និយ័តករអាជីវកម្មអចលវត្ថុ និងបញ្ចាំ បានចេញសេចក្ដីប្រកាសព័ត៌មានបែបនេះ នៅក្រោយពេលដែលក្រុមការងារសម្របសម្រួល និងដោះស្រាយវិវាទ(ន.អ.ប និងក្រសួងយុត្តិធម៌) បានជួបប្រជុំជាមួយក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក។
អ្នកស្រី ម៉ន ដានី ដែលជាម្ចាស់ក្រុមហ៊ុនបានសរសេរអះអាងនៅលើគណនីហ្វេសប៊ុកខ្លួនថា ក្រុមហ៊ុនកំពុងសហការ ជាមួយ ន.អ.ប ក្រសួងយុត្តិធម៌ព្រមទាំងតុលាការ និងអង្គភាពជំនាញសុរិយោដី សហការជាមួយនឹងលំនៅឋានភូមិដ្ឋានសន្តិភាព ដេីម្បីដោះស្រាយការកាត់ និងប្រគល់ប្លង់ជូនអតិថិជនដែលបានបង់ប្រាក់១០០ភាគរយជាមួយក្រុមហ៊ុន នាពេលឆាប់ៗនេះ។
អ្នកស្រីក៏បាន សង្កត់ធ្ងន់ថា ឱ្យអតិថិជនរបស់ខ្លួនយោគយល់ និងបានប្ដេជ្ញារកគ្រប់មធ្យោបាយ ដោះស្រាយជូនអតិថិជនឱ្យទទួលបានជោគជ័យ ទទួលបានផលប្រយោជន៍ និងបានទ្រព្យទៅកាន់ក្នុងដៃ៕













