ្វើពីបេតុងពង្រឹង រួមទាំងបញ្ចូលគ្នានូវធ្នឹមឈើដែលមានគ្រោងឆ្អឹងដែកដើម្បីទ្រទ្រង់រចនាសម្ព័ន្ធ។ លើសពីនេះ ផែនការរបស់ក្រុមហ៊ុនក៏រួមបញ្ចូលនូវទីធ្លាពណ៌បៃតងជាច្រើនដូចជា សួនច្បារនៅលើដំបូលអគារ កសិដ្ឋានក្នុងទីក្រុង ក៏ដូចជាផ្តល់ឱ្យអ្នកស្រុកនូវរថយន្តអគ្គិសនី Tesla Model ៣s ចំនួន ៨០ គ្រឿងផងដែរ។World's tallest wooden tower to be built in Australia | Albany Herald  Travel | albanyherald.com

លោក Philip Oldfield សាស្ត្រាចារ្យរងផ្នែកស្ថាបត្យកម្ម និងជានាយកសាលាបរិស្ថានសាងសង់នៅសាកលវិទ្យាល័យ New South Wales បាននិយាយថា បរិស្ថាននៃគម្រោងនេះគឺមានគុណភាពល្អបំផុត។ លោក Oldfield ក៏បានបន្តទៀតថា “ជាធម្មតាយើងសាងសង់អគារខ្ពស់ៗពីដែកថែប និងបេតុង ដោយស៊ីម៉ងត៍ទទួលខុសត្រូវចំពោះការបំភាយឧស្ម័ន CO2 សរុបចំនួន ៨% ។ ដូច្នេះ ការជំនួសបេតុង និងដែកដោយប្រើជីវវត្ថុធាតុដូចជាឈើនឹងកាត់បន្ថយផលប៉ះពាល់បរិស្ថានយ៉ាងសំខាន់នៃអគារ៕