ប្រទេសកូរ៉េខាងត្បូង ៖ បើគិតមកដល់ខែតុលា ឆ្នាំ២០២៣នេះ គឺគម្រប់ខួប១ឆ្នាំហើយនៃសោកនាដកម្មនៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូង ។ វាជាហេតុការណ៍ហ្វូងមនុស្សជាន់គ្នាស្លា.ប់រហូតដល់១៥៩នាក់ ដោយសារខ្វះខាតខ្យល់អុកស៊ីសែន ហើយអាជ្ញាធរជួយសង្គ្រោះពួកគេពុំទាន់ពេលវេលា ។At Least 120 People Killed and More Than 100 Injured in South Korea

បរិយាកាសក្នុងពិធីបុណ្យ Halloween នៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូងដែលធ្លាប់មានសភាពអ៊ូអរ ប៉ុន្តែនៅឆ្នាំ២០២៣នេះ បែរជាមានសភាពស្ងប់ស្ងាត់ ក្រោយពីនៅឆ្នាំ២០២២ តំបន់នេះធ្លាប់កើតសោកនាដកម្ម ហើយមនុស្សភាគច្រើននៅតែចងចាំមិនភ្លេច ។

កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ មានហ្វូងមនុស្សជាច្រើននាក់បានដួលសង្កត់លើគ្នាជាបន្តបន្ទាប់ក្នុងតំបន់ចង្អៀតនៅមុខសណ្ឋាគារហេមិលតាន់ ។ អ្នកឈរពីក្រោយមិនដឹងថា នៅផ្នែកខាងមុខមានមនុស្សដួលនោះទេ ទើបពួកគេរុញច្រានគ្នាទៅមុខធ្វើឱ្យមានការប្រជ្រៀតគ្នាកាន់តែខ្លាំងឡើង ។ ដូច្នេះ វាបានក្លាយជាការជាន់គ្នាភ្លាមៗ ហើយធ្វើឱ្យពួកគេគ្មានខ្យល់ដកដង្ហើម និងដួលសន្លប់ជាច្រើននាក់ ។South Korea grieving after more than 150 die in Halloween crowd surge | CBC  News

ពេលនោះ ក៏មានការហៅទូរស័ព្ទទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ផងដែរ ប៉ុន្តែគ្មានការឆ្លើយតបទេ ។ គេបានទូរស័ព្ទទៅលេខសង្គ្រោះបន្ទាន់រហូតដល់១១លើក មុនហេតុការណ៍នេះក្លាយជាសោកនាដកម្មដ៏ធំមួយ និងបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន១៥៩នាក់ ព្រមទាំងរងរបួ.ស១៩៥នាក់ទៀត ។ ក្នុងចំណោមមនុស្សទាំងនេះ គឺមានអាយុចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ហើយមានទាំងជនជាតិកូរ៉េខាងត្បូង និងជនបរទេសផងដែរ ។

លោក Yoon Seok Yeol ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងនាពេលកន្លងមកថា ៖ «វាមិនគួរកើតសោកនាដកម្មនៅកណ្តាលទីក្រុងសេអ៊ូលទេ ហើយខ្ញុំសូមសម្តែងការសោកស្តាយចំពោះការស្លា.ប់ ដោយសារហេតុការណ៍នឹកស្មានមិនដល់នេះ ។ ខ្ញុំសង្ឃឹមថា អ្នករងរបួ.សនឹងឆាប់ជាសះស្បើយយ៉ាងឆាប់រហ័ស» ។151 Dead, Dozens Injured During South Korea Halloween Event: Report

ចំពោះមូលហេតុបណ្តាលឱ្យកើតហេតុការណ៍មនុស្សជាន់គ្នាស្លា.ប់នៅតំបន់ Itaewon គឺដោយសារខ្វះការត្រៀមខ្លួនទុកជាមុន និងខ្វះវិធានការគ្រប់គ្រងហ្វូងមនុស្ស ។ មេបញ្ជាការប៉ូលិសកូរ៉េខាងត្បូងបានចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍កើតឡើង ព្រមទាំងទទួលស្គាល់ថា ខ្វះកម្លាំងប៉ូលិសមើលការខុសត្រូវហ្វូងមនុស្សទាំងនេះ ។

លោក Yoon Hee Geun មេបញ្ជាការប៉ូលិសកូរ៉េខាងត្បូងលើកឡើងថា ៖ «ហេតុការណ៍នេះធ្វើឱ្យខ្ញុំយល់ឃើញថា ខ្ញុំត្រូវមានភាពទទួលខុសត្រូវចំពោះសុវត្ថិភាពសាធារណៈ ហើយយើងនឹងព្យាយាមឱ្យខ្លាំងបំផុត ដើម្បីការពារមិនឱ្យកើតសោកនាដកម្មបែបនេះទៀតនៅថ្ងៃអនាគត» ។Video: Halloween Horror In South Korea, 149 Dead In Stampede, 150 Injured

ហេតុការណ៍នៅតំបន់ Itaewon បានធ្វើឱ្យប៉ូលិសត្រូវប្រឈមនឹងមតិរិះគន់ពីសាធារណជន ដោយសារការបញ្ជូនកម្លាំងប៉ូលិសទៅតំបន់កើតហេតុត្រឹមតែ១៣៧នាក់ប៉ុណ្ណោះ បើទោះជាគេគិតថា ពិធីបុណ្យ Halloween នឹងមានមនុស្សមកប្រមូលផ្តុំគ្នាច្រើនរហូតដល់១សែននាក់ក្តី ។ ក្រោយហេតុការណ៍នេះ កូរ៉េខាងត្បូងបានចាត់ការតាមផ្លូវច្បាប់ទៅលើមន្ត្រីចំនួន២៣នាក់ ប៉ុន្តែគ្មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ណាម្នាក់លាលែងពីតំណែង ឬត្រូវគេផ្លាស់ចេញពីតំណែងទេ ។

ចំណែកវិធានការទប់ស្កាត់ហេតុការណ៍មនុស្សជាន់គ្នានៅឆ្នាំ២០២៣ របស់កូរ៉េខាងត្បូង គឺអាជ្ញាធរមិនបានហាមពលរដ្ឋប្រមូលផ្តុំគ្នានៅតំបន់ Itaewon ទេ ប៉ុន្តែអាជ្ញាធរបានត្រៀមខ្លួនដោយការបំពាក់កាមេរ៉ាសុវត្ថិភាពភ្ជាប់បណ្តាញទូរទស្សន៍ជិត១.០០០គ្រឿងនៅគ្រប់តំបន់ ។ លើសពីនេះ អាជ្ញាធរបានហ្វឹកហាត់កម្លាំងដើម្បីគ្រប់គ្រងហ្វូងមនុស្ស និងការពារមិនឱ្យកើតសោកនាដកម្មម្តងទៀត ៕Suffocation, Brain Damage Killed Most of 158 Dead in Seoul Crowd Crush ប្រភព ៖ TNN World