ជាការពិតណាស់ សម្រាប់អ្នកស្រលាញ់ការផ្សងព្រេងប្រាកដជាមានបានកត់សម្គាល់នូវកោះដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ដែលពួកគេចង់ទៅទស្សនានៅថ្ងៃណាមួយមិនខាន។ ប៉ុន្តែនៅពីក្រោយទេសភាពដ៏ស្រស់ស្អាត និងបរិស្ថានដ៏ស្ងប់ស្ងាត់ទាំងនោះ ក៏មាននូវគ្រោះថ្នាក់ជាច្រើនអាចបង្កប់នៅជាមួយ ខណៈជាកន្លែងដែលសត្វពស់សាហាវៗរស់នៅ ឧស្ម័នពុលនៅលើអាកាស ជំងឺឆ្លងរាតត្បាត ការហាយប្រហារដោយក្រពើដ៏ព្រៃផ្សៃ និងភាពរន្ធត់ព្រឺព្រួចផ្សេងៗនៃធម្មជាតិ ដែលនាំឲ្យអ្នកប្រាកដជាមិនចង់ត្រូវបានទឹកនាំទៅច្រាំង ឬជាប់គាំងនៅលើកោះដ៏គ្រោះថ្នាក់ទាំងនេះទេ។ ដូច្នេះហើយខាងក្រោមនេះ គឺជាកោះលស់ព្រលឹងទាំង៨លើសកលលោក ទោះឲ្យ១លានដុល្លារក៏មិនព្រមទៅដែរ៖

១ កោះពស់ នៃប្រទេសប្រេស៊ីល៖ កោះ Ilha fa Queimada គឺគេស្គាល់ថាជាកោះពស់ ព្រោះនៅទីនោះមានប្រមូលផ្តុំពស់ពិសរាប់ម៉ឺនប្រភេទនៅទីនោះ។ ម៉្យាងវិញទៀត អ្នកត្រូវបានពស់ដែលនៅលើកោះនោះចឹក អាចស្លាប់ភ្លាមៗនៅក្នុងរយៈពេលត្រឹមតែ១ម៉ោង និងអាចធ្វើឲ្យសាច់មនុស្សរលាយភ្លាមៗនៅក្នុងរយៈពេលដ៏ខ្លី។ ដោយសារតែកោះមួយនេះ វាគ្រោះថ្នាក់ខ្លាំងដូច្នេះហើយបានជា វាត្រូវបានគេបិទចោលមិនឲ្យសាធារណៈជនចូលទៅលេងជាដាច់ខាត។Ilha da Queimada Grande, The Snake Island | Amusing Planet20 fatos sobre a Ilha da Queimada Grande, maior lar de cobras do mundo

២ កោះខ្មោច Poveglia ៖ ស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីតាលី វាត្រូវបានគេស្គាល់ថាជា កោះខ្មោចលងសាហាវជាងគេបំផុតលើសកលលោក។ ដោយមានរឿងដំណាលថា កាលពីដើមឡើយ គេបានយកកោះនេះធ្វើជាកន្លែងដាច់ដោយឡែកសម្រាប់ផ្ទុកអ្នកជំងឺដែលមានជំងឺប៉េស្តជ្រូក ខណៈមនុស្សជាច្រើននាក់បានស្លាប់នៅទីនោះ។ ម៉្យាងវិញ កោះនេះក៏ធ្លាប់ធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺផ្លូវចិត្តផងដែរ ហើយក៏មានរឿងអាក្រក់ៗកើតទៅលើគ្រូពេទ្យនៅទីនោះផងដែរ។ បន្ទាប់មកទៀតក៏មានបិទមន្ទីរពេទ្យនេះចោល រហូតធ្វើឲ្យកោះនេះទំនេររហូតមកដល់បច្ចុប្បន្ននេះ។Island Fixer-Upper, Near the Madding Crowd - The New York TimesExploring Abandoned Island Of Death Most Haunted Place In The World ( Poveglia) - YouTube

៣ កោះ Andaman នៃប្រទេសឥណ្ឌា៖ គឺជាកោះជនជាតិដើមភាគតិចរបស់ឥណ្ឌា ដែលមិនព្រមបើកទទួលយកនរណាម្នាក់ដែលរស់កន្លែងផ្សេង ក្រៅពីក្រុមខ្លួនសោះឡើយក្នុងរយៈពេល ៦០ ០០០ឆ្នាំចុងក្រោយមកនេះ។ កាលពីឆ្នាំ២០០៦ ក៏ធ្លាប់អ្នកនេសាទ២នាក់វង្វេងទៅដល់ទីនោះផងដែរ ប៉ុន្តែមិនអាចយកជីវិតត្រឡប់មកវិញបានទេ ព្រោះជនជាតិភាគតិចនៅទីនោះការពារភូមិរបស់គេណាស់ និងមិនឲ្យនរណាចូលបានទេ ព្រមទាំងអនុវត្តច្បាប់ព្រៃរបស់ពួកគេ ។ ទីបំផុតបុរសនេសាទក៏ត្រូវបានសម្លាប់ដោយលំពែង និងធ្នូរបស់ក្រុមជនជាតិនោះផងដែរ។Who Are The Sentinelese, The Tribe Who Allegedly Killed US National In  Andamans?Havelock Island 2023: Best Places to Visit - Tripadvisor

៤ កោះ Ramree ប្រទេសមីយ៉ាន់ម៉ា៖ កោះនេះជាជម្រករបស់សត្វក្រពា ឬហៅថាក្រពើទឹកប្រៃ ដែលមានចំនួនច្រើនជាងគេបំផុតលើសកលលោក។ យោងទៅតាមកំណត់ត្រាហ្គឺណេសបានកត់ត្រាពីមហន្តរាយដ៏ធំពីសត្វក្រពើលើកោះនេះបានឲ្យដឹងថា ក្នុងប្រវត្តិសាស្រ្តបន្ទាប់ពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ មានទាហានជប៉ុនរាប់រយនាក់បានរស់រានមានជីវិតបន្ទាប់ពីសមរភូមិ តែជាអកុសលក៏បានឡើងមកលើកោះនេះ ត្រូវបានក្រពើស៊ីស្លាប់យ៉ាងអណោចអធមទាំងអស់គ្មានសល់។Ramree Island in Myanmar (or former Burma)Satellite map of Ramree Island, Myanmar. Latitude: 19.0667 Longitude:  93.8333

៥ កោះ Marshall ៖ ជាកោះស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាបានចុះបញ្ជីបេតិកភណ្ឌពិភពលោករួចរាល់ហើយដែរ។ ប៉ុន្តែនៅចន្លោះឆ្នាំ១៩៤៦ ដល់១៩៥៨ គឺបានមានការសាកល្បងបាញ់បង្ហោះនុយក្លេអ៊ែរកម្រិតធ្ងន់របស់សហរដ្ឋអាមេរិករហូតដល់២៣ដង។ ឥទ្ធិពលរបស់នុយក្លេអ៊ែរបានបំផ្លាញបរិស្ថាននៅកោះនោះយ៉ាងធ្ងន់ធ្ងរបំផុត ខណៈវាបានបំភាយវិទ្យុសកម្ម ធ្វើឲ្យប្រជាពលនៅតំបន់នោះឆ្លងជំងឺរាតត្បាតពេញផ្ទៃកោះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ប៉ះពាល់ដល់ដំណាំកសិកម្ម និងសត្វពាហនៈគ្រប់ប្រភេទ ងាប់យ៉ាងរណូករនាលគ្មានសល់។ លើសពីនេះទៅទៀត កោះនេះក៏ជាជម្រករបស់ត្រីឆ្លាតដ៏គ្រោះថ្នាក់ផងដែរ។Hidden gem destination: 6 surprising facts about the Marshall Islands1946 Baker Day Atomic Bomb Test Bikini Atoll Vintage Old - Etsy

៦ កោះ Saba នៃប្រទេសហូឡង់៖ កោះដ៏តូចមួយនេះត្រូវបានគេស្គាល់ថា ជាកោះរបស់«ម្ចាស់ក្សត្រីគ្មានការរើសអើង»។ អ្នកដែលបានទៅទស្សនានៅទីនោះ ប្រាកដជាបានឃើញភាពស្រស់ស្អាតនៃប្រព័ន្ធអេកូឡូស៊ីចម្រុះ ក៏ដូចជាការមុចទឹក និងឡើងភ្នំជាដើម។ ប៉ុន្តែយ៉ាងណាមិញ កោះនេះគឺជាកោះគ្រោះថ្នាក់បំផុត និងកើតមានខ្យល់ព្យុះសង្ឃរាជាញឹកញយ ជាងកោះណាៗទាំងអស់លើសកលលោក។10 Facts about Saba | Loop Caribbean NewsA Guide to Saba: The Caribbean's Best-Kept Secret | Vogue

៧ កោះ Miyaka Jima ប្រទេសជប៉ុន៖ ជាកោះដែលសម្បូរទៅដោយបន្ទុះភ្នំភ្លើងលើសកលលោក។ សម្រស់ធម្មជាតិនេះតែងតែត្រូវបានគំរាមកំហែងពីកំអែរភ្នំភ្លើងដ៏ក្តៅគគុក។ ម៉្យាងវិញទៀត ការដែលផ្ទុះភ្នំភ្លើងជាប់ៗគ្នាច្រើនដងពេក បានបង្កើតឲ្យមានចំហាយស្ពាន់ធ័រពុលនៅលើកោះ ដែលបណ្តាលឲ្យខ្យល់នៅកោះនោះពុលតាមដែរ។ ដូច្នេះ ប្រសិនបើអ្នកទៅលេងនៅកោះនោះ អ្នកត្រូវធ្វើការពាក់របាំងឧស្ម័នគ្រប់ពេលវេលាដើម្បីការពារ។Miyako Island | VISIT OKINAWA JAPAN | Official Okinawa Travel GuideMiyako-jima - Wikipedia

៨ កោះ Reunion ៖ ស្ថិតនៅមហាសមុទ្រឥណ្ឌាភាគខាងកើត ជាកន្លែងនៃធម្មជាតិចម្រុះដ៏ស្រស់ស្អាតអស្ចារ្យ។ កោះនេះជាជម្រកសត្វស្លាបគ្រប់ប្រភេទ ព្រមទាំងសត្វសមុទ្រយ៉ាងសម្បូរបែប។ ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវបានគេស្គាល់ថាជាកោះដែលគ្រោះថ្នាក់ព្រោះវាជាជម្រកត្រីបាឡែន ត្រីឆ្លាមយក្សគ្រប់ប្រភេទ។ នៅចន្លោះឆ្នាំ២០១០និង២០១៧ ដោយសារមានការវាយប្រហាររបស់ត្រីឆ្លាមមកលើច្រាំងបានសម្លាប់អ្នកទេសចរណ៍អស់ចំនួន៩នាក់ផងដែរ៕Reunion Island travel guide: 12 reasons to be impressed by this  record-breaking Indian Ocean islandIsland with shark infested seas has so many attacks swimming and surfing is  banned - World News - Mirror Online