បុណ្យអុំទូកគឺជាពិធីបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យកជាថ្ងៃឈប់សំរាករបស់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។ បុណ្យអុំទូក ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ដែលស្រដៀងគ្នាទៅនិងពិធីបុណ្យសែនព្រះខែផងដែរ។ ដូច្នេះហើយ ក្រៅពីកម្ពុជា តើមានប្រទេសណាខ្លះដែលប្រារព្ធពិធីបុណ្យអុំទូក?

មានប្រទេសចំនួន ៤ ដែលប្រារព្ធពិធីបុណ្យអុំទូកគឺ ថៃ ឡាវ មីយ៉ាន់ម៉ា និងចិន ដោយសារប្រទេសនៅតំបន់អាស៊ីទាំងនេះមានវប្បធម៌ និងពិធីសាសនាស្រដៀងគ្នា គ្រាន់តែខុសពេលគ្នាប៉ុណ្ណោះ។Cambodia Water Festival 2023 Phnom Penh - Cambodia Begins at 40

១.ប្រទេសថៃ៖ ក្នុងប្រទេសមួយនេះ មានពិធីមួយឈ្មោះថា “ពិធីប្រណាំងទូកវែង” ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងចន្លោះខែកញ្ញា ឬតុលា។ ពិធីបុណ្យនេះធ្វើឡើងនៅតាមខេត្តថៃមួយចំនួនដែលមានទន្លេធំៗឆ្លងកាត់ ក្នុងនោះមានដូចជា ខេត្ត Phisanulok និង Phichit ដែលមានទន្លេ Nan ឆ្លងកាត់ ព្រមទាំង ខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែលមានទន្លេ Chao-Phraya ឆ្លងកាត់។ ពិធីនេះជាពិធីបុរាណរបស់ថៃ ដែលមានអាយុកាលជាង ៦០០ឆ្នាំហើយ ពោលគឺតាំងពីសម័យអយុធ្យាមកម្ល៉េះហើយត្រូវបានរៀបចំធ្វើឡើងក្នុងន័យចង់ឱ្យពលរដ្ឋមានភាពស្វាហាប់ ក្លាហាន និងអង់អាច ដើម្បីជាសសរទ្រូងក្នុងការការពារប្រទេសជាតិខ្លួន។Thailand's Long Boat-Racing Season – TakeMeTour's Blog

២.ប្រទេសឡាវ៖ ឡាវមានពិធីមួយឈ្មោះ Boun Xuang Heua ដែលជាពិធីបុណ្យប្រណាំងទូកដ៏ធំក្នុងប្រទេសមួយនេះ។ ពិធីនេះធ្វើឡើងនៅលើទន្លេមេគង្គ ក្នុងរដ្ឋធានី វៀងចន្ទន៍ នៅថ្ងៃទី ១៥ ខែទី ១១ នៃប្រតិទិនចន្ទគតិ (តុលា ឬវិច្ឆិកា) ជារៀងរាល់ឆ្នាំ។ ពេលប្រារព្ធពិធីនេះម្ដងៗ មានទូកប្រមាណជាង ២០ មកពីគ្រប់បណ្ដាខេត្តទាំងអស់ក្នុងប្រទេសឡាវ ចូលរួមក្នុងការប្រណាំង។ ចំពោះទូកវិញ មានបីប្រភេទ ដូចជា ទូកប្រណាំងបែបប្រពៃណីសម្រាប់បុរស ទូកប្រណាំងបែបកីឡាសម្រាប់បុរស និងទូកប្រណាំងបែបប្រពៃណីសម្រាប់នារី។ ជាទូទៅ ពិធីនេះចាប់ផ្ដើមដោយការប្រណាំងទូកនារីមុន ទើបទូកបុរសធ្វើការប្រណាំងគ្នាតាមក្រោយ រហូតដល់ចប់កម្មវិធី។laos-luang-prabang-boat-racing-festival-Photo-by-Cyril-Ebe… | Flickr

៣.ប្រទេសមីយ៉ាន់ម៉ា (ភូមា)៖ ក្នុងប្រទេសមួយនេះ មានពិធីបុណ្យមួយឈ្មោះ Phaung Daw Oo Pagoda Festival ធ្វើឡើងនៅលើបឹង Inle នៅចន្លោះខែកញ្ញា និងតុលាជារៀងរាល់ឆ្នាំ។ ក្នុងពិធីនេះមានការដង្ហែតាមទូក នូវពុទ្ធបដិមាជាច្រើនពីវត្ត Phaung Daw Oo ទៅកាន់ភូមិនានាដែលមានទីតាំងជុំវិញបឹង Inle នេះ ដើម្បីឲ្យពុទ្ធបរិស័ទនៅទីនោះធ្វើការគោរព។ នៅថ្ងៃចុងក្រោយនៃពិធីនេះ មានការរាំចង្វាក់ប្រពៃណី និងការប្រណាំងទូកផងដែរ។ ក្រៅពីនេះ នៅតាមតំបន់ផ្សេងទៀតក្នុងប្រទេសភូមាដូចជាតំបន់ Rakhine ជាដើម ក៏មានពិធីបុណ្យប្រណាំងទូកផងដែរ តែទាស់តែនៅទីនោះ ធ្វើឡើងនៅខែមេសា ឬឧសភា។Myanmar Boat Festival's Return Brings Joy and Sorrow

៤.ប្រទេសចិន៖ ចិនមានបុណ្យមួយឈ្មោះ Duanwu Festival ឬ ពិធីបុណ្យប្រណាំងទូកនាគ ដែលជាពិធីបុណ្យដ៏បុរាណ និងល្បីឈ្មោះមួយរបស់ប្រទេសមួយនេះ។ ពិធីបុណ្យនេះ ធ្វើឡើងនៅថ្ងៃទី ៥ ខែទី ៥ នៃប្រតិទិនចន្ទគតិ (ខែឧសភា ឬមិថុនា) ជារៀងរាល់ឆ្នាំ និងមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។ ទូកដែលសម្រាប់យកមកប្រណាំង ត្រូវបានរៀបចំ និងរចនាម៉ូតឲ្យមានរូបរាងជាសត្វនាគចិន ជាទូទៅមានប្រវែងពី ២០ទៅ ៣៥ម៉ែត្រ និងត្រូវការមនុស្សចំនួនពី ៣០ទៅ ៦០នាក់ដើម្បីធ្វើការចែវ៕Understanding China's holidays: Dragon Boat Festival - CGTN