BLACKPINK បានសម្រេចបានជោគជ័យដ៏សំខាន់មួយដោយទទួលបានពានរង្វាន់ក្នុងកម្មវិធី Billboard Music Awardsឆ្នាំ២០២៣។ យោងតាមលទ្ធផលដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Billboard កាលពីថ្ងៃទី២០ វិចិ្ឆកា នេះ BLACKPINK បានឈ្នះក្នុងចំណាត់ថ្នាក់ Top K-Pop Touring Artist ដោយបានយកឈ្នះ Suga សមាជិក BTS និងក្រុមចម្រៀង Twice ។BLACKPINK's 'Pink Venom' Debuts Atop Both Billboard Global Charts – Billboard

ជ័យជម្នះនេះបានជំរុញឱ្យ BLACKPINK ក្លាយជាក្រុមចម្រៀងនារីដំបូងគេដែលឈ្នះក្នុងកម្មវិធី BBMAs (Billboard Music Awards )ចាប់តាំងពីក្រុមចម្រៀងអាម៉េរិក Destiny’s Child ក្នុងឆ្នាំ២០០៥ ហើយគិតមកទល់ពេលនេះមានរយៈពេល១៨ឆ្នាំហើយ ខណៈក្រុមចម្រៀងដែលអាចបំបែកកំណត់ត្រានេះបានគឺជាក្រុមចម្រៀង BLACKPINK ។ នេះឆ្លុះបញ្ចាំងឱ្យដឹងថាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់ពួកគេក្នុងឆាកតន្ត្រីសាកលពិតជាមិនធម្មតានោះទេ។BLACKPINK becomes the First Girl Group in 18 years to win at the 'Billboard Music Awards' since Destiny's Child in 2005 | allkpop

អ្វីដែលកាន់តែពិសេសនិងជារឿងគួរឱ្យចងចាំសម្រាប់ Blinks កាលពីមុន BLACKPINK ក៏បានបង្កើតប្រវត្តិសាស្ត្រជាក្រុមចម្រៀងនារីដំបូងគេក្នុងរយៈពេល ២៤ឆ្នាំដែលបានឈ្នះពានរង្វាន់ “Best Group” នៅ VMAs ចាប់តាំងពីក្រុម TLC ។

ក្រៅពីក្រុម BLACKPINK សម្រាប់តារាចម្រៀង K-Pop ដែលឈ្នះពានរង្វាន់នៅ Billboard Music Awards មានដូចជាក្រុម NewJeans ឈ្នះពាន Top Global K-Pop Artist ក្រុម Stray Kids បានឈ្នះពាន Top K-Pop Album ដោយក្រុមពីរនេះបានទៅសម្តែងនៅក្នុងកម្មវិធីដោយផ្ទាល់។ ចំណែក Jungkook សមាជិកក្រុម BTS បានឈ្នះពានរង្វាន់ Top Global K-Pop Song ជាមួយនឹងបទ “Seven” (feat. Latto)៕2023 Billboard Music Awards Announces Winners For K-Pop Categories | Soompi