បរទេស៖ Elon Musk បាននិយាយថា គាត់នឹងផ្តល់ជំនួយក្នុងការតភ្ជាប់សេវាអ៊ីនធឺណែតទៅតំបន់ Gaza នៅពេលដែលសេវាទូរគមនាគមន៍ក្នុងតំបន់ហ្គាហ្សាត្រូវបានកាត់ផ្តាច់ទាំងស្រុងកាលពីថ្ងៃទី ២៧ ខែតុលាកន្លងទៅ។
យោងតាមគេហទំព័រ VOA News ដែលបានរាយការណ៍កាលពីថ្ងៃទី ២៩ ខែតុលាថា មហាសេដ្ឋីអាមេរិក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX នឹងផ្តល់សេវាអ៊ីនធឺណែតផ្កាយរណប Starlink ដល់អង្គការជំនួយដែលទទួលស្គាល់ជាអន្តរជាតិនៅក្នុងតំបន់ Gaza។ មិនតែប៉ុណ្ណោះក្រុមហ៊ុន SpaceX ក៏ជាអ្នកផ្តល់សេវាអ៊ីនធឺណែតផ្កាយរណប Starlink ទៅដល់អ៊ុយក្រែនក្នុងសង្គ្រាមផងដែរ។Elon Musk Says Decision To Provide Starlink In Gaza Came After Global  Pressure

កន្លងទៅ ប្រព័ន្ធទូរគមនាគមន៍ និងសេវាអ៊ីនធឺណែតទូទាំងតំបន់ហ្គាហ្សាត្រូវបានដំណើរការជាធម្មតាទេ ប៉ុន្តែមួយរយៈក្រោយថ្មីៗនេះកងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាមួយនឹងកម្លាំងខ្លាំងមិនធ្លាប់មានពីមុនមកក្នុងតំបន់ ដែលធ្វើឱ្យប្រព័ន្ធទូរគមនាគមន៍អ៊ីនធឺណែតត្រូវបានកាត់ផ្តាច់ទាំងស្រុងនៅទូទាំងតំបន់ហ្គាហ្សា។Musk Says Starlink to Provide Connectivity in Gaza ការដាច់ប្រព័ន្ធអ៊ីនធឺណែតបានធ្វើឱ្យមនុស្សនៅក្នុងតំបន់ហ្គាហ្សាត្រូវដាច់ចេញពីពិភពលោក ក៏ដូចជាលែងទាក់ទងជាមួយពិភពលោកដូចមុនទៀតហើយ រួមទាំងការហៅទៅកាន់មនុស្សជាទីស្រឡាញ់ រថយន្តសង្គ្រោះ ឬមិត្តរួមការងារនៅកន្លែងផ្សេងទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ ខណៈដែលអ៊ីស្រាអែលកំពុងពង្រីកការវាយប្រហារតាមផ្លូវអាកាស និងដីបន្ថែមទៀត។Elon Musk's offer to provide Starlink to Gaza aid groups angers Israel

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះមហាសេដ្ឋីអាមេរិក Elon Musk បានស្នើឱ្យអង្គការជំនួយរបស់ហ្កាហ្សា និងអង្គការសុខភាពពិភពលោក (WHO) ប្រើប្រាស់ឧបករណ៍ Starlink ដើម្បីភ្ជាប់ជាមួយបុគ្គលិក និងកន្លែងពេទ្យនៅហ្គាហ្សា ក៏ដូចជាកន្លែងផ្សេងៗទៀតនៃតំបន់ហ្កាហ្សា។ ដូច្នេះការតភ្ជាប់ទូរគមនាគមន៍ក្នុងតំបន់ Gaza ត្រូវបានស្ដារឡើងវិញជាបណ្តើរៗវិញហើយនៅថ្ងៃទី ២៩ ខែតុលា៕Musk offers Starlink internet for 'recognized' aid organizations in Gaza |  The Times of Israel