រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីទីតាំង និងម៉ោងចេញដំណើរសម្រាប់ការធ្វើដំណើរទៅស្រុក អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ
ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
ក្នុងនៅរដ្ឋបាលរាជធានីភ្នំពេញបែងចែកជាពីរដំណាក់កាល៖
១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ដែលមានគោលដៅ និងទីតាំង ដូចខាងក្រោម៖




ខ្លឹមសារវីដេអូ vlog ទាំង Lisa និង Jennie បានជាប់ក្នុងបញ្ជី Kpop Acts កំពូលទាំង ១០ ដែលមានអ្នក Subscribe ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ YouTube ដោយវ៉ាដាច់ក្រុមជាច្រើនដែលមានខ្លឹមសារតន្ត្រី។ Jennie ចំណាយពេល ៩៩២ ថ្ងៃដើម្បីមាន Subscriber ១០ លាននាក់នៅលើ YouTube ខណៈពេលដែល Lisa ចំណាយពេល ១,២៩៣ ថ្ងៃដើម្បីឈានដល់ចំណុចសំខាន់នេះ។
































