នៅលើប្រព័ន្ធអនឡាញកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK ខណៈពួកគេត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងរដ្ឋកូរ៉េខាងត្បូង-ចក្រភពអង់គ្លេសដែលប្រារព្ធធ្វើនៅវិមាន Buckingham រៀបចំដោយព្រះអង្គម្ចាស់ Charles។

ពិធីជប់លៀងនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែវិច្ឆិកាដើម្បីជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រជាជាតិទាំងពីរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឥស្សរជនអង់គ្លេស និងកូរ៉េជាច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រី Rishi Sunak និងសមាជិកនៃគ្រួសាររាជវង្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបង្ហាញពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។King and Queen to entertain South Korean President with state banquet |  thisisoxfordshire

BLACKPINK បានចូលរួមពិធីជប់លៀងក្នុងនាមជាទូតសុឆន្ទៈនៃ COP26 ដែលជាអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សមាជិកទាំងបួនត្រូវបានគេទទួលស្គាល់ក្នុងអំឡុងពេលពិធីជប់លៀងសម្រាប់ការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ទស្សនិកជនទូទាំងពិភពលោក។Charles rebrands state banquet tableware with his kingly cypher | Eastern  Daily Press

វីដេអូដែល BLACKPINK ចូលរួមក្នុងកម្មវិធីខាងលើនេះ និងការជួបព្រះអង្គម្ចាស់ Charles III ព្រះមហាក្សត្រអង់គ្លេសត្រូវបានចែករំលែកនៅលើសហគមន៍អនឡាញ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅឯកិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ប្រទេសស្កុតឡែន BLACKPINK បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាទូតសុច្ឆន្ទៈ និងអ្នកតស៊ូមតិសម្រាប់សកម្មភាពអាកាសធាតុ។ ពួកគេបានចេញវីដេអូអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងបានជំរុញឱ្យមានសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកបរិស្ថាន។ ការចូលរួមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ពួកគេក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ស្របតាមតួនាទីជាទូតសុឆន្ទៈរបស់ពួកគេសម្រាប់ COP26 ។BLACKPINK honored as Esteemed Guests at South Korea-UK State Banquet hosted  by King Charles | allkpop

នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមចម្រៀងដ៏មានឥទ្ធិពលនេះត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីធំៗបែបនេះ ជាក់ស្តែងកាលមហាក្សត្រី Elizabeth II នៅមានព្រះជន្ម កាលពីខែឧសភា ឆ្នាំ២០២២ BLACKPINK បានចូលរួមពិធីខួបកំណើតរបស់មហាក្សត្រីនៅស្ថានទូតអង់គ្លេសប្រចាំប្រទេសកូរ៉េផងដែរ៕