ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្ដរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុស ស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទពីរ និងមនុស្សប្តូរភេទ មានសិទ្ធិទទួលបានសិទិ្ធដូចបុគ្គលដទៃទៀតដែរ។
នៅក្នុងនោះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣១ បានចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមាន ភាពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយមិនគិតពីឋានៈសង្គម ឬភេទ ហើយពួកគេក៏មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
បើយោងតាមប្រសាសន៍សម្តេចតេជោ នាពេលកន្លងទៅបានលើកឡើងថា៖”កម្ពុជាយើងគ្មានការរើសអើង ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានោះទេ ហើយច្បាប់យើងក៏មិនបានហាមប្រាមមិនឱ្យស្រលាញ់ភេទដូចគ្នានោះដែរ តែនៅកម្ពុជាយើងក៏មិនមានច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានោះទេ”។
ហេតុដូច្នេះពលរដ្ឋខ្មែរ គ្រប់រូបអាចមានសិទ្ធស្រលាញ់មនុស្សភេទដូចគ្នាបាន ដោយមិនត្រូវរងការរើសអើងនោះទេ៕










