ប្រទេសប៉េរូ ៖ គេឃើញសត្វឆ្កែជាច្រើនក្បាលត្រូវបានម្ចាស់របស់វានាំមកចូលរួមក្នុងពិធីប្រកួតសម្លៀកបំពាក់ឆ្កែ ដើម្បីស្វាគមន៍ពិធីបុណ្យ Halloween ។ ពិធីប្រកួតនេះបានរៀបចំឡើងនៅទីក្រុងខាឡាអូ ដែលស្ថិតនៅតំបន់ភាគខាងលិចប្រទេសប៉េរូ ដើម្បីស្វែងរកសត្វឆ្កែណាមានសម្លៀកបំពាក់ស្រស់ស្អាតបំផុត ។Halloween Pet Dangers – Barkley's Marketplace

អ្នកស្រី ឡុយសា អូចេដា បាននាំឆ្កែមកចូលរួមក្នុងពិធីប្រកួតនិយាយថា ៖ «ខ្ញុំមិនបានទិញសម្លៀកបំពាក់នេះទេ ពីព្រោះវាជារបស់ស្វាមី និងកូនប្រុសខ្ញុំ ។ ចំណែកមួករបស់វាវិញ គឺខ្ញុំបានធ្វើពីក្រដាស ហើយត្រង់នេះជាអាលុយមីញ៉ូម» ។HOWL-O-WEEN 2021 - Salem Haunted Happenings Marketplace

ក្នុងពិធីប្រកួតនេះ ឆ្កែជាច្រើនក្បាលត្រូវបានម្ចាស់របស់វាតែងខ្លួន និងឱ្យស្លៀកសម្លៀកបំពាក់ជាច្រើនប្រភេទ ដូចជា ឈុតកូនក្រមុំ និងឈុត Super Hero ជាដើម ហើយពួកវាបានដើរបង្ហាញរាងឱ្យអ្នកមកចូលរួមទស្សនា ដើម្បីទទួលបានពានរង្វាន់សម្លៀកបំពាក់ឆ្កែស្រស់ស្អាតបំផុត ។ សំឡេងទះដៃ គឺជាការសម្រេចចិត្តរបស់អ្នកចូលរួមថា តើឆ្កែមួយណានឹងទទួលបានជ័យជម្នះដំបូងគេចំនួន៣ក្បាល បន្ទាប់មក គេនឹងផ្តល់ចំណីឆ្កែជារង្វាន់សម្រាប់ពួកវា ។Howl-O-Ween at the UT Gardens | Community | thedailytimes.com

លោក រ៉ាម៉ន ការ៉េ អភិបាលក្រុងឡាប៉ុនតា ដែលបានមកចូលរួមក្នុងពិធីប្រកួតសម្លៀកបំពាក់ឆ្កែដែរនោះលើកឡើងថា ៖ «ការប្រកួតនេះបានជួយឱ្យពួកយើងអាចសម្រេចចិត្តរួមគ្នា និងបង្កើនទំនាក់ទំនងជាមួយគ្នា ។ យើងឃើញថា កន្លងមក សមាជិកក្រុមគ្រួសារនីមួយៗបានចេញទៅបំពេញការងារ, ទៅរៀននៅសាកលវិទ្យាល័យ ឬធ្វើការងារផ្សេងៗ ហើយពួកគេស្ទើរតែគ្មានពេលវេលាមកជួបជុំគ្នា និងចំណាយពេលថ្ងៃអាទិត្យ ដើម្បីសប្បាយរីករាយជាមួយក្រុមគ្រួសារនោះទេ» ៕ ប្រភព ៖ TNN World