Home Blog Page 1424

ការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺខួរក្បាលនៅជប៉ុនកើនឡើង

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Xinhua ចុះផ្សាយថា បណ្តាញការប្តូរអវៈយវៈរាងកាយប្រទេសជប៉ុនរាយការណ៍ថា ជប៉ុនមានការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺខួរក្បាលចំនួន១.០០០នាក់ហើយ គិតចាប់តាំងពីជប៉ុនបានអនុវត្តច្បាប់ប្តូរអវៈយវៈរាងកាយនៅឆ្នាំ១៩៩៧ ឬ២៦ឆ្នាំមុន ។Organ Donations Remain Limited in Japan As Few Consent, Many Medical  Institutions Lack Sufficient Staff - The Japan News

តាមសេចក្តីរាយការណ៍បញ្ជាក់ថា អ្នកបរិច្ចាគចុងក្រោយគេ គឺជាបុរសចំណាស់មានអាយុជាង៦០ឆ្នាំ ដែលគាត់ទទួលបានការបញ្ជាក់ថា មានជំងឺខួរក្បាល ហើយគាត់បានស្លា.ប់នៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ។ អវៈយវៈរបស់គាត់មានដូចជា បេះដូង, សួត, ថ្លើម និងតម្រងនោម ត្រូវបានក្រុមគ្រូពេទ្យយកមករក្សាទុក កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។

បើទោះជាចំនួនការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺស្លា.ប់ខួរក្បាលកើនឡើងក្តី ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេសម្រាប់អ្នកជំងឺដែលត្រូវការអវៈយវៈនាពេលបច្ចុប្បន្ននេះ ។ ជាក់ស្តែង អ្នកជំងឺដែលទទួលបានការប្តូរអវៈយវៈ គឺស្មើមិនដល់៣% ទេ ។Severe COVID-19 can damage the brain, preliminary study finds - The Japan  Times

ការបរិច្ចាគអវៈយវៈលើកដំបូងរបស់ប្រទេសជប៉ុន គឺស្ថិតនៅក្រោមច្បាប់ប្តូរអវៈយវៈរាងកាយ ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ ។ ពេលដំបូង ការបរិច្ចាគអវៈយវៈរាងកាយមានចំនួនតិចជាង១០លើកក្នុង១ឆ្នាំ ដោយសារការបរិច្ចាគអវៈយវៈរាងកាយអាចធ្វើទៅបាន គឺតម្រូវឱ្យមានការសរសេរជាលាយលក្ខណ៍អក្សរពីអ្នកជំងឺ ។

ក្រោយមក ប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់នេះនៅឆ្នាំ២០១០ ដែលតម្រូវឱ្យអ្នកជំងឺអាចបរិច្ចាគអវៈយវៈរាងកាយរបស់ពួកគេបាន ដោយគ្រាន់តែមានការយល់ព្រមពីសមាជិកគ្រួសារ ។ លើសពីនេះ ប្រទេសជប៉ុនក៏បានអនុញ្ញាតឱ្យមានការបរិច្ចាគអវៈយវៈពីកុមារអាយុក្រោម១៥ឆ្នាំ ផងដែរ ៕Is Japan a good place for business? Here are 5 things to know ប្រភព ៖ TNN World

បុរសដែលវាសម្លាប់សត្វព្រៃនៅក្នុងទឹកសមុទ្រនោះ ជាភ្ញៀវទេសចរណ៍ មិនមែនអ្នកស្រុកទេ

0

អស់រយៈពេល៤-៥ថ្ងៃហើយ អជ្ញាធរស្រុកគិរីសាគរ នៅតែមិនអាចកំណត់អត្តសញ្ញាណជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសបាននៅឡើយនោះទេ ដោយដឹងត្រឹមថាបុរសនោះជាភ្ញៀវទេសចរមកកម្សាន្ត មិនមែនជាអ្នកស្រុករស់នៅទីនោះទេ នេះបើយោងតាមការសាកសួររបស់អជ្ញាធរស្រុកគិរីសាគរ ទៅលើពលរដ្ឋដែលឃើញហេតុការណ៍ និងអ្នកនៅតំបន់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7dAT5QD_q2GpokzxVGOoTt5ZPx8UkOo5ZXY6OPgWUghPJiz4YB2k_mHHreVwNxLhLsgSA5BvV4d6Wmwks0zoBymiaPIrz8wChDKG8QJatgb1Z9V2yBGbyUrLHESbfhd_N4mYUnOWBJrpofF2hRommV_o0oSWi5k4H-MIvOkD_Feev_266XNOjCOiKvlo/s1186/03-33.jpg

បើតាមពូសន្តិសុខ ដែលបានឃើញហេតុការណ៍នោះ បានឱ្យដឹងថា៖” ការវាយសម្លាប់សត្វឈ្លូសនេះ កើតឡើងតាំងពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មក ដោយវាយភ្លាម ក្រុមជនមិនស្គាល់អត្តសញ្ញាណ ក៏បានអូសយកសត្វឈ្លូសទៅទិសខាងជើងនៃឆ្នេរបាត់ស្រមោល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqU70-Z1umjaDrUduaQunv_0HrII2yVhPFA7qiEl33CAvBCKelQHZLtOIhc-0mXAsIh8-6nYEGVwnfJvAehI1NWDw9cmFUS9aqYIb-giMQo2EjFAZrMtEBMgwW9XhTKBfpIaTsyLjuRELdmZzNetbbSv0MJSTD9VJawlg_9wxo0efz4m1NNTNu6nhB4w/s1024/04-25-1024x768.jpg

ជុំវិញករណីនេះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញា ណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuipg0dG82sy9wvgAHnEetv0PLTVZTmM6uOnbkq89pO2tgr_fMtM4zvAQkLoN1fXt_clSuDOHgH_SbuY24dwXx0n3iqh54JNct25nRuQJwFqJ3Zt9dM4PUuJwKffSQId7Esw2NMxwDfl4YZMMh48oM__t63nlKhAuUDm-vXcrb0lX928M-LxYIbgxajuQ/s1122/07-8.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWfzVw01cWpRV_Xrc7aalDtXQcHAtNw6lszC1mCVbgqVN7eyxEzJ3BJSkO1CphbdSBUnQwYUi8pL6Za5O1K5VbCuANIXL8Gx7DLs0fWMJdPpA2h3pTihBU2fxU6GuT34U_oF5tWpbdL8loGVsE_b50j56HtqqpApiv9wLtZaei8FXypwshCUcqmEEVYEA/s1179/08-7.jpg

 

ឈ្វេងយល់! ការស្រលាញ់ភេទដូចគ្នានៅកម្ពុជា ជាអំពើខុសច្បាប់ដែរឬទេ

0

ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទពីរ និងមនុស្សប្តូរភេទ មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។
នៅក្នុងនោះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយមិនគិតពីឋានៈសង្គម ឬភេទ ហើយពួកគេក៏មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
បើយោងតាមប្រសាសន៍សម្តេចតេជោ នាពេលកន្លងទៅបានលើកឡើងថា៖”កម្ពុជាយើងគ្មានការរើសអើង ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់យើងក៏មិនបានហាមប្រាមមិនឱ្យស្រលាញ់ភេទដូចគ្នានោះដែរ តែនៅកម្ពុជាយើងក៏មិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ”។
ហេតុដូច្នេះពលរដ្ឋខ្មែរ គ្រប់រូបអាចមានសិទ្ធស្រលាញ់មនុស្សភេទដូចគ្នាបាន ដោយមិនត្រូវរងការរើសអើងនោះទេ៕

Loans to fight LGBT poverty | Phnom Penh Post

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ណែនាំពង្រឹងគុណភាពអាជីវកម្មសេវាកម្មទេសចរណ៍បុណ្យសមុទ្រនៅកែប

0

ស្របពេលពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែបដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ កាន់តែកៀកជិតមកដល់រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំដល់មន្ទីរទេសចរណ៍ខេត្តគោលដៅតំបន់ឆ្នេរ ដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង ខេត្តកែប ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។ផែនការមេអភិវឌ្ឍន៍ខេត្តកែប មានគម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន៤ និងគម្រោងអភិវឌ្ឍន៍ជាង ២០០គម្រោង - Khmerhomeការចុះណែនាំនេះក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និង ភាពកក់ក្ដៅ។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍មានដូចខាងក្រោម៖
១). ផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការ យកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាពដូចជា៖ ការដឹកជញ្ជូន កីឡាទេសចរណ៍ និងសកម្មភាព ទេសចរណ៍មានលក្ខណៈផ្សងព្រេងជាដើម។
២). ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមានបំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការចតយានយន្តដោយគ្មាន សណ្តាប់ធ្នាប់ និងបង្កឱ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
៣). ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិន ព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទាំង ៣ព្រះអង្គ ស្របតាមការណែនាំរបស់ក្រសួង ព្រះបរមរាជវាំង និងក្រសួងទេសចរណ៍។
៤). ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។
៥). ត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និង ត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត។
៦). ត្រូវក្រើនរំលឹក និងបណ្ដុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និង ត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ និងគួរជាឯកសណ្ឋាន ដែលបង្ហាញអំពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់ខេត្ត ឬតំបន់។
៧). ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបាន ញឹកញាប់ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យ ប្រុស និងស្រី និងមានដាក់សាប៊ូលាងដៃ (សាប៊ូទឹក)។
៨). ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវក្នុងពេលតែមួយ និងមិនត្រូវទទួលភ្ញៀវលើសពី ចំណុះជាដាច់ខាត។
៩). ជំរុញ និងលើកទឹកចិត្តអាជីវកម្មទេសចរណ៍ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពី “អាជីវកម្ម ទេសចរណ៍ឆ្នើមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា២០២៣” ស្របតាមទស្សនទាន IBEST៕No photo description available.

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6bgc4VSjYGIawgcQUiOouw42nk6eYLyv-ieGzIjhXrJRACR5v80CWU3A0gxChdsVr_cntYG8jpGmfSvQCjXltLmRoHoS1dcnLGmJ-j-KlfxfmIFRN1aYgBOdC3sAQ4vm2kAPSPQwp2boi2ar4K0cBNdrkc1N_v-i_zwz5bQNCU0ZWhYOAoIvl648TIH4/s1280/photo_2023-10-30_22-27-12.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyMuZdbrAQxBH0JFh4wHCs-SA7QjI_YUOaBz-gI8usCAmT9Z04EjHKT_DqEpTAu6KLBf3gEIGWXr-pTv0qZ5fMEHjnqsOe76CU0elQKXgSJnIxqFOPxnYNoqJY7taW930bYJDTodezTOdwLfKf2ClZ6bJtH__FBur1j_iaUzqv_nnLWWbqr6Bti5gqgW0/s1280/photo_2023-10-30_22-27-13.jpg

សប្បាយក្លាយជាទុក្ខ! គម្រប់ខួប១ឆ្នាំនៃសោកនាដកម្មពិធីបុណ្យ Halloween នៅកូរ៉េខាងត្បូង

0

ប្រទេសកូរ៉េខាងត្បូង ៖ បើគិតមកដល់ខែតុលា ឆ្នាំ២០២៣នេះ គឺគម្រប់ខួប១ឆ្នាំហើយនៃសោកនាដកម្មនៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូង ។ វាជាហេតុការណ៍ហ្វូងមនុស្សជាន់គ្នាស្លា.ប់រហូតដល់១៥៩នាក់ ដោយសារខ្វះខាតខ្យល់អុកស៊ីសែន ហើយអាជ្ញាធរជួយសង្គ្រោះពួកគេពុំទាន់ពេលវេលា ។At Least 120 People Killed and More Than 100 Injured in South Korea

បរិយាកាសក្នុងពិធីបុណ្យ Halloween នៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូងដែលធ្លាប់មានសភាពអ៊ូអរ ប៉ុន្តែនៅឆ្នាំ២០២៣នេះ បែរជាមានសភាពស្ងប់ស្ងាត់ ក្រោយពីនៅឆ្នាំ២០២២ តំបន់នេះធ្លាប់កើតសោកនាដកម្ម ហើយមនុស្សភាគច្រើននៅតែចងចាំមិនភ្លេច ។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានហ្វូងមនុស្សជាច្រើននាក់បានដួលសង្កត់លើគ្នាជាបន្តបន្ទាប់ក្នុងតំបន់ចង្អៀតនៅមុខសណ្ឋាគារហេមិលតាន់ ។ អ្នកឈរពីក្រោយមិនដឹងថា នៅផ្នែកខាងមុខមានមនុស្សដួលនោះទេ ទើបពួកគេរុញច្រានគ្នាទៅមុខធ្វើឱ្យមានការប្រជ្រៀតគ្នាកាន់តែខ្លាំងឡើង ។ ដូច្នេះ វាបានក្លាយជាការជាន់គ្នាភ្លាមៗ ហើយធ្វើឱ្យពួកគេគ្មានខ្យល់ដកដង្ហើម និងដួលសន្លប់ជាច្រើននាក់ ។South Korea grieving after more than 150 die in Halloween crowd surge | CBC  News

ពេលនោះ ក៏មានការហៅទូរស័ព្ទទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ផងដែរ ប៉ុន្តែគ្មានការឆ្លើយតបទេ ។ គេបានទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់រហូតដល់១១លើក មុនហេតុការណ៍នេះក្លាយជាសោកនាដកម្មដ៏ធំមួយ និងបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន១៥៩នាក់ ព្រមទាំងរងរបួ.ស១៩៥នាក់ទៀត ។ ក្នុងចំណោមមនុស្សទាំងនេះ គឺមានអាយុចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ហើយមានទាំងជនជាតិកូរ៉េខាងត្បូង និងជនបរទេសផងដែរ ។

លោក Yoon Seok Yeol ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងនាពេលកន្លងមកថា ៖ «វាមិនគួរកើតសោកនាដកម្មនៅកណ្តាលទីក្រុងសេអ៊ូលទេ ហើយខ្ញុំសូមសម្តែងការសោកស្តាយចំពោះការស្លា.ប់ ដោយសារហេតុការណ៍នឹកស្មានមិនដល់នេះ ។ ខ្ញុំសង្ឃឹមថា អ្នករងរបួ.សនឹងឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស» ។151 Dead, Dozens Injured During South Korea Halloween Event: Report

ចំពោះមូលហេតុបណ្តាលឱ្យកើតហេតុការណ៍មនុស្សជាន់គ្នាស្លា.ប់នៅតំបន់ Itaewon គឺដោយសារខ្វះការត្រៀមខ្លួនទុកជាមុន និងខ្វះវិធានការគ្រប់គ្រងហ្វូងមនុស្ស ។ មេបញ្ជាការប៉ូលិសកូរ៉េខាងត្បូងបានចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍កើតឡើង ព្រមទាំងទទួលស្គាល់ថា ខ្វះកម្លាំងប៉ូលិសមើលការខុសត្រូវហ្វូងមនុស្សទាំងនេះ ។

លោក Yoon Hee Geun មេបញ្ជាការប៉ូលិសកូរ៉េខាងត្បូងលើកឡើងថា ៖ «ហេតុការណ៍នេះធ្វើឱ្យខ្ញុំយល់ឃើញថា ខ្ញុំត្រូវមានភាពទទួលខុសត្រូវចំពោះសុវត្ថិភាពសាធារណៈ ហើយយើងនឹងព្យាយាមឱ្យខ្លាំងបំផុត ដើម្បីការពារមិនឱ្យកើតសោកនាដកម្មបែបនេះទៀតនៅថ្ងៃអនាគត» ។Video: Halloween Horror In South Korea, 149 Dead In Stampede, 150 Injured

ហេតុការណ៍នៅតំបន់ Itaewon បានធ្វើឱ្យប៉ូលិសត្រូវប្រឈមនឹងមតិរិះគន់ពីសាធារណជន ដោយសារការបញ្ជូនកម្លាំងប៉ូលិសទៅតំបន់កើតហេតុត្រឹមតែ១៣៧នាក់ប៉ុណ្ណោះ បើទោះជាគេគិតថា ពិធីបុណ្យ Halloween នឹងមានមនុស្សមកប្រមូលផ្តុំគ្នាច្រើនរហូតដល់១សែននាក់ក្តី ។ ក្រោយហេតុការណ៍នេះ កូរ៉េខាងត្បូងបានចាត់ការតាមផ្លូវច្បាប់ទៅលើមន្ត្រីចំនួន២៣នាក់ ប៉ុន្តែគ្មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ណាម្នាក់លាលែងពីតំណែង ឬត្រូវគេផ្លាស់ចេញពីតំណែងទេ ។

ចំណែកវិធានការទប់ស្កាត់ហេតុការណ៍មនុស្សជាន់គ្នានៅឆ្នាំ២០២៣ របស់កូរ៉េខាងត្បូង គឺអាជ្ញាធរមិនបានហាមពលរដ្ឋប្រមូលផ្តុំគ្នានៅតំបន់ Itaewon ទេ ប៉ុន្តែអាជ្ញាធរបានត្រៀមខ្លួនដោយការបំពាក់កាមេរ៉ាសុវត្ថិភាពភ្ជាប់បណ្តាញទូរទស្សន៍ជិត១.០០០គ្រឿងនៅគ្រប់តំបន់ ។ លើសពីនេះ អាជ្ញាធរបានហ្វឹកហាត់កម្លាំងដើម្បីគ្រប់គ្រងហ្វូងមនុស្ស និងការពារមិនឱ្យកើតសោកនាដកម្មម្តងទៀត ៕Suffocation, Brain Damage Killed Most of 158 Dead in Seoul Crowd Crush ប្រភព ៖ TNN World

Elon Musk នឹងផ្តល់សេវាអ៊ីនធឺណែតផ្កាយរណប Starlink ដល់ Gaza

0

បរទេស៖ Elon Musk បាននិយាយថា គាត់នឹងផ្តល់ជំនួយក្នុងការតភ្ជាប់សេវាអ៊ីនធឺណែតទៅតំបន់ Gaza នៅពេលដែលសេវាទូរគមនាគមន៍ក្នុងតំបន់ហ្គាហ្សាត្រូវបានកាត់ផ្តាច់ទាំងស្រុងកាលពីថ្ងៃទី ២៧ ខែតុលាកន្លងទៅ។
យោងតាមគេហទំព័រ VOA News ដែលបានរាយការណ៍កាលពីថ្ងៃទី ២៩ ខែតុលាថា មហាសេដ្ឋីអាមេរិក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX នឹងផ្តល់សេវាអ៊ីនធឺណែតផ្កាយរណប Starlink ដល់អង្គការជំនួយដែលទទួលស្គាល់ជាអន្តរជាតិនៅក្នុងតំបន់ Gaza។ មិនតែប៉ុណ្ណោះក្រុមហ៊ុន SpaceX ក៏ជាអ្នកផ្តល់សេវាអ៊ីនធឺណែតផ្កាយរណប Starlink ទៅដល់អ៊ុយក្រែនក្នុងសង្គ្រាមផងដែរ។Elon Musk Says Decision To Provide Starlink In Gaza Came After Global  Pressure

កន្លងទៅ ប្រព័ន្ធទូរគមនាគមន៍ និងសេវាអ៊ីនធឺណែតទូទាំងតំបន់ហ្គាហ្សាត្រូវបានដំណើរការជាធម្មតាទេ ប៉ុន្តែមួយរយៈក្រោយថ្មីៗនេះកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាមួយនឹងកម្លាំងខ្លាំងមិនធ្លាប់មានពីមុនមកក្នុងតំបន់ ដែលធ្វើឱ្យប្រព័ន្ធទូរគមនាគមន៍អ៊ីនធឺណែតត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅទូទាំងតំបន់ហ្គាហ្សា។Musk Says Starlink to Provide Connectivity in Gaza ការដាច់ប្រព័ន្ធអ៊ីនធឺណែតបានធ្វើឱ្យមនុស្សនៅក្នុងតំបន់ហ្គាហ្សាត្រូវដាច់ចេញពីពិភពលោក ក៏ដូចជាលែងទាក់ទងជាមួយពិភពលោកដូចមុនទៀតហើយ រួមទាំងការហៅទៅកាន់មនុស្សជាទីស្រឡាញ់ រថយន្តសង្គ្រោះ ឬមិត្តរួមការងារនៅកន្លែងផ្សេងទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ ខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការវាយប្រហារតាមផ្លូវអាកាស និងដីបន្ថែមទៀត។Elon Musk's offer to provide Starlink to Gaza aid groups angers Israel

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមហាសេដ្ឋីអាមេរិក Elon Musk បានស្នើឱ្យអង្គការជំនួយរបស់ហ្កាហ្សា និងអង្គការសុខភាពពិភពលោក (WHO) ប្រើប្រាស់ឧបករណ៍ Starlink ដើម្បីភ្ជាប់ជាមួយបុគ្គលិក និងកន្លែងពេទ្យនៅហ្គាហ្សា ក៏ដូចជាកន្លែងផ្សេងៗទៀតនៃតំបន់ហ្កាហ្សា។ ដូច្នេះការតភ្ជាប់ទូរគមនាគមន៍ក្នុងតំបន់ Gaza ត្រូវបានស្ដារឡើងវិញជាបណ្តើរៗវិញហើយនៅថ្ងៃទី ២៩ ខែតុលា៕Musk offers Starlink internet for 'recognized' aid organizations in Gaza |  The Times of Israel

ម្តាយឧកញ៉ា ឈាង រ័ត្ន ចេញមុខស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឱ្យកូនប្រុសរឿងជំពាក់បំណុល និងហេតុផលពីការធ្វើអត្ត.ឃាត

0

អ្នកស្រី លី ហ្គេច ត្រូវជាម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញវីដេអូស្នើសុំសម្តេចពុក សម្តេចម៉ែ រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាជួយរកយុត្តិធម៌ឱ្យកូនប្រុសដែលបានចែកឋានទៅបន្ទាប់ពីមានការផ្សព្វផ្សាយរឿងឧកញ៉ា ឈាង រ័ត្ន ជំពាក់បំណុល។ អ្នកស្រី បានឱ្យដឹងថាបើសិនជំពាក់បំណុលគេ ម្តេចឧកញ៉ា ឈាង រ័ត្ន បានទៅជាទិញដីនៅខេត្តកំពត កែប និងផ្ទះនៅភ្នំពេញ។ ទន្ទឹមនឹងនោះ អ្នកស្រី សូមស្នើថ្នាក់ដឹកនាំជួយស្រាវជ្រាវហេតុផលនៃការធ្វើអត្តឃាតរបស់ ឧកញ៉ា ឈាង រ័ត្ន ។No photo description available.

ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅលើគណនីហ្វេកប៊ុកមួយឈ្មោះថា Guech Ly ដែលត្រូវជាម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានបង្ហោះវីដេអូប្រមាណជាង៤នាទី ដោយបានស្នើសុំថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឱ្យកូនប្រុសដែលបានស្លាប់ទៅ។ ក្នុងវីដេអូនោះ អ្នកស្រី លីហ្គេច បានឱ្យដឹងថា បន្ទាប់ពីកូនប្រុស (ឧកញ៉ា ឈាង រ័ត្ន) ស្លាប់ជាង១០ថ្ងៃមកនេះអ្នកស្រីមិនដែលបើកហ្វេកប៊ុកនោះទេដោយកូនៗបានហាមឃាត់ ប៉ុន្តែអ្នកស្រីក៏បានបើកហ្វេកប៊ុក ហើយឃើញព័ត៌មានមួយចំនួនចុះផ្សាយថាកូនប្រុសជំពាក់បំណុលគេស្របពេលមានអ្នកស្គាល់គាត់ជាច្រើនបានចោទសួរគាត់ថា ឧកញ៉ា ឈាង រ័ត្ន ជំពាក់បំណុលគេឬយ៉ាងណាMay be an image of 7 people, suitcase and text

អ្នកស្រី លី ហ្គេច បានបន្តទៀតថាគាត់មិនយល់ដូចគ្នាបើកូនជំពាក់បំណុលគេ ហេតុអ្វីឧកញ៉ា ឈាង រ័ត្ន ទៅទិញដីនៅកំពត កែប ផ្ទះនៅក្រាំងធ្នង់មានដីច្រើនកន្លែង បើជំពាក់បំណុលមែនមិនមែនដើរទិញដីនោះទេ។ ទន្ទឹមនឹងនេះ អ្នកស្រីស្នើសុំសម្តេចជួយរកយុត្តិធម៌ ដោយហេតុមិនអស់ចិត្តរឿងគេថាកូនជំពាក់បំណុល ព្រោះគាត់ចិញ្ចឹមតាំងពីតូចដឹងចរិតកូន។
ម្តាយឧកញ៉ា ឈាង រ័ត្ន បានបន្តថា ឧកញ៉ា ឈាង រ័ត្ន ត្រូវកំព្រាឪពុកតាំងពីអាយុ៦ឆ្នាំ ហើយខ្លួនជាស្រ្តីមេម៉ាយធ្វើបង្អែមលក់ ប៉ះកង់ ចិញ្ចឹមកូន៣នាក់ ហើយឧកញ៉ា ឈាង រ័ត្ន ជាក្មេងមិនដែលចេះធ្វើបាបរករឿងអ្នកណា តែងតែក្រោកម៉ោង៤ជួយម្តាយធ្វើបង្អែម ពេលថ្ងៃដើរលេងរួចឱ្យតែដល់ម៉ោងត្រូវជួយម្តាយដឹងតែមកហើយ ហើយក៏ជាមនុស្សរៀនពូកែ រៀនមិនចាញ់គេនោះទេ។

អ្នកស្រី លី ហ្គេច បានបន្តទៀតថា កាលពីថ្ងៃទី២៣ អតីតកូនប្រសារ (ស្រីអូន) បានហៅគ្រួសារទៅជុំគ្នានៅបុរីប៉េងហួត និយាយគ្នាពីការលែងលះ ហើយក៏មានការសម្របសម្រួលប៉ុន្តែភាគីខាងអតីតកូនប្រសារមិនព្រមដាច់ខាត ដល់ថ្ងៃទី២៧ ខែកញ្ញា ២០២៣ ឧកញ៉ា ឈាង រ័ត្ន និងស្រីអូន បានផ្តិតមេដៃលែងគ្នារួចរាល់អស់ហើយ។ អ្នកស្រី បន្តថា ពេលលែងលះរួចរាល់ឧកញ៉ា ឈាង រ័ត្ន បានមកនៅជាមួយគាត់ជាង១០ថ្ងៃ ហើយឧកញ៉ា ឈាង រ័ត្ន បាននិយាយទូរសព្ទជារៀងរាល់ថ្ងៃនៅពេលគាត់សួរឧកញ៉ាឈាង រ័ត្ន បានត្រឹមនិយាយថា «ពិបាកខ្លាំងណាស់ម៉ែ»។

ជាចុងក្រោយ អ្នកស្រី លី ហ្គេច បាននិយាយស្នើសុំសម្តេចពុក សម្តេចម៉ែ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយស្រាវជ្រាវរកយុត្តិធម៌ឱ្យកូនប្រុសរបស់ខ្លួនពីមូលហេតុការធ្វើអត្តឃាតព្រោះគាត់មិនអស់ចិត្តទាល់តែសោះនៃរឿងហេតុនេះ៕

 

ប៉េរូរៀបចំការប្រកួតសម្លៀកបំពាក់ឆ្កែស្វាគមន៍ពិធីបុណ្យ Halloween

0

ប្រទេសប៉េរូ ៖ គេឃើញសត្វឆ្កែជាច្រើនក្បាលត្រូវបានម្ចាស់របស់វានាំមកចូលរួមក្នុងពិធីប្រកួតសម្លៀកបំពាក់ឆ្កែ ដើម្បីស្វាគមន៍ពិធីបុណ្យ Halloween ។ ពិធីប្រកួតនេះបានរៀបចំឡើងនៅទីក្រុងខាឡាអូ ដែលស្ថិតនៅតំបន់ភាគខាងលិចប្រទេសប៉េរូ ដើម្បីស្វែងរកសត្វឆ្កែណាមានសម្លៀកបំពាក់ស្រស់ស្អាតបំផុត ។Halloween Pet Dangers – Barkley's Marketplace

អ្នកស្រី ឡុយសា អូចេដា បាននាំឆ្កែមកចូលរួមក្នុងពិធីប្រកួតនិយាយថា ៖ «ខ្ញុំមិនបានទិញសម្លៀកបំពាក់នេះទេ ពីព្រោះវាជារបស់ស្វាមី និងកូនប្រុសខ្ញុំ ។ ចំណែកមួករបស់វាវិញ គឺខ្ញុំបានធ្វើពីក្រដាស ហើយត្រង់នេះជាអាលុយមីញ៉ូម» ។HOWL-O-WEEN 2021 - Salem Haunted Happenings Marketplace

ក្នុងពិធីប្រកួតនេះ ឆ្កែជាច្រើនក្បាលត្រូវបានម្ចាស់របស់វាតែងខ្លួន និងឱ្យស្លៀកសម្លៀកបំពាក់ជាច្រើនប្រភេទ ដូចជា ឈុតកូនក្រមុំ និងឈុត Super Hero ជាដើម ហើយពួកវាបានដើរបង្ហាញរាងឱ្យអ្នកមកចូលរួមទស្សនា ដើម្បីទទួលបានពានរង្វាន់សម្លៀកបំពាក់ឆ្កែស្រស់ស្អាតបំផុត ។ សំឡេងទះដៃ គឺជាការសម្រេចចិត្តរបស់អ្នកចូលរួមថា តើឆ្កែមួយណានឹងទទួលបានជ័យជម្នះដំបូងគេចំនួន៣ក្បាល បន្ទាប់មក គេនឹងផ្តល់ចំណីឆ្កែជារង្វាន់សម្រាប់ពួកវា ។Howl-O-Ween at the UT Gardens | Community | thedailytimes.com

លោក រ៉ាម៉ន ការ៉េ អភិបាលក្រុងឡាប៉ុនតា ដែលបានមកចូលរួមក្នុងពិធីប្រកួតសម្លៀកបំពាក់ឆ្កែដែរនោះលើកឡើងថា ៖ «ការប្រកួតនេះបានជួយឱ្យពួកយើងអាចសម្រេចចិត្តរួមគ្នា និងបង្កើនទំនាក់ទំនងជាមួយគ្នា ។ យើងឃើញថា កន្លងមក សមាជិកក្រុមគ្រួសារនីមួយៗបានចេញទៅបំពេញការងារ, ទៅរៀននៅសាកលវិទ្យាល័យ ឬធ្វើការងារផ្សេងៗ ហើយពួកគេស្ទើរតែគ្មានពេលវេលាមកជួបជុំគ្នា និងចំណាយពេលថ្ងៃអាទិត្យ ដើម្បីសប្បាយរីករាយជាមួយក្រុមគ្រួសារនោះទេ» ៕ ប្រភព ៖ TNN World

គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ

0

និយ័តករអាជីវកម្មអចលវត្ថុ និងបញ្ចាំ បានចេញសេចក្ដីប្រកាសព័ត៌មានបែបនេះ នៅក្រោយពេលដែលក្រុមការងារសម្របសម្រួល និងដោះស្រាយវិវាទ(ន.អ.ប និងក្រសួងយុត្តិធម៌) បានជួបប្រជុំជាមួយក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក។May be an image of 4 people

អ្នកស្រី ម៉ន ដានី ដែលជាម្ចាស់ក្រុមហ៊ុនបានសរសេរអះអាងនៅលើគណនីហ្វេសប៊ុកខ្លួនថា ក្រុមហ៊ុនកំពុងសហការ ជាមួយ ន.អ.ប ក្រសួងយុត្តិធម៌ព្រមទាំងតុលាការ និងអង្គភាពជំនាញសុរិយោដី សហការជាមួយនឹងលំនៅឋានភូមិដ្ឋានសន្តិភាព ដេីម្បីដោះស្រាយការកាត់ និងប្រគល់ប្លង់ជូនអតិថិជនដែលបានបង់ប្រាក់១០០ភាគរយជាមួយក្រុមហ៊ុន នាពេលឆាប់ៗនេះ។

អ្នកស្រីក៏បាន សង្កត់ធ្ងន់ថា ឱ្យអតិថិជនរបស់ខ្លួនយោគយល់ និងបានប្ដេជ្ញារកគ្រប់មធ្យោបាយ ដោះស្រាយជូនអតិថិជនឱ្យទទួលបានជោគជ័យ ទទួលបានផលប្រយោជន៍ និងបានទ្រព្យទៅកាន់ក្នុងដៃ៕

 

May be an image of ticket stub and textMay be an image of ticket stub and textMay be an image of blueprint, ticket stub and text

ទៀតហើយ! រថភ្លើងបុកគ្នានៅឥណ្ឌាបណ្តាលឱ្យមនុស្សស្លា.ប់ និងរបួ.សជាច្រើននាក់

0

ប្រទេសឥណ្ឌា ៖ យោងតាមសារព័ត៌មាន AFP បានចុះផ្សាយថា យ៉ាងហោចណាស់ មានមនុស្សស្លា.ប់ចំនួន១៣នាក់ និងរងរបួ.សប្រមាណ៥០នាក់ទៀត ដោយសារហេតុការណ៍រថភ្លើងដឹកអ្នកដំណើរចំនួន២ខ្សែបានបុកគ្នា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតាមផ្លូវរវាងទីក្រុង Alamanda និងទីក្រុង Kantakapalle ស្ថិតក្នុងរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌា ។At least 13 dead after trains collide in southeast India | CNN

ក្រសួងរថភ្លើងឥណ្ឌាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គ្រោះថ្នាក់នេះបានកើតឡើងនៅពេលខ្សែរថភ្លើងទី១ បានបញ្ឈប់ដំណើរការភ្លាមៗ ដោយសារតែដាច់ខ្សែភ្លើង ទើបបណ្តាលឱ្យរថភ្លើងខ្សែទី២ ដែលធ្វើដំណើរមកពីទិសដៅផ្ទុយគ្នាបុកតែម្តង ។ ហេតុនេះ វាបណ្តាលឱ្យទូរភ្លើងរបស់ខ្សែរថភ្លើងទី១ ដែលកំពុងចតនោះធ្លាក់ពីលើផ្លូវដែក ហើយតាមការស៊ើបអង្កេតជំហានដំបូងបង្ហាញថា វាជាកំហុសឆ្គងរបស់មនុស្ស ។

នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក Narendra Modi ថ្លែងថា លោកបានសួរនាំពីហេតុការណ៍នេះជាមួយរដ្ឋមន្ត្រីក្រសួងរថភ្លើងរួចហើយ ហើយលោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងជួយសង្គ្រោះដល់អ្នករងផលប៉ះពាល់ទាំងអស់ ។ ចំណែកអាជ្ញាធរក្នុងតំបន់ឱ្យដឹងថា អ្នកដំណើរដែលជិះនៅលើរថភ្លើងទាំងពីរខ្សែនេះ គឺស្មើប្រមាណជាង៩០នាក់ ។Train crash in India kills 14 people | News | Al Jazeera

ប្រទេសឥណ្ឌាមានបណ្តាញផ្លូវដែកដ៏ធំស្ថិតក្នុងលំដាប់ទី៤ នៅលើពិភពលោក និងតែងតែទទួលរងការរិះគន់រហូតមក ពាក់ព័ន្ធនឹងការខ្វះខាតវិធានការស្តង់ដារសុវត្ថិភាពសម្រាប់អ្នកដំណើរ និងបណ្តាលឱ្យកើតហេតុការណ៍រថភ្លើងបុកគ្នាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ។ ចំណែកហេតុការណ៍អាក្រក់បំផុតបានកើតឡើងកាលពីឆ្នាំ១៩៨១ គឺរថភ្លើងបានធ្លាក់ចេញពីផ្លូវដែក ខណៈពេលកំពុងបើកឆ្លងស្ពាននៅរដ្ឋផិហាន និងបណ្តាលឱ្យមនុស្សស្លា.ប់រហូតដល់៨០០នាក់ ។

កាលពីខែមិថុនា ឆ្នាំ២០២៣ មានហេតុការណ៍រថភ្លើងចំនួន៣ខ្សែបុកគ្នានៅរដ្ឋអូរិសា និងឆក់យកជីវិតមនុស្សអស់ជិត៣០០នាក់ ។ លើសពីនេះ នៅខែសីហា ឆ្នាំ២០២៣ មានមនុស្សស្លា.ប់យ៉ាងតិច៩នាក់ ដោយសារភ្លើងឆេះទូររថភ្លើងរបស់រថភ្លើងមួយខ្សែដែលចតនៅតំបន់ខាងត្បូងប្រទេសឥណ្ឌា នៅពេលអ្នកដំណើរព្យាយាមឆុងតែផឹក ។ ចំណែកនៅដើមខែតុលា ឆ្នាំ២០២៣នេះ មានអ្នកស្លាប់៤នាក់ទៀត ក្រោយពីរថភ្លើងបានធ្លាក់ចេញពីផ្លូវដែកនៅរដ្ឋផិហាន ៕Death toll in India train crash rises to 13 | Reuters ប្រភព ៖ Nation Online