ប្រទេសវៀតណាម ៖ Cushman & Wakefield គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកអចលនទ្រព្យពាណិជ្ជកម្មលំដាប់ពិភពលោក បានកត់សម្គាល់ថា វៀតណាមបានក្លាយជាប្រទេសគោលដៅរបស់បណ្តាក្រុមហ៊ុនជាច្រើនផ្នែកផលិត និង Logistics ដោយសារការរីកចម្រើនផ្នែក Ecommerce រួមផ្សំនឹងតម្រូវការកើនឡើងក្នុងវិស័យអចលនទ្រព្យ ដែលមានប្រព័ន្ធ Logistics នាំមុខគេនៅវៀតណាម ។

អ្នកជំនាញរបស់ក្រុមហ៊ុនលើកឡើងថា វៀតណាមជាទីតាំងយុទ្ធសាស្ត្រជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសចិន ។ ដូច្នេះ វៀតណាមជាទីតាំងរបស់ការិយាល័យធំៗនៃក្រុមហ៊ុនឧស្សាហកម្ម, គីមី, ពាណិជ្ជកម្ម និងបច្ចេកវិទ្យាអេឡិចត្រូនិកជាច្រើន ។ ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកលំដាប់ពិភពលោកជាច្រើនបានជ្រើសរើសវៀតណាមធ្វើជាគោលដៅរបស់ពួកគេ ដូចជា ៖ Panasonic, LG Display, Canon, Foxconn, Samsung, Jinko Solar និងក្រុមហ៊ុនជាច្រើនទៀត ។Top 10 largest seaports in Vietnam

ក្រៅពីនេះ វៀតណាមមានប្រៀបផ្នែកប្រព័ន្ធគមនាគមន៍សម្បូរបែប ដោយសារប្រទេសនេះមានឆ្នេរសមុទ្រយ៉ាងវែងសម្រាប់ធ្វើជាទីតាំងរបស់កំពង់ផែធំៗជាច្រើនកន្លែង ។ លើសពីនេះ វៀតណាមមានផ្លូវរថភ្លើងចំនួន២ខ្សែតភ្ជាប់ជាមួយប្រទេសចិន រួមទាំងមានផ្លូវប្រវែងរាប់សែនគីឡូម៉ែត្រជាច្រើនខ្សែទៀត ។

ចំណុចគួរកត់សម្គាល់ គឺក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានការវិនិយោគក្នុងប្រព័ន្ធកំពង់ផែជាច្រើននៅវៀតណាម ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗស្របតាមស្តង់ដារអន្តរជាតិ ជាពិសេស កំពង់ផែទូរកុងតឺន័រនៅទីក្រុងហាយហ្វុង និងទីក្រុងហូជីមិញ ។ កំពង់ផែទាំងពីរកន្លែងនេះស្ថិតក្នុងចំណោមកំពង់ផែដ៏ធំបំផុតនៅលើពិភពលោក ចំនួន៥០ ។

លក្ខខណ្ឌគួរឱ្យទាក់ទាញទាំងនេះបានធ្វើឱ្យវៀតណាមមានសក្តានុពលគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងជាមួយមជ្ឈមណ្ឌល Logistics លំដាប់ពិភពលោកផ្សេងៗ ដូចជា ៖ ទីក្រុងឌូបៃរបស់សហព័ន្ធអារ៉ាប់រួម, ហុងកុង ឬសូម្បីតែសិង្ហបុរី និងទីក្រុងសៀងហៃរបស់ចិន ។ ហេតុនេះ វៀតណាមមិនត្រឹមតែត្រូវការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញលំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមក៏ជាតំបន់តភ្ជាប់ដ៏សំខាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មលំដាប់ពិភពលោកផងដែរ ៕Vietnam's Shipping Industry: Proposed Upgrade to Container Fleet ប្រភព ៖ AEC connect