ប្រទេសជប៉ុន ៖ សារព័ត៌មាន Xinhua ចុះផ្សាយថា បណ្តាញការប្តូរអវៈយវៈរាងកាយប្រទេសជប៉ុនរាយការណ៍ថា ជប៉ុនមានការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺខួរក្បាលចំនួន១.០០០នាក់ហើយ គិតចាប់តាំងពីជប៉ុនបានអនុវត្តច្បាប់ប្តូរអវៈយវៈរាងកាយនៅឆ្នាំ១៩៩៧ ឬ២៦ឆ្នាំមុន ។Organ Donations Remain Limited in Japan As Few Consent, Many Medical  Institutions Lack Sufficient Staff - The Japan News

តាមសេចក្តីរាយការណ៍បញ្ជាក់ថា អ្នកបរិច្ចាគចុងក្រោយគេ គឺជាបុរសចំណាស់មានអាយុជាង៦០ឆ្នាំ ដែលគាត់ទទួលបានការបញ្ជាក់ថា មានជំងឺខួរក្បាល ហើយគាត់បានស្លា.ប់នៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងលិចប្រទេសជប៉ុន ។ អវៈយវៈរបស់គាត់មានដូចជា បេះដូង, សួត, ថ្លើម និងតម្រងនោម ត្រូវបានក្រុមគ្រូពេទ្យយកមករក្សាទុក កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ។

បើទោះជាចំនួនការបរិច្ចាគអវៈយវៈរាងកាយពីអ្នកជំងឺស្លា.ប់ខួរក្បាលកើនឡើងក្តី ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេសម្រាប់អ្នកជំងឺដែលត្រូវការអវៈយវៈនាពេលបច្ចុប្បន្ននេះ ។ ជាក់ស្តែង អ្នកជំងឺដែលទទួលបានការប្តូរអវៈយវៈ គឺស្មើមិនដល់៣% ទេ ។Severe COVID-19 can damage the brain, preliminary study finds - The Japan  Times

ការបរិច្ចាគអវៈយវៈលើកដំបូងរបស់ប្រទេសជប៉ុន គឺស្ថិតនៅក្រោមច្បាប់ប្តូរអវៈយវៈរាងកាយ ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ ។ ពេលដំបូង ការបរិច្ចាគអវៈយវៈរាងកាយមានចំនួនតិចជាង១០លើកក្នុង១ឆ្នាំ ដោយសារការបរិច្ចាគអវៈយវៈរាងកាយអាចធ្វើទៅបាន គឺតម្រូវឱ្យមានការសរសេរជាលាយលក្ខណ៍អក្សរពីអ្នកជំងឺ ។

ក្រោយមក ប្រទេសជប៉ុនបានធ្វើវិសោធនកម្មច្បាប់នេះនៅឆ្នាំ២០១០ ដែលតម្រូវឱ្យអ្នកជំងឺអាចបរិច្ចាគអវៈយវៈរាងកាយរបស់ពួកគេបាន ដោយគ្រាន់តែមានការយល់ព្រមពីសមាជិកគ្រួសារ ។ លើសពីនេះ ប្រទេសជប៉ុនក៏បានអនុញ្ញាតឱ្យមានការបរិច្ចាគអវៈយវៈពីកុមារអាយុក្រោម១៥ឆ្នាំ ផងដែរ ៕Is Japan a good place for business? Here are 5 things to know ប្រភព ៖ TNN World