Home Blog Page 1432

ភ្ញៀវទេសចរចិនមិនចាប់អារម្មណ៍វិធានការលើកលែងទិដ្ឋាការរបស់ថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្មេងប្រុសជនជាតិថៃម្នាក់ អាយុ១៤ឆ្នាំ បានធ្វើការបា.ញ់ប្រហា.រទៅលើមនុស្សម្នាដែលមកប្រើប្រាស់សេវាកម្មនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន២នាក់ និងរងរបួ.ស៥នាក់ ។ អ្នកស្លា.ប់ដោយសារហេតុការណ៍នេះមានភ្ញៀវទេសចរចិនម្នាក់ និងជនជាតិមីយ៉ាន់ម៉ាម្នាក់ ។The first batch of Chinese tourists arrives in Bangkok today

ក្រោយមក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានទំនាក់ទំនងទៅខាងស្ថានទូតចិន និងរាយការណ៍ពីស្ថានការណ៍ទាំងអស់ ។ លោកលើកឡើងថា ស្ថានការណ៍នៅប្រទេសថៃបានធូរស្រាល និងមានសុវត្ថិភាពជាធម្មតា ហើយហេតុការណ៍នេះនឹងមិនប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃទេ ។

កន្លងមក ប្រទេសថៃបានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ឱ្យដូចក្នុងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ ប៉ុន្តែនៅពេលជំងឺកូវីដបានធូរស្រាល វិស័យទេសចរណ៍របស់ថៃហាក់ដូចជាប្រឈមនឹងបញ្ហាមួយចំនួន ព្រោះអ្នកលេងបណ្តាញសង្គមចិនជាច្រើននាក់បារម្ភពីសុវត្ថិភាពរបស់ពួកគេពេលដើរកម្សាន្ត ។Thailand buzzes as Southeast Asia countries await tourist affluence -  Chinadaily.com.cn

ជនជាតិចិនមិនចាប់អារម្មណ៍នឹងវិធានការលើកលែងទិដ្ឋាការរបស់ថៃទេ ដោយជនជាតិចិនខ្លះបញ្ចេញមតិក្នុងបណ្តាញសង្គមថា ៖ «សូម្បីតែសត្វឆ្កែ ក៏វាមិនមកលេងប្រទេសថៃដែរ បើទោះជាថៃលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរក៏ដោយ» ។

តាមការសង្កេតលើការបញ្ចេញមតិក្នុងបណ្តាញសង្គមរបស់ជនជាតិចិននាពេលបច្ចុប្បន្ន គឺមូលហេតុចម្បងដែលចិនមិនចង់ធ្វើដំណើរមកថៃ គឺអាចមកពីការផ្សាយព័ត៌មានពិត ឬព័ត៌មានក្លែងក្លាយអំពីការបោកប្រាស់ជនជាតិចិនឱ្យទៅធ្វើការខុសច្បាប់នៅប្រទេសជិតខាងរបស់ថៃ ។ ក្រោយការដាក់បញ្ចាំងខ្សែភាពយន្តបែបរន្ធ.ត់នៅប្រទេសចិន និងតាមរយៈការបញ្ចេញមតិរបស់ជនជាតិចិនក្នុងបណ្តាញសង្គមបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយចិនបានបង្ហាញពីផលប៉ះពាល់ដល់ភ្ញៀវទេសចរពេលមកលេងនៅប្រទេសក្នុងតំបន់អាស៊ាន ។Facts about the mall shooter in Bangkok's Siam Paragon that you missed

លើសពីនេះ ភ្ញៀវទេសចរចិនកាន់តែភ័យខ្លាចថែមទៀត នៅពេលមានហេតុការណ៍បា.ញ់ប្រហា.រនៅ SIAM PARAGON ស្ថិតនៅទីក្រុងបាងកក ប្រទេសថៃ និងបណ្តាលឱ្យភ្ញៀវទេសចរចិនម្នាក់ស្លា.ប់ក្នុងហេតុការណ៍នេះ ។ ដូច្នេះ បណ្តាក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាពលរដ្ឋថៃបានសំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ ដើម្បីលើកមុខមាត់ប្រទេសថៃឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញដូចមុន ៕Two dead in Bangkok mall shooting, 14-year-old boy arrested ប្រភព ៖ MGROnline Live

សហរដ្ឋអាមេរិក និងរុស្ស៊ីសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្ន

0

សហរដ្ឋអាមេរិក និងរុស្ស៊ីបានចាប់ផ្តើមសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នតាមបណ្តាញផ្សេងៗនៅទូទាំងប្រទេស ដើម្បីឱ្យអាជ្ញាធរបានត្រៀមខ្លួន និងឱ្យពលរដ្ឋបានដឹងព័ត៌មាន ព្រមទាំងស្វែងរកវិធីយករួចខ្លួនពីហេតុការណ៍គ្រោះថ្នាក់ ។ នៅពេលមានហេតុការណ៍គ្រោះថ្នាក់ណាមួយកើតឡើង ប្រព័ន្ធប្រកាសអាសន្ននេះនឹងបន្លឺសំឡេងឡើងនៅលើទូរស័ព្ទចល័ត និងបណ្តាញផ្សេងទៀតនៅទូទាំងប្រទេស ។

ការិយាល័យសង្គ្រោះបន្ទាន់ប្រចាំសហរដ្ឋអាមេរិកបានចាប់ផ្តើមសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ តាមរយៈបណ្តាញទូរស័ព្ទចល័ត, ស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុនានា ។ ការិយាល័យសង្គ្រោះបន្ទាន់ប្រចាំសហរដ្ឋអាមេរិកបញ្ជាក់ថា គោលបំណងចម្បងរបស់ការសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នលើកនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការប្រកាសអាសន្នទៅដល់ពលរដ្ឋ រហូតដល់ភ្នាក់ងារចាត់ការគ្រោះអាសន្នផ្សេងៗ ព្រមទាំងផ្តោតទៅលើការប្រកាសអាសន្ននៅទូទាំងប្រទេស ។Test of US emergency system to briefly hit cellphones, TV, radios | Reuters

ចំណែកនៅប្រទេសរុស្ស៊ីវិញ ក៏បានសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នដូចគ្នាដែរ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ។ ក្រសួងការងារគ្រោះអាសន្នរបស់រុស្ស៊ីលើកឡើងថា ការសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្ននេះ ដើម្បីឱ្យអាជ្ញាធរបានត្រៀមខ្លួន ព្រោះអាជ្ញាធរត្រូវទទួលខុសត្រូវពេលមានហេតុការណ៍មិនល្អកើតឡើង ក៏ដូចជាផ្តល់ដំណឹងឱ្យពលរដ្ឋបានដឹងផងដែរ ។ គេនឹងធ្វើការប្រកាសអាសន្នជាសាធារណៈនៅពេលមានហេតុការណ៍អាក្រក់កើតឡើងដូចជា ការគំរាមកំហែងដល់សន្តិសុខជាតិ, គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងមនុស្ស ។

ការសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នរបស់រុស្ស៊ីលើកនេះ មានដូចជា ការបន្លឺសំឡេងស៊ីរ៉ែនប្រកាសអាសន្ន និងការប្រកាសអាសន្នតាមរយៈស្ថានីយទូរទស្សន៍នៅទូទាំងប្រទេសរុស្ស៊ី ។ រុស្ស៊ីបានចាប់ផ្តើមសាកល្បងប្រើប្រាស់ប្រព័ន្ធប្រកាសអាសន្នតាំងពីឆ្នាំ២០២០ មកម៉្លេះ ព្រមទាំងមានការសាកល្បងប្រព័ន្ធនេះចំនួន២លើកក្នុង១ឆ្នាំ ៕Russia tests public warning system ប្រភព ៖ Mono News

មេបញ្ជាការសត្វសុនខរបស់ Joe Biden ត្រូវបានដកចេញពីសេតវិមាន

0

អាមេរិក៖ មេបញ្ជាការសត្វសុនខរបស់ប្រធានាធិបតីអាមេរិក Joe Biden ត្រូវបានដកចេញពីសេតវិមាន បន្ទាប់ពីបណ្តោយឱ្យសត្វសុនខខាំបុគ្គលិក និងភ្នាក់ងាររបស់សេតវិមាន។

យោងតាមប្រភពព័ត៌មាន Sky news ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា មេបញ្ជាការសត្វសុនខជនជាតិអាឡឺម៉ង់ម្នាក់ បានបណ្តោយឱ្យសត្វសុនខខាំបុគ្គលិក និងភ្នាក់ងាររបស់សេតវិមានអាមេរិកចំនួន ១០ ដងក្នុងចន្លោះខែតុលា ឆ្នាំ ២០២២ ដល់ខែមករា ឆ្នាំ២០២៣ ។President Joe Biden's dog Commander, a German shepherd, is walked outside the West Wing of the White House in Washington, Saturday, April 29, 2023. (AP Photo/Carolyn Kaster)

ហេតុការណ៍នេះកើតឡើងនៅពេលដែលមេបញ្ជាការបានបណ្តោយឱ្យសត្វសុនខខាំបុគ្គលិកម្តងទៀតកាលពីថ្ងៃទី៤ ខែតុលា ហើយត្រូវបានគេឃើញជាលើកចុងក្រោយនៅលើយ៉រខាងលើនៃសេតវិមាន។ បន្ទាប់មកមិនយូរប៉ុន្មានរដ្ឋមន្ត្រីនៅសេតវិមានក៏បានសាកសួរចម្លើយរបស់បុគ្គលិក និងភ្នាក់ងារ ហើយក៏សម្រេចបណ្តេញមេបញ្ជាការសត្វសុនខរបស់ Joe Biden ចេញពីសេតវិមានភ្លាមៗ ព្រោះដោយសារគាត់បានបណ្តោយឱ្យសត្វសុនខខាំអ្នកធ្វើការនៅក្នុងសេតវិមាននេះយូរហើយ។President Joe Biden's dog Commander looks out from a balcony at the White House in Washington. Pic: AP

លោកស្រី Elizabeth Alexander ដែលជាកវីអ្នកប្រាជ្ញអក្សរសាស្ត្រជនជាតិអាមេរិក បម្រើការនៅសេតវិមានបាននិយាយថា លោក Joe Biden គួរតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់បុគ្គលិក និងអ្នកដែលការពារពួកគេជារៀងរាល់ថ្ងៃ។Commander, the dog of U.S. President Joe Biden, walks during a signing event for the CHIPS and Science Act of 2022, on the South Lawn of the White House in Washington, U.S., August 9, 2022. REUTERS/Evelyn Hockstein
ដូចច្នេះហើយ ថ្មីៗនេះអ្នកនាំពាក្យរបស់ជំទាវ Jill Biden ក៏បានបញ្ជាក់ដែរថា មេបញ្ជាការបច្ចុប្បន្នមិននៅក្នុងបរិវេណសេតវិមានទៀតទេ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Alexander បានបន្តទៀតថា សេតវិមានអាចជា “បរិយាកាសស្ត្រេសសម្រាប់សត្វចិញ្ចឹម” ដូច្នេះយើងមិនគួរមានសត្វចិញ្ចឹមនៅក្នុងសេរវិមានឡើយ៕

ប្រវត្តិកីឡាករ​ជប៉ុន Yudai Ogawa ដែលទើបតែទទួលបានសិទ្ធចូលក្រុមជម្រើសជាតិកម្ពុជា

0

សហព័ន្ធបាល់ទាត់កម្ពុជា បានធ្វើការប្រកាសនាំចូលកីឡាករសញ្ជាតិជប៉ុន Yudai Ogawa មកចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ត្រៀមចូលរួមប្រកួតជម្រុះព្រឹត្តិការណ៍ World Cup 2026។

មុននឹងផ្លាស់មកទឹកកម្ពុជា កីឡាករវ័យ២៧ឆ្នាំនេះ ធ្លាប់ប្រកបអាជីពនៅក្លិបប្រទេសជប៉ុន Gifu FC បន្ទាប់មកទៅផ្លាស់ទៅលីគប្រទេសប៉ូឡូញ លេងឱ្យក្លិប Widzew Lodz មុននឹងផ្លាស់មកកាន់ក្រុមក្រសួងការពារ នៃលីគកំពូលកម្ពុជា នៅឆ្នាំ២០១៨។Japanese midfielder, Nigerian forward are top performers in MCL 2020 -  Khmer Timesក្រោយចំណាយពេលបានត្រឹមតែ១ឆ្នាំ នៅក្រុមក្រសួងការពារ Yudai ត្រូវបានផ្លាស់មកកាន់ទឹកដីអង្គរ ដោយចូលរួមជាមួយអង្គរថាយហ្គឺរ។ លុះចំណាយពេលបាន២ឆ្នាំ នៅលើទឹកដីអង្គរ កីឡាករជប៉ុនរូបនេះ ក៏ផ្លាស់មកចូលរួមជាមួយភ្នំពេញក្រោន។No photo description available.នៅក្នុងរយៈពេល៣ឆ្នាំនេះ Yudai Ogawa បានចូលរួមចំណែកជួយក្លិបភ្នំពេញក្រោន ឈ្នះពានជាច្រើនរួមមាន៖

• ខេមបូឌានព្រីមៀរលីគ២លើក
• ខេមបូឌានស៊ូភើខាប់២លើក
• ពានរង្វាន់ខេមបូឌានលីគខាប់២លើក

 

ដ្រូនឆក់យកនិស្សិត ទើបបញ្ចប់ពីបណ្ឌិត្យសភាយោធាស៊ីរី ជាង១០០នាក់

0

រដ្ឋធានីដាម៉ាស (Damascus)៖ ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ទៅលើសាលាយោធាស៊ីរី នៅក្នុងទីក្រុងហូមស៍ (Homs) គ្រប់គ្រងដោយរដ្ឋាភិបាលដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ បានសម្លាប់មនុស្ស ជាង ១០០នាក់ រួមទាំងជនស៊ីវិល យ៉ាងហោចណាស់ ចំនួន១៤នាក់ ហើយមនុស្ស ជាង១២០នាក់ផ្សេងទៀត រងរបួស។Drone strikes at Syrian military ceremony leave 80 dead - Los Angeles Times

បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News បានផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានដកស្រង់ពីបណ្ដាញរបស់ខ្លួនជាច្រើន នៅស៊ីរី យកមករាយការណ៍ ថា «ការវាយប្រហារដោយដ្រូននោះ បានសម្លាប់មនុស្សជាង១០០នាក់ ហើយក្នុងនោះ មានជនស៊ីវិល ចំនួន១៤នាក់ ផងដែរ។ ជនរងគ្រោះ ចំនួន១២៥នាក់ផ្សេងទៀត បានរងរបួស។ ជនរងគ្រោះទាំងអស់ មានចំនួន ប្រហែលជាងពាក់កណ្ដាល បានបញ្ចប់ការសិក្សាជំនាញយោធា។

At least 100 killed in drone attack on Syrian military academy, Asia News -  AsiaOne
ដោយឡែក តំបន់ភាគឦសាន គ្រប់គ្រងដោយជនជាតិឃឺដ នៅក្នុងប្រទេសហែកហួរ ដោយសង្រ្គាមមួយនេះ ក៏ត្រូវបានទាហានតួកគី វាយប្រហារតម្រង់ទៅលើគោលដៅយោធា និង ហេដ្ឋារចនាសម្ព័ន្ធ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ចំនួន៩នាក់ ផងដែរ។ នេះបើតាមកងកម្លាំងប្រដាប់អាវុធឃឺដ បានអះអាង ក្រោយពេលរដ្ឋាភិបាលក្រុងអង់ការ៉ារបស់លោក រេសេប តាយយីប អេដូហ្គេន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានគំរាមឆ្មក់វាយសងសឹក បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់បែក កាលពីពេលកន្លងទៅថ្មីៗនេះ។At Least 100 Killed In Drone Attack On Syria Military College

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ SANA បានដកស្រង់សេចក្ដីថ្លែងការណ៍របស់កងទ័ព យកមកចុះផ្សាយ ថា នៅទីក្រុងហូមស៍ (Homs) នាភាគកណ្តាលរបស់ប្រទេសស៊ីរី គឺអង្គការភេរវករប្រដាប់អាវុធ បានកំណត់គោលដៅ ទៅលើពិធីបញ្ចប់ការសិក្សារបស់ក្រុមមន្ត្រីសាលាយោធា»។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដដែល បានរាយការណ៍ ថា «មានមនុស្ស ជាង៦០នាក់ បានស្លាប់ រួមទាំង បុគ្គលិកយោធា និង យ៉ាងហោចណាស់ជនស៊ីវិល ចំនួន៩នាក់ ជាមួយនឹងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស។At least 100 killed in drone attack on Syrian military academy - ABC News

វិបត្ដិដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសស៊ីរី បានផ្ទុះឡើង នៅក្នុងអំឡុងឆ្នាំ២០១១ ក្រោយពេលរដ្ឋាភិបាល បានបង្ក្រាបយ៉ាងឃោរឃៅ ប្រឆាំងនឹងក្រុមអ្នកតវ៉ា។ សកម្មភាពរបស់រដ្ឋាភិបាលក្រុងដាម៉ាស បានរុញច្រានប្រទេសស៊ីរី ឲ្យធ្លាក់ចូលទៅក្នុងសមរភូមិដ៏ស្មុគស្មាញបំផុតមួយ ដោយមានការវាយប្រយុទ្ធគ្នា រវាងកងទ័ពបរទេស កងជីវពល ពួកជ្រុលនិយម និង កងទ័ពរដ្ឋាភិបាល។ ជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសអាស៊ីខាងលិចមួយនេះ បានឆក់យកជីវិតប្រជាពលរដ្ឋស៊ីរី អស់ប្រហែលជាងកន្លះលាននាក់ ហើយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ មានទំហំធំធេងបំផុត នៅក្នុងប្រទេសថែមទៀតផង៕Drone attack on Syrian military academy kills at least 100 | The Independent

លោកជំទាវ ហ៊ុន ស៊ីណាត លើកឡើងបែបនេះរឿងលោកស្រីទ្រី ដាណា ថាម្តាយលាបឡេសដល់កូនក្នុងផ្ទៃ

0

ជុំវិញរឿងលោកស្រី ទ្រី ដាណា ជំរុញឱ្យស្រ្តីពរពោះលាបឡេ ខាត់ស្បែក ដើម្បីឱ្យសដល់កូនបានរងនូវមតិរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនជាពិសេសគឺស្រ្តីដែលបានក្លាយជាមាតាតែម្តង។ រឿងដ៏ហួសចិត្តនេះដែរលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ប៉ុន្មានម៉ាត់ទៅអ្នកជំនួញរូបនេះស្តាប់ហើយពេញចិត្តស្តូកតែម្តង។May be an image of 1 person and temple

លោកជំទាវ ហ៊ុន ស៊ីណាត បានលើកឡើងថា «ចេះដឹងជាងពេទ្យទៀតឱ្យគេលាបទៀតទិញយកមកផឹកទៅសដល់កូនហើយឆាប់បានទៅព្រះនិពា្វន បែបស្ងាត់ពេកចេញមកឲ្យផ្អើលម្ដងទៅយូរទៅមិនដឹងកើតអី»។ ស្របពេលលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍បែបនេះអ្នកលេងបណ្តាញសង្គមបានសំណូមពរលោកជំទាវជួយណែនាំលោកស្រី ទ្រី ដាណា ផង។May be an image of 1 person, cloud and road ការសំណូមពរឱ្យជួយណែនាំលោកស្រី ទ្រី ដាណា នេះលោកជំទាវ ហ៊ុន ស៊ីណាត បានឆ្លើយតបវិញថា «រឿងនេះទុកឱ្យក្រសួងដែលពាក់ព័ន្ធគាត់ជួយពន្យល់ផងថាមែនដែរទេលាបឡេសដល់កូននោះ។ ម្យ៉ាងទៀតបើដូចគាត់និយាយលាបឡេពេលមានផ្ទៃពោះសដល់កូនមែនអ្នកចង់លាបត្រូវពិគ្រោះជាមួយពេទ្យសិនទៅ»។

លោកជំទាវបានបន្ថែមនៅលើបណ្តាញសង្គមព្រឹកថ្ងៃទី៦ តុលា ទៀតថា «នាងអើយនាងក្នុងករណីលាបឡេថាអាចធ្វើឱ្យស ដល់កូនក្នុងផ្ទៃវាមិនអាចទេខុសទាំងស្រុងបើ ឡេមានសារជាតិគីមីវិញ វាស្រូបចូលតាមស្បែកធ្វើឱ្យពុលដល់ទារកក្នុងផ្ទៃថែមទៀតផង។ ម្យ៉ាងទៀតក្នុងករណីនាងផ្សាយរបៀបនេះ គួរតែក្រសួងសុខាភិបាលចុះត្រួតពិនិត្យផងដើម្បីកុំឱ្យរាស្ត្រខ្លះប៉ះពាល់កូនក្នុងផ្ទៃដោយសារការឃោសនារបស់នាងនេះ»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៤ ខែតុលា លោកស្រីទ្រី ដាណា បានLive លើបណ្តាញសង្គមព្រមទាំងនិយាយជំរុញឱ្យស្រ្តីមានផ្ទៃពោះលាបឡេ ខាត់ស្បែក ដើម្បីឱ្យកូនកើតមកស ព្រោះកាលកូនទី១ខ្លួនស្តាប់តាមណែនាំមិនលាបអ្វីទាំងអស់ធ្វើឱ្យកូនកើតមកខ្មៅ ហើយពេលមានកូនក្រោយខ្លួនមិនស្តាប់តាមការណែនាំពីចាស់ៗឡើយដោយបាន លាបឡេ ខាត់ស្បែក កូនកើតមកឡើងសស្គុស។

ការនិយាយបែបនេះមានមតិលើកឡើងជាច្រើននិងសម្តែងក្តីហួសចិត្តចំពោះលោកស្រីទ្រី ដាណា យ៉ាងខ្លាំងដើម្បីលក់ផលិតផលដាច់ហ៊ាននិយាយដោយមិនបានគិតពិចារណាបែបនេះព្រោះកូនកើតមកសឬមិនសអាស្រ័យហ្សែនឪពុកម្តាយមិនមែនមកពីលាបឡេនោះទេ៕

រូបភាពស្តេចអង់គ្លេសនឹងត្រូវបង្ហាញជាផ្លូវការនៅលើកាក់របស់អូស្ត្រាលី

0

អូស្ត្រាលី៖ ថ្មីៗនេះ យោងតាមមន្ត្រីរបស់ប្រទេសអូស្ត្រាលី ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែតុលាថា រូបភាពរបស់ស្តេចអង់គ្លេស Charles III នឹងត្រូវបង្ហាញនៅលើកាក់អូស្ត្រាលីឆាប់ៗនេះ បន្ទាប់ពីការសោយទីវង្គត់ជាងមួយឆ្នាំរបស់ម្ចាស់ក្សត្រី Elizabeth II ដែលជាព្រះមាតារបស់ព្រះអង្គ។Royal family reveals surprising fact about King Charles III | The  Independent

នាយកប្រតិបត្តិក្រុមហ៊ុន Royal Australian Mint លោក Leigh Gordon បាននិយាយថា កាក់មាសប្រាក់ដុល្លារអូស្រ្តាលីនឹងក្លាយជាកាក់ដំបូងដែលមានរូបភាពរបស់ព្រះមហាក្សត្រអង់គ្លេសថ្មី ដែលបច្ចុប្បន្នទ្រង់ជាប្រមុខរដ្ឋរបស់ប្រទេសអូស្ត្រាលីផងដែរ។ លោក Leigh Gordon ក៏បានបន្តទៀតថា ប្រហែល ១០ លានដុល្លារនៃកាក់នឹងត្រូវចរាចរនៅថ្ងៃបុណ្យណូអែល។King Charles III's image to appear on Australian coins this year

ដូច្នេះហើយ យោងតាមជំនួយការរដ្ឋមន្ត្រីក្រសួងរតនាគារ Andrew Leigh ក៏បាននិយាយដែរថា រដ្ឋាភិបាលនឹងផលិតកាកថ្មីជាច្រើនដែលមានរូបព្រះមហាក្សត្រអង់គ្លេសឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ រូបភាពរបស់ព្រះមហាក្សត្រគឺជារូបភាពផ្លូវការរបស់ Commonwealth Effigy ដែលរចនាឡើងដោយ The Royal Mint នៅទីក្រុងឡុងដ៍ ដោយមានការយល់ព្រមពីព្រះមហាក្សត្រផ្ទាល់ ហើយក៏មានសម្រាប់ប្រើប្រាស់ទាំងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។King Charles to appear on Australian dollar coins before Christmas |  Shropshire Star

គួរបញ្ជាក់ដែរថា នៅឆ្នាំ ១៨២៥ រដ្ឋាភិបាលអង់គ្លេសបានបង្កើតច្បាប់រូបិយប័ណ្ណសម្រាប់អាណានិគម ដែលនៅពេលនោះប្រទេសអូស្ត្រាលីស្ថិតនៅក្នុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស។ រហូតមកដល់ឆ្នាំ ១៩៥៣ រូបភាពរបស់ព្រះមហាក្សត្រីអង់គ្លេស Elizabeth II ត្រូវបានផលិតជារូបិយប័ណ្ណរបស់ប្រទេសអូស្ត្រាលីជាផ្លូវការ ដែលជាក្រដាស ៥ដុល្លាអូស្រ្តាលី។ បន្ទាប់មកនៅឆ្នាំ ១៩៦៦ វិក្កយបត្រ ៥ ដុល្លារអូស្រ្តាលីនៅតែមានការដេញថ្លៃដោយស្របច្បាប់៕See Australia's new dollar coins featuring King Charles III's face on the  back | Daily Mail Online

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជោគជ័យក្នុងការសាកល្បងទទួលជើងហោះហើរ

0

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានបើកដំណើរការសាកល្បង ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបី ព្រមគ្នាតែម្ដងក្នុងរយៈពេលមួយម៉ោង។បើកដំណើរការសាកល្បង!ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរទទួលជើងហោះហើរចំនួន៣ –  Fast News Dailyក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺមកពី៖

• ក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
• ក្រុមហ៊ុន Cambodia Airways ហោះ មកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
• ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិនការធ្វើដំណើរការសាកល្បងនេះ គឺដើម្បីធានាបានថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។ការហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្ដរជាតិ សៀមរាបថ្មី ប្រព្រឹត្តទៅដោយជោគជ័យ  – DAP News

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ ព្រមទាំងមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើងក្នុងឆ្នាំ ២០៤០៕

 

ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៥០%

0

ប្រទេសថៃ ៖ អ្នកប្រកបអាជីវកម្មផ្នែកទេសចរណ៍ជឿជាក់ថា ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៥០% នៅខែតុលា ឆ្នាំ២០២៣ ព្រមទាំងបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍រយៈពេល៣ខែ (ចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២៣) ចំនួន៥ម៉ឺនលានបាត ។ ប៉ុន្តែវិស័យទេសចរណ៍របស់ប្រទេសថៃនឹងងើបឡើងវិញនៅដើមឆ្នាំ២០២៤ ។Thailand To Offer Longer Visa On Arrival To Attract More Travelers - Travel  Off Path

នាយកសមាគមទីផ្សារទេសចរណ៍ប្រទេសថៃលើកឡើងថា ហេតុការណ៍បា.ញ់ប្រ.ហារនៅ SIAM PARAGON ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន២នាក់ និងរងរបួ.ស៥នាក់ បានធ្វើឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពនៅប្រទេសថៃ ។ លើសពីនេះ វាអាចប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសថៃ នៅខែតុលា ឆ្នាំ២០២៣ ក្រោយពីថៃចាប់តែចាប់ផ្តើមលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន កាលពីចុងខែកក្កដា ឆ្នាំ២០២៣ ។ ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនភ្លាមៗប្រមាណ៥០% នៅខែតុលា ខណៈប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនចំនួន៧សែននាក់ ។ ដូច្នេះ ភ្ញៀវទេសចរចិននឹងនៅសល់ត្រឹមតែ៣សែននាក់ប៉ុណ្ណោះ ។Thailand welcomes the return of Chinese tourists | South China Morning Post

ចំណែករយៈពេល២ខែទៀត គឺចាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរចិនអាចនឹងបាត់បង់ប្រមាណ៣០% ក្នុង១ខែ ។ សរុបមក រយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២៣ ប្រទេសថៃនឹងបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៧សែន៧ម៉ឺននាក់ ។ ចំណែកភ្ញៀវទេសចរផ្សេងទៀតដូចជា ម៉ាឡេស៊ី និងកូរ៉េខាងត្បូង ក៏អាចបាត់បង់មួយចំនួនផងដែរ ។China no longer Thailand's top source for tourists due to visa issues,  flight availability - Global Times

អ្នកប្រកបអាជីវកម្មផ្នែកទេសចរណ៍ឱ្យដឹងថា ប្រទេសថៃនឹងបាត់បង់ប្រាក់ចំណូលចំនួន៥ម៉ឺនលានបាតសម្រាប់រយៈពេល៣ខែចុងឆ្នាំ២០២៣ ដែលបង្កឡើងដោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បានបា.ញ់ប្រ.ហារនៅ SIAM PARAGON ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ប្រទេសថៃ និងនៅតំបន់អាស៊ាន ។ អ្នកប្រកបអាជីវកម្មផ្នែកទេសចរណ៍រំពឹងថា វិស័យទេសចរណ៍ប្រទេសថៃនឹងងើបឡើងវិញនៅដើមឆ្នាំ២០២៤ ៕Thailand's tourism industry rebounds as it heads into high season | The  Straits Times

កូនសិស្សបានធ្លាក់ខ្លួនឈឺភ្លាមៗក្រោយបរិភោគនំផ្សំពីកញ្ឆា

0

ប្រទេស Jamaica ៖ សារព័ត៌មាន BBC របស់ប្រទេសអង់គ្លេសរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេស Jamaica បានសរសេរនៅក្នុងបណ្តាញសង្គមឈ្មោះ X (ឬ Twitter) កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ថា កូនសិស្សថ្នាក់បឋមសិក្សាជាង៦០នាក់ក្នុងសាលារៀនមួយកន្លែងនៅតំបន់ St Anne’s Bay ទីក្រុង Kingston ប្រទេស Jamaica បានធ្លាក់ខ្លួនឈឺភ្លាមៗ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារពួកគេមានអាការៈក្អួតចង្អោរ និងឃើញរូបភាពគួរឱ្យភ័.យខ្លា.ច ។ កូនសិស្សទាំងនេះបានធ្លាក់ខ្លួនឈឺក្រោយពីនាំគ្នាហូបនំផ្សំពីកញ្ឆា ហើយកូនសិស្សខ្លះមានអាការៈជំងឺធ្ងន់ធ្ងរ ។Man being sought after students hospitalised over weed-laced sweets | News  | Jamaica Gleaner

នាយកសាលារៀននេះលើកឡើងថា មានអ្នកលក់នំតែម្នាក់ប៉ុណ្ណោះដែលបានយកនំផ្សំកញ្ឆាមកលក់ឱ្យក្មេងៗក្នុងសាលា ។ បើតាមការត្រួតពិនិត្យឃើញថា ស្លាកសញ្ញាដែលបិតនៅលើនំបានសរសេរបញ្ជាក់យ៉ាងច្បាស់ថា «ហាមលក់នំនេះឱ្យក្មេងៗជាដាច់ខាត» ។Ganja-laced sweets scare - Jamaica Observer

ការបរិភោគនំផ្សំពីកញ្ឆានេះនឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ពីព្រោះវាមានសារធាតុ Cannabinoids ក្នុងបរិមាណ១០០មីល្លីក្រាម ហើយជាញឹកញាប់ គេបានរកឃើញសារធាតុនេះក្នុងកញ្ឆាដែលមានបរិមាណច្រើនសម្រាប់មនុស្សពេញវ័យ ។ ចំណែករដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបញ្ជាក់ថា សារធាតុ Cannabinoids អាចធ្វើឱ្យអ្នកបរិភោគកើតអាការៈស្រវឹងបាន ។Over 60 Jamaican school kids hospitalized after eating cannabis rainbow  candy | Reuters

ចំណែកក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគេនឹងព្យាយាមជួយសង្គ្រោះកូនសិស្សដែលធ្លាក់ខ្លួនឈឺទាំងនេះឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យកូនសិស្សឆាប់បានជាសះស្បើយ ។ កូនសិស្សដែលធ្លាក់ខ្លួនឈឺទាំងនេះ ភាគច្រើនមានអាយុចាប់ពី៧ឆ្នាំ ដល់១២ឆ្នាំ ៕ ប្រភព ៖ Mono News