Home Blog Page 1435

ជនភៀសខ្លួនធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនអាមេរិក និងម៉ិកស៊ិក

0

ប្រទេសម៉ិកស៊ិក ៖ គេសង្កេតឃើញថា កាលពីដើមខែតុលា ឆ្នាំ២០២៣ មានជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ១ម៉ឺននាក់បានធ្វើដំណើរមកដល់ព្រំដែនអាមេរិក និងម៉ិកស៊ិក ស្របពេលមនុស្សជាច្រើននាក់ទៀតបានធ្វើចំណាកស្រុកឆ្លងទ្វីបសំដៅទៅទិសខាងជើង ។ ជារៀងរាល់ថ្ងៃ មានជនភៀសខ្លួនប្រមាណ៦.០០០នាក់បានលួចចូលមកកាន់តំបន់ភាគខាងត្បូងប្រទេសម៉ិកស៊ិក ។Migrants cross river into Mexico after being refused passage to U.S. | PBS  NewsHour

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក លូបែស អូប្រាឌ័រ (López Obrador) ថ្លែងថា នៅដើមខែតុលា ឆ្នាំ២០២៣ មានជនភៀសខ្លួនចំនួន១ម៉ឺននាក់បានធ្វើដំណើរមកដល់ព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិកជារៀងរាល់ថ្ងៃ ។ កាលពីខែកញ្ញា ឆ្នាំ២០២៣ គេប្រទះឃើញចំនួនជនភៀសខ្លួននៅព្រំដែនអាមេរិក និងម៉ិកស៊ិក បានកើនឡើងយ៉ាងឆាប់រហ័ស ហើយចំនួននេះអាចវ៉ាដាច់ចំនួនជនភៀសខ្លួនខ្ពស់បំផុត កាលពីខែសីហា កន្លងមក ។Biden administration sending 1,500 more soldiers to Mexico border | US- Mexico Border News | Al Jazeera

ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក លូបែស អូប្រាឌ័រ បញ្ជាក់ថា អាជ្ញាធរត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ និងស្វែងរកមូលហេតុនៃការធ្វើចំណាកស្រុក ។ លើសពីនេះ អាជ្ញាធរត្រូវគិតពីការស្វែងរកការងារធ្វើរបស់ពួកគេ ព្រមទាំងលើកកម្ពស់គុណភាពនៃការរស់នៅឱ្យល្អប្រសើរផងដែរ ។ លោកបានថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសមកពីអាមេរិកឡាទីន និងមន្ត្រីអាមេរិកថា ៖ «អ្វីដែលយើងត្រូវមាន គឺបង្កើតការយោគយល់ និងកិច្ចសហការគ្នា ដើម្បីកុំឱ្យពួកគេបង្ខំចិត្តធ្វើចំណាកស្រុក» ។Central Asian Migrants Flock To Mexico In Pursuit Of 'American Dream'

ក្រៅពីនេះ លោក លូបែស អូប្រាឌ័រ ក៏បានសម្តែងការសោកស្តាយចំពោះការស្លា.ប់របស់ជនភៀសខ្លួនជនជាតិគុយបាចំនួន១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅរដ្ឋឈីប៉ាស ដែលស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ៕What now?': Scenes from the US-Mexico border | Migration News | Al Jazeera ប្រភព ៖ TNN World

បេក្ខនារី The rapper ម្នាក់ធ្វើឱ្យមហាជនរំជួលចិត្តខ្លាំងសូម្បីគ្រូបង្វឹក Kingchi ក៏រលីញរលោងទឹកភ្នែក

0

បេក្ខនារី The rapper Cambodia ស៊ិន វិច្ឆិកា បានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំងក្រោយពីបានស្តាប់ការច្រៀងរ៉េបរៀបរាប់ពីប្រវត្តិរបស់នាងជាក្មេងកំព្រា មានក្តីសុខរយៈពេលខ្លីជុំជាមួយគ្រួសារ ហើយត្រូវរស់នៅតែលតោលជាមួយបងប្អូន៤នាក់។ ភាពរំជួលចិត្តនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេ សូម្បីគ្រូបង្វឹក Kingchi ក៏ទប់ទឹកភ្នែកមិនជាប់រលីញរលោងដូចគ្នាព្រោះលោកធ្លាប់សរសេរប៉ារ៉ូពីជីវិតក្មេងកំព្រាហើយក៏ដឹងពីអារម្មណ៍មួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_dZW_hdUn7RgNNtUlsJKeIk2_OH1aTw_p2PZyxxZfas_o_2vlgi4_70cfx8w8WZ_lcsJ2xcCpqSEauN6a6ZFwZztd6Ye5HYfpPJWrqCMcLnCnAhmBvrsMr16WA2IkwZJpdHVn-UpyuJUqWsK1ZZT42B5R9XNbgG8UOup3v8KfFBoATRyyXT6dEOzAxMg/s541/Screenshot%202023-10-09%20134928.png

វគ្គ Audition កម្មវិធី The rapper Cambodia បានឈានមកដល់សប្តាហ៍ទី៤ហើយដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី៨ តុលា នេះដោយមានបេក្ខជនខ្លះក៏ជោគជ័យអាចឈានទៅវគ្គបន្ត រីឯបេក្ខជនខ្លះទៀតក៏បរាជ័យ។ ទោះយ៉ាងណា សប្តាហ៍នេះទស្សនិកជនដែលបានទស្សនាហើយបង្ហាញអារម្មណ៍អាណិតយ៉ាងខ្លាំងចំពោះបេក្ខនារីម្នាក់ដែលមកចូលរួមប្រកួតច្រៀងរ៉េបពីជីវិតផ្ទាល់ខ្លួនដែលជាក្មេងកំព្រា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1l7INKUYSR-uUK8qZRp85MvEgyADEnXjvU5ha9SqqRgitnds4pm_8lx67bKG-VIqaHDV28WXHava22fA0MQvCZtvwyoku22smB4J6ZEUWoY60YrWpZGQPAIkBCl4CA4M8nEPdWcpQDzWB22FintXZ3o8-3GXg9Xqq7nZZomhHs17Kl_EshNzvI7vMFg4/s540/Screenshot%202023-10-09%20135423.png

បេក្ខនារីរូបនេះមានឈ្មោះថា ស៊ិន វិច្ឆិកា បច្ចុប្បន្នបានព្យួរការសិក្សានៅសាកលវិទ្យាល័យដោយសារតែកត្តាជីវភាព និងកំពុងបំរើការងារនៅហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញ។ តាមការរៀបរាប់របស់ វិច្ឆិកា បានឱ្យដឹងថានាងជាក្មេងកំព្រាតាំងពីអាយុប្រហែល១០ឆ្នាំ រៀននៅថ្នាក់ទី៣ ។ វគ្គ Audition នេះ វិច្ឆិកា បានច្រៀងរ៉េបពីជីវិតផ្ទាល់ខ្លួនពីភាពសប្បាយរីករាយកាលពីវ័យកុមារនៅឯស្រុកទទួលបានភាពកក់ក្តៅពីឪពុកម្តាយបើទោះបីជាស្ថិតក្នុងជីវភាពប្រើអុសចង្កៀងប្រេងក៏ដោយ។ ប៉ុន្តែគួរឱ្យសោកស្តាយភាពកក់ក្តៅទាំងនោះមិនបានយូរឡើយដោយបងប្អូន៤នាក់របស់គេត្រូវរស់នៅជាក្មេងកំព្រាតាំងពីនៅក្មេង គ្មានឪពុកម្តាយហៅដូចមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj25Yu780UdOdiQSRF-_-kHJt3oyUqd2uzBd8C8nakI9BeGtMnnpotp17Km2bg2gKpb3jVadf6Udk63q4Z2evXVy4XU5TvEM8qmTayGtrML1rSbkWWauQ_jZB9S0uGVxu6GNxmWGmpMfhzX9MI5DX4ew3o_ewjNydx4Kbo9RhXKP1CTu3HuTmxkZtFyYNw/s544/Screenshot%202023-10-09%20134217.png

ការច្រៀងរ៉េបរៀបរាប់ពីជីវិតនេះបានធ្វើឱ្យ វិច្ឆិកា មានភាពរអាក់រអួលបន្តិចក្នុងការច្រៀង ប៉ុន្តែទោះជាយ៉ាងណាបេក្ខនារីរូបនេះទទួលបានឱកាសពីគ្រូបង្វឹកខ្មែរមួយជីវិត ដោយលោកបានជាន់ហ្គែរយកនាងមកធ្វើជាកូនក្រុមផងដែរ។ មិនត្រឹមតែទស្សនិកតាមដានពោលអាណិតដល់ វិច្ឆិកា ប៉ុណ្ណោះទេប៉ុន្តែសូម្បីគ្រូបង្វឹក Kingchi ក៏បង្ហាញអារម្មណ៍ខ្សឹកខ្សួលអាណិតដល់នាងដូចគ្នា។ ជាមួយគ្នានេះអ្នកលេងបណ្តាញសង្គមក៏បានជូនពរដល់ វិច្ឆិកា ឱ្យសំណាងល្អទទួលបានភាពជោគជ័យបន្តទៀត៕

 

https://www.tiktok.com/@therappercambodia/video/7287633965509348626?is_from_webapp=1&web_id=7212447540943390209

គ្រោះថ្នាក់នៃភាពធាត់របស់កុមារ

0

មនុស្សភាគច្រើនគិតថា “ក្មេងធាត់” គឺជាក្មេងគួរឱ្យស្រលាញ់ និងមានសុខភាពល្អ ប៉ុន្តែការគិតបែបនេះគឺខុសទាំងស្រុងដោយក្មេងៗដែលធាត់ភាគច្រើនតែងប្រឈមនឹងបញ្ហាសុខភាពយ៉ាងខ្លាំង និងធ្ងន់ធ្ងរបំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាគ្រោះថ្នាក់ធំៗ ៣ ចំណុចនៃភាពធាត់របស់កុមារ៖

១.កុមារដែលធាត់ច្រើនទទួលរងនៅផលប៉ះពាល់អវិជ្ជមានជាច្រើនដល់សុខភាព នឹងងាយឆ្លងជំងឺរ៉ាំរៃផ្សេងៗដូចជា ទឹកនោមផ្អែម លើសកូលេស្តេរ៉ុលក្នុងឈាម ដែលជាជំងឺរកឃើញចំពោះមនុស្សចាស់ប៉ុណ្ណោះ ប៉ុន្តែតាមពិតជំងឺទាំងនេះអាចកើតមានចំពោះមនុស្សវ័យក្មេងដែលធាត់ផងដែរ។

២.មានផលវិបាកផ្សេងទៀតនៅក្នុងប្រព័ន្ធផ្លូវដង្ហើម រួមមានៈ ការស្ទះផ្លូវដង្ហើមពេលគេង បណ្តាលឱ្យគេងមិនគ្រប់គ្រាន់ និងប៉ះពាល់ដល់ការសិក្សារបស់កុមារ រួមទាំងធ្វើឱ្យកុមារមិនអាចរៀនបានពេញលេញ។កុមារ​ធាត់​ប្រឈម​នឹង​បញ្ហា​សុខភាព​អ្វីខ្លះ ? – Koh Santepheap Daily

៣.អាចប៉ះពាល់ដល់ផ្លូវចិត្ត ដូចជាត្រូវបានមិត្តភក្ដិបង្អាប់ ឬត្រូវបានគេប្រមាថចំពោះរូបរាង រហូតបង្កឱ្យមានភាពតានតឹង និងអាចក្លាយជាជំងឺវិកលចរិតទៀតផង។

ដូច្នេះ ដើម្បីគ្រប់គ្រងការទទួលទានអាហាររបស់កុមារ ឪពុកម្តាយគួរតែអនុវត្តវិធីទាំងនេះ ៖
១.គ្រប់គ្រងការទទួលទានអាហាររបស់កុមារដោយឱ្យពួកគេទទួលទានបន្លែ និងផ្លែឈើដែលមានជាតិសរសៃជាប្រចាំ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់ ដូចជាអាហារចៀន បង្អែម និងអាហារសម្រន់ដែលមិនល្អជាដើម…។អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់កុមារ

២.អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើចលនារាងកាយ និងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ។ មិនត្រូវទុកកុមារឱ្យនៅមុខឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ អាយផេត ថេប្លេត និងទូរសព្ទដៃក្នុងរយៈពេលយូរនោះទេ ជាពិសេសកុមារតូចៗដែលមានអាយុពី ២ ទៅ ៥ ឆ្នាំ។ការ​ហាត់ប្រាណ​ ជួយ​ដល់​ការលូត​លាស់​ប្រាជ្ញា​ស្មារតី​​របស់​កុមារ​ | ភ្នំពេញ ប៉ុស្ដិ៍

៣.កែប្រែទម្លាប់រស់នៅប្រចាំថ្ងៃរបស់កូនអ្នកឱ្យកាន់តែសកម្ម ដូចជាហាត់ដើរឡើងជណ្តើរ ជំនួសឱ្យការប្រើជណ្តើរយន្ត និងអនុវត្តការងារផ្ទះសាមញ្ញ។

៤.ដាក់កូនរបស់អ្នកឱ្យចូលគេងក្នុងពេលវេលាសមរម្យ និងគេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេងយឺត ឬគេងតិច គឺជាមូលហេតុមួយនៃការធាត់៕តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីជួយឱ្យកូនតូចគេងសម្រាកបានគ្រប់គ្រាន់ ? – Popular Magazine

ទៅសៀមរាបក្រៅពីប្រាសាទមាន មានកន្លែងណាគួរដើរកម្សាន្តខ្លះ?

0

កាលណាគេនិយាយពីខេត្តសៀមរាប គេតែងតែងនឹកឃើញដល់ប្រាសាទក្នុងតំបន់អង្គរ ជាពិសេសប្រាសាទអង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។

ស្របពេលដែលថ្ងៃបុណ្យភ្ជុំបិណ្ឌ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀត ក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ៖

 

  • មើលថ្ងៃលិចនៅអង្គរវត្តFirst time in Siem Reap, what to expect - Inforial - The Jakarta Post• សារមន្ទីរសង្គ្រាមខេត្តសៀមរាបទៅចង់សឹកផ្លូវទើបដឹង! នៅសៀមរាប សល់កន្លែងកម្សាន្តប្លែកៗ ៤ នេះទៀត  កម្រមានអ្នកទៅ – Popular Magazine
    • ទៅទស្សនាឧទ្យានបុរាណវិទ្យាអង្គរ៩ខែនៃឆ្នាំនេះឧទ្យានបុរាណអង្គររបស់កម្ពុជាទទួលបានភ្ញៀវបរទេសជាង ១៣ ម៉ឺននាក់• ទៅទស្សនាសារមន្ទីរមីនកម្ពុជាអគារសារមន្ទីរដែលមានរាងជាគ្រាប់មីន តែមួយគត់នៅលើពិភពលោក នឹងលេចជារូបរាងនៅ ខេត្តសៀមរាប ក្រោមជំនួយជប៉ុន - CNC News• ដើរកម្សាន្តនៅផ្សាររាត្រីAngkor Night Market | Hello Angkor• ទស្សនាការសម្តែងរបាំអប្សរាCambodian Dance And Martial Arts• ទស្សនាភូមិបណ្តែតទឹកកំពង់ភ្លុកសៀមរាប
    • ទទួលទានអាហារបែបខ្មែរម្ហូប​អាហារប្រចាំខេត្ត  ទម្រង់សិល្បៈ​គ្រប់​ទម្រង់​នឹង​បង្ហាញ​ក្នុងពិធីបុណ្យភូមិសៀមរាប • ជិះកង់ស្រូបយកខ្យល់អាកាស និងគយគន់ទេសភាពប្រាសាទនានាកម្ពុជា-ឥណ្ឌូនេស៊ី ជិះកង់រួមគ្នា ក្នុងរមណីយដ្ឋានអង្គរ  ដើម្បីបង្កើនចំណងមិត្តភាព - Rasmei Kampuchea Daily• ជិះខ្សែរ៉តAngkor Zipline - All You Need to Know BEFORE You Go (with Photos)

ជប៉ុន ចាប់ផ្ដើមបង្កើនកម្លាំងការពារ ទប់ទល់នឹងចិន

0

រាជធានីតូក្យូ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បាន និង កំពុងតែបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង នៅជុំវិញកោះតៃវ៉ាន់ ហើយសកម្មភាពបែបនេះ មិនខុសពីដាស់យក្សឲ្យភ្ញាក់ពីដំណេកនោះឡើយ ខណៈជប៉ុន បានដេកលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយបង្អស់ នៃសង្គ្រាមលោកលើកទី២ រហូតមក ហើយឥឡូវមហាយក្សអាស៊ីបូព៌ា កំពុងតែដាក់ពង្រាយនូវកម្លាំងស័្វយការពាររបស់ខ្លួន គួរឲ្យព្រួយភ័យខ្លាច។Japan to increase defense on Kyushu Island: report - Taipei Times

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែតុលា ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន បានអះអាង ថា ជប៉ុន កំពុងតែពង្រីកអង្គភាពកងកម្លាំងស្វ័យការពាររបស់ខ្លួន នៅក្នុងតំបន់គីស៊ូ ( Kyushu) ។ កងទ័ពទាំងនោះ មានទាំងក្រុមយន្តហោះចម្បាំងបំបាំងកាយ F-35B និង អង្គភាពមីស៊ីល បាញ់ពីលើដី ទៅលើកប៉ាល់ នៅក្នុងតំបន់នេះ។US F-15 fighters leave Japanese air base amid fears Beijing might invade  Taiwan amid Ukraine crisis | Daily Mail Online

ប្រទេសជប៉ុន បានបង្កើនកម្លាំងការពាររបស់ខ្លួន កាន់តែខ្លាំង ជាមួយនឹងការចំណាយកញ្ចប់ថវិកាជាតិ កាន់តែច្រើនឡើង ស្របពេលប្រទេសចិន បាន និង កំពុងតែបង្កើនសកម្មភាពខ្លាំងឡើង នៅជិតខេត្តអូគីណាវ៉ាវ៉ា (Okinawa) និង តៃវ៉ាន់។ អង្គភាពមីស៊ីល និង យន្ដហោះចម្បាំងបំបាំងកាយ F-35B នៃកម្លាំងស្វ័យការពាររបស់ជប៉ុន នឹងត្រូវបង្កើតឡើង នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ ដោយនឹងត្រូវចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៤។

ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ទៀត ថា ដោយសារតែការព្យាយាមលុបបំបាត់នូវការខ្វះចន្លោះកិច្ចការពារ នៅលើកោះណានសេ (Nansei) តភ្ជាប់ពីខេត្តកាហ្គោស៊ីម៉ា (Kagoshima) និង អូគីណាវ៉ា (Okinawa ) នោះ ក្រសួងការពារជាតិ កំពុងតែប្រញាប់ប្រញាល់ បង្កើនសមត្ថភាពទប់ទល់ នៅលើកោះគីស៊ុ (Kyushu) ព្រោះវានឹងរួមចំណែក ជួយដល់កោះណានសេ (Nansei) ផងដែរ។Japan activates first marines since WW2 to bolster defenses against China

នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ ជប៉ុន នឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ ប្រភេទ F-35B ចំនួន៦ មានសមត្ថភាពហោះហើរចម្ងាយជិត និង ចុះចតជាលើកដំបូង នៅលើមូលដ្ឋានណីតាបារុ (Nyutabaru) ស្ថិតក្នុងខេត្តមីយ៉ាហ្សាគី (Miyazaki) កោះគីស៊ុ។ យន្តហោះ F-35B នឹងត្រូវចុះចតនៅលើនាវាពិឃាតអ៊ីហ្ស៊ូមូ (Izumo) និង កាហ្កា (Kaga) របស់កងកម្លាំងការពារដែនសមុទ្រជប៉ុន សម្រាយជួយថែរក្សាឧត្តមភាពដែនអាកាស នៅក្នុងតំបន់ភាគនិរតីដ៏ធំល្វឹងល្វើយ។

នៅក្នុងកិច្ចប្រជុំមួយ នៅមន្ទីរបញ្ចកោណ កាលពីពេលកន្លងទៅថ្មីៗនេះ លោក មីណូរុ គីហារ៉ា (Minoru Kihara) រដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន និង សមភាគីសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានយល់ព្រមបង្កើនវត្តមានកងទ័ពរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដោយគិតគូរ អំពីសារៈសំខាន់ សម្រាប់ការឆ្លើយតបទៅនឹងឧបទ្ទវហេតុនានា អាចនឹងកើតមាន នៅលើតៃវ៉ាន់ និង ការការពារខ្សែការពារកោះណានស៊ី (Nansei)។Japan building new island base to guard against China - Asia Times

យន្តហោះទម្លាក់គ្រាប់បែករបស់ចិន ប្រភេទ H-6 តែងតែហោះហើរជាញឹកញាប់ នៅជុំវិញកោះអូគីណាវ៉ា ហើយត្រូវគេជឿ ថា វាមានសមត្ថភាពអាចផ្ទុកមីស៊ីល ប្រឆាំងនៅលើផ្ទៃទឹក បាញ់ចម្ងាយឆ្ងាយជាង ១ ៥០០គីឡូម៉ែត្រ។ នេះមានន័យថា ប្រទេសជប៉ុន កំពុងតែប្រឈមមុខនឹងតម្រូវការជាបន្ទាន់ នៅក្នុងការពង្រឹងសមត្ថភាពការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងគ្រឿងសព្វាវុធ បាញ់ប្រហារ ចម្ងាយឆ្ងាយបែបនេះ។

ជាមួយគ្នានេះ កងវរសេនាធំមីស៊ីល បាញ់ពីលើដីទៅកប៉ាល់ នឹងត្រូវបង្កើតឡើងនៅជំរំរបស់កងកម្លាំងស្វ័យការពារដីគោកយូហ្វីន (Yufuin) ស្ថិតក្នុងខេត្តអូអ៊ីតា ( Oita) នៅក្នុងទីក្រុង Kyushu ដើម្បីត្រៀមរៀបចំទប់ទល់ សម្រាប់ឧបទ្ទវហេតុណាមួយ អាចនឹងកើតមាន នៅក្នុងតំបន់។ បន្ថែមពីលើនេះ ក្រសួងការពាជាតិជប៉ុន ក៏នឹងសាងសង់ឃ្លាំងរំសេវ នៅមន្ទីរ GSDF អនុជំរុំ Oita ដែលនឹងត្រូវប្រតិបត្តិការរួមគ្នា ជាមួយកងវរសេនាធំមីស៊ីល៕Japan activates first marines since WW2 to counter China - Khmer Times

ប្រទេសចិនគ្រោងនឹងពង្រីកទំហំស្ថានីយអវកាសរបស់ខ្លួនទ្វេដង

0

ប្រទេសចិន៖ យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពីថ្ងៃទី ៧ ខែតុលាថា ប្រទេសចិនគ្រោងនឹងពង្រីកស្ថានីយអវកាសរបស់ខ្លួន ឱ្យធំជាងទំហំស្ថានីយអវកាស NASA ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីប្រកួតប្រជែងជាមួយអាមេរិក ដោយផ្តល់ជូនអវកាសយានិកមកពីប្រទេសផ្សេងទៀតនូវវេទិកាជំនួសសម្រាប់បេសកកម្មនៅជិតផែនដី។Tiangong: China to double the size of its space station as it offers an alternative to NASA-led ISS | CNN

 

ដូច្នេះ ស្ថានីយ៍អវកាសរបស់ប្រទេសចិន ត្រូវបានគេស្គាល់ថា Tiangong ឬ Celestial Palace ដោយផ្ទុកអវកាសយានិកអតិបរមាបីនាក់នៅរយៈកម្ពស់ដល់ទៅ ៤៥០ គីឡូម៉ែត្រ ខណៈដែលស្ថានីយអវកាស NASA ផ្ទុកនាវិកបានត្រឹមតែពីរនាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ចិននឹងពង្រីកបន្ថែមទៀតនូវទំហំស្ថានីយអវកាសរបស់ខ្លួន Tiangong រហូតដល់ ៦ ម៉ូឌុល ដែលវាអាចមានសមត្ថភាពផ្ទុកនាវិកបានប្រាំពីរនាក់ នឹងត្រូវបានគេរំពឹងថាដាក់ឱ្យដំណើរការនៅឆ្នាំ ២០៣០។China to double the size of its space station, offering alternative to ISS  | Technology News - The Indian Express

ប្រទេសចិនបាននិយាយនៅក្នុងសារព័ត៌មានថាខ្លួននឹងក្លាយទៅជា “មហាអំណាចអវកាស”ដំបូងក្នុងឆ្នាំ ២០៣០។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនក៏ធ្លាប់បាននិយាយកាលពីឆ្នាំ ២០២២ ដែរថា ប្រទេសជាច្រើនបានស្នើសុំឱ្យបញ្ជូនអវកាសយានិករបស់ពួកគេទៅកាន់ស្ថានីយចិន នៅពេលដែល ISS របស់ NASA ជិតចូលនិវត្តន៍។
ដូច្នេះយោងតាម Global Times បានឱ្យដឹងថា ស្ថានីយអវកាសរបស់ចិន នឹងក្លាយជានិមិត្តរូបនៃកម្លាំង និងទំនុកចិត្ត ដែលកំពុងប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា បច្ចុប្បន្ននេះអវកាសយានិកទាំងអស់នៅតែស្ថិតក្នុងស្ថានីយអវកាសរបស់ NASA នៅឡើយទេ៕

សង្គ្រា.មនៅអ៊ីស្រាអែលបណ្តាលឱ្យជនជាតិថៃបា.ត់ប.ង់ជីវិត និងត្រូវគេចាប់ខ្លួន

0

ប្រទេសអ៊ីស្រាអែល ៖ ហេតុការណ៍វា.យប្រហា.រលើប្រទេសអ៊ីស្រាអែលនៅដើមខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យពលករថៃរ.ងរបួ.សចំនួន៨នាក់ និងត្រូវបានគេចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងចំនួន១១នាក់ ។ ចុងក្រោយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីប្រទេសថៃលើកឡើងថា មានជនជាតិថៃស្លា.ប់បា.ត់ប.ង់ជីវិតចំនួន២នាក់ នៅប្រទេសអ៊ីស្រាអែល ។Israel-Hamas Conflict Intensifies: Death Toll Surpasses 600

លោក ប៉ានព្រី ផានីថានណុកន (Panpree Phitthanukorn) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍មួយពីការវា.យប្រហា.រនៅប្រទេសអ៊ីស្រាអែលថា ការទំនាក់ទំនងរបស់ស្ថានទូតថៃនៅអ៊ីស្រាអែលជាមួយនាយកដ្ឋានការងារអ៊ីស្រាអែលឃើញថា មានពលករថៃរងរបួ.សចំនួន៨នាក់ ហើយពួកគេកំពុងរង់ចាំការជួយសង្គ្រោះពីកងទ័ព៣នាក់ ក្នុងនោះពលករថៃ៥នាក់ទទួលបានការព្យាបាលនៅមន្ទីរពេទ្យសូរ៉ូកា ។ ប៉ុន្តែមានពលករថៃចំនួន២នាក់បានស្លា.ប់ក្នុងហេតុការណ៍វា.យប្រហា.រនេះ ចំណែកជនជាតិថៃ១១នាក់ទៀតត្រូវបានគេចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ។Almost 1,100 killed in Israel war with Hamas

មន្ត្រីអ៊ីស្រាលអែលរាយការណ៍ថា អាជ្ញាធរមិនអាចចូលទៅកាន់តំបន់មួយចំនួនបានទេ ។ ដូច្នេះ ទើបមិនអាចបញ្ជាក់ពីតួលេខ ឬព័ត៌មានផ្សេងៗជាផ្លូវការបាន ។ ចំណែកឈ្មោះរបស់ពលករដែលទទួលរងផលប៉ះពាល់ ខាងអាជ្ញាធរថៃនឹងទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់ពលករ បន្ទាប់មក ផ្សព្វផ្សាយឈ្មោះពលករជាសាធារណៈ ។

លោក ប៉ានព្រី ផានីថានណុកន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបញ្ជាទៅកងទ័ពអាកាសឱ្យត្រៀមយន្តហោះ ដើម្បីដឹកជញ្ជូនជនជាតិថៃនៅប្រទេសអ៊ីស្រាអែល ត្រឡប់មកប្រទេសថៃវិញ ។Almost 1,000 killed in Israel war with Hamas | International | Bangladesh  Sangbad Sangstha (BSS)

ប្រទេសជាច្រើនមិនអាចជម្លៀសពលរដ្ឋរបស់ខ្លួនបានទេ ដោយសារបច្ចុប្បន្ន ប្រទេសអ៊ីស្រាអែលកំពុងកើតសង្គ្រា.មខ្លាំងក្លា ។ បើទោះជាគ្មានការបិទដែនអាកាសក្តី ប៉ុន្តែគេប្រកាសថា យន្តហោះដែលហោះឆ្លងកាត់ប្រទេសអ៊ីស្រាអែល ត្រូវទំនាក់ទំនងជាមួយមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសគ្រប់ពេលវេលា ។ អាជ្ញាធរបានហាមឃាត់ជនជាតិអ៊ីស្រាអែល និងជាតិសាសន៍ផ្សេងទៀត មិនឱ្យចេញក្រៅលំនៅឋាន ហើយត្រូវលាក់ខ្លួននៅក្នុងលេនដ្ឋានគ្រប់ពេលវេលា ។

ចំណែកលោកស្រី ផាន់ណាផា ចាន់ដ្រារុំ (Phannapha Chandrarom) ឯកអគ្គរាជទូតថៃប្រចាំទីក្រុងអាវីវ និយាយថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ ជាពិសេស នៅតំបន់ព្រំដែនហ្គាហ្សា ។ អ៊ីស្រាអែលបានព្យាយាមយកមកវិញនូវតំបន់មួយចំនួន ហើយវាមិនមែនជាតំបន់ដែលជនជាតិថៃត្រូវគេចាប់ខ្លួនធ្វើជាចំណាប់ខ្មាំងទេ ។ ដូច្នេះ ស្ថានទូតថៃមិនអាចទាក់ទងជាមួយពលករថៃបានទេ ព្រោះពួកគេស្ថិតក្នុងតំបន់ដែលពួកហាម៉ាស់កាន់កាប់ ។Almost 1,000 killed in Israel war with Hamas - World News

គួរបញ្ជាក់ថា អ្នកដែលត្រូវគេចាប់ធ្វើជាចំណាប់ខ្លាំង មិនមែនមានតែពលករថៃនោះទេ ប៉ុន្តែមានទាំងជនជាតិអ៊ីស្រាអែល និងពលករបរទេសផ្សេងទៀតផងដែរ ។ ស្ថានទូតថៃនៅអ៊ីស្រាអែលបញ្ជាក់ថា នឹងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ។ ទោះយ៉ាងណា ពលករថៃមិនមែនជាគោលដៅរបស់ពួកហាម៉ាស់ទេ គឺពលករថៃគ្រាន់តែស្ថិតនៅក្នុងតំបន់នោះដែរ ទើបត្រូវគេចាប់ធ្វើជាចំណាប់ខ្មាំងតែម្តង ៕ ប្រភព ៖ Bangkok biznews

ហ្វីលីពីនរឹតបន្តឹងសុវត្ថិភាពនៅតាមអាកាសយានដ្ឋានទូទាំងប្រទេស

0

ប្រទេសហ្វីលីពីន ៖ នៅដើមខែតុលា ឆ្នាំ២០២៣ នេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បានចេញសេចក្តីជូនដំណឹងទៅកាន់អាកាសយានដ្ឋានពាណិជ្ជកម្មនៅទូទាំងប្រទេស ក្រោយពីទទួលបានការផ្ញើអ៊ីម៉ែលគំរាមថា នឹងបំផ្ទុះគ្រា.ប់បែ.ក ។ អ៊ីម៉ែលនេះបញ្ជាក់ថា នឹងដាក់គ្រា.ប់បែ.កនៅលើយន្តហោះ ដែលហោះហើរចេញពីទីក្រុងម៉ានីល ទៅកាន់អាកាសយានដ្ឋាន Puerto Princesa, Mactan-Cebu, Bicol និង Davao ។US inspectors note improvements in NAIA security — DOTr | Philstar.com

ការផ្ញើសារគំរាមកំហែងតាមរយៈអ៊ីម៉ែលនេះ បានធ្វើឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីនចេញសេចក្តីជូនដំណឹងទៅកាន់អាកាសយានដ្ឋានចំនួន៤២កន្លែងនៅទូទាំងប្រទេស និងជំរុញឱ្យមន្ត្រីនៅតាមអាកាសយានដ្ឋានយាមកាមសន្តិសុខឱ្យបានតឹងរ៉ឹង ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ ។ ការរឹតបន្តឹងសន្តិសុខនេះនឹងមានការយាមល្បាតនៅតាមផ្លូវថ្មើរជើង និងផ្លូវរថយន្ត ដើម្បីត្រួតពិនិត្យទាំងនៅលើយន្តហោះ និងបរិមាណក្នុងអាកាសយានដ្ឋានគ្រប់ទីកន្លែង ប៉ុន្តែជើងហោះហើរផ្សេងៗនៅតែផ្តល់សេវាកម្មជាធម្មតា ។US issues travel advisory: NAIA security deficient | Philstar.com

ក្រៅពីនេះ មន្ត្រីអាកាសចរណ៍បានណែនាំឱ្យអ្នកដំណើរទាំងអស់ត្រៀមខ្លួនសម្រាប់ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅអាកាសយានដ្ឋាន ហើយអ្នកដំណើរត្រូវធ្វើដំណើរមកដល់អាកាសយានដ្ឋាន យ៉ាងហោចណាស់ ៣ម៉ោងមុន ។ អាជ្ញាធរអាកាសចរណ៍បានសំណូមពរឱ្យស្ថាប័នគ្រប់ផ្នែកសហការគ្នាយ៉ាងពេញលេញជាមួយភ្នាក់ងារសន្តិសុខ ដើម្បីរក្សាសុវត្ថិភាពនៅតាមអាកាសយានដ្ឋាន ។Bomb Plot at Manila's International Airport Foiled: Officials

ចំណែកក្រសួងគមនាគមន៍ហ្វីលីពីនបានចាត់កងកម្លាំង រួមទាំងក្រុម K9 (ឬក្រុមឆ្កែល្បាត) ធ្វើការត្រួតពិនិត្យនៅគ្រប់អគារអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ។ ទោះយ៉ាងណា ក្រសួងគមនាគមន៍បញ្ជាក់ថា ហេតុការណ៍គំរាមនេះបានធ្វើឱ្យប៉ះពាល់ដល់តារាងហោះហើរ ហើយមន្ត្រីត្រូវតែធានាសុវត្ថិភាពដល់អ្នកដំណើរគ្រប់រូបជាចម្បង ៕Philippines airports on heightened alert following bomb threat - AVS ប្រភព ៖ TNN World

មនុស្សជិត ១,០០០ បានបាត់.បង់ជី.វិតដោយសារសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល

0

បរទេស៖ ការប្រយុទ្ធគ្នារវាងខ្មាន់កាំភ្លើងក្រុមហាម៉ាស់ និងកងកម្លាំងអ៊ីស្រាអែល រហូតមកដល់ពេលនេះបានធ្វើឱ្យមនុស្សជិត ១.០០០ នាក់ស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស ក្នុងនោះមានជនជាតិខ្មែរម្នាក់ក៏បានបាត់បង់ជីវិតដោយសារសង្គ្រាមវាងក្រុមហាម៉ាស និងអ៊ីស្រាអែលផងដែរ។Photos: Israel pummels Gaza after Hamas's unprecedented attack | Israel-Palestine  conflict News | Al Jazeera

យោងតាមការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលបាននិយាយកាលពីថ្ងៃទី ៨ ខែតុលាថា បច្ចុប្បន្នចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាស បានកើនឡើងដល់ ៧០០ នាក់ហើយ រីឯមនុស្សជាង ២,០០០ នាក់រងរបួស និង ២០០ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។Gaza-Israel: Palestinians launch surprise assault in response to Al-Aqsa  Mosque raids | Middle East Eye

ទន្ទឹមនឹងនោះ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលបានប្រកាសថាប្រទេសនេះស្ថិតក្នុងស្ថានភាពនៃសង្គ្រាម ដូច្នេះហើយទាហានអ៊ីស្រាអែលរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយតាំងពីថ្ងៃទី៨ ខែតុលា មកដល់ពេលនេះដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ភាគខាងត្បូង។Israel 'at war' as Hamas launches unprecedented attack from Gaza | Arab News

មូលហេតុនៃការវាយប្រហារភ្លាមៗបែបនេះគឺដោយសារការប្រជែងដណ្តើមឥទ្ធិពលពីរដ្ឋអំណាចប៉ាឡេស្ទីន។ ប៉ាឡេស្ទីន គឺជារដ្ឋអធិបតេយ្យមួយស្ថិតនៅតំបន់អាស៊ីខាងលិច ដែលទឹកដីមួយចំនួនរបស់រដ្ឋប៉ាឡេស្ទីនសព្វថ្ងៃត្រូវបានអ៊ីស្រាអែលកាន់កាប់ រីឯតំបន់ហ្កាហ្សារបស់រដ្ឋប៉ាឡេស្ទីនវិញក៏កំពុងស្ថិតនៅក្រោមក្រុមហាម៉ាស។ ហាម៉ាសគឺជាក្រុមចនាតស៊ូអ៊ីស្លាមដែលជាបក្ខពួកគោលនយោបាយរបស់ប៉ាឡេស្ទីន ដោយពួកគេបានងើបឈរការពារប្រជាជនប៉ាឡេស្ទីន ពីការឈ្លានពាន និងការធ្វើទុក្ខបុកម្មេញ អំពើហិង្សារបស់អាជ្ញាធរអ៊ីស្រាអែល។Scenes from Hamas's morning rocket attack on Israel | Israel-Palestine  conflict News | Al Jazeera

ដូច្នេះ សង្គ្រាមនេះកើតឡើងតាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសបានបាញ់រ៉ុក្កែតចំនួន ៥,០០០ គ្រាប់តម្រង់ឆ្ពោះទៅទឹកដីភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនបាត់ជីវិតយ៉ាងតិច ២៤៧នាក់ អ៊ីស្រាអែល ៣២នាក់ និងជនបរទេសពីរនាក់៕Netanyahu Stops Electricity, Fuel and Food to Gaza, Abbas Defends Residents  - Kompas.id

អ្នកទស្សនារឿង «The Creator» ដែលល្បីថតនៅប្រទេសកម្ពុជាបង្ហាញការខកចិត្ត

0

នាពេលថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ភាពយន្ត The Creator របស់ Hollywood បានទទួលការអនុញ្ញាតមកថតទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប រកចំណូលបានរាប់លានដុល្លារ ប៉ុន្តែអ្នកទស្សនារឿងនេះផ្ទាល់បានបង្ហាញការខកចិត្តខុសពីអ្វីដែលរំពឹងទុក ៣%នៃសាច់រឿងដែលផ្តើមបង្ហាញសាច់រឿងស្ទើរទាំងស្រុងនៅប្រទេសថៃ។May be an image of 10 people

គណនីមួយមានឈ្មោះថា «Phun Samnang» បានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី៨ ថា « The Creator មើលហើយខុសក្តីរំពឹងទុក…! ល្បីថាថតនៅខ្មែរ តាមពិតគ្រាន់តែជាប្លង់ជំនួសតូចមួយប៉ុណ្ណោះ 3%នៃសាច់រឿង ដែលផ្តើមបង្ហាញសាច់រឿងស្ទើរទាំងស្រុងនៅប្រទេសថៃ (អាចដឹងតាមរយៈតួអង្គប្រជាពលរដ្ឋនិយាយភាសាថៃ) ហើយទោះមកថតនៅខ្មែរ ក៏ស្ទើរគ្មានបង្ហាញអ្វីសោះ ឱ្យសម្គាល់ថាខ្មែរ… មានមួយគត់ គឺក្មេងៗរត់លេងហើយអាវកីឡាក្មេងនោះ មានទង់ជាតិខ្មែរ។ សរុបទៅបើមិនល្បីថា មានសាច់រឿងថតនៅកំពុងភ្លុក អត់ដឹងទេថាថតនៅខ្មែរ។ អំពីសាច់រឿងសុំមិននិយាយ»។May be an image of 6 people

បើតាមការឱ្យដឹងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តខ្នាតវែងមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បីនិងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោកដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។May be an image of 9 people
ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។May be an image of 8 people and text that says 'η' ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។May be an image of 8 people

សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ហើយត្រឹមតែថ្ងៃទី០៥ ខែតុលានេះ ភាពយន្តនេះទទួលបានចំណូលពីការចាក់បញ្ចាំងទូទាំងពិភពលោករហូតដល់ ៣៧លានដុល្លារសហរដ្ឋអាម៉េរិក៕May be an image of 1 person and text that says 'SCREEN THE CREATOR FROM THE DIRECTOR OF ROGUE ONE'