Home Blog Page 1426

មហាជនរិះគន់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងស្នើឱ្យសហព័ន្ធបញ្ចប់តួនាទីលោក Felix

0

ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះជុំទី១ នៃការជម្រុះព្រឹត្តិការណ៍ឆ្នាំ២០២៦ ក្រោមថ្វីជើងប្រទេសប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ ទាំងពីរជើង។

ក្រោយបរាជ័យនេះភ្លាម មហាជនបាននាំគ្នាចូលទៅបញ្ចេញមតិ (comment) នៅលើការបង្ហោះរបស់ផេកសហព័ន្ធបាល់ទាត់កម្ពុជា ដោយមនុស្សភាគច្រើនចង់ឱ្យសហព័ន្ធបញ្ឈប់លោក Felix ដែលជាគ្រូបង្គោល។
មហាជនហាក់សម្តែងការមិនពេញចិត្តនោះទេ ជុំវិញការដាក់កីឡាករលេងខុសតំបន់ និងការកោះហៅកីឡាចូលក្រុមជម្រើសជាតិហាក់មិនសូវត្រូវទម្រង់។May be an image of 11 people

ជាក់ស្តែងកីឡាករចន្ថា ចន្ធាការ និង Nick Taylor អ្នកទាំងពីរលេងនៅក្លិបក្នុងនាមជាខ្សែប្រយុទ្ធ តែមកក្នុងក្រុមជម្រើសជាតិ ពួកគេបែរជាត្រូវលោក Felix ដាក់ឱ្យលេងខ្សែការពារស្លាបទៅវិញ។May be an image of 4 people, people playing soccer, people playing football and textម៉្យាងវិញទៀត មហាជនក៏រិះគន់ទៅលើការកោះហៅកីឡាចូលក្រុមជម្រើសជាតិ ដោយលោក Felix មិនបានកោះហៅការពារស្លាបឆ្វេងល្អៗនោះទេ តែបែរជាកោះហៅកីឡាករដែលមិនសូវបានបង្ហាញខ្លួននៅក្នុងលីគទី១ និងអ្នកខ្លះលេងនៅលីគទី២ ថែមទៀត។May be an image of 4 people, people playing football, people playing soccer and textតែយ៉ាងណាមិញ ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងថា៖” គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បី
ដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ”៕

 

ផលិតកម្ម SM ឆ្លើយតបបែបនេះក្រោយធ្លាយរឿង Sehun និង Chanyeol សមាជិកក្រុម EXO ចុះកុងត្រាជាមួយភ្នាក់ងារថ្មី

0

នៅថ្ងៃទី១៧ ខែតុលា សារព័ត៌មាន SBS Entertainment បានរាយការណ៍ថា យោងទៅតាមអ្នកខាងក្នុងឧស្សាហកម្មកម្សាន្ត Sehun និង Chanyeol សមាជិកក្រុម EXO បានចុះកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារថ្មីដែលបង្កើតឡើងដោយ Jung Hoon Tak ដែលជាអតីតនាយកប្រតិបត្តិនៃទីភ្នាក់ងារកម្សាន្ត iHQ និងជាទីប្រឹក្សាសមាគមគ្រប់គ្រងការកម្សាន្តកូរ៉េ។

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា សមាជិកក្រុម EXO ទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាមួយ SM Entertainment ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនថ្មី ខណៈពេលដែលរក្សាការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសកម្មភាពក្រុមរបស់ EXO នៅក្រោម SM ។LOOK: EXO's Sehun and Chanyeol are coming to Manila

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធពាក្យចចាមអារ៉ាមនេះ ដោយបញ្ជាក់ថា “វាមិនមែនជាការពិតទេដែល Chanyeol និង Sehun បានផ្លាស់ទៅទីភ្នាក់ងារថ្មី។ កិច្ចសន្យាដែលសមាជិក EXO បានចុះហត្ថលេខាជាមួយ SM Entertainment នៅចុងឆ្នាំ២០២២ នៅតែមានសុពលភាព ហើយសកម្មភាពរបស់ EXO នឹងបន្តដំណើរការក្រោមការគ្រប់គ្រងរបស់ SM Entertainment ។EXO's Sehun shuts down 'ridiculous' pregnant girlfriend rumors, label SM  Entertainment to take legal action

ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងសកម្មភាពបុគ្គលរបស់សមាជិក ផលិតកម្មបានអនុញ្ញាតឱ្យពួកគេបន្តតាមរយៈក្រុមហ៊ុនដែលបានបង្កើតឡើងដោយខ្លួនឯង ប្រសិនបើពួកគេចង់បាន ក្នុងលក្ខខណ្ឌនៃកិច្ចសន្យាផ្តាច់មុខដែលមានស្រាប់របស់ពួកគេជាមួយ SM ។SM Entertainment denies rumors about EXO's Chanyeol, threatens legal action

សូមបញ្ជាក់ផងដែរថា ក្រុម EXO បានបង្ហាញខ្លួនផ្លូវការក្រោមផលិតកម្ម SM ក្នុងខែមេសា ឆ្នាំ២០១២ បច្ចុប្បន្នមានសមាជិកចំនួន៧នាក់មានសកម្មភាពលើអាជីពសិល្បៈ ខណៈសមាជិក Kai កំពុងបំពេញកាតព្វកិច្ចយោធា ចំណែកឯសមាជិក Lay នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២ បានប្រកាសពីការចាកចេញរបស់ខ្លួនពីផលិត SM ដោយមិនមានព័ត៌មានលម្អិតទាក់ទងនឹងសកម្មភាពរូបគេក្នុងនាមជាសមាជិក EXO នោះទេ៕

ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងពេលស្ថានការណ៍សមស្រប

0

ប្រទេសអ៊ីស្រាអែល ៖ ក្រុមហាម៉ាស់បានប្រកាសថា ពួកគេនឹងដោះលែងចំណាប់ខ្មាំងជាជនបរទេសទាំងអស់ រួមទាំងជនជាតិថៃផងដែរ នៅពេលស្ថានការណ៍សមស្រប ហើយពួកគេចាត់ទុកថា ក្រុមចំណាប់ខ្មាំងទាំងនេះ ប្រៀបដូចជាភ្ញៀវរបស់ពួកគេដែរ ។What is Hamas? What to know about its origins, leaders and funding | PBS  NewsHour

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា លោក អាប៊ូ អូបៃដា (Abu Obaida) អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃទី១៦ ខែតុលា ថា ពួកគេនឹងដោះលែងក្រុមចំណាប់ខ្មាំងទាំងអស់ដែលមិនមែនជាជនជាតិអ៊ីស្រាអែល ខណៈចំណាប់ខ្មាំងទាំងនេះត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួន ។ ពួកគេគឺជាភ្ញៀវរបស់យើង ហើយយើងសូមទោសដែលបានចាប់ខ្លួនពួកគេ ។ ដូច្នេះ ចំណាប់ខ្មាំងបរទេសនឹងត្រូវដោះលែងយ៉ាងពិតប្រាកដ នៅពេលស្ថានការណ៍សមស្រប ។How Hamas secretly built a 'mini-army' to fight Israel | Reuters

ក្រុមហាម៉ាស់បានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រមាណពី២០០នាក់ ទៅ២៥០នាក់ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបញ្ជាក់ថា ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួនទៅកាន់តំបន់ Gazana Strip ស្មើចំនួន១៩៩នាក់ ។ ហេតុនេះ វាបានកើនឡើងពីចំនួន១៥៥នាក់ ដែលកងទ័ពអ៊ីស្រាអែលធ្លាប់ប្រកាសនាពេលកន្លងមក ។Hamas Attack on Israel Brings New Scrutiny of Group's Ties to Iran - The  New York Times

ចំណែកលោក មុសា អាប៊ូ ម៉ាហ្សុក (Moussa Abu Marzouk) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតរបស់ក្រុមហាម៉ាស់និយាយថា យើងមិនអាចបញ្ជាក់ពីចំនួនក្រុមចំណាប់ខ្មាំងជនបរទេសឱ្យច្បាស់លាស់ និងមិនទាន់អាចដោះលែងពួកគេទេ ដោយសារប្រទេសអ៊ីស្រាអែលបានបន្តទម្លាក់គ្រាប់បែកនៅតំបន់ Gazana Strip ជាបន្តបន្ទាប់ ។Analysis: Why did Hamas attack now and what is next? | Israel-Palestine  conflict | Al Jazeera

រីឯលោក ខាលេត មេសាល (Khaled Meshal) ប្រធានការិយាល័យជនភៀសខ្លួនប្រចាំទីក្រុងដូហា ប្រទេសកាតា និងក្នុងឋានៈជាអតីតមេដឹកនាំក្រុមហាម៉ាស់និយាយថា ក្រុមហាម៉ាស់មានអ្វីដែលខ្លួនត្រូវការ គឺពួកគេចង់ឱ្យដោះលែងជនជាតិប៉ាឡេស្ទីនទាំងអស់ ដែលជាប់ក្នុងពន្ធនាគាររបស់ប្រទេសអ៊ីស្រាអែលបច្ចុប្បន្ន ។ ចំណែកអាជ្ញាធរអ៊ីស្រាអែលនៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ពាក់ព័ន្ធនឹងការប្រកាសរបស់ក្រុមហាម៉ាស់ ៕Why Hamas took so many people hostage — and how that complicates Israel's  response | CBC News ប្រភព ៖ Amarin TV

អាហារ ៤ មុខដែលបុរសគ្រប់រូបគួរចៀសវាង

0

អាហារ ៤ មុខដូចខាងក្រោមនេះបុរសគ្រប់រូបគួរចៀសវាង ព្រោះអាហារទាំងនេះនឹងធ្វើឱ្យអ្នកមានក្លិនខ្លួនមិនល្អ ក៏ដូចជាបាត់បង់នូវភាពទាក់ទាញ និងបាត់បង់ទំនុកចិត្ត រួមទាំងបាត់បង់នូវបរិយាកាសល្អៗផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអាហារ ៤ ប្រភេទដែលអ្នកមិនគួរបរិភោគ៖

១.អាហារដែលមានគ្រឿងទេសច្រើន៖ ភាគច្រើននៃបុរសគឺចូលចិត្តទទួលទានអាហារណាដែលមានគ្រឿងទេសច្រើនដូចជា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ឬឱសថក្តៅក្នុងអាហាររបស់ពួកគេ។ ជាការពិតណាស់នៅពេលអ្នកទទួលទានអាហារទាំងនេះ ក្លិនអាក្រក់ៗនឹងចេញពីមាត់របស់អ្នកហួតតាមរន្ធញើស រហូតដល់ទឹកអប់មិនអាចទប់ទល់នឹងក្លិនខ្លួនរបស់អ្នកបាននោះឡើយ។Indian Spices – The Soul of Every Food | Benefits of Eating Spicy Food

២.សាច់ក្រហម៖ ផ្នែកនៃសាច់ក្រហមដែលត្រូវបានកែច្នៃទៅជាអាហារដូចជាសាច់ Ham ឬសាច់ក្រក កាលណាដែលអ្នកបរិភោគវាហើយ នឹងធ្វើឱ្យអ្នកមានបញ្ហាក្លិនខ្លួនធ្ងន់ធ្ងរ ជាពិសេសនៅពេលដែលអ្នកចូលក្នុងបន្ទប់ទឹកដើម្បីសម្រួលឥរិយាបទ នោះក្លិនអាក្រក់ទាំងនោះនឹងជះចេញក្រៅយ៉ាងខ្លាំង។File:Pork sausage, bacon, ham, salami and egg fried - Keventer's - Darjeeling - West Bengal.jpg - Wikimedia Commons

៣.បន្លែមួយចំនួន៖ បន្លែមួយចំនួនដូចជា ស្ពៃក្តោប ផ្កាខាត់ណា និងស្ពៃតឿ… ទាំងនេះគឺជាមូលហេតុនៃក្លិនខ្លួនដែលមនុស្សជាច្រើនមិនដឹង ប្រសិនបើអ្នកចូលចិត្តញ៉ាំបន្លែទាំងនេះជាប្រចាំ ឬញឹកញាប់ ច្បាស់ណាស់វានឹងបណ្តាលឱ្យអ្នកមានក្លិនខ្លួនខ្លាំង។Cruciferous/Brassica veggies have everything to do with health, and little to do with Brazil or the Crucifix. | Pat's Gym

៤.ភេសជ្ជៈមានជាតិអាល់កុល៖ ភេសជ្ជៈដែលមានជាតិអាល់កុលគឺជាមូលហេតុចម្បងនៃក្លិនខ្លួនខ្លាំង ព្រោះជាតិអាល់កុលនឹងហួតបូកជាមួយអាស៊ីត ដែលគេហៅថាអាសេតាតរួមជាមួយញើស វាបង្កើតក្លិនខ្លួនដែលគ្មាននរណាម្នាក់ចង់នៅជិតនោះទេ ដូច្នេះបុរសដែលចូលចិត្តទទួលទានគ្រឿងស្រវឹងនឹងបណ្តាលឱ្យអ្នកមានក្លិនខ្លួនអាក្រក់ដែលអាចបំផ្លាញបរិយាកាសបានផងដែរ៕បុរស​ផឹកស្រា​ច្រើន​ប្រឈម​បញ្ហា​អ្វីខ្លះ? – Koh Santepheap Daily

ខេត្តត្បូងឃ្មុំ ក្លាយជាគោលដៅមានទេសចរដើរកម្សាន្តច្រើនជាងខេត្តសៀមរាបទៅទៀត

0

តាមការឱ្យដឹងពីក្រសួងទេសចរណ៍នៅថ្ងៃទី១៧ តុលា បានបង្ហាញថាប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសពិធីបុណ្យភ្ជំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានទេសចរជាតិប្រមាណ ១,៨៩ លាននាក់ និងទេសចរបរទេសប្រមាណ ២,៧ ម៉ឺននាក់ ខណៈខេត្តត្បូឃ្មុំក្លាយជាគោលដៅសំខាន់មានទេសចរមកកម្សាន្តច្រើនជាងគេ។ខេត្តត្បូងឃ្មុំ - វិគីភីឌា

តួលេខទេសចរខាងលើនេះបានបង្ហាញថាភ្ញៀវជាតិកើនឡើង ៥២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ និង ភ្ញៀវរបរទេសកើនឡើង ៩០,៥% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ប្រភពដដែលបានគូសបញ្ជាក់ថាគោលដៅទេសចរណ៍សំខាន់ៗរយៈពេល០៣ថ្ងៃនេះ រួមមាន៖
១. ត្បូងឃ្មុំ : ៤៤០,៣០០ នាក់
២. បាត់ដំបង : ២១១,៣២៩ នាក់
៣. កំពង់ឆ្នាំង : ១៦៨,០៦១ នាក់
៤. ព្រះសីហនុ : ១៥៧,០៤៦ នាក់
៥. សៀមរាប : ១២៥,៤៤៩ នាក់
ជាការកត់សម្គាល់លើរបាយការណ៍ស្ថិតិទេសចរណ៍នេះ រួមមានស្ថិតិទេសចរផ្ទៃក្នុងសរុបប្រមាណ ១,៩២ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្តបានរាប់បញ្ចូលចំនួន ទេសចរជាតិ និងចំនួនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងតាមទីតាំងរៀបចំកម្មវិធីនានា។May be an image of 7 people

ជាមួយគ្នានេះ តាមគោលដៅទេសចរណ៍ខេត្តមួយចំនួនបានរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឱ្យមកកម្សាន្តខេត្តរបស់ខ្លួន ក្នុងនោះខេត្តត្បូងឃ្មុំបានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូកបណ្តែតប្រទីប ភូមិមួយផលិតផលមួយ ការប្រគំតន្ដ្រីខ្នាតយក្ស និងការបាញ់កាំជ្រួច និងខេត្តកំពង់ឆ្នាំង មានរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជំនឿព្រះពុទ្ធសាសនាដែលមានការចូលរួមពីទេសចរបរទេសផងដែរ និងការរៀបចំកម្មវិធីដទៃទៀតនៅគ្រប់រាជធានីខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរដើរកម្សាន្តយ៉ាងច្រើនកុះករ៕រូបថតប្រចាំសប្តាហ៍៖ សម្រស់ខេត្តត្បូងឃ្មុំ នាពេលបច្ចុប្បន្ននេះ -  ក្រសួងព័ត៌មាន

May be an image of ticket stub and text

ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹងបើកប្រូម៉ូសិនសំបុត្រយន្តហោះដោយឥតគិតថ្លៃទាំងក្នុងនិងក្រៅប្រទេស

0

ប្រទេសថៃ៖ ដំណឹងល្អសម្រាប់ភ្ញៀវទេសចរណា ដែលមានគម្រោងធ្វើដំណើរទៅក្រៅប្រទេសជាមួយក្រុមហ៊ុន Air Asia បានធ្វើការប្រូម៉ូសិនសំបុត្រយន្តហោះម្តងទៀតដោយឥតគិតថ្លៃ ទាំងជើងហោះហើរក្នុងប្រទេស និងក្រៅប្រទេស ដោយមានកៅទំនេរជាង ៣០,០០០ កៅអី។ ដូច្នេះ ភ្ញៀវទេសចរអាចធ្វើការកក់ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១១:០០ យប់ នឹងធ្វើដំណើរចាប់ពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥។airasia rewards Review: A Comprehensive Lifestyle Program

ការប្រូម៉ូសិនមានកំណត់ ដោយប្រូម៉ូសិនពិសេសនេះមានសម្រាប់តែជើងហោះហើរដែលមានលេខកូដ FD ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់តម្លៃសំបុត្ររបស់ Air Asia មិនរាប់បញ្ចូលពន្ធព្រលានយន្តហោះឡើយ រីឯពន្ធប្រេងឥន្ធនៈ សេវាបន្ថែម និងថ្លៃសេវាផ្សេងៗទៀត តម្លៃប្រូម៉ូសិនចាប់ផ្តើមពី ០ បាត ក្នុងមួយផ្លូវ ដោយអ្នកអាចកក់បានតាមរយៈ airasia.com និង airasia superapp ប៉ុណ្ណោះយោងទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន។AirAsia to start Ahmedabad-Bangkok flight – Business Traveller

គួរបញ្ជាក់ដែរថា តម្លៃសំបុត្រមួយជើងចាប់ផ្តើមពី ០ បាតសម្រាប់តែជើងហោះហើរក្នុងស្រុកដូចជា បាំងកកទៅឈៀងម៉ៃ, បុរីរ៉ាំ, អ៊ូប៊ុន រាជថានី, ឧដុង្គថានី, នគរស៊ីធម្មរាត, ដាវ, ស៊ូរ៉ាត់ថានី, និងភូកេត។ ចំណែកឯជើងហោះហើរក្រៅប្រទេសវិញមានដូចជា ពីឈៀងម៉ៃ ទៅដាណាង និងហាណូយ, ក្វាងចូវ, ម៉ាកាវ, ឆុងឈីង, ក្រុង Shenzhen, ទីក្រុង Chengdu (Tianfu), សិង្ហបុរី, កូឡុំប៊ី, ទីក្រុងហូជីមិញ, Johor Bahru, វៀងច័ន្ទ, សៀមរាប, ភ្នំពេញ, និងយ៉ាំងហ្គោន។AF20200429_First flight resume -165.jpg

របៀបកក់ប្រាក់ប្រូម៉ូសិន ០ បាតពី Air Asia៖
-ការកក់សំបុត្រយន្តហោះ Air Asia ចាប់ផ្តើមពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ ព្រឹក ដល់ថ្ងៃទី ២៥ តុលា ២០២៣ វេលាម៉ោង ១១:០០ យប់។
-រយៈពេលធ្វើដំណើរចាប់ផ្តើមនៅថ្ងៃទី ៤ មីនា ២០២៤ ដល់ ១៩ មីនា ២០២៥។
-ការកក់សំបុត្រយន្តហោះ Air Asia តាមរយៈ airasia.com និង airasia Superapp តែប៉ុណ្ណោះ៕
ប្រភព៖sanook

វៀតណាមត្រៀមក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញលំដាប់ពិភពលោក

0

ប្រទេសវៀតណាម ៖ Cushman & Wakefield គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលនទ្រព្យពាណិជ្ជកម្មលំដាប់ពិភពលោក បានកត់សម្គាល់ថា វៀតណាមបានក្លាយជាប្រទេសគោលដៅរបស់បណ្តាក្រុមហ៊ុនជាច្រើនផ្នែកផលិត និង Logistics ដោយសារការរីកចម្រើនផ្នែក Ecommerce រួមផ្សំនឹងតម្រូវការកើនឡើងក្នុងវិស័យអចលនទ្រព្យ ដែលមានប្រព័ន្ធ Logistics នាំមុខគេនៅវៀតណាម ។

អ្នកជំនាញរបស់ក្រុមហ៊ុនលើកឡើងថា វៀតណាមជាទីតាំងយុទ្ធសាស្ត្រជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសចិន ។ ដូច្នេះ វៀតណាមជាទីតាំងរបស់ការិយាល័យធំៗនៃក្រុមហ៊ុនឧស្សាហកម្ម, គីមី, ពាណិជ្ជកម្ម និងបច្ចេកវិទ្យាអេឡិចត្រូនិកជាច្រើន ។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកលំដាប់ពិភពលោកជាច្រើនបានជ្រើសរើសវៀតណាមធ្វើជាគោលដៅរបស់ពួកគេ ដូចជា ៖ Panasonic, LG Display, Canon, Foxconn, Samsung, Jinko Solar និងក្រុមហ៊ុនជាច្រើនទៀត ។Top 10 largest seaports in Vietnam

ក្រៅពីនេះ វៀតណាមមានប្រៀបផ្នែកប្រព័ន្ធគមនាគមន៍សម្បូរបែប ដោយសារប្រទេសនេះមានឆ្នេរសមុទ្រយ៉ាងវែងសម្រាប់ធ្វើជាទីតាំងរបស់កំពង់ផែធំៗជាច្រើនកន្លែង ។ លើសពីនេះ វៀតណាមមានផ្លូវរថភ្លើងចំនួន២ខ្សែតភ្ជាប់ជាមួយប្រទេសចិន រួមទាំងមានផ្លូវប្រវែងរាប់សែនគីឡូម៉ែត្រជាច្រើនខ្សែទៀត ។

ចំណុចគួរកត់សម្គាល់ គឺក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការវិនិយោគក្នុងប្រព័ន្ធកំពង់ផែជាច្រើននៅវៀតណាម ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗស្របតាមស្តង់ដារអន្តរជាតិ ជាពិសេស កំពង់ផែទូរកុងតឺន័រនៅទីក្រុងហាយហ្វុង និងទីក្រុងហូជីមិញ ។ កំពង់ផែទាំងពីរកន្លែងនេះស្ថិតក្នុងចំណោមកំពង់ផែដ៏ធំបំផុតនៅលើពិភពលោក ចំនួន៥០ ។

លក្ខខណ្ឌគួរឱ្យទាក់ទាញទាំងនេះបានធ្វើឱ្យវៀតណាមមានសក្តានុពលគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយមជ្ឈមណ្ឌល Logistics លំដាប់ពិភពលោកផ្សេងៗ ដូចជា ៖ ទីក្រុងឌូបៃរបស់សហព័ន្ធអារ៉ាប់រួម, ហុងកុង ឬសូម្បីតែសិង្ហបុរី និងទីក្រុងសៀងហៃរបស់ចិន ។ ហេតុនេះ វៀតណាមមិនត្រឹមតែត្រូវការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏ជាតំបន់តភ្ជាប់ដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មលំដាប់ពិភពលោកផងដែរ ៕Vietnam's Shipping Industry: Proposed Upgrade to Container Fleet ប្រភព ៖ AEC connect

ភាសា ដែលមានមនុស្សប្រើប្រាស់ច្រើនជាងគេ នៅក្នុងតំបន់អាស៊ាន

0

នៅក្នុងបណ្តាអស់ក្នុងតំបន់អាស៊ាន មានភាសាចម្រុះគ្នា ជាង២០ភាសា ដែលក្នុងនោះមិនរាប់បញ្ចូលភាសារបស់ជនជាតិភាគតិច នៃបណ្តាប្រទេសនីមួយៗនោះទេ។

នៅក្នុងភាសាជាង២០ភាសានោះ ភាសាម៉ាឡេ ជាភាសាដែលប្រជាជននៅតំបន់អាស៊ាននិយមនិយាយច្រើនជាងគេបំផុត។10 Tips To Speak Malay Quickly. Have you been learning Malay since… | by  Ling Learn Languages | Mediumភាសាម៉ាឡេនេះ មានពីរបែប គឺមួយ បាហាសាម៉ាឡាយូ (Bahasa Malayu) និងមួយទៀត បាហាសាឥណ្ឌូណេសុី (Bahasa Indonesia) ដែលឃើញមានប្រើប្រាស់នៅប្រទេសម៉ាឡេសុី ឥណ្ឌូណេស៉ី សិង្ហបុរី និងភាគខាងត្បូងនៃប្រទេសថៃដែលជាប់ជាមួយប្រទេសម៉ាឡេសុី។

ខាងក្រោមនេះជាភាសាផ្លូវការទាំងអស់នៃបណ្តាប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ាន ប្រើប្រាស់៖

• កម្ពុជា=ខ្មែរ
• ថៃ = ថៃ
• វៀតណាម =វៀតណាម
• ហ្វលីពីន = ហ្វីលីពីនណូ និងអង់គ្លេស
• ម៉ាឡេសុី = ម៉ាឡេ
• សិង្ហបុរី = ម៉ាឡេ
• ប្រុយណេ = ម៉ាឡេ និងអង់គ្លេស
• ឥណ្ឌូណេសុី = បាហាសា
• ភូមា ឬមីយ៉ាន់ម៉ា = ភាសាភូម
• ទីម័រខាងកើត = ព័រទុយហ្គាល់ និងតេធូម

ប្រភព៖ holidify

 

ខ្សែភាពយន្តឯកសារប្រគំតន្ត្រីរបស់ Taylor Swift រកចំណូលបានច្រើនមិនធម្មតា

0

តារាចម្រៀងប៉ុប Taylor Swift បានគ្រប់គ្រងលើប្រអប់សំបុត្រភាពយន្តកាលពីចុងសប្តាហ៍ ខណៈដែលខ្សែភាពយន្តប្រគំតន្ត្រីរបស់តារាចម្រៀងរូបនេះរកចំណូលបានប្រមាណ ១២៦លានដុល្លារទៅ ១៣០ លានដុល្លារជុំវិញពិភពលោក។Taylor Swift Eras Tour Concert Movie Theater Audiences Dance and Sing – The  Hollywood Reporter

ភាពយន្តឯកសារ Taylor Swift: The Eras Tourបានទាញអារម្មណ៍ទស្សនិកទៅទស្សនាយ៉ាងច្រើនដែលបានចាក់បញ្ចាំងតាមរោងកុន ជាមួយបទ Shake It Off, Anti-Hero និងបទផ្សេងទៀតពីអាជីព ១៧ ឆ្នាំរបស់តារាចម្រៀងរូបនេះមកបង្ហាញរហូតជំរុញឱ្យភាពយន្តហូលីវូដខខ្លះសម្រេចចិត្តពន្យារពេលចេញផ្សាយជាដើម។Taylor Swift: The Eras Tour Has Biggest Ever Concert Film Opening Weekend |  Pitchfork

អ្នកចែកចាយ AMC Theaters បាននិយាយថាការលក់សំបុត្រភាពយន្តឯកសាររបស់ Taylor Swift នៅសហរដ្ឋអាម៉េរិក និងកាណាដា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៩៥ លានដុល្លារទៅ ៩៧ លានដុល្លារនៅចុងថ្ងៃអាទិត្យ ទី១៥ ខែតុលា។ លើសពីនេះទឹកប្រាក់ចំនួន ៣៣ លានដុល្លាររកបាននៅក្នុងទីផ្សារអន្តរជាតិ យោងតាមការប៉ាន់ប្រមាណភាពយន្តនេះអាចរកចំណូលសរុបពី ១២៦ លានដុល្លារទៅ ១៣០ លានដុល្លារ។Taylor Swift Eras Tour movie breaks presales records at AMC Theatres | CNN  Business

ជាមួយគ្នានេះភាពយន្តឯកសារការប្រគំតន្រ្តីនេះគ្រោងនឹងចាក់បញ្ចាំងនៅតាមរោងកុនក្នុងប្រទេសជាច្រើនទៀត រួមមានប្រទេសប្រេស៊ីល កូរ៉េខាងត្បូង សិង្ហបុរី និងម៉ាឡេស៊ី ក្នុងខែវិច្ឆិកា។ បើតាមសមាគមជាតិនៃម្ចាស់រោងមហោស្រពបាននិយាយថា ការស្ទង់មតិលើអ្នកទស្សនាភាពយន្តចំនួន ៦,០០០នាក់បានរកឃើញថា ៧២ %ចង់មើលភាពយន្តឯកសារការប្រគំតន្ត្រីជាច្រើនទៀតនៅក្នុងរោងកុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ៕The numbers are in: Taylor Swift's 'Eras' Tour brought more than 400,000  visitors to Pittsburgh | Pittsburgh Post-Gazette

ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល

0

បរទេស៖ យោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានប្រកាសថ្មីៗនេះថា លោកប្រធានាធិបតី Joe Biden នឹងត្រូវទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលនាថ្ងៃទី១៨ ខែតុលា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់។U.S. President Joe Biden To Visit Israel On Wednesday - Report - I24NEWS

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ប្រធានាធិបតីនឹងបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់អាមេរិកជាមួយអ៊ីស្រាអែល ក៏ដូចជាប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ខ្លួន។ លោក Blinken ក៏បានបន្តទៀតថា ប្រធានាធិបតី Biden «សង្ឃឹមថានឹងអាចសម្របសម្រួល ដើម្បីកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល ក៏ដូចជាអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌បានទៅដល់តំបន់ Gaza Strip របស់ប៉ាឡេស្ទីនផងដែរ។Joe Biden to visit Israel Wednesday - Globes

យោងតាមប្រភពព័ត៌មាន ABC News បានឱ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង Tel Aviv បានព្រមព្រៀងគ្នា “បង្កើតផែនការអនុញ្ញាតឱ្យក្រុមជំនួយមនុស្សធម៌ពីប្រទេស និងអង្គការពហុភាគី បានទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា” ដែលជាតំបន់បិទដោយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ។

នៅថ្ងៃដដែលនោះ សេតវិមានក៏បានប្រកាសថា លោក Biden នឹងធ្វើដំណើរពីអ៊ីស្រាអែលទៅកាន់ហ្ស៊កដានី ដើម្បីជួបជាមួយមេដឹកនាំប៉ាឡេស្ទីន Mahmud Abbas និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi រួមជាមួយស្តេចហ្ស៊កដានី Abdullah II ដែលរំពឹងថានឹងពិភាក្សា “តម្រូវការមនុស្សធម៌របស់ជនស៊ីវិលទាំងអស់នៅក្នុងស្ទ្រីប Gaza”។U.S. President Biden's Visit to Israel, 13-15 July 2022 - Speeches and Remarks - U.S. Embassy in Israel

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួនចំពោះសិទ្ធិការពារអ៊ីស្រាអែល ប្រឆាំងនឹងសកម្មភាពរបស់ក្រុមហាម៉ាស ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ឱ្យរដ្ឋាភិបាលអ៊ីស្រាអែលនូវអ្វីដែលខ្លួនត្រូវការដើម្បីការពារសាធារណៈជន៕