ប្រទេសរុស្ស៊ី ៖ វាបានក្លាយជាករណីដំបូងនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសរុស្ស៊ី ក្រោយពីចៅក្រមបានបញ្ជាឱ្យបន្ធូរបន្ថយទោសជនជាប់ចោទម្នាក់ អាយុ៤៨ឆ្នាំ ពីការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ មកសល់ត្រឹមតែការព្យួរទោសប៉ុណ្ណោះ ។ ប៉ុន្តែពលរដ្ឋរុស្ស៊ីជាច្រើននាក់ឆ្ងល់ថា ដោយសារហេតុផលឆ្មា១ក្បាលសោះ ហេតុអ្វីបានជាតុលាការកាត់ក្តីបែបនេះ?What Brittney Griner likely faced in Russian penal colony

កន្លងមក ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនបុរសម្នាក់ពីបទកាន់កាប់អាវុ.ធខុសច្បាប់, បង្កភាពវឹកវរ និងវាយតប់រាងកាយអ្នកដទៃ នៅពេលបុរសនេះស្រវឹងស្រា ។ ប៉ុន្តែតុលាការរុស្ស៊ីក៏បានកាត់ក្តីឱ្យបុរសនេះរួចពីពន្ធនាគារ ដោយសារគាត់មានឆ្មា១ក្បាលនៅក្នុងបន្ទុក ហើយគាត់ត្រូវទៅមើលថែទាំវា ។

ក្រោយពីត្រូវបានចាប់ខ្លួន ជនជាប់ចោទបានយល់ព្រមសារភាពកំហុសទាំងអស់ និងបានសហការយ៉ាងល្អជាមួយអាជ្ញាធរ មុនពេលតុលាការកាត់ក្តីថា គាត់បានប្រព្រឹត្តខុស ហើយចុងក្រោយ គាត់ទទួលបានការបន្ធូរបន្ថយទោសទាំងអស់ ។ ការសម្រេចក្តីរបស់តុលាការលើកនេះ បានធ្វើឱ្យពលរដ្ឋរុស្ស៊ីជាច្រើននាក់ងឿងឆ្ងល់យ៉ាងខ្លាំង ហើយពួកគេលើកឡើងថា ករណីនេះ មិនធ្លាប់កើតឡើងទេនៅប្រទេសរុស្ស៊ី ។Cat saves man from jail in Russia

ជាធម្មតា មានករណីតិចតួចប៉ុណ្ណោះដែលតុលាការបានកាត់ក្តីឱ្យជនណាម្នាក់រត់ពីទោសបែបនេះ ដូចជា ជនជាប់ចោទមានកូន ឬមានសមាជិកគ្រួសារនៅក្នុងបន្ទុក និងមិនអាចចិញ្ចឹមខ្លួនឯងបាន ហើយជនជាប់ចោទត្រូវមើលថែទាំពួកគេ ។ ប៉ុន្តែករណីតុលាការអនុញ្ញាតឱ្យជនជាប់ចោទត្រឡប់ទៅមើលថែទាំសត្វចិញ្ចឹមរបស់ខ្លួន គឺមិនធ្លាប់កើតឡើងពីមុនមកទេ ៕ ប្រភព ៖ Mono News